The following is an open letter from a group of civil servants to government leaders complaining about corruption at the Ministry of Culture and Fine Arts. They named corrupt 9 departmental chiefs who were supported by Mr. Ho Sithy and Mr. Ngeth Borey, who are Prime Minister Hun Sen's cabinet chiefs, and therefore used the influences of Prime Minister Hun Sen to commit further corruption to corruptly appointing cronies ans incompetent people.
យើងខ្មុំទាំងអស់គ្នាជាមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
សូមគោរពជម្រាបជូន
សម្តេច ឯកឧត្តម ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់!!!
យើង ខ្ញុំជាមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ភាគច្រើន មានការសោកស្តាយ និង តូចចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ ក្រសួង ដែលមិនបានយកចិត្តទុកដាក់ក្នុងការថែរក្សា និងអភិរក្សវប្បធម៌ខ្មែរ ដែលកំពុងប្រឈមនឹង ការធ្លាក់ចុះដោយកត្តាជាច្រើនរួមមាន៖ បំផ្លាញដោយធម្មជាតិ មនុស្ស និងផ្សេងៗទៀតជាច្រើន...។ ផ្ទុយទៅវិញក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងជាប់រវាល់នឹងសង្រ្គាមជាមួយប្រទេសសៀមឈ្លានពាន ថ្នាក់ដឹកនាំ ក្រសួងឆ្លៀតឪកាស ដើរលក់ ទ្រព្យសម្បត្តិក្រសួង ដោះដូរមន្រ្តីរាជការ ស្រេចតែអំពើចិត្ត ដើម្បីបានផលចំណេញពីប្រាក់រត់ការ លួចថវិការដ្ឋ ដែលថវិកាទាំងនោះសម្រាប់ធ្វើសកម្មភាពប្រចាំឆ្នាំ។ ប្រើអំណាចខ្លួនទៅគៀបសង្កត់មន្រ្តីរាជការណាមិនបានរកប្រាក់ចំណូលឲ្យ ខ្លួន ...។ ដោយសារទង្វើររបស់ថ្នាក់ដឹកនាំទាំងនោះ ធ្វើឲ្យមន្រ្តីរាជការ គ្មានទំនុកចិត្តចំពោះកិច្ចការ វប្បធម៌ របស់ថ្នាក់ដឹកនាំ ធ្វើឲ្យគ្មានមន្រ្តីរាជការមកធ្វើការ។ ជារៀងរាល់ថ្ងៃមានមន្រ្តីមកធ្វើការប្រមាណតែ៥០នាក់ប៉ុណ្ណោះ។
ការអសកម្មការងារទាំងនោះគឺដោយសារថ្នាក់ដឹកនាំគិតតែពីប្រយោជន៍បុគ្គលតែប៉ុណ្ណោះ រួមមាន៖
១. ឯកឧត្តម ឃឹម សារិទ្ធ អ្នកខ្លាំងជាងគេបំផុត ដោយប្រើអំណាចជាមេបក្សក្រសួង និងយកឈ្មោះ សម្តេចនាយករដ្ឋមន្រ្តី មកគំរាម និងជាមេគំនិតលក់សម្បត្តិរដ្ឋ ដោយអាង ឯកឧត្តម ហូ សុធី និងឯកឧត្តម ង៉ែត បូរី ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្
តី រត់ឯកសារជូនសម្តេចនាយករដ្ឋមន្ត្រី។ ការងារវប្បធម៌ របស់ គាត់គឺ ផលិតរូបបដិមា ជូនអ្នកធំ។

២. ឯកឧត្តម ហ៊ឹម ឆែម ជារដ្ឋមន្រ្តី ដែលគ្មានអំណាច និង គ្មានចំណេះដឹង គិតតែស្តាប់ថ្នាក់ក្រោមញ៉ាក់តាមតែចិត្ត ជាពិសេសគឺជំនួយការ ឯកឧត្តម ផ្ទាល់ គឺ លោក ហម គឺមសុន។ តែតាំងកូនបង្កើតខ្លួនឯងធ្វើជាប្រធានសារមន្ទីរទួលស្លែង ដើម្បីប្រមូលលុយចែកថ្នាក់ដឹកនាំក្រសួង។ រង់ចាំសម្រួលឯកសារលក់ដូរទ្រព្យសម្បត្តិរដ្ឋ នៅក្រសួងពេលថ្នាក់ក្រោមរត់ការបានមក។
៣. លោក ចន្ទ័ វណ្ណា ប្រធាននាយកដ្ឋានសំភារៈ ជាអ្នកពូកែខាងរត់ការដោះដូរ និងលក់សម្បត្តិរដ្ឋ ទាំងនៅភ្នំពេញ និងខេត្ត ដើម្បីជូនថ្នាក់ដឹកនាំក្រសួង។ ប៉ុន្តែគាត់ជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេ។ ដូចជាការដោះដូរគ្រប់មន្ទីរនៅតាមខេត្តទាំងអស់ នឹងថ្មីនេះមានទីតាំងជាច្រើននៅក្រសួងត្រូវបានលក់ដូចជា៖ ផ្ទះភ្ញៀវនៅជាប់សាលាស៊ីសុវត្ថិ ទីតាំងអធិការដ្ឋាន នាយកដ្ឋានសិល្បសូនរូប នាយកដ្ឋានបុរាណវត្ថុ និងទីតាំងផ្សេងៗទៀត។ គាត់មិនដែលបង្ហាញមុខនៅក្រសួងទេ ពីព្រោះក្លាយថ្នាក់ដឹកនាំទាលុយ។
៤. ឯកឧត្តម សោម សុគន្ធ ជាអ្នកទទួលផលប្រយោជច្រើនផ្នែកភាពយន្ត ជាអ្នកកាងឲ្យផលិតកម្មមួយចំនួនថតចម្លងឌីសខុសច្បាប់ស្រេចតែអំពើចិត្ត។
៥. លោក ស្រី សួន ប្រធាននាយកដ្ឋានបុគ្គលិក ជាអ្នករត់ការក្នុងការតែងតាំងមន្រ្តីរាជការដោះដូរស្រេច តែចិត្ត។
៦. លោក ស្រី លុន សាឌី ប្រធាននាយកដ្ឋានគណនេយ្យ ជាអ្នករត់ការថវិកា ដោះដូរទ្រព្យសម្បត្តិខុសច្បាប់ជូនថ្នាក់ដឹកនាំក្រសួង។
៧. ឯកឧត្តម អ៊ុន ទឹម នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និង ឯកឧត្តម ចំរើន វ៉ាន់ថា ជាអគ្គនាយករដ្ឋបាល ដែលដើរតួនាទី ជាជំនួយការផ្ទាល់រដ្ឋមន្រ្តី ក្នុងការវិភាគការងារលក់ដូរទ្រព្យសម្បត្តរដ្ឋ ។
៨. ឯកឧត្តម ឪក សុផុន ជាអតីតប្រធានមន្ទីរខេត្តកំពង់ស្ពឺ បានក្លាយជាអគ្គនាយកបេតិកភណ្ឌ ដោយសារជួយសម្រួលការងារ ឯកឧត្តម ឃឹម សារិទ្ធ និង សោម សុគន្ធ ក្នុងកាត់ដីធ្វើស្ទូឌីយូ នៅខេត្តកំពង់ស្ពឺ។ គាត់គឺជាអគ្គនាយក មួយរូប ដែលមានចរិតដូចអ្នកលេង សំដីគ្មានគោរពជាអ្នកចេះដឹង ស៊ីលុយមិនរើសមុខសូម្បីលុយអង្គការជប៉ុន ក៏គាត់ស៊ីដែរ។ ធ្វើឲ្យថ្នាក់នាំក្រសួងទ្រាំមិនបានដោយសារគាត់ស៊ីដាច់ខ្លាំងពេក ហើយមិនហ៊ានដកចេញខ្លាចបែកការ ក៏ដូចទៅកាន់អគ្គនាយកបច្ចេកទេសវប្បធម៌ គឺជាកន្លែងដែលរកលុយមិនសូវបាន រង់ចាំគាត់ចូលនិវត្តន៍។
៩. ឯកឧត្តម ហាប់ ទូច ជាអ្នកធ្វើកិច្ចការបរទេសឲ្យ ឯកឧត្តម ឃឹម សារិទ្ធ នឹងរកថវិកាជូនថ្នាក់ដឹកនាំ ពេលនាំវត្ថុសិល្បៈ យកទៅតាំងនៅបរទេស។
ថ្នាក់ដឹកនាំក្រសួងវប្បធម៌អនុវត្តកិច្ចការទាំងនោះ បានសម្រេចគឺដោយសារមានអ្នកជ្រុំជ្រែងពីអ្នកខាងក្រៅ មានដូចជា៖
១. ឯកឧត្តម ហូ សុធី និងឯកឧត្តម ង៉ែត បូរី ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី រត់ការឯកសារផ្ទល់ជូនសម្តេចនាយករដ្ឋមន្រ្តីក្នុងការសម្រេច។
២. ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការ គណៈរដ្ឋមន្រ្តី ក្នុងការរត់ការ ឯកសារ របស់ក្រសួងវប្បធម៌ ជូនឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន។
៣. ឯកឧត្តម ពេជ្រ ប៊ុនធិន ជួយសម្រួលក្នុងការតែងតាំងមន្រ្តីរាជការ។
ចំណែកកិច្ចការវប្បធម៌ ពិតប្រាកដនោះគឺថ្នាក់ដឹកនាំបានតែស្រែកក្នុងអង្គប្រជុំ ឲ្យតែកូនចៅសប្បាយចិត្ត រំភើបប៉េះដូង បានតែមូយវិនាទី តែប៉ុណ្ណោះ។
ចាប់ពីអនុរដ្ឋលេខាធិការ ឡើងទៅសុទ្ធតែមានកពា្ចប់ថវិកាផ្ញើតាមគ្រប់នាយកដ្ឋានទាំងអស់ ដូច្នេះកញ្ចប់ថវិការដ្ឋមិនអនុវត្តដូចនៅក្នុងគម្រោងបានទេ ពេលខ្លះគឺមិនធ្វើតែម្តងដោយសារថ្នាក់ដឹកនាំត្រូវការលុយច្រើនពេក។
សូម សម្តេច ឯកឧត្តម ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបជាព័ត៌មាន ចំពោះការងារវប្បធម៌ ដែលថ្នាក់ដឹកនាំក្រសួងកំពុងអនុវត្តបច្ចប្បន្ន ។ ប្រសិនបើនៅតែបន្តរបៀបនេះទៀតវប្បធម៌ និងរលាយឯង នៅពេលបញ្ចប់អាណត្តិទី៤ នេះ។
ដោយគោរពដ៏ខ្ពង់ខ្ពស់
ពីមន្ត្រីរាជនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
វប្បធម៌រលត់ ជាតិរលាយ
1 comment:
នេះគឺជាគំរូដ៏ប្រសើរសំរាប់បុគ្គលិករាជការគ្រប់ក្រសួងគ្រប់ខែត្រខ័ណ្ឌទូទាំងប្រទេស។
ម្នាក់ៗត្រូវមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់យុត្តិធម៌សង្គមហើយក្លាហាន រួបរួមដេញកំចាត់មនុស្សពុករលួយ អសមត្ថភាព ចេញពីមន្ទីរនីមួយៗរបស់ខ្លួន។ ត្រូវចាប់ផ្ដើមហើយរាលដាលកុំឈប់ឈរពីថ្នាក់ក្រោមដល់លើរហូតប្រទេសជាតិយើងបាន ស្អាតជ្រះស្រឡះហើយរីកដាលទៅដោយ វប្បធម៌ថ្មីស្អាតល្អប្រពៃជានិរន្តរ៏រៀងទៅ។
ជយោស្មារតីភ្ញាក់រឭកនៃបុគ្គលិករាជការ ព្រមទាំងអ្នកដឹកនាំកំពូលខ្មែរ
Post a Comment