A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 August 2016

បក្ស​ប្រឆាំង​ថា​ការ​ធ្វើ​កោសលវិច័យ​លើ​ស្នាម​មេដៃ​ថ្វាយ​ព្រះ​មហាក្សត្រ​ជា​ការ​គំរាម​ថ្មី​មួយ​ទៀត

បក្ស​ប្រឆាំង​ថា​ការ​ធ្វើ​កោសលវិច័យ​លើ​ស្នាម​មេដៃ​ថ្វាយ​ព្រះ​មហាក្សត្រ​ជា​ការ​គំរាម​ថ្មី​មួយ​ទៀត
ដោយ ម៉ម មុនីរតន៍
2016-08-06


សង្គ្រោះ​ជាតិ​ហែ​ញត្តិ ២០១៦ ៨៥៥
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា​ការ​ធ្វើ​កោសលវិច័យ ដោយ​ក្រសួង​មហាផ្ទៃ លើ​ស្នាម​មេដៃ​ពលរដ្ឋ គឺ​ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​ថ្មី​មួយ​ទៀត បន្ថែម​ពី​ទៅ​លើ​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ។ ប្រតិកម្ម​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា ស្នាម​មេដៃ​ដែល​គណបក្ស​សង្រ្គោះជាតិ ដាក់​ទួល​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​មាន​ស្នាម​មេដៃ​ជា​ច្រើន​មាន​ភាព​មិន​ត្រឹមត្រូវ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ចាត់​ទុក​ថា ការ​រក​ឃើញ​កំហុស តាមរយៈ​កោសលវិច័យ​នេះ បាន​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ ឡើង​កម្ដៅ​មួយ​កម្រិត​ថែម​ទៀត​ហើយ រវាង​គូ​ប្រកួត​លើ​សង្វៀន​នយោបាយ​​ទាំងពីរ​បក្ស ​នៅ​ពេល​នេះ។



លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៦ ខែ សីហា ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត ចំពោះ​ការ​ផ្ទៀងផ្ទាត់​ស្នាមមេដៃ របស់​ពលរដ្ឋ​នេះ។ លោក​បន្ត​ថា អ្វី​ដែល​ត្រូវ​ធ្វើ​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ លោក​ចាត់​ទុក​ថា តាម​ពិត​ចំណារ​ព្រះ​មហាក្សត្រ ប្រហែល​ជា​ព្រះ​អង្គ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​ពី​ខ្លឹមសារ នៃ​ញត្តិ​ច្រើន​ជាង អ្វី​ដែល​ក្រសួង​មហាផ្ទៃ​កំពុង​អនុវត្ត​នៅ​ពេល​នេះ។លោក​បន្ត​ថា «យើង​ដឹង​ហើយ​ថា​នៅ​បណ្ដា​ប្រទេស​ដែល​គេ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សេរីភាព និង​គោរព​សិទ្ធិមនុស្ស​គឺ​កាល​ណា​មាន​ញត្តិ​ប្រជាពលរដ្ឋ គឺ​គេ​មិន​ដែល​ទៅ​ពិនិត្យ​ទៅ​លើ​ហត្ថលេខា ឬ​ស្នាម​មេដៃ​ទេ​គឺ​ពិនិត្យ​ទៅ​​ខ្លឹមសារ​នៃ​ញត្តិ។ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ស្រុក​ខ្មែរ​បែរ​ជា​មិន​ពិនិត្យ​ខ្លឹមសារ​នៃ​ញត្តិ​ទៅ​ពិនិត្យ​លើ​មេដៃ​ទៅ​វិញ»។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។ មួយ​ថ្ងៃ​ក្រោយ លោក ហ៊ុន សែន បាន​ចារ​លើ​ព្រះរាជសារ​ របស់​ព្រះមហាក្សត្រ​ដែល​ផ្ញើ​ទៅ​រដ្ឋាភិបាល។ ចំណារ​ របស់​លោក​នាយករដ្ឋមន្ត្រី​នេះ គឺ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រៀបចំ​អោយ​មាន​គណៈកម្មការ​ស្រាវជ្រាវ​ស្នាម​មេដៃ​ តាមរយៈ​កោសល្យវិច័យ ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ និង​តាម​មធ្យោបាយ​ផ្សេង​ទៀត។

ក្រោយ​ចំណាយ​ពេល​ស្រាវជ្រាវ និង​ធ្វើ​កោសលវិច័យ​ប្រមាណ ២ខែ កន្លង​ទៅ​នេះ ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា ខ្លួន​បាន​រក​ឃើញ​ភាព​មិន​ត្រឹមត្រូវ​ជា​ច្រើន​រឿង ចំពោះ​ស្នាម​មេដៃ​នេះ។ ជា​លទ្ធផល គឺ​មាន​ស្នាម​មេដៃ​ជាង ១ពាន់ ក្នុង​ចំណោម​ជាង ៨ពាន់ នៃ​ស្នាម​មេដៃ​ គឺ​ពុំ​មាន​វត្តមាន​ពលរដ្ឋ នៅ​ហ្នឹង​មូលដ្ឋាន​ជាដើម។

ថ្លែង​​ក្នុង​សន្និសីទ​កាសែត នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី៥ សីហា លោក ខៀវ សុភ័គ បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ស្នាមមេដៃ​នេះ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បន្ត​ថា ផ្អែក​តាម​កោសលវិច័យ ដែល​អនុវត្ត​បាន​ត្រឹម​ពាក់​កណ្ដាល​ទី បាន​រក​ឃើញ​ថា ស្នាម​មេដៃ​ដាក់​ទូល​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់ ដូច​ជា​មេដៃ​មិន​មាន​ម្ចាស់ ឬ​មាន​ម្ចាស់​តែ​ពុំ​មាន​ស្នាមមេដៃ​ជាដើម។លោក​បន្ត​ថា៖ «ញត្តិ​ខ្លះ​ទៀត​មាន​ឈ្មោះ មាន​ស្នាម​មេដៃ​តែ​គ្មាន​អាសយដ្ឋាន​សោះ​ចំនួន ២៦. ៩៥៣នាក់។ ញត្តិ​ដែល​គ្មាន​ឈ្មោះ គ្មាន​ស្នាម​មេដៃ​មាន​ចំនួន ១៨៨​ឈ្មោះ»។

ក្នុង​រឿង​នេះ​ដែរ អ្នក​ឃ្លាំមើល​នយោបាយ យល់​ឃើញ​ថា ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃ​នេះ ប្រហែល​ជា​ផ្ទុយ​ពី​បំណង​ពិត​របស់​ព្រះមហាក្សត្រ​ទៅ​វិញ។

លោក គឹម សុខ អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា នេះ​ជា​ការ​បង្កើត​សម្ពាធ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។ លោក​បន្ត​ថា ការ​ប្រើប្រាស់​មធ្យោបាយ​បែប​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​មាន​ភាព​ស្មោះត្រង់​ឡើយ។ លោក​បន្ត​ថា៖ «ខ្ញុំ​ថា​គួរ​គោរព​ព្រះរាជា ព្រះរាជា​ឥតមាន​បន្ទូល​ការ​ចាប់​កំហុស​អូស​ដំណើរ​អី​ទេ។ ដូច្នេះ​មាន​ន័យ​ថា​យើង​ទៅ​មើល​ច្បាប់​ទៅ។ ញត្តិ​និយាយ​អំពី​អ្វី និយាយ​អំពី​រឿង​អភ័យឯកសិទ្ធិសភា។ អ៊ីចឹង​យើង​នាំ​គ្នា​ទៅ​មើល​ច្បាប់​ទៅ។ យើង​ធ្វើ​អ៊ីចឹង​ធ្វើ​ឲ្យ​ព្រះរាជា​លោក​ពិបាក​ទៅ​វិញ​ទេ»។

ស្នាម​មេដៃ​ដែល​បក្ស​ប្រឆាំង ដាក់​ទូល​ថ្វាយ​ព្រះមហាក្សត្រ​នេះ​គឺ​ក្នុង​បំណង​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ នៅ​ពេល​ស្ថានការណ៍​នយោបាយ កាន់​តែ​តាន​តឹង​ឡើង​ៗ ។ ខ្លឹម​សារ​នៃ​ញាតិ​នោះ គឺ​ប្រឆាំង​ការ​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា ស្នើ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និង បញ្ឈប់​ការ​ចាប់​ខ្លួន​លោក កឹម សុខា ជាដើម។

លោក ខៀវ សុភ័គ បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត ថា ស្នាម​មេដៃ​ដែល​ធ្វើ​កោសលវិច័យ​រួច មាន​តែ​ជាង ៦ម៉ឺន​ស្នាម​មេដៃ​នៅ​ឡើយ​ទេ។ ដូច្នេះ​នៅ​ជាង ១០ម៉ឺន​ស្នាម​មេដៃ​ទៀត ក្រសួង​មហាផ្ទៃ បាន​ប្រគល់​ភារកិច្ច​នេះ ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ស្រាវជ្រាវ​បន្ត​វិញ​ម្ដង។

បើ​ទោះ​ជា​ក្រសួង​មហាផ្ទៃ ព្រមាន​ថា អាច​នឹង​ចាត់វិធានការ​តាម​ផ្លូវ ប្រឆាំង​យុទ្ធនាការ​ស្នាម​មេដៃ​នេះ​ក៏​ដោយ​ចុះ បក្ស​ក្រៅ​រដ្ឋាភិបាល នៅ​តែ​អះអាង​ថា ខ្លួន​នៅ​មាន​ស្នាម​មេដៃ​ប្រមាណ ២០ម៉ឺន​ស្នាម​មេដៃ​ទៀត នឹង​ត្រូវ​ទូល​ថ្វាយ​ព្រះមហាក្សត្រ៕

1 comment:

Anonymous said...

SEE PEE PEE and Ah Kouk Hun Sen are so busy destroying Khmer. They forgot that Yuon are all over Cambodia.

Cambodia will be just a memory in 50 years.

It is time for Mer Thmub Mean Sam An and Ah Kouk Hun Sen to wake up.