A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 August 2016

លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​បើ​ហ៊ាន​ឆ្លង​ដែន

លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​បើ​ហ៊ាន​ឆ្លង​ដែន
ដោយ យ៉ង ចាន់តារា
2016-08-02

ហ៊ុន សែន សម្ពោធ​​អគារ​​សាលាក្រុង ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង តតាំង​គ្នា​តាម​ផ្លូវ​តុលាការ ចៀសវាង​ការ​ភៀស​ខ្លួន​ទៅ​បរទេស។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ផ្លូវ​ជាតិ​លេខ​៤៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ សីហា នៅ​ខេត្ត​កំពង់ស្ពឺ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ ចាត់​ទុក​ការ​ប្តឹងផ្តល់​នេះ​ថា​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ដែល​ជា​ការ​គាប​សង្កត់​គណបក្ស​ប្រឆាំង។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បើ​សិន​ជា​អ្នកស្រី​ហ៊ាន​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស។ លោក​ប្រកាស​ថា សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​ត​ទល់​ជាមួយ​លោក​តាម​ផ្លូវ​ច្បាប់៖ «តាម​ដឹង​រៀប​ឆ្លង​ច្រក​ប៉ោយប៉ែត ពី​ថ្ងៃ​ទី​៣១ (កក្កដា) ដោយ​ថា​ទៅ​ព្យាបាល​ជំងឺ។ កុំ​ឲ្យ​សោះ​ណា ប្រយ័ត្ន! ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​ផ្លោះ​របង ហ៊ាន​ជាប់​គុក ព្រោះ​អ្នក​ឯង​ផ្លោះ​របង​ហើយ»។



កាល​ពី​ថ្ងៃ​ទី​១ សីហា លោក ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក ហ៊ុន សែន តំណាង​ដោយ​មេធាវី​រដ្ឋាភិបាល លោក គី តិច ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី ថាក់ ឡានី បាន​ទេ​នៅ​ថ្ងៃ​ទី​២ សីហា ប៉ុន្តែ​អ្នកស្រី​បាន​ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ថា អ្នកស្រី​មិន​បាន​ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នោះ​ទេ ហើយ​ថា​ឃ្លីប​វីដេអូ​ជិត ២​នាទី​ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។ អ្នក​ស្រី​បញ្ជាក់​ថា ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ខេត្ត អ្នកស្រី​នឹង​រក​មេធាវី​តតាំង​តាម​ផ្លូវ​ច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹងពាក់​លោក សំ សុគង់ ជា​មេធាវី​តំណាង​ឲ្យ​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី ដើម្បី​ត​ទល់​ផ្លូវ​ច្បាប់​ចំពោះ​ករណី​នេះ។

លោក សំ សុគង់ ថ្លែង​ថា លោក​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​ករណី​នេះ ដោយ​កំពុង​ពិនិត្យ​មើល​សំណុំ​រឿង និង​រង់ចាំ​ការ​សម្រេច​ពី​តុលាការ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក​មិន​មាន​សង្ឃឹម​ថា តុលាការ​នឹង​ជំនុំ​ជម្រះ​រឿង​នេះ​ដោយ​ឯករាជ្យ​នោះ​ទេ ពីព្រោះ​តុលាការ​រង​ឥទ្ធិពល​ពី​គណបក្ស​កាន់​អំណាច៖ «ឲ្យ​តែ​អ្នក​ដឹកនាំ អ្នក​នយោបាយ អ្នក​មាន​អំណាច គាត់​ចង់​បាន​អ្វី​ហើយ វា (តុលាការ) តែងតែ​ទៅ​ជ្រុង​នោះ​ហើយ ទៅ​ច្រក​ហ្នឹង​ហើយ។ អ៊ីចឹង​អ្វី​ដែល​យើង​រក​មេធាវី​ការពារ​ក្តី យើង​គ្រាន់​តែ​បំពេញ​តាម​នីតិវិធី​ទេ ប៉ុន្តែ​យើង​មិន​មាន​ជំនឿ​ថា យើង​អាច​ទៅ​តតាំង​ទៅ​ប្រឈម​នឹង​តុលាការ​ឈ្នះ​ក្តី​ទេ»។

ចំណែក​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ស្តីទី​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល វិញ​យល់​ឃើញ​ថា ការ​ប្ដឹង​អ្នកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី រឹត​តែ​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ដែល​កំពុង​តានតឹង​ស្រាប់ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។ លោក​ថា លោក ហ៊ុន សែន បង្ហាញ​ភាព​ស្អាតស្អំ​តាម​តាម​រយៈ​ការ​នាំ​ខ្លួន​​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ពេល​នោះ អ្នក​នយោបាយ​ដែល​ចោទ​ប្រកាន់​រូប​លោក នឹង​អស់​ប្រជាប្រិយភាព​ដោល​ខ្លួន​ឯង។

ទាក់ទង​នឹង​រឿង​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី ថាក់ ឡានី អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់​ថា ព្រឹទ្ធសភា​មិន​ទាន់​មាន​គម្រោង​កោះ​ប្រជុំ​ពិភាក្សា​ករណី​នេះ​នៅ​ឡើយ​ទេ ដរាប​ណា​មិន​ទាន់​មាន​ការ​ស្នើសុំ ឬ​របាយការណ៍​ពី​តុលាការ និង​ក្រសួង​មហាផ្ទៃ៖ «ទាល់​តែ​រង់ចាំ​ចំណាត់ការ​របស់​តុលាការ ឬ​ក្រសួង​មហាផ្ទៃ មក​ដល់​សិន ថ្នាក់​ដឹកនាំ (ព្រឹទ្ធសភា) នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ផ្អែក​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា»។

គិត​មក​ដល់​ពេល​នេះ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រឆាំង​ចំនួន ៦​រូប​ហើយ​ដែល​កំពុង​ជាប់​ឃុំ និង​ជាប់​បណ្ដឹង​នៅ​តុលាការ។ អ្នក​ទាំង​នោះ​រួម​មាន លោក ហុង សុខហ៊ួរ លោក អ៊ុំ សំអាន លោក សម រង្ស៊ី លោក កឹម សុខា លោក តុ វ៉ាន់ចាន់ លោក ពិន រតនា និង​ចុង​ក្រោយ​គឺ​អ្នកស្រី ថាក់ ឡានី។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា កត់​សម្គាល់​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​នៅ​ឡើយ ពោល​គឺ​បន្ត​ចាត់​ទុក​គ្នា​ជា​សត្រូវ ជា​ជាង​ដៃគូ​ប្រកួត​ប្រជែង​ដើម្បី​ផល​ប្រយោជន៍​ជាតិ។ លោក​យល់​ថា ការ​ប្តឹងផ្តល់​នេះ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ជា​ជាង​ការ​ស្វែងរក​យុត្តិធម៌​ពិត​ប្រាកដ៖ «ប្រសិន​ជា​មាន​ការ​លើក​ឡើង​ចំណុច​ណា​មួយ ដែល​ធ្វើ​ឲ្យ​ថ្នាំងថ្នាក់​ដល់​ដៃគូ គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​កែ​តម្រូវ​ជា​មុន មុន​នឹង​ចាត់​វិធានការ​នេះ ពីព្រោះ​បើ​សិន​ជា​អ្នក​នយោបាយ​បាន​ផ្តល់​ឱកាស​ឲ្យ​គ្នា​កែ​តម្រូវ​ទៅ​វិញ​ទៅ​មក​នោះ ខ្ញុំ​ថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នឹង​ល្អ​ប្រសើរ​ជាង​នេះ»។

អ្នក​ជំនាញ​រូប​នេះ​អះអាង​ថា ស្ថិត​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​បែប​នេះ អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ពោល​គឺ​ត្រូវ​ស្វែងរក​ឯកភាព​ជាតិ ដើម្បី​បន្ត​កិច្ចការ​អភិវឌ្ឍន៍ និង​ពង្រឹង​មុខ​មាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ៕

3 comments:

Anonymous said...

អាគុក គេបានដៃគេហើយ ព្រោះវាមិនបានសម្លាប់ កែម ឡី មែន ផ្ទាល់មែន តែពូលីសរបស់វាជាអ្នកសម្លាប់ គឺនៅក្រោមបញ្ជាពីមេពូលីស ហើយមេពូលីសបានបញ្ជាពី អាគុក​ ឥឡូវ អាគុក វាថាមិនដឺង ធ្វើម្តេចទៅ? តែទោះមិនដឺងក៍វាជាមេបញ្ជា តើទ្រូមានទោសទេ? មើលទៅវាមិនមានទោស ហើយវាដើរប្តឹងគេទៀត បើវាប្តឹងតើតុលាការមិនឲ្យឈ្នះនោះ? វាពិតជាឈ្នះហើយ ដូច្នេះសង្រ្គោះជាតិត្រូជាប់គុកអស់ហើយមើលទៅ។

Anonymous said...

Gezz Ah Kouk, your Fface an your stinky breath need to stop.
It may be the last chance for you to bark.

Anonymous said...


Hun Sen reiterated that Yuon is not his Boss or his parent.

Here is the story:

Ah Kouk Hun Sen recognized that the CPP's popularity has deteriorated badly since 2012, especially after Kem Ley's death.

To improve the CPP's image and also to shift Khmer Pouch Neak Chambang's attention from finding Kem Ley's killers, Hun Sen hit the jackpot by declaring that Vietnam is not my Boss or whatever shit he said to please Khmer people.

Ah Kouk Hun Sen has killed 2 birds with one stone: increase the CPP's popularity and make Khmer people forget about Kem Ley's killers.

Notice that Ah Kouk Hun Sen had asked his master Yuon first before he declared that. And his master Yuon said it is OK for Hun Sen to foul those " Phleung Cham Beung" people.

Can we do something to find the killers of our brave man Dr. Kem Ley ???

Bun Thoeun