On 1st July, Mr. Soy Sopheap wrote a letter to Information Khieu Kanharith asking for a permission to suspend the publications and broadcast of the three media, citing financial difficulties and the permission was granted. However, Mrs. Sieng Chan Heng said she was unaware of Soy Sopheap's actions and as of late Friday the 2nd of July, Radio Deum Ampil was still on air. She denied that there are financial difficulties because she had forked out between $10,000-$40,000 per months to finance those media.
Minister of Information Khieu Kanharith threatened to take legal action against Soy Sopheap and confiscate broadcast equipments if the broadcasts continue, saying Soy Sopheap has to abide by his granted request for the suspension the operations of all Deum Ampil media.
More than 100 journalists working for the three media said they will wait until 5th of July to see if the management will restart the operations of the three media. If not, they will protest by burning car tyres.
ថ្ងៃ សុក្រ ទី ២ ខែ កក្កដា ឆ្នាំ ២០១០
រាជធានី ភ្នំពេញ ៖ ការផ្អាកផ្សាយ កាសែត វិទ្យុដើមអម្ពិល និងទស្សនាវដ្ដី មរកត ដែលបានប្រកាសដោយលោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលដើមអម្ពិលថា មកពីក្ស័យធននោះ បើតាមការពិនិត្យឱ្យ បានច្បាស់បន្ដិចទៅវាហាក់ដូចជានៅឆ្ងាយពីបញ្ហានេះ១៨០អង្សា បន្ទាប់ពីភាគីក្រុមហ៊ុន ដែលទ្រទ្រង់ការចេញផ្សាយប្រកាសថា មិនបានដឹងពីការប្រកាសផ្អាកការផ្សាយនោះទេ ហើយបានច្រានចោលការអះអាងរបស់ លោក សយ សុភាពដែលថា ក្ស័យធនផង ដែរ ។ ភាពស្រពេចស្រពឹលបានអូសបន្លាយ មកដល់ថ្ងៃទី២ កក្កដា ។
គេមិនអាចសុំការបំភ្លឺបានតទៅទៀតទេ ទាំងភាគីលោកសយ សុភាព និងភាគីក្រុម ហ៊ុន ដោយសារទូរស័ព្ទចូលមិនមានមនុស្ស លើក ប៉ុន្ដែបើយោងតាមការអះអាងរបស់ ក្រុមអ្នកយកព័ត៌មានកាសែតដើមអម្ពិល ខ្លះបាននិយាយថា មានការប្រកាសឱ្យប្រមូល ព័ត៌មានដើម្បីផ្សាយឡើងវិញចាប់ពីថ្ងៃទី៣ កក្កដា ។ តាមប្រភពដដែលបានឱ្យដឹងថា មានការបែកគ្នាដែលបុគ្គលិកស្និទ្ធនឹងលោក សយ សុភាព បានចាកចេញពីការិយាល័យ និងនៅសល់តែអ្នកដែលគ្មានបក្សពួកខាងណាហើយធ្វើការដើម្បីសំរាប់តែ អាជីពបានស្ថិត នៅក្នុងភាពមិនប្រាកដប្រជា ។
ដោយសារតែមិនអាចទទួលការបំភ្លឺណា មួយពីភាគីក្រុមហ៊ុនបាន គេក៏មិនអាច បញ្ជាក់ឱ្យច្បាស់ថា បើតាមផ្លូវច្បាប់តើខាង ភាគីក្រុមហ៊ុនអាចចេញផ្សាយបាន ឬក៏អត់។ ទោះបីជាបែបណា តាមគេហទំព័រដើមអម្ពិល ដែលទំនងស្ថិតក្រោមការគ្រប់គ្រងរបស់ លោក សយ សុភាព នៅវេលាម៉ោង៣និង ៥៩នាទីរសៀលថ្ងៃទី២ កក្កដា បានផ្សាយ ព្រមានពីការប៉ុនប៉ងចេញផ្សាយឡើងវិញថា លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានអំពាវនាវដល់ក្រសួង ពាក់ព័ន្ធទាំងអស់ឱ្យជួយមានវិធានការ ស្របច្បាប់ ដើម្បីកុំឱ្យមានដំណើរការផ្សាយ វិទ្យុ កាសែត និងទស្សនាវដ្ដី ក្រោយពីរដ្ឋ មន្ដ្រីក្រសួងព័ត៌មានបានចេញប្រកាសទទួល ស្គាល់ការស្នើសុំរបស់លោក សយ សុភាព ដែលសុំផ្អាកការផ្សាយមួយរយៈពេលចាប់ពី ថ្ងៃទី១ កក្កដា ។
តាមគេហទំព័រដដែលបានសរសេរទៀត ថា រហូតមកដល់វេលាម៉ោង៣ និង៥៥នាទី រសៀល ថ្ងៃសុក្រ ទី២ កក្កដា គេនៅតែឮ សំលេងនៃការចាក់ផ្សាយរបស់វិទ្យុដើម អម្ពិល ហើយលោកសយ សុភាព បាន បញ្ជាក់ថា មិនទទួលខុសត្រូវចំពោះការចាក់ ផ្សាយនេះឡើយ ។សូមបញ្ជាក់ថា លោកខៀវ កាញារីទ្ធ រដ្ឋ មន្ដ្រីក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាស ចុះថ្ងៃទី១ កក្កដា ឆ្នាំ២០១០ ដោយទទួល ស្គាល់សំណើរបស់លោកសយ សុភាព ដែលសុំ ឱ្យមានការផ្អាកដំណើរការផ្សាយវិទ្យុដើម អំពិលFM93.75MHz សារព័ត៌មានដើមអម្ពិល និងទស្សនាវដ្ដីមរកត ។ ដោយផ្អែក តាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ខាងលើ លោកសយ សុភាព បានព្រមានថា ប្រសិនបើជនណាដែលបានប្រព្រឹត្ដផ្ទុយពីការ ប្រកាសរបស់ក្រសួងព័ត៌មាន នឹងទទួលខុស ត្រូវទៅតាមផ្លូវច្បាប់ ។
លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា លោកបានចេញសេចក្ដីប្រកាសរួចហើយតាម សំណើសុំផ្អាកការផ្សាយរបស់លោកសយ សុភាព ។ ចំពោះសំណួរដែលថាវិទ្យុដើម អម្ពិលគេនៅតែឮផ្សាយ លោករដ្ឋមន្ដ្រីមាន ប្រសាសន៍ថា លោកនឹងប្ដឹងសយ សុភាព ដោយលោកសយ សុភាព បានសុំផ្អាកការ ផ្សាយហេតុអ្វីនៅតែផ្សាយ ។ ចំណែកសយ សុភាព នឹងអាចប្ដឹងទៅអ្នកផ្សាយនោះបន្ដ ហើយបើនៅតែមានការផ្សាយ ក្រសួងនឹង រឹបអូសយកសំភារវិទ្យុនោះ។
ការកើតមានបញ្ហានេះ បានធ្វើឱ្យបុគ្គលិក ដែលតាមការអះអាងថា មានជាង១០០នាក់ អាចប្រឈមនឹងការអត់ប្រាក់ខែ ។ តាមបុគ្គ លិកអ្នកយកព័ត៌មានបាននិយាយថា បើគ្មាន ការបើកប្រាក់ខែទេ នៅថ្ងៃទី៥ កក្កដា ពួកគេ នឹងនាំគ្នាតវ៉ាដូចជាការដុតកង់ឡានមុខមជ្ឈ មណ្ឌលជាដើម ។ មានការកត់សំគាល់ថា បន្ទាប់ពីមានវិបត្ដិដែលមិនធ្លាប់មានសំរាប់ បណ្ដាញព័ត៌មានក្នុងស្រុក សូម្បីតែគេហទំព័រ ដើមអម្ពិល ដែលធ្លាប់ត្រូវបានទទួលស្គាល់ថា ជាព័ត៌មានលឿនរហ័សនោះ ហាក់ដូចជា លែងរហ័សហើយ ក្រៅតែពីផ្ដល់ព័ត៌មាន ដល់សាធារណជនតាមប្រព័ន្ធអ៊ីនធើរណេត របស់ខ្លួនពីជំហររបស់លោកសយ សុភាព ។
ការធ្លាក់ចូលទៅក្នុង វិបត្ដិរបស់មជ្ឈ មណ្ឌលដើមអម្ពិលនេះ បានធ្វើឱ្យមានការ សោកស្ដាយផងដែរ សំរាប់សហភាតរៈជាអ្នក សារព័ត៌មាន ៕
4 comments:
ខ្ញុំអាណិតបង សយ សុភាព ចង់ខ្លោចចិត្ត។
ខ្ញុំអាណិតបងសយ សុភាព ចង់ខ្លោចចិត្ត។
ខ្ញុំអាណិតបង សយ សុភាព ចង់ខ្លោចចិត្ត។
I don't feel sorry for Soy Sopheap because I believed he defrauded and embezzled a lot of money from Mrs. Sieng Chan Heng. He is crooked and corrupt.
Post a Comment