A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 2 July 2010

Soy Sopheap's Deum Ampil newspaper and Radio suspended publication and broadcast

Deum Ampil newspaper and Radio Deum Ampil have suspended their publication and broadcast from today, 1st July. According to Mr. Soy Sopheap, publisher of Deum Ampil newspaper and director of Deum Ampil Radio, the reason for the suspension was due to financial difficulties. However, Mrs. Sieng Chan Heng, owner of Heng Development who is the financier of the two media, said she ceased financing these two media due to corruption committed by Soy Sopheap and due to his style of management. She said her company had to spend between $10,000 to $40,000 a month for the publication of Deum Ampil newspaper and the operation of Radio Deum Ampil and the payments of the salary of the 100 staff.
សារព័ត៌មាន "ដើមអំពិល" ​របស់​លោក​​សយ សុភាព​ ប្រកាស​ផ្អាក​ការផ្សាយ​
​លោក​សយ​ ​សុភាព​​អគ្គ​នាយក​​មជ្ឈមណ្ឌល​​ដើម​អំពិល​ បាន​​ប្រកាស​ ផ្អាក​​ការ​ផ្សាយ ​កាសែត ទស្សនា​វ​ដ្តី​ និង​​វិទ្យុ​ដើម​អំពិល​
​លោក​សយ​ ​សុភាព​​អគ្គ​នាយក​​មជ្ឈមណ្ឌល​​ដើម​អំពិល​ បាន​​ប្រកាស​ ផ្អាក​​ការ​ផ្សាយ ​កាសែត ទស្សនា​វ​ដ្តី​ និង​​វិទ្យុ​ដើម​អំពិល​
©​ លី ម៉េងហួរ
ដោយ លី ម៉េងហួរ

កាសែត ​ទស្សនា​ វដ្តី​និង​វិទ្យុ​ដើម​អំពិល​របស់​លោក​សយ​សុភាព​បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​ ហើយ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១០​​នេះ​។​ ដំណឹង​ផ្អាក​ការ​ផ្សាយ​កាសែត​ដ៏ពេញ​និយម​នេះ​ត្រូវ​បាន​លោក​សយ សុភាព​ ប្រ​កាស​ថា​មក​ពី​បញ្ហា​ហិរញ្ញវត្ថុ។​ក៏​ប៉ុន្តែ​អ្នក​ផ្តល់​ ហិរញ្ញវត្ថុ​ដល់​លោក​ សយ​ សុភាព​បាន​អះអាង​ថា ​ការ​ផ្អាក​ចេញ​ផ្សាយ​កាសែត​ប្រចាំ​ថ្ងៃ​នោះ​មក​ពី​បញ្ហា​ពុករលួយ។


សេចក្តីរាយការណ៍​របស់​ លី​ ម៉េងហួរ
(02:10)
01/07/2010
by លី ម៉េងហួរ
គឺនៅ ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែម្តង​ដែល​លោក​សយ​ ​សុភាព​អគ្គ​នាយក​មជ្ឈមណ្ឌល​ដើម​អំពិល​ បាន​ប្រកាស ផ្អាក​ការ​ផ្សាយ កាសែត ទស្សនា​វ​ដ្តី និង​វិទ្យុ​ដើម​អំពិល​របស់​លោក។​ លោក​ សយ​ សុភាព​ អ្នក​អត្ថា​ធិប្បាយ​នយោបាយ​គាំទ្រ​រដ្ឋាភិបាល​និង​ជា​ចាងហ្វាង​ការ​ផ្សាយ បាន​​លើក​ឡើង​ថា​ ដំណឹង​ផ្អាក​ការ​ផ្សាយ​កាសែត​ទស្សនា​វដ្តី​និង​វិទ្យុ​ដើម​អំពិល​ត្រូវ​បាន​ ជូន​ដំណឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​នេះ​។​ ចំណែក​មូលហេតុ​នៃ​ការ​ឈប់​ផ្សាយ ​គឺ​មក​ពី​បញ្ហា​ហិរញ្ញវត្ថុ។​ ក៏​ប៉ុន្តែ​បើ​ស្តាប់​ការ​ពន្យល់​របស់​អ្នក​ឧបត្ថម្ភ​ផ្តល់​ហិរញ្ញវត្ថុ​ដល់ ​កាសែត​ដើម​អំពិល​គឺ​មូល​ហេតុ​នៃ​ការ​ប្រកាស​ផ្អាក​ការ​ផ្សាយ​កាសែត​-​ វិទ្យុ​ដើម​អំពិល​កើត​ចេញ​ពី​ជម្លោះ​ផ្ទៃ​ក្នុង​រវាង​ផ្នែក​និពន្ធ​ការ​ ផ្សាយ​និង​អ្នក​ផ្តល់​ហិរញ្ញ​វត្ថុ​។​​ នោះ​គឺ​ក្រុមហ៊ុន​ ហេង ​អភិវឌ្ឍន៍​របស់​អ្នកស្រី ​សៀង ​ចាន់​ហេង​ ​ដែល​ជា​ឈ្មួញ​ដ៏​ធំ​ម្នាក់​ស្និទ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នកស្រី ឌឹម ​សុភាវី​ អគ្គនាយក​រង​មជ្ឈមណ្ឌល​ដើម​អំពិល ​ទទួល​បន្ទុក​ខាង​​ហិរញ្ញវត្ថុ​បាន​លើកឡើង​ថា​សេចក្តី​ប្រកាស​របស់​លោក​ សយ សុភាព​ ក្នុង​ការផ្អាក​ការផ្សាយ​នេះ ​មិន​ឲ្យ​ក្រុម​ហ៊ុន​ដឹង​ឡើយ។​ ចំណែក​មូលហេតុ​មិន​មែន​មក​ពី​រឿង​ក្ស័យធន​ឬ​បញ្ហា​ហិរញ្ញវត្ថុ​ទេ​ប៉ុន្តែ​ រឿង​នេះ​មក​ពី​កំហុស​ឆ្គង​លើ​ការ​ដឹកនាំ​របស់​លោក​ សយ ​សុភាព​ ដែល​មាន​ការ​ពុករលួយ។​ ​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ទ្រទ្រង់​កាសែត​ដើម​អំពិល បាន​បញ្ជាក់​ថា​ ក្រុម​ហ៊ុន ត្រូវ​ចេញ​ខាត​ចាប់​ពី ១ ខែ​ជាង ១០,០០០ ដុល្លារ​ រហូត​ដល់​​​ជិត​ ៤០,០០០ ដុល្លារ​អាមេរិក​លើ​ការ​បោះពុម្ភ​និង ចំណាយ​លើ​ប្រាក់​​ខែ​បុគ្គលិក​ផ្នែក​កាសែត​វិទ្យុ​និង​ទស្សនា​វ​ដ្តី​សរុប​ ប្រហែល​ជាង ១០០ នាក់។

យ៉ាងណា​ក៏ដោយ​ជុំវិញ​ការ​សម្រេច​ផ្អាក​ការផ្សាយ​កាសែត​ទស្សនា​វដ្តី​និង​ វិទ្យុ​ដើម​អំពិល​នេះ ត្រូវ​បាន​លោក ​ប៉ែន​ សិមិទ្ធិ​ ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជា​ សម្តែង​ការ​សោកស្តាយ ​ព្រោះ​កាសែត​ប្រចាំថ្ងៃ​ ដើម​អំពិល​ជា​បណ្តាញ​ព័ត៌មាន​មួយ​ដែល​មាន​សន្ទុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ ពេល​នេះ។​ កាសែត​ដើម​អំពិល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០០៦​។ ​កាសែត​ជា​ភាសា​ខ្មែរ​នេះ កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​អ្នក​កាសែត​មួយក្រុម​ដែល​តែង​តែ​ជួបគ្នា​ នៅ​ក្រោម​ដើម​អំពិល​ជិត​អតីត​អាគារ​រដ្ឋសភា៕

3 comments:

Anonymous said...

Look at his face, this idiot man Soy Sopheap the best corruptor. He acted like he is the only one in Cambodia, in fact, he is a sycophant,his attitude shows that.

Anonymous said...

Soy Sopheap had probably embezzled a lot of Mrs. Sieng Chan Heng's money, but the real reason behind the suspension of Deum Ampil newspaper and radio is because he made a lot of enemies with a lot of powerful people and officials from the ruling CPP because he had exposed a lot of corruption and wrongdoings of these officials. Soon, Soy Sopheap will be arrested and jailed for fraud and embezzlement. This is what I think will happen.

Anonymous said...

I think he seems to help the country, rather than worsen the country. I just doubt the person who said,he is bad like this/like that, but don't even dare to step in the country and said like he did. Sure, he brings Hun Sen to the top and backs Hun Sen's policy, but during his works, he brought many senior officers and other corrupt ors to jail. How about you then?
At least, I see some change...
I am worried, he has a lot of enemies, he might be killed one day.
Now, we should worry about the gold and oil. Those of corruptor may become the richest in the world and the people still poor.