Dear All Supporters of Khmer Literacy Project,
I have finished up the KLP 2007-2008 Report for your information. I do hope that you support to KLP will continue to the next and next year ahead of us. We do hope to do more to children not just Khmer children in Surin but to Khmer children lliving along the corridor with Thailand. We do hope to expand our work and we will work hard to bring more people into the effort.
Next year, I have planned to cooperate with PEPY, a literacy NGO in Siem Reap, to bring children from Surin to spend at least a month with Khmer children in Siem Reap. They will learn Khmer and English and most importantly learn that they are Khmer. We will also conduct an in-depth Teacher's Training in Khmer language through cooperation and support from Siem Reap's Teacher's College in April 2009. These are our activities for next coming year.
I am also join "People's Working Group for Promotion of Cross Border Relationship--Surin and Oddormeanchey Chapter" in order to promote and support to Khmer villages along border with Surin and Oddormeanchey province. Through this working group, we do hope to improve the quality of life of our Khmer people along the border through development project will be funded by Thai government. We do hope so.
Last week, I have also co-organized a Bon Kanthen to Thmo Don, Srok Banteay Ampil but we couldn't cross the border but we have also welcomed by Khmer troops and we have made some little cash to Thmodon temple. We hope to continue this cross border activities and so other project through local initiatives.
Last but never forget that KLP has achieved its goal to protect the Khmer culture with your attention and support. It is always in our mind forever. We do hope someday we get stronger, we can do more and more than now.
Wish you all the best.
Chey Mongkol
Kru Khmer
--
Chaimongkol Chalermsukjitsri
President
Language and Culture Association of Surin Province (LCASP)
Room#1, Chom Surin Bldg., Surin-Prasat Road, P.O.Box 27, Surin City, Thailand
http://www.khmersurin.orgEmail:khmersurin@gmail.comHP 0875815514
Tel&Fax: 044520179
--
Chaimongkol Chalermsukjitsri
President
Language and Culture Association of Surin Province (LCASP)
Room#1, Chom Surin Bldg., Surin-Prasat Road, P.O.Box 27, Surin City, Thailand
http://www.khmersurin.orgEmail:khmersurin@gmail.comHP 0875815514
Tel&Fax: 044520179
---------------------------
Report of Khmer Literacy Project in Khmer blow:
ជនជាតិខ្មែរជាជនជាតិមួយដែលបានមានប្រវត្តិសាស្ត្រនិងអារយធម៌របស់ខ្លួនដែលមានបា្រងបា្រសាទជាច្រើនជាស្នាដៃនិងប្រាជ្ញាខែ្មរ ដែលបានបន្សល់មកដល់សព្វថៃ្ងនេះ។ កាលពីសម័យមហានគររឺសម័យអង្គអារយធម៌ខ្មែរបានរីកសាយពាសពេញទឹកដីសុវណ្ណភូមិដែលជាដំបន់អាស៊ីអគ្នេយ៍ភាគដែនដីយើងសព្វថៃ្ងនេះ។ ប៉ុនែ្តប្រជាជាតិខ្មែរយើងក្រោយពីបានឈានទៅរកភាពរុងរឿងនៅចុងសត្តវត្សទី ១៣ មហានគរខ្មែរយើងត្រូវចុះទ្រុឌទ្រោមដោយសារការពង្រីកទឹកដីពីក្រុមជាតិសាសន៍ផ្សេង ៗ ដែលមានជនជាតិសៀមនិងយួនដែលបានមកបោះទីតាំងនិងស្វះស្វែងរកទឹកដីថ្មី ៗ នៅទិសខាងត្បូង។ កម្វុជទេសបានរួញហើយត្រូវជនជាតិដែលមករស់នៅថ្មីយាយីស្ទើតែនឹងបាត់បង់សាបសូន្យរវាងសតវត្សទី ១៥ ដល់ ១៩។ដែនដីខ្ពង់រាបនគររាជសីមាដែលមានប្រាសាទខ្មែរសំខាន់និងជាផ្នែកមួយធំសំរាប់ប្រវត្តិសាស្ត្រខ្មែរត្រូវបែកដាច់ឃ្លាតឆ្ងាយពីស្រុកខ្មែរ។ យើងឃើញមានប្រាសាទនិងស្រុកនគរខ្មែរជាច្រើនយ៉ាយសន្ធឹកស្ធាប់ ដូចជា ប្រាសាទភីមាយ ប្រាសាទភ្នំរូង ប្រាសាទល្វ ប្រាសាទស្រះកំពែង ប្រាសាទតាមាន់ និងប្រាសាទចំណួនរាប់ពាន់ដែលទាំងបង្កប់នៅក្រោមបាតដី ។ល។ ប្រាសាទទាំងនេះជាសាក្សីការបង្ហាញពីប្រាជ្ញាខ្មែរនិងជាសម្បត្តិវប្បធម៌ខ្មែរពីសម័យដូនតាយើងមកម្ល៉ែះ។ ទោះជាឥឡូវនេះខ្មែរឡែងជាអ្នកត្រួត្រាទឹកដីនេះហើយ។ ជនជាតិខ្មែរនិងមនុស្សដែលរស់នៅលើទឹកដីដែលជាអតីតដែនដីខ្មែរបានក្លាយទៅជាជានជាតិថ្មី។ ពួកគេឡែងស្គាល់រឺរាប់អានខ្លួនថាជាសាច់ជាឈាមខ្មែរតទៅទៀតហើយ។
បព្វហេតុការបាត់បង់ទឹកដីទាំងនោះចាប់ផ្តើមនៅដើមសតវត្សរ៍ទី ១៩ដែលជាយុគសម័យការស្វះស្វែងរកអាណានិគមពីសំណាក់ប្ចឹមប្រទេសដែលពង្វាតទីរកអាណានិគមសំរាប់ភាពជាមហាអំណាចនៅតំបន់អាស៊ីនិងដែនដីថ្មី ២ ។ នៅតំបន់អាស៊ីក៏ដូចជាទីកន្លែងផ្សេង ៗ នៅក្នុងពិភពលោកដែលមហាអំណាចសំខាន់ ៗ ដែលមានប្រទេសបារាំង ចក្រវត្តិអង់គេ្លស ហូឡង់ ជាដើម។ពួកអ្នករកអាណានិគមថ្មីពីទ្វីបអឺរ៉ុបមានបំណងសំរាប់ការរកទីផ្សារនិងធនធានសំរាប់យកទៅផ្គត់ផ្គង់ទីផ្សាររបស់គេតែប៉ុណ្ណេះទេ។
មហាអំណាចបារាំងក៏ដូចមហាអំណាចដ៏ទៃឯទៀតដែលមានគោបំណងយកស្រុកខ្មែរធ្វើជាអាណានិគមដូចជាមាននាំមកទាំងផលល្អនិងផលអាក្រក់ចំពោះវាសនាប្រជាជនខ្មែរនិងប្រជាជាតិខ្មែរទាំងមូល។ ភាពទន់ខ្សោយនៃសង្គមខ្មែរនៅដើមសត្តវត្សទី១៩ ដែលជាជាយថាហេតុពីការឆ្លានពានពីសំណាក់ប្រទេសជិតខាងទាំង ២ ។ សង្គមខ្មែរធ្លាក់នៅរណ្តូវងងឹតដូចបានពោលទុកក្នុងសៀវភៅបណ្តាំតាមាសដែលជារឿងរ៉ាវនៅសម័យដើមសត្តវត្សទី១៩ នោះ។
របបអាណានិគមបារាំងបានធ្វើឲប្រទេសខ្មែរបានខេត្តខាងលិចមួយចំណួនដូចជាខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ ទន្លេរពៅ។ ក៏ប៉ុនែ្តខ្មែរយើងត្រូវបាត់បង់ខេត្តស្រិន្ទ្រ នគររាជសីមា គោកខ័ណ្ឌ ស្រះកែវ និងត្រាត និងខេត្ត ២៣ខេត្តនៅកម្ពុជាក្រោមទៅឲយួន។
អាណានិគមបារាំងបានបែងចែកទឹកដីនិងប្រទេសជិតខាងទាំងពីរដោយពុំបាននឹកនាដល់ប្រវត្តិសាស្ត្រនិងប្រជាជនខ្មែរដែលរស់នៅក្នុងដែនដីខ្មែរកម្ពុជាក្រោមនិងនៅដែនដីខ្ពង់រាបនគររាជសីម៉ាឡើយ។ អាណានិគមបារាំងក្រោយពីបានធ្វើការគាបសង្កត់បង្ខំឲស្តេចសៀមព្រះបាទចូឡាឡុងកនឲយល់ព្រមប្រគល់ដែនដីបាត់ដំបង និង សៀមរាបមកឲខ្មែរកាលពីឆ្នាំ ១៩០៤ និង ១៩០៧ ហើយអាណានិគមបារាំងបានកាត់ទឹកដីនគររាជសីមានិងទឹកដីខាងជើងជួរភ្នំដងរែកទៅឲប្រទេសសៀមដើម្បីបញ្ចប់នៅវិវាទរវាងសៀមនិងបារាំង។ ទោះជាយ៉ាងណាក៏ដោយស្តេចខ្មែរព្រះបានស្រីសុវត្តបានទាមទារឲប្រទេសសៀមប្រគល់ដែនដីខ្មែរទិសខាងជើងភ្នំដងរែកមកឲខ្មែរប៉ុន្តែជោគវាសនាដែលចង់បំបែកបងប្អូនខ្មែរឲដាច់ពីគ្នា ខេត្តខ្មែរទាំងប៉ុន្មានបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់សៀមចាប់ពីឆ្នាំ ១៩០៧ មក។ ដែនដីនិងប្រជាជនខ្មែរត្រូវបែកជា ៣ ភាគដោយមានព្រះរាជាណាចក្រកម្ពុជាស្ថិតនៅកណ្តាល។ក្នុំនាមជាកូនចៅខ្មែរស្រិន្ទ្រខ្ញុំមានការខ្មាស់អេរខ្លួនអែងដែលមិនបានតស៊ូអ្វីឡើយសំរាប់ការពារនូវវប្បធម៌ខ្មែរនៅស្រិន្ទ្រនិងនៅបណ្តាខេត្តនានាដែលសព្វថៃ្ងបានក្លាយទៅជារបស់សៀមទៅហើយនោះ។ ខុសស្រឡះពីបងប្អូនខ្មែរនៅកម្ពុជាក្រោមដែលខិតខំតស៊ូដើម្បីវប្បធម៌និងអត្តសញ្ញាណជាជនជាតិខ្មែរ។ខ្ញុំសូមអភ័យទោសថាកន្លងមកដោយសារភាពល្ងង់ខ្លៅដែលធ្វើឲពួកខ្មែរនៅស្រិន្ទ្រពុំមាននឹកនាដល់ជាតិសាសន៏ខ្ឡួនអែងឲសោះ។ នេះជាអ្វីមួយដែលធ្វើឲបងប្អូនខ្មែរយើងមួយចំណួនមិនចូលចិត្តខ្មែរនៅស្រិន្ទ្រ។នោះម្យ៉ាងបណ្តាលមកពីការមិនស្គាល់ច្បាស់ពីខ្លួនអែង ហើយធ្វើឲពួកគាត់គ្មានមោទនភាពឲសស់ដែលកើតជាខ្មែរ! អ្នកខ្លះនាំគ្នាមើលងាយភាសានិងវប្បធម៌ខ្មែរដោយចង់បានលាភសក្ការះខ្លះ ៗពីគេតែប៉ុណ្ណោះទេ។ហើយម្យ៉ាងវាបណ្តាលមកពីវប្បធម៌សៀមដែលយករឺចំឡងពីវប្បធម៌ខ្មែរទៅយ៉ាងសន្ធឹកសន្ធាប់នោះធ្វើឲអ្នកនៅស្រិន្ទ្របំផ្លេចពូជសាសន៏ខ្លួនអែង។ អ្នកខ្លះគាត់មិនចង់និយាយភាសាខ្មែរទេ ជាពិសេសយុវជនសម័យថ្មី ៗ នេះ។
ខ្មែរស្រិន្ទ្រក្រោយពីបានធ្លាក់ក្លាយជាប្រជាជនរបស់សៀមទៅហើយនៅតែបន្តរក្សាភាពជាខ្មែរបានរហូតមកដល់សម័យដែលសៀមចាញ់ក្តីឲខ្មែរនៅឆ្នាំ ១៩៦២ អំពីប្រាសាទព្រះវិហារដែលសៀមពុំអាចប្រកែកអ្វីបានឡើយ។ ប្រាសាទព្រះវិហារជាដុំពេជ្ររបស់អារយធម៌ខ្មែរយើងពិត ៗ មិនម៉ែនដូចដែលមនុស្សសៀមបានប្រាប់គេប្រាប់អែងថា ថាស្នាដៃរបស់ខមទេ។ ខ្ញុំនៅចងចាំបានថា កាលពីខ្ញុំនៅក្មេងឪពុកគាត់បានទៅលេងបា្រសាទព្រះវិហារហើយអាជ្ញាធរខ្មែរយើងមិនបានទាមទារឲគាត់បង់លុយកាក់ទិញសំបុត្រអ្វីឡើយ។ នេះជាការសបង្ហាញឲឃើញថាខ្មែរយើងនៅតែរាក់ទាក់និងគ្នាទោះជាយើងបានឃ្លាតឆ្ងាយពីគ្នាដោយសារដំណើរប្រវត្តិសាស្ត្រ។ ប៉ុនែ្តភាពជាបងជាប្អូនគ្នានៅតែបង្កប់ក្នុងឈាមជួរខ្មែរយើងទាំងអស់គ្នា។
សមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្របានបេ្តជ្ញាថានឹងបន្តការរក្សាភាសាខ្មែរនៅខេត្តស្រិន្ទ្រឲពេញពីលទ្ធភាពឲទាល់តែបាន។ ទោះជាមានការជួបនិងការលំបាកអ្វី ៗ ជាច្រើនដោយសារតែកម្មវិធីរបស់យើងពុំអាចរកការគាំទ្រនៅស្រុកថៃបាន ព្រោះគោបំណងយើងវាខុសពីគោលការណ៍នយោបាយរបស់រដ្ឋរបស់គេ។
ចំពោះឧបសគ្គសំខាន់ដែលយើងកុំពុងតែជួបប្រឈមមុខមានដូចតទៅ
១ កង្វះខ្វះខាតធនធានមនុស្សដែលអាចមានសមត្ថភាពសំរាប់ធ្វើការបង្ហាត់បង្រៀនបានជាយូរយារឆ្នាំដែលគ្មានសាលារៀនវាបានបណ្តាលឲធនធានមនុស្សស្ទើរតែសាបរលាបបាត់អស់ទៅ។ សព្វថ្ងៃសមាគមរបស់យើងមានសកម្មជនតែ ២នាក់ដែលជាខ្ញុំនិងប្រពន្ធតែពីរនាក់ទេ។ ដែលគិតគូរការងារសំរាប់ធ្វើយ៉ាងម៉េចកុំឲសាលារៀនយើងដួលទៅ។ កំរនឹងឃើញអ្នកដែលមកជួយការងារម៉ែនទែន ព្រោះវាជាការងារដែលគ្មានកំរៃអ្វីឡើយ។ វាជាការងារដែលត្រូវលះបង់ពេលវេលានឹងមិនអាចឲឃើញផលឆាប់ ៗ។
២ កង្វះខ្វះខាតថវិកាសំរាប់ធ្វើការងារឲបានហូហែសំរាប់ការងារប្រចាំឆ្នាំ ដែលបង្កឲការងារជួបនិងភាពស្ទះស្ទើរទៅមុខមិនរួចថយក្រោយក៏មិនបាន។ នេះជាបញ្ហាធ្ងន់ណាស់។ ដូចយើងចង់ផ្សព្វផ្សាយអ្វីមួយបើខែហ្នឹងលុយបរិច្ចាគមកអត់ទាន់ត្រវផ្អាកទៅវិញ។រឺទីស្នាក់ការរបស់សមាគមដែលត្រូវជួលគេរឺឡានសំរាប់ដឹកកូនសិស្សទៅធ្វើដំណើរទស្សនកិច្ចសិក្សាខ្ញុំមានគំនិតថាកាលណាស្ថាប័នរឺបងប្អូនខ្មែរមកពីស្រុកខ្មែរជាក្រុមយើងអាចសំរួលដល់ការធ្វើដំណើរឲពួកគេបាន។ មួយវាជាមធ្យោបាយទាក់ទាញចិត្ត អ្នកស្រុកស្រិន្ទ្រឲឃើញនូវមេត្រីភាពពីបងប្អូនខ្មែរនៅស្រុកខ្មែរ។
៣ ភាពខ្វះខាតការសហការពីស្ថាប័នឧត្តមសិក្សានៅស្រុកខ្មែរសំរាប់ជួយជំរុញឲមានការសិក្សាស្រៅជ្រៅអំស្រិន្ទ្រក្តីសិក្សា(SurinStudies)នេះជាការអ្វីមួយនឹងបានជួយធ្វើម៉េចឲប្រជាជនខ្មែរយើងបានស្គាល់អំពីសហគមន៏ខ្មែរនិងវប្បធម៌។ដែលនៅខាងជើងភ្នំដងរែក។ នេះអាចធ្វើឲការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរមានភាពកាន់តែល្អប្រសើរ។ភាគច្រើនស្ថាប័នអប់រំខ្មែរយើងគាត់មានការភ័យថាវានឹងអាចធ្វើឲមានការមិនសប្បាយចិត្តដល់ភាគីថៃ។ប៉ុនែ្តខ្ញុំគិតថាវាមិនបង្កឲមានបញ្ហាអ្វីទេព្រោះវាពាក់ពន្ធនិងភាសានិងវប្បធម៌។
បើសិនយើងមកគិតដល់រយះពេលរាប់ពាន់ឆ្នាំដែលដូនតាយើងបានបង្កើតជាភាសាខ្មែរឲកូនចៅបានមានភាសាខ្មែរសំរាប់ទំនាក់ទំនងគ្នានិងជាភាសាដែលមានទឹកតមចេញពីធម្មជាតិ ហើយការលំបាកដែលសមាគមយើងកំពុងតែប្រឈមមុខនេះវាជាការតិចតូចមិនអាចយកទៅប្រៀបធៀបនិងការលំបាករបស់ដូនតាយើងបានឡើយ។ សមាគមសង្ឃឹមទៅលើការយោគយល់ពីបងប្អូនខ្មែរយើងថានឹងជួយជ្រោមជ្រែងខ្នះខ្នែងឲការងារនេះមានដំណើរការបានតាមរយះការសិក្សាអប់រំសំរាប់ឲកូនឲចៅយើងតទៅនៅពេលអនាគត។ ខ្ញុំសូមលើកយកពាក្យបណ្តាំរបស់ព្របាទសមេ្តចជ័យរវ្ម័នទី៧ ដែលជាស្តេចខ្មែរជាមហារាជមួយរបស់ប្រជាជនខ្មែរទាំងនៅស្រុកថៃ ស្រុកខ្មែរសព្វថៃ្ងរឺនៅស្រុយយួនត្រង់ថា“បើអ្វី ៗ ទាំងអស់ដែលខ្ញុំបានកសាងទៅហើយនោះជាការល្អសូមឲអស់លោកអ្នកបានថែរក្សា ព្រោះវាក៏ជារបស់អ្នកដែរ។អ្នកប្រាជ្ញបានឲយើងដឹងថា នេះជាការប្រកបនូវបុណ្យកុសលម្យ៉ាង។បុណ្យកុសលមួយចំណែកជារបស់ខ្ញុំដែលជាអ្នកកសាងហើយមួយចំណែកវាជារបស់អស់លោកអ្នកដែលជាអ្នកថែរក្សា” ព្រះបណ្តាំព្រះបាទសម្តេចជ័យវរ្ម័នទី៧ ស្រង់ពីសិលាចារឹកស្រុកបា្រសាទ ខេត្តស្រិន្ទ្រ។
ជាបញ្ចប់សូមអរព្រះគុណនិងសូមអរគុណអ្នកដែលមានឈ្មោះដូចតទៅខាងក្រោមនេះដែលបានជួយទ្រទ្រង់កម្មវិធីអក្ខរកម្មភាសាខ្មែរនៅខេត្តស្រិន្ទ្រ
ជាពិសេសសូមថ្វាយបង្គមដោយសេចក្តីគោរពដល់បុព្វជនខ្មែរស្តេចខ្មែរអ្នកប្រាជ្ញនិងដូនតាយើងទាំងអស់ដែលបានបង្កើតភាសានិងប្រទេសជាតិឲជាមោទនភាពសំរាប់ខ្មែរគ្រប់គ្នាសូមឲប្រទេសជាតិខ្មែររបស់យើងនិងវប្បធម៌និងអរយធម៌ខ្មែរមាពភាពរុងរឿងថ្កុំថ្កើងជានិរន្ត។
សំរាប់អ្នកសាយធូនិងអ្នកតស៊ូនៅទល់ដែនសៀមខ្មែរសូមឲការងាររក្សានូវវប្បធម៌ខ្មែរនៅខេត្តស្រិន្ទ្រនេះឲក្លាយជាកុសលផលបុណ្យសម្រាប់បងប្អូនខ្មែរដែលបានធ្វើពលិកម្មលះបង់នូវជីវិតដើម្បីជាតិខ្មែរយើងខ្ញុំនៅតែចងចាមិនភ្លេចនូវសេចក្តីស្រឡាញ់និងការរាប់អាននិងអ្វីៗទាំងអស់ដែលបានជួយបានថែរក្សាឲសំនិងបានមានកំណើតកើតមកជាកូនជាចៅស្តេចខ្មែរដ៏រុងរឿង។សូមឲវិញ្ញាណលោកអ្នកដែលខ្ញុំបានស្គាល់និងរាប់អានបានស្គាល់នូវព្រះធម៌របស់ព្រះពុទ្ធអង្គ។សូមទទួលនូវការគោរពនិងការរាប់អានដោយស្មោះពីយើងខ្ញុំជ័យមង្គល ឆាលើមសុខចិត្តស្រ៊ីប្រធានសមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្រ។ Email: khmersurin@gmail.com http://www.khmersurin.org
ខ្ញុំបានបង្កើតសមាគមភាសានិងវប្បធម៌ខ្មែរខេត្តស្រិន្រ្ទនៅក្រោពេលដែលខ្ញុំបានបញ្ចប់ការងារនិងវិទ្យាស្ថាបច្ចេកទេសអេអាយធីនៅបាងកកកាលពីឆ្នាំ២០០៦។នៅពេលនោះខ្ញុំបានវិលត្រឡប់មករស់នៅស្រុកកំណើតជាស្រុកគោកខ័ណ្ណដែលជាស្រុកកំណើត។ខ្ញុំបានសង្កើតឃើញថាខ្មែរយើងជាពិសេសកូនក្មេងនិយាយភាសាខ្មែរឡែងបានហើយ។នេះបានធ្វើឲខ្ញុំមានការពួ្រយបារម្ភយ៉ាងខ្លាំង។បើសម័យខ្ញុំនៅក្មេងនោះនៅតែចាំបានថាពួកយើងនៅតែនិយាយភាសាខ្មែរជាទូទៅទាំងនៅសាលារៀនទាំងនៅផ្ទះរឺនៅពេលយើងចេញពីផ្ទះរឺទីកន្លែងសាធារណះ។នេះធ្វើឲខ្ញុំមានការសោកស្តាយម្យ៉ាងថាយូរៗទៅវានឹងឈានទៅរកការបាត់បង់ភាសារបស់ខ្លួនអែងជាមិនខានឡើយ។
ប៉ុន្តែសភាពការណ៍នៅស្រុកគោកខ័ណ្ណសព្វថៃ្ងនេះវាខុសជាងពីមុនច្រើនណាស់។ខ្មែរខ្លះបែរទៅនិយាយភាសាលាវនិងថៃទៅវិញ។នៅសាលារៀនបើនិយាយភាសាលាវនោះលោកគ្រូនិងអ្នកគ្រូមិនថាអីទេព្រោះគាត់ភាគច្រើនជាសាសន៏លាវទៅវិញ។ បើសិស្សណានិយាយភាសាខ្មែរគេផាក់លុយកាក់រឺស្តីឲ។នេះនាំឲសិស្សមានការខ្មាសអៀនមិនហ៊ាននិយាយភាសាខ្លួនអែងទេ។
នៅពេលបង្កើតសាលាភាសាខ្មែរនៅស្រិន្ទ្រនៅពេលថ្មី ៗ នោះមានតែខ្ញុំនិងប្រព័ន្ធតែ២នាក់ដែលបានជាដៃគូសំរាប់ធ្វើការងារ។ ដល់ពេលទ័លជ្រកបានទៅសូមឲលោកសង្ឃធំ ៗ នៅស្រិន្ទ្រឲជួយព្រះអង្គធ្វើមិនស្គាល់ព្រោះគាត់ខ្លាចអាជ្ញធរសៀមស្តីឲថានាំគ្នាបង្រៀនភាសាខ្មែរ។ គាត់ពេញចិត្តនិងលាភសក្ការះច្រើនជាងរក្សាភាសាខ្មែរ។ ទោះជាពិបបាកយ៉ាងនាខ្ញុំអាចទ្រាំបាន។បើអ្នកនិយាយជាអ្នកស្រុកស្រែយើងមិនថាអីគាត់ឡើយ ព្រោះគាត់មានចំណេះតិចតូច។ ប៉ុន្តែមកបានលឺសាកលវិទ្យាធិការសាកលវិទ្យាល័យស្រិន្ទ្រគាត់និយាយមើលងាយភាសាខ្លួនអែងនោះវាដូចមិនដែលនឹកស្មានឲសោះ។ គាត់ថាមិនដឹងរៀនទៅធើ្វស្អីអាភាសាខ្មែរសិស្សគេចេះនិយាយហើយ។ នេះជាទស្សនះជាទូទៅសំរាប់អ្នកនៅស្រិន្ទ្រ។ពួកគាត់អត់ចេះសរសេរភាសាខ្មែរទេ។បើតាមគំនិតខ្ញុំផ្ទាល់គិតថានិជាប្រការមួយដែលធ្វើឲពួកគាត់មើលងាយភាសាខ្លួនអែង។
កាលពីឆ្នាំ ២០០៦ យើងពុំមានសកម្មភាពអ្វីច្រើនទេដោយសារខ្ញុំជាប់រវល់និងការងារខ្លះ ៗនៅបាងកកនិងភរិយាខ្ញុំអក្ខរានោះមិនផ្ទៃពោះប៉ុនែ្តយើងនៅតែបន្តការងារទើបមកដល់ដើមឆ្នាំ២០០៧យើងបានចាប់ផ្តើមសក្មភាពការបង្រៀនភាសាខ្មែរនៅទីរួមខេត្តស្រិន្ទ្រតែម្តង។ប៉ុន្តែពុំមានកូនសិស្សអីច្រើនទេ។ការរស់នៅរបស់យើនិងសាលារៀនមិនអាចចិញ្ចឹមខ្លួនអែងបានឡើយ។យើងមានការពិបាកម៉ែនទែន។នេះធ្វើឲខ្ញុំគិតច្រើនណាកូនណាប្រព័ន្ធណាយាយ។ផ្ទះខ្ញុំនៅស្រិន្ទ្រអត់មានទេត្រូវជួលផ្ទះគេនៅ។បានមកដល់ខែកក្តាបានមានលោកហ្វ្រែង្គសមីធមកពីសាកលវិទ្យាល័យ Wisconsin បានមកជួយបង្ហាត់បង្រៀននិងនាំទៅផ្សព្វផ្សាយតាមរយះ Youtube ទើបធើ្វឲមានខ្មែរយើងដឹងអំពីសាលារៀនភាសាខ្មែរនៅខេត្តស្រិន្ទ្រ។ បានមួយជំនួយមកពីសហរដ្ឋពីបារាំងនិងមកពីស្រុកខ្មែរ។ មានបងប្អូនខ្មែរយើងជាច្រើនដែលបានជួយជាថវិកាសំរាប់បង់ថ្លៃជួលបន្ទប់គេនិងសំរាប់ចាក់សាំងបើឡានទៅបងៀ្រនកូនក្មេងតាមភូមិបាន។បើមិនដូច្នោះទេពិតជាគ្មានលទ្ធភាពធ្វើការអ្វីបានឡើយ។
សមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្របានបើកសាលារៀនភាសានៅភូមិចំណួន ៥ ដែលស្ថិតនៅខេត្តស្រិន្ទ្រនឹងសាលាមធ្យមសិក្សា ១ នៅស្រុកគោកស៊ូង ខេត្តស្រះកែវ សំរាប់បង្រៀនភាសាខ្មែរឲជនជាតិខ្មែរដែលរស់នៅទីនោះ។ បើយើងវាយតំលៃទៅការងារដែលយើងបានបំពេញមកហើយនៅរយះពេល ២ ឆ្នាំដែលកន្លងទៅហើយនោះនឹងបានឲឃើញថាមានជោគជ័យច្រើន។ កន្លងមករយះពេលជាង ៥០ ឆ្នាំគ្មានការបង្ហាត់បង្រៀនភាសាខ្មែរជួនឲបងប្អូនខ្មែរឡើយដោយសារតែគោលនយោបានរដ្ឋាភិបាលថៃដែលហាមឃ្វាត់មិនឲមានការបង្រៀនភាសាខ្មែរនៅសាលារៀនរបស់រដ្ឋ។ ការងារនិងជោគជ័យរបស់យើងនេះមិនអាចធ្វើឲជាការពិតបានឡើយបើគ្មានការចូលរួមពីប្រជាជននៅសហគមណ៍ដែលយើងបានទៅស្វះស្វែងរកការសហការពីពួកគាត់។ ឧបសគ្គដែលយើងបានប្រទះឃើញភាគច្រើនបណ្តាលមកពីមន្ត្រីអប់រំដែលពួកគាត់មិនសូវឃើញនូវតំលៃភាសារបស់ខ្លួនអែង។
សមាគមភាសានិងវប្បធម៌ប្តេជ្ញាដើរតួនាទីជាអង្គការស្នូលសម្រាប់ការរក្សានិងផ្សព្វផ្សាយភាសានិងវប្បធម៌ខ្មែរស្រិន្ទ្រតាមរយះការសិក្សាអប់រំទាំងផ្លូវការនិងក្រៅផ្លូវការនៅខេត្តស្រិន្ទ្រ ប្រទេសថៃ។
១ រៀបចំសាលារៀននៅតាមភូមិនៅខេត្តស្រិន្ទ្រនិងខេត្តជិតខាង ទោះជាតាមរយះការសិក្សាអប់រំក្រៅផ្លូវការនិងផ្លូវការ
២ សំរួលដល់ការសិក្សានិងការស្រាវជ្រៅអំពីខេមរសិក្សានិងស្រិន្ទ្រសិក្សាតាមរយះការទំនាក់ទំនងជាមួយនិងបញ្ញាវណ្ណទាំងនៅស្រិន្ទ្រនិងនៅទូទាំងពិភពលោក។
៣ បណ្តុះបណ្តាលកូនចៅខ្មែរស្រិន្ទ្រឲមានការស្រឡាញ់និងប្រឹងប្រែងសំរាប់ការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរស្រិន្ទ្រនិងខ្មែរទាំងមូល។
៤ កែលំអទស្សនមិនត្រឹមត្រូវអំពីស្រុកខ្មែរនិងប្រជាជនខ្មែរដែលធ្វើឲខ្មែរនៅស្រិន្ទ្រមើលងាយបងប្អូនខ្មែរ។ តាមរយះការសហការយ៉ាងជិតស្និទជាមួយនិងសមាគមខ្មែរនានាទាំងនៅស្រុកខ្មែរទាំងនៅនាយសមុទ្រ។
១ ការបណ្តុះបណ្តាលគ្រូភាសាខ្មែរឲបានមានចំណួនច្រើនជាងបច្ចុប្បន។ រយះពេលដែលគេហាមឃ្វាត់បានធ្វើឲអ្នកដែលចេះភាសាខ្មែរស្ទើតែគ្មានឡើយនៅស្រិន្ទ្រនិងនិងនៅខេត្តដេលមានខ្មែររស់នៅជាម្ចាស់ស្រុក។ សមាគមរបស់យើងបានដាក់ផែនការសម្រាប់បណ្តុះបណ្តាលកូនសិស្សដែលបានទទួលការសិក្សាភាសាខ្មែរឲមានចំណួននិងអោយមានលទ្ធភាពសំរាប់ធ្វើគ្រូភាសាខ្មែរឲបានច្រើន។ ហើយតាមរយះការបណ្តុះបណ្តាលបែបនេះសមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្រសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាកង្វះខ្វះខាតគ្រូភាសាខ្មែរបានដោយចំណាយពេលមិនយូរជាហួសហេតុ។
២ ការស្វះស្វែងរកការឧបថម្ភពីសំណាក់បងប្អូនខ្មែរទូទាំងពិភពលោកដើម្បីធ្វើម៉េចឲការងារមានដំណើរការបានល្អមានជួបនិងការគាំងស្ទាក់។ សមាគម។ បានខិតខំរកជំនួយពីអង្គការទូទាំងពិភពលោកនិងពីរដ្ឋាភិបាលថៃនិងអាជ្ញធរនៅខេត្តស្រិន្ទ្រប៉ុនែ្តពុំបានមានជោគជ័យអ្វី។ ការសូមជំនួយពីរដ្ឋាភិបាលថៃនោះពិតជាគ្មានបានអ្វីព្រោះការងារនិងវត្ថុបំណងរបស់យើងវាខុសស្រឡះពីកម្មវត្ថុរបស់គេទៅវិញ។ ខ្ញុំបានស្នើគំរោងស្នើសុំទៅសភាខេត្តស្រិន្ទ្រប៉ុនែ្តគេមិនបានយកទៅពិចារណាអ្វីទេ។ ប៉ុន្មានខែហើយដែលគ្មានបានដំណឹងអ្វីពីគេឡើយ។
៣ ការបង្រីកសាលារៀនជាពិសេសសាលារៀននៅភូមិដែលយើងបានចូលទៅធ្វើសកម្មភាពនិងការយកកូនសិស្សយើងឲធ្វើជាគ្រូភាសាខ្មែរនិងឲមានការឧប្បថម្ភជាប្រាក់ខែពីសមាគម។ យើងខ្ញុំយល់ថាតាមរយះនេះហើយនឹងអាចធ្វើឲការផ្សព្វផ្សាយនិងពង្រីកសាលារៀនភាសាខ្មែរអាចមានដំណើរការបានដូចបានគ្រោងទុក។ ម៉្យាងវានឹងបង្ហាញឲប្រជាជននៅភូមិបានឃើញថា អ្វីដែលគេធ្លាប់គិតថាចេះខ្មែរហើយមិនដឹងថានឹងទៅរកស៊ីស្អីនោះជាការយល់ខុសទៅហើយ។
ឈ្មោះសាលារៀន | ចំណួនសិស្ស (នាក់) |
សាលារៀនភូមិពូន | ៣៥ |
សាលារៀនភូមិស៊្រីមង្គល | ១៥ |
សាលរៀនភូមិជ្រួយ | ១០ |
សាលារៀនភូមិស្វាយ | ២៥ |
សាលារៀនណងបួរ៉ាយ | ៥៤ |
ចំណួនសរុប | ១៣៩ នាក់ |
ឈ្មោះសាលារៀន | ចំណួនសិស្ស (នាក់) |
សាលារៀនមធ្យមសិក្សា ថាប់ផះយ៉ា(ចាប់ផ្តើមពីថ្នាក់រៀនឆ្នាំទី ១០-១២) | ១២០ នាក់ |
ចំណួនសរុប | ១២០ នាក់ |
រយះពេលកន្លងមកយើងមិនដែលឃើញនឹងមិនដែលមានមជ្ឈមណ្ឌលវប្បធម៌ខ្មែរសំរាប់ជាការពិពណ៌និងជាកន្លែងបង្ហាញពីប្រវត្តិសាស្ត្រជនជាតិខ្មែរដែលជាម្ចាស់ទឹកដីនេះឡើយ។ ម្យ៉ាងវាអាចបណ្តាលមកពីការដែលសៀមមិនចង់ឲខ្មែរយើងស្គាល់អ្វីៗ ឲបានច្រើនដែលនឹងអាចធ្វើឲមានការផ្ញាក់រំលឹកពីប្រវត្តិសាស្ត្ររបស់ខ្លួនអែងបាន។ ទោះជានៅស្រិន្ទ្រមានអ្នកដែលបានទទួលការសិក្សាអប់រំហើយបានធើធំពួកគេពុំបានគិតអ្វីឡើយអំពីប្រវត្តិសាស្ត្ររឺវប្បធម៌ខ្លួនអែងឡើយ។ មណ្ឌលវប្បធម៌ដែលរដ្ឋាភិបាលសៀមបានបង្កើតទូទាំងខេត្តស្រិន្ទ្រសទ្ធសឹងតែមិនបានបញ្ចាក់ប្រាប់អំពីអត្តសញ្ញាណជាជនជាតិដើមអ្វីឡើយសូម្បីតែជនជាតិកួយដែលពួកគាត់គ្មានស្រុកទេសដូចគេនោះក៏ដូចតែគ្នា អាជ្ញាធរសៀមពុំបានលើកដំកើងអ្វីឡើយ។
យ៉ាងណាមិញបើកាលណាមានក្រុមណាដែលដើរតាមមាគ៌ានយោបាយរបស់គេពិតជាបានទទួលការគាំទ្រពីសំណាក់សៀមយ៉ាងសន្ធឹកសន្ធាប់។ ដូចជា «ក្រុមសុរិន្ទសមោសរ» ជាដើម។ ក្រុមនេះជាក្រុមគ្រូបង្រៀនក្នុងសាកលវិទ្យាល័យហើយពួកគេចូលចិត្តធ្វើពិពណ៌ពីប្រវត្តិសាស្ត្រស្រិន្ទ្រប៉ុន្តែពួកគាត់ពុំបានសិក្សាអ្វីច្រើនជាងការយករូបថតចាស់បូរាណកាលពីសៀមធ្វើផ្លូវរទេះភ្លើងដើម្បីភ្ជាប់ដែនដីខ្ពង់រាបនគររាជសីមានឹងភូមិភាគកណ្តាលនៅស្រុកសៀម។ ប៉ុន្តែពួកនេះបានទទួលការគាំទ្រពីសាលាខេត្តនិងសាកលវិទ្យាល័យព្រោះពួកនេះគេមានគំនិតគ្រាន់តែការបង្ហាញថា ខ្មែរស្រិន្ទ្រមិនមែនជាម្ចាស់ស្រុកពីសម័យបូរេបូរាណមកទេ។
១ ការគាបសង្កត់ពីរដ្ឋការសៀមរាប់ជាងកន្លះសតវត្សដែលរដ្ឋការសៀមទើបបានប្រការលុបចោលបំរាមហាមមិនឲបង្រៀនភាសាខ្មែរនៅឆ្នាំ ២០០៧ក្រោយពេលដែលបានចុះហត្ថលេខាអំពីសេចក្តីប្រកាសអំពីសិទ្ធជនជាតិដើម។ជាអកុសលមកដល់ពេលនេះភាសាខ្មែរស្ទើតែនឹងសាបរលាយបាត់ទៅអស់ហើយ។
២ ការខ្វះខាតប្រព័ន្ឋការអប់រំភាសាជនជាតិដើមនៅខេត្តស្រិន្ទ្រដោយសារសាកលវិទ្យាល័យនៅស្រិន្ទ្រទាំងនៅស្រុកដែលមានខ្មែររស់នៅពុំមានបើកបង្រៀននិងពុំដែលគិតគូខ្វល់ខ្វាយអំពីភាសាខ្មែររឺភាសាជនជាតិដើមផ្សេងដូចជាភាសាកូយជាដើម។
៣ ជាគោលការណ៍នយោបាយរដ្ឋភិបាលសៀមនិងកររឹតបន្តង់ព្រំប្រទល់សៀម-ខ្មែរ និងធ្វើឲព្រំប្រទល់សៀម-ខ្មែរជាការពិតការធ្វើឲខ្មែរនៅស្រុកថៃមានគំនិតថាពួកគេជាខ្មែរដែលមិនមានអ្វីពាក់ពន្ធ័និងខ្មែរនៅស្រុកខ្មែរ។
៤ ការបង្រីកប្រព័ន្ឋការអប់រំនិងសាលារៀនរបស់រដ្ឋាភិបាលសៀមនៅសម័យការបង្ក្រាបចលនាគណះបក្សកុមមុយនិស្តសៀមនិងការដាក់បំរាមមិនឲកូនខ្មែរនិយាយភាសាខ្មែរ។
៥ ការគ្មានមោទនភាពលើខ្លួនអែងដែលបណ្តាលមកពីការហាមឃ្វាត់មិនឲចេះដឹងភាសាខ្លួនអែងគួបផ្សំនិងការមូលបង្កាច់ប្រវត្តិសាស្ត្រ។នេះជាកត្តាដែលបណ្តាលមកពីការសិក្សាអប់រំ។
៦ ចរិតខ្មែរដែលប្រកាន់ព្រះពុទ្ធសាសនាដែលរក្សានៅភាពស្ងប់ស្ងាត់។ ការមិនប្រកែកប្រកាច់។ ហើយខ្មែរនិងសៀមមានប្រពៃណីទាំងភាសានិងទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា។ នេះជាកត្តាមួយដែលធ្វើឲខ្មែរមានការប្រថុយប្រថានភ្លេចពូជសាសន័ខ្លួនឯងបាន។
៧ ការបង្កើតភូមិថ្មីដោយបង្កើតភូមិការពារខ្លួនអែងដោយភាគច្រើនជាជនជាតិលាវនិងជនជាតិថៃមកពីភូមិភាគកណ្តាល។ បានធ្វើឲមានការកាត់ផ្តាច់ភូមិខ្មែរខ្លះដែលនៅខាងជើងនិងខាងត្បូងភ្នំដងរែក។
ឆ្នាំ២០០៦ដែលជាឆ្នាំដែលខ្មាតនិងប្រព័ន្ឋបានចាប់ផ្តើមបង្កើតសាលារៀនភាសាខ្មែរនៅស្រិន្ទ្រប្រទេសថៃ។ដើមឡើយខ្មាតមិនដែលនឹកស្មានថាវាសនានឹងបានលិខិតឲមកធើ្វការងារដ៏ជាកិត្តិយសសំរាប់ខ្មាតដែលមានដើមកំណើតជាជនជាតិខែ្មរស្រិន្ទ្រមួយរូបក៏ប៉ុនែ្តខ្មាតមិនដែលបាននឹកថានងត្រូវមកធ្វើគ្រូភាសាខ្មែរ។ខ្មាតពុំបានទទួលសញ្ញាប័ត្រជាគ្រូភាសាខ្មែរទេ។ខ្មាតគ្រាន់តែអាចចេះសរសេរនិងអានភាសាខ្មែរបានខ្លះៗដោយសារកាលពីរវាងឆ្នាំ១៩៩២បានទៅធើ្វការនៅជំរំសាយធូនៅស្រុកតាផះយ៉ាខេត្តស្រះកែវសព្វថៃនេះ។ខ្មាតបានទៅចេះភាសាខ្មែរនៅទីនេះហើយដោយមានពួកម៉ាកច្រើននាក់ដែលសព្វថៃ្ងបានរ៉ាប់អានជាមិត្តសំឡាញ់។ខ្មាតបានសូមឲមិត្តភក្តិជួយបង្រៀនអក្សរខ្មែរនៅពេលដែលយើងទំនេរពីការងារ។កាលនោះខ្មាតធ្វើការនៅសង្កាត់ភ្នំដងរ៉ែកនៅក្នុងបរិវេណវត្តដងរ៉ែកតែម្តង។កាលណានឹកដល់សាយធូហើយខ្មាតតែងតែនឹកដល់រឿងរ៉ាវដំណើរជីវិតជនភៀសខ្លួនដែលបាត់បង់អ្វីៗទាំងអស់សូម្បីតែជីវិតខ្លួនអែងនោះមិនងាយនឹងនឹកនាដល់ផង។ខ្មាតនៅតែចាំបានថាមានថៃ្ងមួយដែលមានស្ត្រីម៉ែម៉ាយមួយបានសំឡាប់ផ្តាច់ជីវិតខ្លួនអែងឲឡានកិនងាប់យ៉ាងវេទនា។ប៉ុនែ្តជីវិតនៅជំរំទល់ដែនសៀមខ្មែរបាននាំឲខ្មាតបានយល់អំពីបញ្ហាខ្មែរយើងពេលដែលខ្មាតចេះអក្សរខ្មែរបានយ៉ាងក្បោះក្បាយបាននាំឲយើងបានឃើញនិងបានស្គាលើច្បាស់ថាអ្វីៗដែលយើងបានធ្លាប់យល់ដឹងមកនោះជាការខុសឆ្គងទាំងស្រុង។នៅសាលារៀនគេបានបង្រៀនឲយើងចាំថាខ្មែរនៅស្រិន្ទ្រនិងនៅស្រុកខ្មែរនោះមិនដូចគ្នាទេ។ហើយពួកគ្រូនៅសាលារៀនបានប្រាប់កូនសិស្សថា «ស្រុកខ្មែរមានសង្គ្រាមដោយសារស្រុកខ្មែរត្រូវពាក្យបន្សាប» ប៉ុនែ្តយើងមិនដឹងថា នោះវាបណ្តាលមកពីស្អី។មានម្តងមួយដែលពួកខ្មាតបានទៅចូលរួមការប្រជុំអន្រ្តជាតិស្តីអំពីភាសាជនជាតិដើមលើកទី២នៅក្រុងបាងកកនៅខែកក្តាឆ្នាំ២០០៨មានមនុស្សមកចូលរួមចំណួនច្រើននាក់មកពីទាំងពិភពលោក។ ពួកយើងបានទៅចូលរួមធ្វើពិពណ៌ក្នុងនាមជា «ខ្មែរស្រិន្ទ្រ» ក៏ប៉ុនែ្តយើងសង្កេតឃើញថាមានជនជាតិថៃជាច្រើនដែលមិនពេញចិត្តនឹងការដែលពួកយើងបានប្រកាសខ្លួនថា «យើងជាជនជាតិខ្មែរនៅខេត្តស្រិន្រ្ទ» ជាពិសេសមិនអ្នកគ្រូមកពីសាកលវិទ្យាល័យមហិដុល វិទ្យាស្ថានភាសាដើម្បីការអភិវឍ្ឍជនបទ ដែលពួកគាត់បានបង្កើតកម្មវិធីបង្រៀនភាសាខ្មែរប៉ុនែ្តពួកគេប្រើអក្សរថៃទៅវិញ។ ខ្មាតបានទៅប្រជុំលើកទី ១ ដែលបានជួបនិងពួកគាត់នៅខេត្តនគរភ្នំ នៅទិសខាងកើតស្រុកថៃនៅជាប់និងស្រុកលាវ។ ខ្មាតបានសួរគាត់ដែលមកធ្វើកម្មវិធីបង្រៀនភាសាខ្មែរដោយប្រើភាសាថៃនោះមានចេតនាតែមួយគត់គឺចង់បំបាត់ពូជភាសាខ្មែរអោយអស់ស្រឡះពីទឹកដីស្រិន្រ្ទម៉ែនទេ? ខ្មាតដឹងថាពួកគាត់បានថវិកាយ៉ាងច្រើនពីក្រសួងអប់រំថៃរាប់ដប់លានបាត។ ពួកខ្មាតគ្មានលុយកាក់សន្ធឹកសន្ធាប់ដូចពួកគាត់ទេ។ លុយនឹងហូបស៊ីនៅតែរកពុំបានផង។ សព្វថៃដែលបានមានកម្លាំងមកបង្រៀនកូនក្មេងដោយសារតែបងប្អូនខ្មែរយើងដែលឃើញថាពួកយើងជាសាច់ជាឈាមតែមួយ។ ពួកគេមានលុយកាក់កោះហាវអ្នកណាឲមកគល់គេក៏បានតែមិនមែនខ្មាតទេ។ កម្មវិធីពួកគេមានលុយបេសកកម្មនាំដើរលេងបានយ៉ាងសែនសប្បាយ។ ប៉ុនែ្តពួកយើងមានតែចិត្តនិងសមារតីចង់រក្សាភាសាខ្មែរយើងឲបានរស់រានមានជីវិតតរៀងទៅ។ ពួកយើងសំរាប់ពួកគេហើយជាសត្រូវជាអ្វីដែលត្រូវកំចាត់ឲផុតពូជឲអស់ពីទឹកដីយើងពួកមានអ្នកភូមិមួយចំណួនដែលពួកគាត់ពុំបានគិតអី ធ្វើម៉េចឲតែបានដើរលេងសប្បាយនេះជាអ្វីដែលគាត់ចង់បាន។
សព្វថៃ្ងពួកខ្មាតបានខិតខំសុំលុយពីអាជ្ញាធរថៃដោយគ្មានសង្ឃឹមអ្វីឡើយ។ យើងដឹងថាយ៉ាងណាគេមិនជួយយើងទេ។ យើងចង់ធ្វើអ្វីបានតាមចិត្តប៉ុនែ្តគេមិនជួយទេបើយើងដើរខុសពីគោលបំណងរបស់គេនោះ។ នៅស្រិន្ទ្រមានកម្មវិធីអភិរក្សវប្បធម៌ជាច្រើនប៉ុន្តែគ្មានកម្មវិធីបង្រៀនភាសាខ្មែរប្រើអក្សរខ្មែរដូចយើងទេ។ ពួកគេឲរៀនបានប៉ុន្តែឲរៀនក្នុងជាភាសាបរទេសទៅវិញ។ នេះជាអ្វីដែលពួកយើងមិនព្រមទទួលបាន។សព្វថៃ្ងទោះជាមានកង្វះខ្វះខាតយ៉ាងណាពួកយើងនៅតែខិតខំប្រឹងប្រែងរក្សាភាសានិងវប្បធម៌ខ្មែររបស់យើងឲកូនឲចៅបានដឹងហើយស្គាល់ច្បាស់ពីខ្លួនអែង ទោះជាយើងនៅក្រោមការគ្រប់គ្រងរបស់គេ។
បញ្ហារបស់យើងសព្វថៃមានទាំងបញ្ហាខ្វះខាតធនធានមនុស្ស ភាពខ្វះខាតថវិកាសំរាប់ទ្រទ្រង់កម្មវិធីឲមានដំណើរការទៅមុខទាល់តែបាន។ ជួនកាលជំនួយពីបងប្អូនខ្មែរមិនគ្រប់គ្រាន់ត្រូវតែសូមខ្ចីលុយកាក់ពីគេមិនទិញបាយនិងចាក់សាំងទៅបង្រៀនមិនឲកម្មវិធីដួល។ ប៉ុនែ្តពួកយើងនៅតែមានសង្ឃឹមថា បងប្អូនខ្មែរយើងនឹងអាណិតពួកយើងឃើញថាការងារដែលយើងធ្វើនេះជារឿងស្លាប់រស់សំរាប់ខ្មែរយើងហើយសូមកុំគិតថាពួកយើងជាសៀមជាថៃ។ លោកអ៊ុំណុប ច័ន្ទថារាបានប្រាប់ថាថ «យើងអាចប្តូរសញ្ជាតិបានប៉ុន្តែយើងមិនអាចប្តូរចិត្តបានឡើយ»។
ខេត្តស្រិន្រ្ទដែលជាអតីតដែនដីរបស់កម្ពុជរដ្ឋដែលជាឈ្មោះដែលយើងបានស្គាល់កាលពីសម័យអង្គរវត្តមកម្ល៉េះ។ ជាអកុសលមួយដែលធ្វើឲខ្មែរយើងត្រូវបាត់បង់ទឹកដីដែលជាអតីតដែនដីចេនឡាគោក ដែលជាផែ្នកមួយដ៏សំខាន់សំរាប់ប្រវត្តិសាស្ត្រប្រជាជាតិខ្មែរទាំងមូល។ការបាត់បង់ទឹកដីស្រិន្ទ្របណ្តាលមកពីសន្ធិសញ្ញារវាងសៀម-បារាំង ១៩០៧ ដែលបានគូសខ្សែព្រំប្រទល់រវាងសៀមនិងអាណានិគមបារាំងនៅឥណ្ឌូចិន ដោសន្ធិសញ្ញាបានប្តាច់ខេត្តស្រិន្រ្ទនិងដែនដីខ្ពង់រាបនគររាជសីមាបានទៅជារបស់សៀម។
សុរិន្ទ --រ៉ិន (មើលក្នុងពាក្យ សុរ) ។ ន. ឈ្មោះស្រុកមួយនៅខាងទិសឧត្តរនៃកម្ពុជរដ្ឋ, សព្វថ្ងៃនេះបញ្ចូលជាអាណាខេត្តសៀម, ប៉ុន្តែសម័យពីដើមជាអាណាខេត្តរបស់ខ្មែរសឹងមានពួកជនជាតិខ្មែរសុទ្ធនៅពេញពាស ព្យាយាមរក្សាភាសាខ្មែរព្រមទាំងកាន់រក្សាទំនៀមទម្លាប់សណ្ដាប់ធ្នាប់របស់ខ្មែរ ទុកឲ្យគង់នៅមិនទាន់បាត់; ស្រុកសុរិន្ទនេះជាគូគ្នានឹងស្រុក គោកខណ្ឌ ដែលពីដើមជាអាណាខេត្តរបស់ខ្មែរដែរ : ខ្មែរសុរិន្ទ, ពួកខ្មែរសុរិន្ទគោកខណ្ឌ ។
សុរិន្ទខ្នងភ្នំ ( ន. ) ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតមកពីពួកខ្មែរនៅស្រុកសុរិន្ទ : ភ្លេងសុរិន្ទខ្នងភ្នំ, នគររាជ, ស្ដេចផ្ទំ, ខ្លោង, ព្រះថោង, នាងនាគជាបទភ្លេងខ្មែរដ៏សំខាន់ មានតាំងពីក្នុងសម័យមហានគរជាប់ដរាបមកដល់សព្វថ្ងៃនេះ (ម. ព. សុរិន្ទ ផង) ។
សុរិន្ទាធិបតី រ៉ិន-ទា-ធិប៉ៈ ដី ( ន. ) អ្នកត្រួតស្រុកសុរិន្ទ ។ ឋានន្តរមន្រ្តីខ្មែរទីចៅហ្វាយស្រុកសុរិន្ទក្នុងសម័យពីដើម : ឧកញ៉ាសុរិន្ទាធិបតី... (ម. ព. សុរិន្ទ និង អធិបតី ផង) ។ ប្រើជា សំ. ថា សុរេន្រ្ទាធិបតី ក៏បាន ។
ស្រិន្ទ្រជាខេត្តមួយដែលមានជនជាតិខែ្មររស់នៅយ៉ាងច្រើនបើតាមស្ថិតិខេត្តស្រិន្រ្ទគេបានប៉ានប្រមាណថាមានចំណួន៦០ភាគរយបើគិតជាចំណួនប្រជាជនទូទាំងខេត្តចំណួន១២០០០០០នាក់។ពួកគេនៅតែរក្សាទំនៀមទំលាប់និងវប្បធម៌ខែ្មរបានយ៉ាងខ្ជាប់ខ្ជួននៅឡើយ។ប៉ុនែ្តជាអកុសលនៅឆ្នាំ១៩៦២ជាឆ្នាំដែលប្រទេសថៃនិងប្រទេសកម្ពុជាមានក្តីប្តឹងអំពីប្រាសាទព្រះវិហារដែលនាំឲរដ្ឋាភិបាលថៃបានបង្គាប់និងហាមបា្រមមិនឲប្រជាជនខែ្មរនៅស្រុកថៃនិយាយនិងរៀនភាសាថៃទៀតឡើយ។ ចំពោះភិក្ខុសង្ឃអាជ្ញាធរថៃបានបញ្ជាឲដុតសាស្ត្រាស្លឹករឹតដែលជាប្រភពនូវបា្រជ្ញាខែ្មរពីសម័យបូរុមបូរាណកាលមក។ ប៉ុនែ្តពុំម៉ែនជាចំណួនមនុស្សទេដែលធ្វើឲយើងមកធ្វើការនៅខេត្តនេះ។ ពួកយើងមកជ្រើសរើសស្រិន្ទ្រដោយសារតែយើងឃើញថា ខេត្តស្រិន្ទ្រនៅតែរក្សាអ្វីដែលជាកេរដំណែលពីដូនតាមក ជាពិសេសពួកគាត់មិនបាននាំគ្នាផ្លាស់ឈ្មោះស្រុកភូមិដូចពួកខ្មែរនៅបុរីរម្យរឺនៅស្រីសាលាកេតឡើយ។ នៅទីនោះយើងឃើញថាពួកគាត់នាំគ្នាប្តូរឈ្មោះស្រុកភូមិទៅអស់ហើយ ដូចជា ស្រុកអំពិលពួលគាត់ប្តូវថា «ស្រុកមះខាម» ជាដើម។ ដែលឆ្កួតខ្លាំងពួកគាត់នាំគ្នានិយាយលាវទៅវិញហើយនៅសាលារៀនក្មេងត្រូវបានហាមមិនឲនិយាយភាសាខ្មែរបើភាសាលាវនោះឥតអី!
រហូតមកដល់សព្វថ្ងៃទោះជាបរិយាកាសមានការផ្លាស់ប្តូរពីសម័យមុនៗខ្លះប៉ុនែ្តគួរឲមានការសោកស្តាយថាក្មេងជំនាន់ក្រោយមិនចំណួនតិចតូចណាស់ដែលអាចនិយាយភាសាខែ្មរដោយមានមូលហេតុជាច្រើនដូចជាការគាបសង្កត់មិនឲមានការបង្រៀនភាសាខែ្មរសំរាប់ប្រជាជនខែ្មរដែលជាជនជាតិដើមការហាមមិនឲក្មេងនិយាយភាសាខែ្មរនៅពេលពួកគេនៅសាលារៀនរបស់រដ្ឋ។ទើបក្រោយឆ្នាំ២០០៦ដែលរដ្ឋាភិបាលថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងជាសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីអំពីសិទ្ឋិជនជាតិដើម។ មើលទៅវាទំនងដូចជាហួសពេលបើយើងសិក្សាពីខេត្តជិតខាងដូចជាខេត្តស្រីសាលាកេត, ខេត្តបុរីរម្យ, ខេត្តបច្ចឹមបុរី, ខេត្តនគររាជសីម៉ា, ខេត្តស្រះកែវ, ខេត្តច័ន្ទ្របូរ, និងខេត្តត្រាតជាដើមដែលពួកគេឡែងស្គាល់នូវអ្វី ៗ ជារបស់ខែ្មររឺជាសៀមទៀតហើយ។
សមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្រត្រូវបានបងើតឡើងសំរាប់ទទួលភារកិច្ចសំរាប់ការផ្សព្វផ្សាយនិងបង្ហាត់បង្រៀនយុវជននិងប្រជាជនខែ្មរនៅខេត្តស្រិន្ទ្រដែលជាខេត្តតែមួយដែលនៅបន្តរក្សាប្រពៃណីនិងវប្បធម៌ខែ្មរដូចពីដើម។ហើយតាមរយះការបង្រៀនអក្សរសាស្ត្រខែ្មរនេះហើយដែលរយះពេលកន្លងមកសមាគមបានបង្កើតសាលារៀននៅតាមភូមិទាំង៤នៅខេត្តស្រិន្ទ្រដែលមានសាលារៀនស្រុកដុំក្នុងដីប្រាសាទភូមិពូនដែលជាបា្រសាទដែលមានចំណាស់ថយក្រោយទៅដល់សត្តវត្សទី ៥-៦ នោះ។
១ សាលារៀនស្រុកដុំ, ឃុំដុំ,ស្រុកសង្ឃះ, ខេត្តស្រិន្ទ្រ
សាលារៀនស្រុកដុំត្រូវបានរៀបចំឡើងកាលពីថៃ្ងទី ១៩ ខែមករា ឆ្នាំ ២៥៥១ដោយមានចំណួនយុវជននិងប្រជាជនចំណួន ៧៥ នាក់បានមកចូលរួម។ ប៉ុនែ្តក្រោយមកចំណួនកូនសិស្សនៅសល់ត្រឹមចំណួន ៣៥ នាក់តែប៉ុណ្ណោះ។ មូលហេតុសំខាន់មកពីទស្សនះពីអ្នកភូមិដែលពួកគាត់មិនគំនិតថា ការរៀនភាសាខែ្មរមិនអាចទៅប្រកបមុខរបររកស៊ីអ្វីបាន។នេះជាអ្វីមួយដែលមិនមានអ្វីគួរឲអស្ចារ្យឡើយប៉ុន្មានឆ្នាំមកហើយដែលរដ្ឋការសៀមបានរៀបចំប្រព័ន្ឋការសិក្សាអប់រំថែមទាំងបានសរសេរប្រវត្តិសាស្ត្រខែ្មរជាថ្មីគួបផ្សំនិងការគាបសង្កត់មិនឲពួកខែ្មរស្រិន្រ្ទបានស្គាល់ពីអក្សរសាស្ត្រនិងប្រវត្តិសាស្ត្ររបស់ផងខ្លួនកត្តាទាំងនេះបាននាំឲពួកខែ្មរស្រិន្ទ្រជាច្រើននាំគ្នាគិតរឺជាទៅតាមដែលពួកសៀមចង់។ ដូចលោកតាមួយដែលជាអ្នកកន្ទ្រឹមដែលសព្វថៃ្ងគាត់ត្រូវបានគេជួលឲធើ្វការនៅក្នុងសាកលវិទ្យាល័យមួយនៅស្រុកស្រិន្ទ្រ។គាត់បាននិយាយថាដូច្នេះថា“កន្រ្ទឹមជាសិល្បះថៃបូរាណ!”ស្តាប់ហើយខ្ញុំចង់យំ!ប៉ុនែ្តបើយើងមើទៅនោះបណ្តាលមកពីគាត់មិនចេះដឹងពីខ្លួនអែង។ហើយគេក៏មិនចង់ឲយើងស្គាល់ពីដើមកំណើតរបស់យើងផង។មានពួកខែ្មរស្រិន្ទ្រខ្លះទៀតដែលបានធើ្វគ្រូនៅក្នុងជួរមហាវិទ្យាល័យក៏មិនខុសអ្វីពីតាអ្នកកន្ទ្រឹមឡើយ។ពួកនេះដោយសារចង់បានស៊ីប្រាក់ខែគេគ្មានអ្នកណាហ៊ានងើបប្រកែកគេឡើយ។
ងាកត្រឡប់មករកសាលារៀនយើងនៅស្រុកបាសាទភូមិពូនវិញ ទោះជាយើត្រូវជួបប្រទះនិងបញ្ហាខ្វះខាតថ្វិកាយ៉ាងណាក៏ដោយនៅខែមេសាលោកបងអ៊ុំសារាវុធដែលជាខ្មែរសព្វថៃ្ងរស់នៅប្រទេសបារាំងបានផ្ញើវិភាគទានដែលបានមកពីការធ្វើបុណ្យផ្កាសាមគ្គីនៅអែស្រុកបារាំងនិងបងប្អូនជនរួមជាតិខ្មែរជាច្រើនដែលបានលឺថាខ្មាតបានបើកសាលារៀនភាសាខ្មែរសំរាប់បង្ហត់បង្រៀន
កុសលមួយដែលយើងបានពីការបង្ហាត់បង្រៀនកូនចៅនៅភូមិពូនគឺថា យើងបានរកឃើញមនុស្សដែលមានចិត្តស្រឡាញ់ភាសាខ្លួនអែង ដែលគាត់កាលពីមុនបានទៅសិក្សាភាសាខ្មែរដល់ខេត្តមហាសារគាមដោយសារនៅខេត្តស្រិន្ទ្រគ្មានការបង្រៀនភាសាខ្មែរទេទោះជានៅក្នុងសាកលវិទ្យាល័យ។ គាត់បាននិយាយប្រាប់ខ្ញុំទាំងលេងសើចថា «ខ្ញុំទៅរៀនភាសាខ្មែរនៅសាកលវិទ្យាល័យនៅស្រុកនោះខ្ញុំនិយាយបានតែ «មូយ ៗ» ព្រោះថាគ្រូបង្រៀនគាត់ជាជនជាតិលាវទៅវិញ! សព្វថៃ្ងអ្នកគ្រូទិមបានជួយបង្រៀនកូនក្មេងនៅស្រុកបា្រសាទភូមិពូនផងនិងនៅសាលារៀនភូមិស៊ីជ្រូកទៀតផង។ ដោយសារតែគាត់នេះហើយដែលពួកយើងបានបញ្ចូលភាសាខ្មែរឲកូនសិស្សបានរៀនសព្វថៃ្ង។
នៅភូមិពូនយើងមិនកូនសិស្សសរុបទៅ ២៥ នាក់ លោកគ្រូ ១ នាក់ និងជំនួយថ្នាក់រៀន ១ នាក់ ឥឡូវយើងត្រូវជួលឡានសំរាប់ឲដឹកក្មេងពីភូមិស៊ីជ្រូកមករៀនភាសាខ្មែរនៅភូមិពូនរាល់ថៃ្ងសៅរ៍ដោយសារពួកគេមានបញ្ហាការធ្វើដំណើរ។ ក្រោយពីបញ្ចប់ការរៀនសូត្រហើយយើងបានធ្វើបាយថ្ងៃឲពួកគេបានហូបមុននឹងបានវិលត្រឡប់ទៅផ្ទះវិញ។
ភូមិជ្រួយជាភូមិតូចមួយស្ថិតនៅកណ្តាលវាលរវាងស្រុកសង្ឃះនិងស្រុកប្រាសាទខេត្តស្រិន្ទ្រ បើយើងធ្វើដំណើរពីស្រុកសង្ឃះឆ្ពោះទៅទីរួមខេត្តស្រិន្ទ្រយើងនឹងដល់ស្រុករំដួលមុន។ ប្រជាជននៅភូមិនេះជាខ្មែរសុទ្ឋសាធពួកគាត់ជាកសិករស្រែចំការនិងជាកម្មកររកស៊ីនៅកុ្រងបាងកកនិងខេត្តធំៗ នៅក្នុងស្រុកថៃ។ ភូមិជ្រួយមានសាលារៀនបឋមសិក្សា ប៉ុនែ្តពុំមានបង្រៀនភាសាខ្មែរទេ។ នៅខែកក្តាឆ្នាំ ២០០៧ សមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្របានមកបង្កើតសាលារៀនភាសាខ្មែរមានកូនសិស្សចំណួនទាំងអស់ ៣០ នាក់បានមកដាក់ពាក្យចូលរៀនភាសាខ្មែរនិងភាសាអងគ្លេស់ប៉ុនែ្តសព្វថៃយើងមានកូនសិស្សនៅសល់ត្រឹមតែ ១០ នាក់។មូលហេតុមួយមកពីពុកម្តាយគេគិតថា រៀនភាសាខ្មែរទៅមិនដឹងថានឹងយកទៅប្រកបមុខរបរអ្វី។ ពួកគាត់គ្រាន់តែចង់រៀនភាសាអង់គេ្លសតែប៉ុណ្ណោះទេ។ ក្រោយមកមានលោកគ្រូមួយនៅបាងកកបានឲអាហារូបករណ៍មួយខែប្រាំមួយរយបាត។ ស្រាប់តែលឺដំណឹងពួកគាត់នាំកូនចៅត្រឡប់មករៀនមិនម៉ែនជាដោយសារចង់ឲកូនចៅនោះចេះទេ មកពីចង់បានលុយកាក់តែប៉ុណ្ណោះ។ នេះជាអ្វីមួយដែលប្រជាជននៅស្រិន្ទ្រត្រូវគេមើលងាយថា មានលុយអាចទិញពួកនេះបាន។ អ្នកនយោបាយថៃជាទូទៅប្រើលុយកាក់សំរាប់ទិញសំឡេងពីពួកគាត់ដែលក្រហើយគ្មានការសិក្សាខ្ពស់អ្វី។ ពួកគាត់ជាទូទៅពុំមានអ្វីគួរឲមានមោទនភាពលើខ្លួនអែងឡើយ។ ព្រោះនេះជាអ្វីដែលរដ្ឋការសៀមគេចង់ឲកើតមានឡើងចំពោះខ្មែរនៅស្រិន្ទ្រ។ ការចេះដឹងអាចនាំឲពួកគេមានបញ្ហាសម្រាប់ការគ្រប់គ្រង។
ទោះជាយ៉ាងនេះក៏ដោយកូនសិស្សដែលនៅសល់ទាំង ១០ នាក់ហើយក្នុងចំណួននោះមាន ២ នាក់ដែលចេះអានភាសាខ្មែរបានច្រើនទាំងការសរសេរទាំងការអាន។ ពួកគេសរសេរបានមានតែពាក្យខ្មែរមកពីភាសាបាលីនិងសំក្រឹតដែលសំរាប់ក្មេងវាជាការពិបាកខ្លះ ៗ ដែលនៅបន្តការសិក្សាភាសាខ្មែរបានចេះអានភាសាខ្មែរថ្នាក់ដំបូងដែលខ្ញុំប្រើសៀវភៅរៀនអក្សរខ្មែរនិពន្ឋដោយអ្នកគ្រូប៉េន សេដ្ឋារិន។ យើងមិនអាចប្រើសៀវភៅក្រសួងអប់រំខ្មែរបានទេព្រោះសាលារៀនយើងជាសាលារៀនស្ម័គ្រចិត្ត។ ជួនកាលយើងមានបញ្ហាថាមានក្មេងឈប់ញឹកធើ្វឲដំណើរការថ្នាក់រៀនមិនបានដូចបានគ្រោងទុក។
សរុបហើយសាលារៀនភូមិជ្រួយសព្វថៃ្ងយើងមានសិស្សចំណួន ១០ នាក់តែប៉ុណោះទេ។ដោសារពុកម៉្តាយក្មេងគាត់មិនឃើញតំលៃភាសាខ្លួនអែង។ ប៉ុន្តែអ្នកដែលនៅសល់មកដល់សព្វថៃ្ងពួកគេចេះអានភាសាខ្មែរថ្នាក់ទី ១ បានហើយ។ មានសិស្សចំណួន ២ នាក់ដែលបានសិក្សាភាសាខ្មែរថ្នាក់កណ្តាលហើយចេះសរសេរភាសាខ្មែរនិងភាសាអង់គ្លេសបាន។ សិស្សទាំង ២ បានអានភាសាខ្មែរនិងត្រូវបានសម្ភាសន៍ពីវិទ្យុអាស៊ីសេរីកាលពីខែមិនាកន្លងមក។
ភូមិស្វាយជាភូមិធំមួយស្ថិតនៅទិសខាងត្បូងឆៀងទៅខាងលិច មានដីជាប់និងស្រុកក្រសាំង ខេត្តបុរីរម្យ ភូមិស្វាយមានចំណួនប្រជាជនរាប់ពាន់នាក់ ហើយប្រជាជនជាជនជាតិខ្មែរជាពិសេសមនុស្សចាស់គាត់នៅតែនិយាយភាសាខ្មែរបានយ៉ាងក្បោះក្បាយនិងច្បាស់។ ប៉ុនែ្តភូមិស្វាយក៏ដូចភូមិទូទៅនៅខេត្តស្រិន្ទ្រដែលប្រជាជនជាពិសេសយុវជនដែលមិនសូវចេះភាសាខ្មែរទេ។ មួយមកពីពុកម៉្តាយមិននិយាយភាសាខ្មែរនឹងកូនដែលធ្វើឲក្មេងមិនចេះភាសានិងបាត់បង់លក្ខណះសូរសៀងភាសាខ្មែរស្ទើរតែជិតអស់ទៅហើយ។
សាលារៀននៅភូមិស្វាយបានបង្កើតនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៨ ដែលមានកូនសិស្សចំណួន ៥៤ នាក់បានដាក់ពាក្យចូលរៀនប៉ុនែ្តមកដល់ឥឡូវនេះមានសិស្សសល់ត្រឹមតែ ២៥ នាក់។ ពួកគេតែងតែមានគំនិតដូចតែគ្នាគឺថាមិនឃើញថាភាសាខ្មែរមានសារះប្រយោជន៍អ្វីឡើយចំពោះជីវិតរបស់ពួកគេ។ នៅវត្តស្វាយយើងមានលោកតាចៅអធិការវត្តដែលលោកបានជួយផ្សព្វផ្សាយនិងទេសនាឲញាតិញូមមករៀនភាសាខ្មែរនៅវត្តស្វាយរឺវត្តសែងបូរ៉ះផា (វត្តពន្លឺខាងកើត) សិស្សទាំង ២៥ នាក់សុទ្ឋតែមនុស្សចាស់និងមនុស្សដែលមានចិត្តស្រឡាញ់ភាសាខ្លួនអែងពិត ៗ ។ ពួកគាត់ខំរៀនហើយបានទទួលផលល្អសម្រាប់ការសិក្សា។ពួកគាត់ចេះភាសាខ្មែរបានច្រើនដោយសារតែពួកគាត់និយាយភាសាខ្មែររាល់ថ្ងៃ។ សំរាប់ភូមិស្វាយយើងគិតថានិងបានបិទវគ្គនៅខែក្រោយនេះ។ មានសិស្សចំណួន ៤ នាក់ដែលនឹងបានចូលរួមក្នុងវគ្តបណ្តោះបណ្តាលគ្រូភាសាខ្មែរនៅខែមេសានឹងដល់នេះ។ ពួកគាត់ជាកសិករធ្វើស្រែចំការនិងស៊ីឆ្នួលទូទៅ។
សាលារៀនខ្មែរនៅវត្តស្វាយនេះយើងបានបង្រៀនរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៩ ដល់ម៉ោង ១២។ យើងប្រើបណ្ណាល័យដែលមានសៀវភៅខ្មែរពីសម័យជំរុំទល់ដែនសៀមនិងខ្មែរនៅសល់ខ្លះ ៗ។ សមាគមបានសូមជំនួយពីស្ថានទូតអូស្ត្រាលីសំរាប់ជួសជុលនិងរៀបលំអដើម្បីធ្វើជាបន្ទប់បង្រៀន។ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
សមាគមភាសានិងវប្បធម៌ដោយបានសហការជាមួយនិងគណះកម្មការសហគមណងបួរ៉ាយដើម្បីបង្កើតថ្នាក់រៀនសំរាប់ក្មេង។ គួរឲមានការចាប់អារមណ៍ថា ក្មេងទាំងនេះមិនចេះនិយាយភាសាខ្មែរទេទោះជាម៉ែឪពួកគេជាខ្មែរក៏ដោយចុះ។ នេះបានក្លាយជាការរៀនភាសាបរទេសទៅហើយ។ ក្មេងពួកនេះបានបាត់បង់លក្ខណះសូរសាស្រ្តខ្មែរដោយសារពុំបាននិយាយរឺឡែងនិយាយភាសាខ្មែរចាប់ពីនៅក្មេង។ នេះជាអ្វីមួយដែលភាសាខ្មែរកំពុងតែប្រឈមមុខនិងការដែលនិងឈានទៅរកការបាត់បង់។ ការបង់រៀនបានជួបនឹងភាពលំបាកនិងឧបសគ្គជាច្រើនជាពិសេសចំណួនក្មេងដែលមិនសូវជាទៀងទាត់ ជួនអាទិត្យពួកគេចង់មករឺមិនមកយើងមិនអាចបង្គាប់គេបានឡើយ។ ចំណួនកូនសិស្សមានចំណួនទាំងអស់ ៥៤ នាក់។ ថ្នាក់រៀននៅសហគមណងបួរ៉ាយបានចាប់ផ្តើមកាលពីថែ្ងទី ៣០ ខែសីហា ២០០៨។
ថ្នាក់រៀនភាសាខ្មែរនៅទីរួមខេត្តដែលកាលពីមុនដែលបានចាប់ផ្តើមជួលគេនោះយើងបានបើកវគ្គបណ្តុះបណ្តាលជាម្តងម្កាលប៉ុណ្តែពុំសូវមានកូនសិស្សឡើយ។ យើងបានខិតខំរកកូនសិស្សយ៉ាងណាក៏មិនអាចរកបាន។ រយះពេលមួយឆ្នាំហើយដែលយើងបានជួលគេហើយបានចំពាក់ពុំបានបង់គេជាទៀងទាត់ដោយសារការខ្វះខាត។ បើតាមគិតទៅសមាគម។មិនចង់ឲបិទថ្នាក់រៀននៅទីរួមខេត្តស្រិន្ទ្រឡើយដោយសារតែវាជាមុខជាមាត់របស់ខ្មែរយើងនឹងជាការប្រកាសបញ្ជួនសារទៅឲដល់ប្រជាជននៅស្រិន្ទ្រឲដឹងថាមានទីកន្លែងសំរាប់រៀនភាសាខ្មែរហើយ។ សមាគមភាសានិងវប្បធម៌ខេត្តស្រិន្ទ្រសង្ឃឹមថាបងប្អូនខ្មែរនឹងបានជួយជ្រមជ្រែងកម្មវិធីអក្ខរកម្មភាសាខ្មែរកុំឲភាសាខ្មែរយើងបាត់បង់អស់ពូជពីទឹកដីស្រិន្រ្ទដែលជាអតីតដែនដីខ្មែរ ការបាត់បង់ភាសាខ្មែរនៅស្រុកស្រិន្ទ្រចាត់ទុកថាជាគ្រោះថ្នាក់សំរាប់ភាសានិងវប្បធម៌ខ្មែរយើងទាំងមូលជាមិនខានឡើយ។ នៅស្រុកថៃនៅស្រុកថៃរដ្ឋាភិបាលយួនបានបង្កើតសាលារៀនសំរាប់ជនជាតិថៃដែលមានដើមកំណើតយួននៅខេត្តនគរភ្នំដោយរដ្ឋភិបាលយួនបានឲលុយគិតជាចំណួន ៣៥០០០០ ដុល្លារសហរដ្ឋសំរាប់សាងសង់សាលារៀនឲប្រជាជនយួននៅស្រុកថៃដែលមានចំណួន៥០០០០នាក់តែប៉ុណ្ណោះ។ ហើយនៅស្រិន្ទ្រយើងតែមួយខេត្តមានប្រជាជនខ្មែររស់នៅដល់ទៅ ៦០០០០០ នាក់ប៉ុន្តែគ្មានសាលារៀនអ្វីមួយឲកូនចៅបានរៀនសូត្រស្គាល់នៅភាសានិងជាតិសាសន៏ខ្លួនឯងឡើយ។
No comments:
Post a Comment