A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016

កម្លាំងប្រដាប់អាវុធជាង១០នាក់​កំពុងឈរនៅមុខផ្ទះលោក ​កឹម សុខា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 9:54 AM | នយោបាយសន្ដិសុខសិទ្ធិមនុស្ស | 0 | 9063កម្លាំងប្រដាប់អាវុធប្រមូលផ្តុំនៅមុខផ្ទះរបស់លោក កឹម សុខា (ដោយ ណាត សុភាព)
កូនស្រីលោក កឹម សុខា បានអះអាងថានៅព្រឹកថ្ងៃសុក្រនេះមានកម្លាំងប្រដាប់អាវុធជាង១០នាក់បានប្រមូលផ្តុំនៅមុខផ្ទះរបស់នាង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនបានប្រាប់ពីមូលហេតុអ្វីទេ។
កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ប្រាប់VODតាម Twiter ថានៅម៉ោងប្រមាណ៩ព្រឹកនេះ មានកម្លាំងប្រដាប់អាវុធប្រមូលផ្តុំនៅមុខផ្ទះរបស់នាង។
កម្លាំងប្រដាប់អាវុធប្រមូលផ្តុំនៅមុខផ្ទះលោក កឹម សុខា នេះ ខណៈមន្ត្រីរដ្ឋាភិបាលបញ្ជាក់ជាញឹកញាប់ថា ពួកគេត្រៀមចាប់ខ្លួនលោក កឹម សុខា បើសិនជាមានបញ្ជាពីតុលាការ។ គិតមកត្រឹមថ្ងៃទី១៦ខែកញ្ញានេះគឺលោក កឹម សុខា ស្នាក់នៅក្នុងស្នាក់ការបក្សជិត៤ខែហើយ គឺចាប់តាំងពីសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃទី២៦ខែឧសភាមក៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: