អាជ្ញាធរយួន បង្ខំឱ្យព្រះចៅអធិការវត្តជ្រៃតាសូរ ចុះកិច្ចសន្យាឈប់មើលទូរទស្សន៍ខ្មែរពីកម្ពុជា
ព្រះត្រពាំង, កម្ពុជាក្រោមៈអាជ្ញាធរវៀតណាមនៅតែបន្តការហាមពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមមើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរ ដែលផ្សាយចូលពីប្រទេសកម្ពុជា និងតែងតែពិន័យទៅព្រះសង្ឃនិងពល រដ្ឋខ្មែរក្រោមរូបអង្គណាបានប្រើខ្ទះផ្កាយរណបនេះរួចហើយ ខណៈដែលជនជាតិនានានៅជុំវិញ ពិភពលោកអាចមានសិទ្ធិមើលព័ត៌មាននានាដោយសេរី ជាពិសេសអនិកជន ឬ ជនអន្តោប្រវេសន៍ ជនជាតិយួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃអាចមើលទូរទស្សន៍ប៉ុស្តិ៍យួនដែលផ្សាយចូលពីប្រទេសវៀតណាមដោយសេរីតែមិនត្រូវបាន អាជ្ញាធរខ្មែរហាមប្រាមនិងធ្វើការពិន័យឡើយ។ » អានបន្ថែម »
សិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរស៊ើបអង្កេតការស្លាប់របស់ខ្មែរក្រោម ២នាក់
សកម្មជនការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម នៅ កម្ពុជា នៅថ្ងៃ១៣ មករា ឆ្នាំ២០១១ បានអំពាវនាវសុំ ឲ្យអាជ្ញាធរវៀតណាម ជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជន សង្ស័យផ្ដន្ទាទោស ក្រោយខ្មែរកម្ពុជាក្រោម ២នាក់ ត្រូវបានជនជាតិវៀតណាម បានវាយសម្លាប់ នៅក្នុង ទីក្រុងព្រៃនគរ ឬទីក្រុងហូជីមិញ ទឹកដីខ្មែរកម្ពុជា ក្រោម គ្រប់គ្រងដោយវៀតណាម កាលពីសប្ដាហ៍កន្លងទៅនេះ។
ប្រភពពីសកម្មជនខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះទី១ ថាច់ ថាញ់ អាយុជាង ២០ឆ្នាំ រងគ្រោះដោយការវាយសម្លាប់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ និងទី២ មានឈ្មោះ ថាច់ ហ្វាង អាយុ ២៦ឆ្នាំ រងគ្រោះដោយការវាយសម្លាប់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ នៅពេលយប់។ » អានបន្ថែម »
No comments:
Post a Comment