A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 June 2011

World Food Program employee released from prison


By Khmerization
Source: CEN

Mr. Seng Kunnakar (pictured), a World Food Program employee arrested on 18th December 2010 for alleged distribution of articles from the banned Ki-Media website, has been reportedly released yesterday, Monday 2oth June, after 6 months of imprisonment.

Mr. Seng Kunnakar was arrested after he allegedly printed articles from the banned Ki-Media website and distributed to his co-workers to read. He was convicted and sentenced to 6 months imprisonment for incitement.
-------------------------------
បុគ្គលិក​អង្គការ​ស្បៀងអាហារ​ពិភពលោក ត្រូវបាន​ដោះលែង នៅ​ថ្ងៃ​ច័ន្ទ​នេះ​

ដោយ : លី ទីដែន (ថ្ងៃទី 20 មិថុនា 2011,05:52:PM)

Seng kunnaka-wfp-arrested
លោក សេង គុណការ បុគ្គលិកអង្គការស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា WFP ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃច័ន្ទនេះ ក្រោយពីជាប់ឃុំឃាំងគ្រប់រយៈពេល ៦ ខែ៕ ( រូបថត៖ ឯកសារ )
ភ្នំពេញ​: បុគ្គលិក​អង្គការ​ស្បៀងអាហារ​ពិភពលោក ប្រចាំ​កម្ពុជា លោក សេង គុណ​ការ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ម៉ោង ១០ និង ៣០ នាទី ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០​មិថុនា ឆ្នាំ​២០១១​។ ការដោះលែង​បុរស​រូប​នេះ ដោយសារ​តែ​ការអនុវត្តន៍​ទោស​ជាប់ពន្ធនាគារ បាន​ដល់​កំណត់​រយៈពេល ៦ ខែ តាម​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ ​លោក សេង គុណ​ការ ជា​បុគ្គលិក​សន្តិសុខ នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ប្រចាំ​កម្ពុជា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​នាំឲ្យ​មាន​បទឧក្រិដ្ឋ ដោយសារ​បុរស​រូប​នេះ បាន​បោះពុម្ព​ឯកសារ ចេញពី​គេហទំព័រ​អ៊ិនថឺណេត Ki-media ដើម្បី​ទុកមើល​។ គេហទំព័រ Ki-media ដែល​លម្អៀង​ទៅ​រក​គណបក្ស​សមរង្ស៊ី បាន​រិះគន់​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក្នុង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។​
​ ​ក្រៅតែពី​អបអរសាទរ​ចំពោះ​ការ​មាន​សេរីភាព​ឡើងវិញ របស់លោក សេង គុណ​ការ នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​សិទ្ធិមនុស្ស របស់​អង្គការ​លីកាដូ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការផ្តន្ទាទោស​លើ​បុគ្គលិក​អង្គការ​ស្បៀងអាហារ​ពិភពលោក​រូបនេះ ដោយសារតែ​គាត់​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ទទួល​ព័ត៌មាន​។ ម្យ៉ាងទៀត​នៅ​កម្ពុជា សិទ្ធិ​ទទួល​ព័ត៌មាន និង​ការបញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ត្រូវបាន​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​ឡើយ​។​
​ ​លោក សេង គុណ​ការ បុគ្គលិក​អង្គការ WFP ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​២០១០ ដោយសារ​បុរស​រូប​នេះ បាន​បោះពុម្ព​គេហទំព័រ វេបសាយ ki-media ដែល​បាន​រិះគន់ និង​ប្រមាថ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ ក្នុង​រឿង​ព្រំដែន​។ រហូតដល់​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ ផ្តន្ទាទោស​លោក សេង គុណ​ការ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ផ្សាយ​បន្ត​ព័ត៌មាន​ប្រមាថ​ថ្នាក់ដឹកនាំ​ជាតិ តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។​
​ ​ចំពោះ​ការបង់ប្រាក់​ពិន័យ ១ លាន​រៀល ស្មើ​ប្រមាណ ២៥០ ដុល្លារ ត្រូវបាន​លោក អំ សំអាត លើកឡើងថា លោក សេង គុណ​ការ មិន​ទាន់​បង់​ប្រាក់​ពិន័យ​នោះទេ ដោយ​រង់ចាំ​សេចក្តី​បង្គាប់​ពី​សាលា​ឧទ្ធរណ៍​៕​

2 comments:

Anonymous said...

What a travesty of justice! He looked real thin. I don't think they treated him well in prison. He didn't do anything wrong.

Anonymous said...

This is Hun Sen's regime, no tolerance of criticism. He fabricated things to arrest this innocent man who just wanted to share information.