A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 July 2011

SRP fined 3 million riels by the court


By Khmerization
Source: DAP News

The opposition Sam Rainsy Party (SRP) has been fine 3 million riels (about $800) by the Phnom Penh Court for not filing and forwarding its annual report to the Interior Ministry on time.

The SRP has consistently maintained that it has filed the report on time and said it has evidence to prove it. In June, it released documents and receipts showing that it has filed reports on time and threatened to sue Minister of Interior if the ministry did not withdraw its suit against the party.

Read article in Khmer below:
----------------------
គណបក្ស សម រង្ស៉ី ត្រូវពិន័យ៣លានរៀល ព្រោះមិនផ្ញើរបាយការណ៍ មកក្រសួងមហាផ្ទៃ មិនទាន់ពេលកំណត់
Thursday, 21 July 2011 17:35 ដោយ៖ ស៊ាន កុសល
E-mail Print PDF

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១១នេះ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ទៅលើ គណបក្ស សម រង្ស៉ី ចំនួន៣លានរៀល ឬប្រហែលនឹង ៧៥០ដុល្លារសហរដ្ឋអាមេរិក ពីបទមិនផ្ញើរបាយការណ៍ទៅក្រសួងមហាផ្ទៃ ។

ការផ្តន្ទាទោសនេះធ្វើឡើង បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សួស សំអាត បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១ ដោយក្នុងនោះ គឺមានគណៈបក្សនយោបាយចំនួន១៦ផ្សេងគ្នា ត្រូវបានក្រសួងមហាផ្ទៃប្តឹងចោទប្រកាន់ពីបទមិនផ្ញើរបាយការណ៍បូកសរុបប្រចាំឆ្នាំជូន នៅឆ្នាំ២០០៦ ។ ក្រោយមកសវនាការក៏បានពន្យារពេលមកប្រកាសនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១ នេះ ដោយលោក សួស សំអាត បានសម្រេចថា “ពិន័យប្រាក់ចំនួន៣ លាន រៀល ចំពោះគណៈបក្សសមរង្ស៉ី ពីបទមិនផ្ញើ របាយការណ៍បូកសរុបប្រចាំឆ្នាំជូនក្រសួងមហាផ្ទៃ តាមមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយ” ។ ក្នុងថ្ងៃប្រកាសសាលក្រមនេះដែរ គឺមានគណបក្សនយោបាយចំនួន៦ ត្រូវបានលើកលែងចោទប្រកាន់ គណបក្សនយោបាយចំនួនត្រូវបានសម្រេចឲ្យរំលាយចោល និងគណបក្សនយោបាយចំនួន៣ទៀត សម្រេចឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ន ។

ក្នុងសវនាការថ្ងៃទី២២ ខែមិថុនា នេះ ព្រះរាជអាជ្ងាលោក ហ៊ឹង ប៉ុនជា បានចោទគណបក្សសមរង្ស៉ី ពីបទមិនព្រមបូកសរុបរបាយការណ៍ប្រចាំឆ្នាំ​មកក្រសួង​មហាផ្ទៃកាលពីឆ្នាំ២០០៦ ជាមួយនឹងគណបក្សនយោបាយចំនួន៩ ទៀត គឺគណបក្សកម្ពុជាថ្មី, គណបក្ស ធម្មាធិបតេយ្យស្រី, គណបក្សប្រជាធិបតេយ្យខ្មែរ, គណបក្សមហានគរ, គណបក្សខេមរៈមហានគរ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សឥតប្បបុរី ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក មាស សារឹម បានឲ្យដឹងនៅក្នុងពេលសវនាការថា “គណបក្សនយោបាយដែលប្រព្រឹត្តខុស​នឹងច្បាប់ស្តីពីគណបក្សនយោបាយមានចំនួន១៦ ក្នុងនោះគណបក្សនយោបាយ៨ ទើបតែប្រព្រឹត្តខុសជាលើក ទី១ និងគណៈបក្សនយោបាយចំនួន២ ទៀត គឺបានប្រព្រឹត្តខុស២ ដង នឹងច្រើនដង។

ក្នុងចំណោមគណៈបក្សនយោបាយទាំង១៦ ដែលត្រូវចោទប្រកាន់នោះ គឺមានតំណាង គណបក្សនយោបាយ២ ប៉ុណ្ណោះដែរបានចូលរួមសវនាការគឺ គណៈបក្សសងរង្ស៉ីតំណាង ដោយមេធាវី លោក ជូ ជុងងីនិងគណបក្សប្រជាធិបតេយ្យខ្មែរ តំណាងដោយលោក អ៊ុក ពូរិ ជាប្រធានគណបក្ស ៕

No comments: