A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 6 July 2011

Revenge killing during the 1997 coup to topple Prince Ranariddh

People fled the fighting and a burned out tank.

By Khmerization
Source: RFA
See more pictures of the coup here.

More than 100 loyalists of Prince Ranariddh, the first prime minister, were killed in revenge during and after Second Prime Minister Hun Sen launched a successful coup on 5-6 July 1997 that toppled the legitimate party from power. Was it a coup?

Many Ranariddh's loyalists like Secretary of state of Interior Ministry Ho Sok was executed. Another Secretary of state of Interior Minister Kruoch Yoeum had his eyes gouged and brutally killed. Another military commander, Chan Sovanarith was paraded in front of other captives with a burning tyre hanging from his neck, Chea Rithychhut and many more former commanders of the resistance fighters were brutally tortured and executed.


Please read article in Khmer below:
-------------------------
ការ​សម្លាប់​ឈ្លើយ​សឹក​ដ៏​ឃោរឃៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ
ដោយ ជី វិតា
2011-07-05

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ នៅ​ក្នុង​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លាប់ និង​រង​របួស​ជា​ច្រើន​រយ​នាក់។

RFA/Tin Zakariya

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ឆ្លើយ​បទ​សម្ភាស​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ព្រះ​រាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០

ក្នុង​នោះ ទាហាន និង​មន្ត្រី​យោធា​នៃ​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ច្បាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ នៅ​តំបន់​ពេជ្រនិល នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​ជុំវិញ​ទីក្រុង​ភ្នំពេញ ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង ដែល​បញ្ជាក់​អំពី​ការ​រង​ទារុណកម្ម​មុន​នឹង​ត្រូវ​ប្រហារ​ជីវិត ដែល​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ច្បាប់​សង្គ្រាម ឬ​ច្បាប់​មនុស្សធម៌​អន្តរ​ជាតិ ដែល​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ចែង​ថា ទាហាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សមរភូមិ ឬ​បាន​ទម្លាក់​អាវុធ​ចុះ​ចូល គឺ​ជា​ឈ្លើយ​សឹក ឬ​អ្នក​ទោស​សង្គ្រាម ហើយ​ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​ជីវិត និង​ប្រព្រឹត្ត​ចំពោះ​ឲ្យ​បាន​សមរម្យ​ជា​មនុស្ស។ ហើយ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ នៅ​ពេល​ការ​ច្បាំង​គ្នា​បាន​បញ្ចប់។ ការ​ប្រហារ​ជីវិត​សត្រូវ​របស់​ខ្លួន ដែល​បាន​ទម្លាក់​អាវុធ​ចុះ​ចូល ឬ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ គឺ​ជា​អំពើ​រំលោភ​ច្បាប់​សង្គ្រាម ឬ​ហៅ​ថា ការ​សម្លាប់​ក្រៅ​ច្បាប់។

នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​អាសយដ្ឋាន cambodia.ohchr.org រាយ​ការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ កក្កដា ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៤​ឆ្នាំ​មុន។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ជា​ទាហាន និង​មន្ត្រី​យោធា ប៉ូលិស របស់​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី​២ នោះ​ទេ។
ការ​សម្លាប់​មនុស្ស​ដ៏​ឃោរឃៅ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន

លោក Christophe Peschoux អតីត​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ព្រឹត្តិការ​ថ្ងៃ​៥-៦ កក្កដា នោះ បាន​បញ្ជាក់​ថា សាក​សព​និមួយៗ ដែល​លោក​បាន​រក​ឃើញ​មាន​សភាព​គួរ​ឲ្យ​រន្ធត់ តក់ស្លុត ៖ «ករណី​ខ្លះ​យើង​ឃើញ​មាន​ឆ្អឹង​មនុស្ស​រាយ​ប៉ាយ​ជាប់​លើ​នឹង​គំនរ​កង់​ឡាន ដែល​មាន​ស្នាម​ឆេះ​រោល។ នេះ​បញ្ជាក់​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដុត​នឹង​គំនរ​កង់​ឡាន។ រណ្ដៅ​សព​ខ្លះ​ពេល​ជីក​គាស់​ចេញ​មក យើង​ឃើញ​មាន​ជន​រង​គ្រោះ​ម្នាក់។ រណ្ដៅ​ខ្លះ​ទៀត​ជា​រណ្ដៅ​រួម មាន​សាក​សព​បី​បួន​នាក់។ អ្នក​ដឹង​ទេ សព​ខ្លះ​យើង​រក​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក ខ្លះ​ទៀត យើង​ប្រទះ​ឃើញ​អណ្ដែត​ទឹក​នៅ​ក្នុង​ទន្លេ​មេគង្គ។ អ្វី​ដែល​ពិបាក​សម្រាប់​យើង​នោះ គឺ​សាក​សព​ជា​ច្រើន យើង​មិន​អាច​កំណត់​អត្តសញ្ញាណ​ពួក​គេ​បាន ដោយ​សារ​តែ​មាន​សភាព​រលួយ​ពិបាក​ចំណាំ។ គោល​បំណង​របស់​យើង​ក្នុង​ការ​ព្យាយាម​ចំណាំ​អត្តសញ្ញាណ​សាក​សព​ឲ្យ​បាន​ច្បាស់​នោះ គឺ​ដើម្បី​ជួយ​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិ​របស់​ពូក​គេ ដែល​មក​ពឹង​ពាក់​ឲ្យ​យើង​ជួយ​រក។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ដែល​យើង​រក​ឃើញ​ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង។ ដៃ​ទាំង​ពីរ​ចង​ស្លាប​សេក​ទៅ​ក្រោយ ចង​ជា​មួយ​ក្រមា ឬ​ខ្សែ។ យើង​រក​ឃើញ​នៅ​តំបន់​ពេជ្រនិល នៅ​ជិត​ឧដុង្គ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ យើង​រក​ឃើញ​នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​កំពង់ឆ្នាំង និង​ទី​កន្លែង​ផ្សេងៗ ទៀត​នៅ​ជិត និង​ជុំវិញ​ទីក្រុង​ភ្នំពេញ»។

នៅ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា ឆ្នាំ​១៩៩៧ ខណៈ​ការ​ផ្ទុះ​អាវុធ​កំពុង​កើត​ឡើង​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ រវាង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ទី​២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា កង​ទ័ព​រដ្ឋាភិបាល​កំពុង​បង្ក្រាប​ក្រុម​ជ្រុល​និយម និង​កង​ទ័ព​ខ្មែរ​ក្រហម។

លោក Brad Adams អតីត​មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បច្ចុប្បន្ន​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចុះ​ស៊ើប​អង្កេត​គាស់​កកាយ​សាក​សព​ជន​រង​គ្រោះ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា​នោះ និយាយ​ថា បើ​ទោះ​ជា​ការ​សម្លាប់​មនុស្ស​ជា​អំពើ​មិន​ល្អ​ក៏​ដោយ ប្រសិន​បើ​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា នោះ មាន​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា ហើយ​ចប់​ទៅ​នោះ គេ​អាច​មើល​ឃើញ​ថា នោះ​ជា​ជម្លោះ​នយោបាយ​មួយ នាំ​រហូត​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា។ ហើយ​ការ​បាត់​បង់​ជីវិត​មនុស្ស​នា​ពេល​នោះ អាច​ជា​ការ​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ។ បើ​ទោះ​ការ​បាត់​បង់​ជីវិត​មនុស្ស​វា​ជា​រឿង​អាក្រក់ តែ​វា​អាច​ទទួល​យក​បាន ៖ «ប៉ុន្តែ​អ្នក​ដឹង​ទេ នៅ​ពេល​ដែល​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​សម្រាត​សំលៀក​បំពាក់​ចេញ​ពី​ខ្លួន ចង​មុខ ចង​ស្លាប់​សេក ឬ​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍​ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់​ៗ នោះ​គឺ​ជា​រឿង​មួយ​ដ៏​អសីលធម៌ និង​អមនុស្សធម៌​ផ្សេង​ទៀត​ទៅ​វិញ។ វា​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់»។

នៅ​ក្នុង​របាយ​ការណ៍​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ចំនួន​មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ហ៊្វុនស៊ិនបិច​ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ និង​បាត់​ខ្លួន​ហើយ​ត្រូវ​បាន​សន្មត​ថា​ស្លាប់​នោះ មាន​ប្រមាណ ៦០​នាក់។ មន្ត្រី​ដែល​ត្រូវ​បាន​សម្លាប់ រួម​មាន​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឈ្មោះ​ក្រៅ ហៅ ង៉ូវ ឧត្ដមសេនីយ៍ ក្រូច យឿម និង​លោក ហូ សុខ ជា​ដើម។
ផ្ដាច់​ជីវិត​មនុស្ស​ក្នុង​ពេល​កំពុង​ឃុំ​ខ្លួន

លោក ហូ សុខ ដែល​មាន​តួ​នាទី​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ និង​ជា​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​កម្លាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទី​២ ហ៊ុន សែន នៅ​ខណៈ​ដែល​លោក​កំពុង​ដើរ​ចេញ​ពី​និវេសនដ្ឋាន​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី ក្នុង​ក្រុង​ភ្នំពេញ។ បន្ទាប់​មក លោក ហូ សុខ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ក្រសួង​មហា​ផ្ទៃ។ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច លោក ហូ សុខ ត្រូវ​បាន​ផ្ដាច់​ជីវិត​នឹង​គ្រាប់​កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ ក្នុង​ក្រសួង​មហា​ផ្ទៃ។ នៅ​ថ្ងៃ​បន្ទាប់ ទី​៨ កក្កដា វេលា​ម៉ោង ៣​ជិត​ភ្លឺ សាក​សព​មួយ​ពាក់​ឈ្មោះ ហូ សុខ ដែល​មាន​ស្នាម​គ្រាប់​កាំភ្លើង​ទម្លុះ​ចូល​ដើម​ទ្រូង​មួយ​គ្រាប់ និង​បំពង់​ក​មួយ​គ្រាប់​ទៀត​នោះ ត្រូវ​បាន​កង​ប្រដាប់​អាវុធ​មួយ​ក្រុម​ក្នុង​ឯក​សណ្ឋាន​យោធា​ត្រៀម​ប្រយុទ្ធ នាំ​យក​ទៅ​វត្ត​លង្កា ក្នុង​ក្រុង​ភ្នំពេញ ហើយ​បញ្ជា​ឲ្យ​បូជា​ភ្លាមៗ ដោយ​គ្មាន​លិខិត​មរណភាព​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ឡើយ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ នោះ បន្ទាប់​ពី​សព​លោក ហូ សុខ ត្រូវ​បាន​បូជា​ហើយ គេ​ឃើញ​នាយកដ្ឋាន​សុខាភិបាល​នៃ​សាលា​ក្រុង​ភ្នំពេញ ចេញ​លិខិត​មរណភាព​ដោយ​គ្រាន់​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក ហូ សុខ ត្រូវ​បាន​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង។ នៅ​ក្នុង​របាយ​ការណ៍​អង្គការ​សហ​ប្រជា​ជាតិ​បញ្ជាក់​ថា អតីត​អគ្គ​មេ​បញ្ជា​ការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី គឺ​ជា​អ្នក​ជាប់​សង្ស័យ​ក្នុង​ការ​ធ្វើ​ឃាត​លោក ហូរ សុខ។

នៅ​ក្នុង​ខួប​ទី ១៤​ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក ហូ សុខ លោក​ស្រី ជា គិម ជា​ភរិយា​របស់​លោក ហូ សុខ បាន​ថ្លែង​ពី​សហ​រដ្ឋ​អាមេរិក​មក​ថា លោក​ស្រី​គ្មាន​សង្ឃឹម​ថា គេ​អាច​រក​យុត្តិធម៌​ជូន​ស្វាមី​លោក​ស្រី​បាន​ទេ។ ប៉ុន្តែ​មនុស្ស​ហ្នឹង​ក៏​ស្លាប​ដែរ​បាត់​ទៅ​ហើយ ៖ «ប្ដី​ខ្ញុំ​ស្លាប់​ទាំង​មូល ធ្វើ​ឲ្យ​ខ្ញុំ​រងទុក្ខ​វេទនា​ក្នុង​រយៈ​កាល​ជាង ១០​ឆ្នាំ​នេះ មក​នេះ។ ខ្ញុំ​ឈឺចាប់​ខាង​ក្នុង ខ្ញុំ​និយាយ​វា​មិន​កើត។ កូន​ខ្ញុំ​ទាំង​អស់ ៦​នាក់ ប៉ុន្តែ​ស្លាប់​មួយ​ហើយ។ នៅ​សល់​តែ ៥​នាក់​ទេ។ គេ​សម្លាប់​គាត់​រឿង​គំនុំ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​មនុស្ស​ហ្នឹង​ក៏​ស្លាប់​ដែរ​បាត់​ទៅ​ហើយ។ ចង់​បាន​យុត្តិធម៌ ប៉ុន្តែ​បើ​គេ​ចង់​រក​យុត្តិធម៌​ឲ្យ​យើង គេ​រក​យូរ​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​មាន​អ្នក​អើ​ពើ?»។
ការ​រំលោភ​ច្បាប់​សង្គ្រាម

ទាក់ទង​នឹង​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ លោក Brad Adams និយាយ​ថា ទាហាន និង​មន្ត្រី​នៃ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ទម្លាក់​អាវុធ និង​ត្រូវ​បាន​ចាប់​ខ្លួន មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឈ្លើយ​សឹក​ឡើយ។ ពួក​គេ​ត្រូវ​បាន​សម្លាប់​យ៉ាង​ទារុណ។ លោក​ថា ទង្វើ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ហើយ​ចំពោះ​ថ្នាក់​ដឹក​នាំ​នៃ​ជន​ដៃ​ដល់​ទាំង​នោះ បើ​ទោះ​ជា​មិន​បាន​បញ្ជា​ឲ្យ​សម្លាប់ ប៉ុន្តែ​ដឹង​អំពី​សកម្មភាព​សម្លាប់ ប៉ុន្តែ​មិន​បាន​ព្យាយាម​ទប់​ស្កាត់​ការ​សម្លាប់ ក៏​ត្រូវ​មាន​ពិរុទ្ធភាព​ផង​ដែរ ៖ «មាន​គោល​ការណ៍​មួយ​ហៅ​ថា «ទ្រឹស្ដី​គ្រប់គ្រង​ខ្សែ​រយៈ និង​បញ្ជា»។ ទ្រឹស្ដី​នេះ និយាយ​ថា ប្រសិន​បើ​អ្នក​ជា​មេ​បញ្ជា​ការ ហើយ​អ្នក​បាន​ដឹង ឬ​គួរ​តែ​បាន​ដឹង​ថា ការ​រំលោភ​លើ​ច្បាប់​សង្គ្រាម​កំពុង​បាន​កើត​ឡើង ដូច្នេះ​អ្នក​ត្រូវ​ចាត់​វិធានការ​សម​ស្រប​ណា​មួយ ដើម្បី​បញ្ឈប់​ការ​រំលោភ​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មិន​បញ្ឈប់​ទេ អ្នក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដន្ទា​ទោស​តាម​ច្បាប់។ ប្រសិន​បើ​អ្នក​មិន​បាន​ដឹង​ហេតុការណ៍​សម្លាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​មេ​បញ្ជា​ការ​អ្នក​ព្យាយាម​ប៉ុនប៉ង​មិន​ចង់​ដឹង អ្នក​នឹង​រង​ការ​ចោទ​ថា ធ្វើ​មិន​ដឹង​មិន​ឮ​ដោយ​ចេតនា។ ការ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​វា​អាស្រ័យ​លើ​ឋានានុក្រម ឬ​ខ្សែ​សង្វាក់​នៃ​ការ​បញ្ជា និង​ការ​គ្រប់គ្រង ព្រម​ទាំង​ការ​ត្រួត​ត្រា​លើ​ប្រព័ន្ធ​ទំនាក់ទំនង និង​ព័ត៌មាន​ដែល​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​អ្នក​ចេញ​បញ្ជា»។

ចំពោះ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​រវាង​កង​ទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​កង​ទ័ព​ស្មោះ​ត្រង់​លោក ហ៊ុន សែន នៅ​ក្នុង​ថ្ងៃ​ទី​៥ ទី​៦ កក្កដា លោក Brad Adams បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង និង​បញ្ជា​លើ​ការ​ប្រយុទ្ធ ៖ «ប៉ុន្តែ​សំណួរ​ត្រង់​ថា តើ​លោក ហ៊ុន សែន មាន​ស្ថិត​ក្នុង​បញ្ជា​ការ​លើ​កង​កម្លាំង ដែល​បាន​សម្លាប់​មនុស្ស​ក្រោយ​ពី​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​ហើយ​នោះ​ដែរ​ឬ​ទេ? តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ គឺ​ថា​មាន។ ប៉ុន្តែ​វា​ជា​រឿង​ដែល​យើង​ត្រូវ​ស៊ើបអង្កេត​បន្ថែម​ទៀត។ យើង​អាច​សួរ​ទៀត​ថា តើ​លោក ហ៊ុន សែន ដឹង​ទេ​ថា កង​កម្លាំង​របស់​លោក​កំពុង​សម្លាប់​មនុស្ស។ ចំពោះ​សំណួរ​នេះ វា​មាន​លទ្ធភាព​ពីរ។ ទី​មួយ គឺ​ថា លោក ហ៊ុន សែន ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​សម្លាប់។ ទី​ពីរ គឺ​ថា លោក​មិន​បាន​ចេញ​បញ្ជា​ទេ។ បើ​គាត់​មិន​បាន​ចេញ​បញ្ជា​ទេ អ៊ីចឹង​សួរ​ទៀត​ថា គាត់​គួរ​តែ​បាន​ដឹង​ដែរ ឬ​ទេ ថា​មាន​ការ​សម្លាប់​ឈ្លើយ​សឹក​កើត​ឡើង​នា​ពេល​នោះ។ បើ​តាម​ការ​យល់​របស់​ខ្ញុំ គាត់​គួរ​តែ​បាន​ដឹង។ ពីព្រោះ​មាន​ព័ត៌មាន​អំពី​ការ​សម្លាប់​ហ្នឹង​ច្រើន​ណាស់ រាយ​ការណ៍​ដោយ​ក្រុម​អ្នក​សារព័ត៌មាន និង​ពី​ការិយាល័យ​របស់​យើង​ផង​ដែរ។ ហើយ​មាន​មនុស្ស​ផ្សេង​ទៀត​បាន​ប្រាប់​លោក ហ៊ុន សែន ថា មាន​ការ​សម្លាប់​កំពុង​កើត​ឡើង។ ប៉ុន្តែ​ការ​សម្លាប់​នៅ​ចេះ​តែ​បន្ត។ ដូច្នេះ លោក ហ៊ុន សែន អាច​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ បើ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ»។

នៅ​ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ទី​២ ហ៊ុន សែន កំពុង​បញ្ជា​កង​ទ័ព​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​នឹង​កង​ទ័ព​ហ៊្វុនស៊ិបប៉ិច ដែល​លោក​ហៅ​ថា ពួក​ជ្រុល​និយម​នោះ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​ជា​ប្រធាន​ហ៊្វុនស៊ិបប៉ិច កំពុង​ស្ថិត​នៅ ឬ​កំពុង​គង់​នៅ​លើ​យន្ត​ហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង បន្ទាប់​ពី​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​កម្ពុជា​នៅ​១ ឬ​២​ថ្ងៃ មុន​ថ្ងៃ​រដ្ឋ​ប្រហារ។

ក្រោយ​ថ្ងៃ​ទី​៥ ទី​៦ កក្កដា ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​បរទេស​អំពី​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​ប្រើ​កម្លាំង​ទ័ព​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​របស់​នាយក​រដ្ឋ​មន្ត្រី​ទី​១ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ដឹក​អាវុធ​ចូល​ខុស​ច្បាប់ និង​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ ហើយ​កង​កម្លាំង​របស់​លោក គ្រាន់​តែ​ជា​អ្នក​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ ៖ «បញ្ហា​គឺ​ថា Prince រណឫទ្ធិ​ជា​អ្នក​ប្រើ​កម្លាំង ខ្ញុំ​មិន​បាន​ប្រើ​កម្លាំង​ឯណា។ ខ្ញុំ​ប្រើ​កម្លាំង​គ្រាន់​តែ​ទប់។ ឥឡូវ​លោក​ឯង​ឲ្យ​ខ្ញុំ​ដក​ថយ ឬ​ឲ្យ​ខ្ញុំ​ទប់? ឥឡូវ​លោក​ឯង​ទៅ​អន្លង់វែង​ខ្លួន​ឯង​ទៅ យក​ក្បាល​ទៅ​រង​គ្រាប់​ខ្លួន​ឯង​ទៅ។ You can go to Anlung Veng for shooting by Pol Pot»។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​របាយ​ការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​១៩៩៧ ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ក្នុង​របាយ​ការណ៍​ពិស្ដារ​នោះ កំណត់​ហេតុ​សង្ខេប​មួយ​ដែល​មាន​ចំណង​ជើង​ថា ភស្តុតាង​បញ្ជាក់​អំពី​ការ​ប្រហារ​ជីវិត​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់​ខ្លួន ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​១៩៩៧ បាន​បរិយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ កក្កដា សាក​សព​មនុស្ស​ចំនួន ៤៦​នាក់ ត្រូវ​បាន​ទាហាន​របស់​គណ​បក្ស​ប្រជា​ជន​ដឹក​ជញ្ជូន​ទាំង​ថ្ងៃ ទាំង​យប់ យក​ទៅ​ទម្លាក់​នៅ​ក្នុង​វត្ត​មួយ ក្នុង​ទីក្រុង​ភ្នំពេញ។ សាក​សព​ទាំង​នោះ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សំគាល់​ខ្លួន ពុំ​មាន​លិខិត​បញ្ជាក់​មរណភាព ឬ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ពី​សមាជិក​សាច់​ញាតិ​នៃ​សព ដើម្បី​បូជា​សោះ​ឡើយ។ ប៉ុន្តែ​ក្រុម​ទាហាន​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ គ្រាន់​តែ​ប្រាប់​ថា អ្នក​ស្លាប់​ទាំង​នោះ​គឺ​ជា​ទាហាន​ខ្មែរ​ក្រហម ហើយ​ក៏​បង្គាប់​ឲ្យ​ដុត​បូជា​សាក​សព​ទាំង​នោះ​ភ្លាមៗ។ ចំនួន​ពាក់​កណ្ដាល​នៃ​សាក​សព​ទាំង​នោះ មាន​ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​លលាដ៍​ក្បាល។

របាយ​ការណ៍​បន្ត​ទៀត​ថា ក្នុង​ចំណោម​សាក​សព​ទាំង​អស់​នោះ មាន​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ ដែល​ជា​ទាហាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ឆ្នាំ​១៩៩៧។ សាក​សព​ចំនួន​៤ ទៅ​៥​នាក់​ទៀត ត្រូវ​គេ​នាំ​ចេញ​ពី​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ ហើយ​មាន​តែ​សាក​សព​មន្ត្រី​យោធា​ជាន់​ខ្ពស់​បួន​នាក់​គត់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ញាតិមិត្ត​លាង​សំអាត​ខ្លួន​ប្រាណ​មុន​ពេល​បូជា៕

2 comments:

Anonymous said...

Who was lead these people to death ?
Need to be smart .
Every Khmer persons need to be peaceful .

We had enough a violence a and war,
too many of us float as a cloud .
Chao Khmer REVERE mass

Anonymous said...

This is Cambodian's style of politics. This is nothing new; previous leader did the same thing such as King Sihanouk did to Son Ngoc Thanh peoples. They rounded them up in mass and shot them blindfold. You can also ask Keo Samphan who is still alive today what happened to him when he spoke against Sihanouk publicly. I am not giving green light to PM Hun Sen by any stretch of imagination but realistically it was part of the war fighting to eliminate your enemy. Was it cruel and inhumane? absolutely, that is why war is not pretty. Some pinned down to a "coup" which is part of the propaganda oppostion painting the picture to CPP. If both sides have weapons and you do whatever to iliminate you enemy. In my book, I think it was "small scale civil war" rather than a "coup" If it was a coup, it was failure coup attempted. What did the prince do for his followers after they died for him? Why do you think the political party shrunk to nothing? The Funcipec party was a competitor from beginning and noone screem vote irregularity or cheating etc. People came and vote for them but the party destroyed itself because of greet and power hunger. The party leader didnt care about their followers. Do you want to follow that type of leader? At least, PM Hun Sen took care of his followers. If you attack any of his members, I can guaranteed that PM Hun Sen will come out to defend them. In Cambodia, you need leader that can defend you. Politic is dirty game. If you can't stand the heat, get out from the kitchen. Every where in the world, whether in the US or in China, politic is dirty game. It may not be as violence as Cambodia's sytle but it is cut throat dirty. They used the court, dirty tricks, exposed each others to get to the top. Just look at how Clinton get caught with the intern. Do you think that was coincident? Hell, no. I wouldnt waste time following a bunch of looser. If they gain power, they probably worse because they are still poor so they will play catch up time of back door dealings. You already seen how it was when Funcinpec had its tast of power.