A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 June 2011

Malaysia's Hong Leong Group is coming to Cambodia

Mr. Ling Chan (L) shakes hand with Prime Minister Hun Sen during the meeting in Phnom Penh.

By Khmerization
Source: Kampuchea Thmey

The Kuala Lumpur-based Malaysian Hong Leong Group, which specialises in banking and financial services, manufacturing and property developments, is exploring investments opportunities in Cambodia.

Tansri Quen Ling Chan, CEO of Hong Leon Group, has held talk with Prime Minister Hun Sen yesterday at his house to discuss the potential for investment in Cambodia. Mr. Eang Sophalleth, advisor to Mr. Hun Sen, said Mr. Ling Chan told Prime Minister Hun Sen that he will send a delegation team to conduct a feasibility study in the fields of insurance, construction of factories and in real estate. Please read the full article in Khmer below:
-----------------------------------------
សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​គាំទ្រ​គម្រោង​បណ្តាក់​ទុន​របស់​ក្រុមហ៊ុន​HONG LEONG GROUP ​​មក​ពី​ប្រទេស​ម៉ាឡេស៊ី

P-20-06-2011-hភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គម្រោង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​របស់​ក្រុមហ៊ុនHONG LEONG GROUP ជា​ក្រុមហ៊ុន​ដែល​មក ពី​ប្រទេស​ម៉ាឡេស៊ី​នោះ។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃទី​២០ មិថុនា នៅ​ភូមិ​គ្រឹះ​ក្នុង​រាជធានី​ភ្នំពេញ​លោក TANSRI QUEN LING CHAN ប្រធាន​ក្រុមហ៊ុន HONG LEONG GROUPបាន​ជម្រាប​ជូន​សម្តេច​នាយក​រដ្ឋមន្រ្តី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ឱកាស​ដើម្បី​ធ្វើ​ការ​វិនិយោគ​នៅ​ទី​នេះ ដោយ​លោក​បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​មាន​ទីតាំង​នៅ​ទី​ក្រុង កូឡាឡាំពួរ ជា​ក្រុមហ៊ុន​ផ្តោត​ការ​វិនិយោគ​ទៅ​លើ​វិស័យ​រោង​ចក្រ ដែល​ក្នុង​នោះ​មាន​រោង​ចក្រ​ស៊ីម៉ង់ រោង​ចក្រ​ផលិត​ដែក រោងចក្រ​ផលិត​ឥដ្ឋ​ការ៉ូ និង​រោងចក្រ​ផលិត​គ្រឿង​ប្រព័ន្ធ​អេឡិចត្រូនិច​ជាដើម។ លោក​នាយក​ក្រុមហ៊ុន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ក៏​មាន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ ដែល​ក្នុង​នោះ​មាន​វិស័យ​ធនាគារ វិស័យ​ធានា​រ៉ាប់រង ទីផ្សារ​ភាគហ៊ុន ក៏​ដូច​ជា​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដែល ក្នុង​នោះ​មាន​ការ​វិនិយោគ​ទៅ​លើ​សណ្ឋាគារ ផ្ទះ ខុន​ដូ និង​ផ្សារ​ទំនើប​ជាដើម។

នៅ​ក្នុង​ជំនួប​នោះ​លោក TANSRI CHAN បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​សម្តេច​នាយក​រដ្ឋមន្រ្តី ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​របស់​លោក​មាន​វត្តមាន​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយ​បាន​បញ្ជាក់​ថា លោក​នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​កាន់​កម្ពុជា ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ជា​ពិសេស​ទៅ​លើ​វិស័យ​ធនាគារ ធានា​រ៉ាប់រង រោងចក្រ ក៏ដូចជា អចលនទ្រព្យ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​លំអិត ដើម្បី​បញ្ជាក់​អំពី​គម្រោង​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​ក្រុមហ៊ុន​ចង់​វិនិយោគ ទៅ​លើ​វិស័យ​ណា​មួយ។

ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​សម្តេច​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​HONG LEONG GROUP ធ្វើ​ការ​សិក្សា​ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ចំពោះ​វិស័យ​រោងចក្រ​ និង វិស័យ​ផ្សេង​ៗ​ទៀត​នោះ សម្តេច​ក៏​បាន​ណែនាំ​ឲ្យ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល និង​លោក សុខ ចិន្តា អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

សម្តេច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ប្រាប់​ប្រធាន​ក្រុមហ៊ុន HONG LEONG GPOUP ថា កម្ពុជា​ចង់​បាន​ធនាគារ​របស់​ក្រុមហ៊ុន​នេះ​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ព្រោះ​ថា ក្រុមហ៊ុន​មាន​ថវិកា​ច្រើន​ដែល​ត្រូវ​ការ​អ្នក​ខ្ចី ដោយ​ឡែក​កម្ពុជា​មាន​អ្នក​ខ្ចី ប៉ុន្តែ​មិន​ទាន់​មាន​ហិរញ្ញវត្ថុ​នៅ​ឡើយ៕ ស្នាយពល

1 comment:

Anonymous said...

សម្តេចជាអ្នករកការងារ​ លោកសម​រង្សីជាអ្នកដេញអ្នកវិនិយោគកុំអោយខ្មែរមានការធើ្វហើយទៅស៊ីឈ្នួលថៃ