A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday 4 August 2016
ខ្មែរមិនអាចផ្សះផ្សាគ្នាបាន ដោយសារប្រវត្តិសាស្ត្រមានជម្លោះដណ្ដើមអំណាចគ្នា?
ផែនទី ក្នុងសម័យចក្រភពខ្មែរនាសតវត្សរ៍ទី ១៦។ ខ្មែរឈ្លោះហែកហួរគ្នារហូតសល់ទឹកដីប៉ុនសព្វថ្ងៃក៏នៅមិនទាន់ ឈប់។ រូបថត ហ្វេសប៊ុក
ខ្មែរមិនអាចផ្សះផ្សាគ្នាបាន ដោយសារប្រវត្តិសាស្ត្រមានជម្លោះដណ្ដើមអំណាចគ្នា?
Tue, 2 August 2016 ppp
តុង សុប្រាជ្ញ
អាណាចក្រ ខ្មែរត្រូវបានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដែល មានផ្ទៃដីលាតសន្ធឹងរហូតដល់ទល់ដែនប្រទេសភូមា ប្រទេសចិន និងប្រទេសចម្ប៉ា។
ដោយសារតែបន្ទាប់ពីបានជ័យជម្នះ ច្បាំងជាមួយគេមកគឺខ្មែរមានទម្លាប់ឈ្លោះតែគ្នាឯងដើម្បីដណ្តើម អំណាចហើយអ្នកដែលចង់បានអំណាចនោះគឺតែងតែទៅពឹងបរទេសឲ្យជួយ ដើម្បីបានអំណាចភាគច្រើនតែចាញ់បោកគេកាត់អស់ដីឲ្យគេបន្តិច ម្តងៗឡើងរួមតូចទៅៗមកដល់សព្វថ្ងៃនេះនៅសល់ក្រឡាផ្ទៃដីត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េហើយអ្នកខ្លះក៏ត្រូវបរទេសចាប់ញាត់គុកធ្វើបាប រហូតដល់ស្លាប់ក៏មាន។
តាមរយៈលោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរបានមានប្រសាសន៍ថា៖ «ខ្មែរយើងមានប្រវត្តិសាស្ត្រឈ្លោះគ្នាដណ្តើមអំណាចគ្នាឯងតាំងពី យូរយារណាស់មកហើយ»។
លោកលើកយកឧទាហរណ៍តែ ៣ សម័យកាលមកបង្ហាញ៖ «ជម្លោះទី១- នៅសម័យអាណាចក្រភ្នំពីឆ្នាំ ៥៥០-៦៣០ ដឹកនាំដោយស្តេចភវរ្ម័ន ប្រទេសខ្មែរមិនសូវត្រូវគ្នារហូតដល់មានទំនាស់ជាមួយនឹងចេនឡា ក្រោម (ទឹក) សុទ្ធតែចង់បានអំណាចឯករាជ្យរៀងៗខ្លួន។
រហូត មកដល់បែកបាក់គ្នាចេនឡាទឹក និងចេនឡាគោកនៅឆ្នាំ ៧៥០ នៅពេលនោះពួកគេទៅពឹងសត្រូវដូចជា ពួកជ្វា និងពួកចាមជាដើមមកធ្វើបាបខ្មែរគ្នាឯងរហូតដល់គេបានកាន់កាប់ ទឹកដីទឹកលិច។
ជម្លោះទី២- នៅសម័យប្រាសាទអង្គរកំពុងរីកចម្រើននៅសតវត្សរ៍ទី ១២ (ឆ្នាំ ១១៥២-ឆ្នាំ ១១៧៧) ដឹកនាំដោយស្តេចសុរិយវរ្ម័នទី២ក៏ធ្លាក់បែកបាក់គ្នាមិនត្រូវ គ្នាទៅពឹងបរទេសគឺពឹងចម្ប៉ាមកច្បាំងពេលនោះជនជាតិចាមចម្ប៉ា បានមកកាន់កាប់ក្រុងអង្គរបាន ៤ ឆ្នាំរហូតដល់ឆ្នាំ ១១៨១ និងបានបំផ្លិចបំផ្លាញប្រាសាទអង្គរទៀតផង។
ជម្លោះ ទី ៣- នៅឆ្នាំ ១៤៧០ ខ្មែរយើងជួបទំនាស់គ្នារវាងអង្គក្សត្រព្រះបាទស្រីរាជាបានលើកទ័ព ទៅច្បាំងនឹងប្រទេសសៀមនៅពេលដែលច្បាំងឈ្នះត្រឡប់មកស្រុកខ្មែរ វិញមានព្រះបាទធម្មរាជាមិនព្រមចូលស្រុកក៏មានទំនាស់នឹងគ្នា។ រីឯ អង្គស្រីសុរិយសិកផ្សេងមួយទៀតចង់បានអំណាចដែរក៏បង្កើតតំបន់ អបគមន៍ពេលនោះប្រទេសខ្មែរចែកចេញជាបីហើយនៅពេលទំនាស់គ្នាឯងទៅ ពឹងសត្រូវក្រុងអយុធ្យាប្រទេសសៀមមកកាត់សេចក្តី។
នៅ ពេលនាំគ្នាទាំង ៣ ភាគីទៅដល់ក្រុងអយុធ្យាគឺគេកាត់ឲ្យព្រះបាទធម្មរាជាដែលត្រូវសែ គ្នាជាមួយនឹងសៀមហើយចាប់ព្រះអង្គ ២ ព្រះបាទស្រីរាជ្យជា និងស្រីសុរិយសិកយកញាត់គុកធ្វើទារុណកម្មរហូតដល់ស្លាប់នៅក្រុង អយុធ្យា»។
ផ្អែកទៅលើភ័ស្តុតាងប្រវិត្តសាស្ត្រ ទំនាស់គ្នាកាលពីសម័យបុរាណនេះធ្វើឲ្យបរទេសជិតខាងស្គាល់ក្រយៅ យើងរហូតមកទល់បច្ចុប្បន្នមែនទេ? បើតាមដានឯកសារប្រវិត្តសាស្ត្រសម័យទំនើបវិញម្តងបន្ទាប់ពីទទួល បានឯករាជ្យពីអាណានិគមបារាំងឆ្នាំ ១៩៥៣ មកប្រទេសកម្ពុជាបានងើបឡើង និងបានកសាងភាពរីកចម្រើនវិស័យជាច្រើនជាពិសេសវិស័យវប្បធម៌ អប់រំ កីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជនបទនៅរជ្ជកាលសម្តេច ព្រះនរោត្តម សីហនុ មកទល់ឆ្នាំ ១៩៧០ ។ តែគួរឲ្យស្តាយការអភិវឌ្ឍទើបបានប៉ុន្មានឆ្នាំសោះកម្ពុជាចាប់ ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលបើតាមឯកសារយោងជាច្រើនថាការ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដោយសេនាប្រមុខ លន់ នល់។
តែមតិផ្ទុយខ្លះថាមិនមែន ការធ្វើរដ្ឋប្រហារទេគឺមកពីសម័យសម្តេចឪចុងក្រោយនេះថវិកាជាតិ ធ្លាក់ចុះហើយជនជាតិវៀតណាមចូលមកច្រើនទៅធ្វើឲ្យព្រះអង្គពិបាក ដោះស្រាយពេកក៏ព្រះអង្គដាក់ព្រះកាយផ្ទេរតំណែងឲ្យទៅសេនាប្រមុខ លន់ នល់ ទៅវិញទេ។
នៅពេលសេនាប្រមុខឡើងកាន់អំណាចពី ឆ្នាំ ១៩៧០-១៩៧៥ ដែលគាំទ្រដោយសហរដ្ឋអាមេរិកគឺប្រទេសជាតិចាប់ផ្តើមជួបវិបត្តិមាន ទាំងបាញ់បោះសេរី បោកគ្រាប់បែកនៅតាមទីប្រជុំជនធ្វើឲ្យខ្មែរស្លាប់ជាបណ្តើរៗ ធ្វើឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
ស្របពេលជាមួយ គ្នានេះដែរសម្តេចឪក៏ចាប់ផ្តើមចង់បានអំណាចមកវិញក៏អំពាវនាវឲ្យ កូនចៅចូលព្រៃ ម៉ាកគី ដើម្បីរំដោះប្រទេសជាតិពីនឹមអាណានិគមន៍សហរដ្ឋអាមេរិកពេលនោះក៏ លេចចេញជាឧទ្ទាមខ្មែរក្រហមដែលគាំទ្រដោយប្រទេសចិនដែលមាន ប៉ុល ពត ជាអ្នកដឹកនាំបានឈ្នះសង្គ្រាមលើសេនាប្រមុខ លន់ នល់ ចូលដេញជម្លៀសប្រជាពលរដ្ឋខ្មែរទៅជនបទស្ទើរតែទាំងអស់នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ក្រុមខ្មែរក្រហមក៏ដាក់ ឈ្មោះរបបរបស់គេថាជារបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ឆ្នាំ ១៩៧៩ ពួកគេមិនត្រឹមតែមិនឲ្យអំណាចទៅសម្តេចឪទេគឺមានតែបោកសម្តេចឪ ដោយយកសម្តេចឪដាក់ឃុំក្នុងព្រះបរមរាជវាំងមិនឲ្យទៅណាមកណាទេ។
នៅ ក្នុងរបបនោះក៏បានទៅពឹងប្រទេសចិនទាំងសព្វាវុធ សម្ភារទ័ព និងអាហារ ដើម្បីមកកាន់អំណាចវិញគឺស្រូវត្រូវបានគេជញ្ជូនទៅប្រទេសចិនដែល កំពុងមានតម្រូវការចាំបាច់បំផុតលក្ខណៈសងវិញហើយពលរដ្ឋខ្មែរ ស្លាប់ដោយសាររបបនោះដល់ទៅជិត ២ លាននាក់។
នៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មានក្រុមចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទៅពឹងប្រទេស វៀតណាមមករំដោះប្រទេសកម្ពុជាចេញពីនឹមត្រួតត្រារបស់ខ្មែរក្រហម ឲ្យទៅនៅតាមព្រំដែនជាពួកឧទ្ទាមទៅវិញតែមតិផ្ទុយគេថាប្រទេស វៀតណាមចូលមកលុកលុយកាន់កាប់ប្រទេសកម្ពុជា។
បន្ទាប់ពី តាំងកងទ័ពនៅកម្ពុជាបានប្រមាណ ១០ ឆ្នាំរហូតដល់ឆ្នាំ ១៩៨៩ កងទ័ពវៀតណាម ត្រូវបានដកអស់ចេញពីកម្ពុជាវិញបន្ទាប់ពីមានការចរចារវាងខ្មែរ និងខ្មែរដោយមានការចូលរួមពីអន្តរជាតិរហូតឈានដល់ការចុះហត្ថលេខា លើកិច្ចព្រៀមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ និងបានដំណើរការឲ្យមានការបោះឆ្នោតជាសកលលើកទី ១ ឆ្នាំ ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (អ៊ុនតាក់)។
ប៉ុន្តែ ទោះជាយ៉ាងណារហូតមកដល់ពេលនេះឈាមខ្មែរនៅតែហូរមិនឈប់សោះបើ ទោះបីជាខំប្រាប់ពិភពលោកថាស្រុកខ្មែរមានសន្តិភាពក៏ដោយតែធាតុ ពិតបន្ទាប់ពីបោះឆ្នោតជាតិអាណត្តិទី ១ មកការចាប់ផ្តើមផ្សះផ្សាគ្នា និងធ្វើការជាមួយគ្នាបានជួបការប្រកាន់បក្ខពួករកាំរកូសនឹងគ្នា រវាងគណបក្សហ៊្វុនស៊ីនប៉ិចកាន់អំណាច និងគណបក្សប្រជាជនដែលជាដៃគូក្នុងរាជរដ្ឋាភិបាលហើយបន្ទាប់មកក៏ឈាន ដល់ការប្រយុទ្ធគ្នាក៏បង្ហូរឈាមគ្នានៅថ្ងៃទី ៥-៦ ខែកក្កដាឆ្នាំ ១៩៩៧ ដែលកាលនោះក៏គ្មានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិណាមកជួយធ្វើអន្តរាគមន៍ដែរទេដោយសារតែខ្មែរ ប្រាប់គេថាខ្លួនចេះដោះស្រាយដោយខ្លួនឯងហើយ។
ការ បាក់បែករវាងខ្មែរនៅតែរកាំរកូសនឹងគ្នារហូតមកដល់អាណត្តិទី ៥ នេះគឺហាក់បីដូចស៊ីសាច់ហុតឈាមគ្នា រករឿងគ្នា គុំកួនគ្នា ធ្វើបាបគ្នាដោយបំផ្លាញគ្នាទៅវិញទៅមកគឺយកតែឈ្នះដៃរវាងបក្ស ដឹកនាំរដ្ឋាភិបាល និងបក្សប្រឆាំង។
ទាំងនេះ គឺមកពីស្រុកខ្មែរមិនមានរបៀបរស់នៅជាមួយគ្នាបែបសុខដុមនីយកម្មយូរ អង្វែង និងខ្វះខាតការបង្រួបបង្រួមគ្នាគឺបានតែមួយភ្លែតហើយតាំងបែកបាក់ គ្នាហើយដដែលៗគឺដើម្បីចង់បានអំណាចគឺទាល់តែពឹងបរទេសជួយដើម្បី ផ្តួលរំលំរបបមួយដូចបង្ហាញត្រួសៗនៅក្នុងប្រត្តិសាស្ត្រខ្មែរទំនាស់ គ្នាពឹងបរទេសមានលក្ខណៈសងសឹកគ្នា កាត់ដីឲ្យគេបង្កើតតំបន់អបគមន៍ដឹកជញ្ចូនផលិតផលសម្រេចបានឲ្យទៅ ប្រទេសគេជាដើម បើទោះបីជាមានការបោះឆ្នោតហើយក៏ដោយគឺការដឹកនាំតាមបែបបទដដែលៗ ធ្វើយ៉ាងណាឲ្យតែកាន់អំណាចបានយូរដោយមិនបានមើលទៅប្រទេសដែលគេ អភិវឌ្ឍតាមបែបលទ្ធិប្រជាពលរដ្ឋគេនោះទេគឺមានតែអ្នកនយោបាយកេង ចំណេញពីប្រជាពលរដ្ឋទេ។
នៅពេលដែលកាន់អំណាចយូរ ឆ្នាំទៅៗត្រូវបានគេមើលឃើញក្រោមការដឹកនាំទាំងល្អក្តី ឬទាំងមិនល្អក្តីគឺដោយសារតែមនុស្សម្នាក់។ រីឯអ្នកផ្សេងនៅក្នុងបក្សដែលចាំតែទទួលផលប្រយោជន៍ក៏ចេះតែរុញ មនុស្សម្នាក់ឲ្យដឹកនាំទៅ បើទោះជាដឹងថាគាត់ធ្វើខុសក៏ដោយតែនៅពេលដល់គាត់អស់អំណាចនាំ គ្នាយករួចខ្លួនរៀងៗខ្លួនហើយនាំគ្នាទម្លាក់កំហុសលើមនុស្ស ម្នាក់ដែលដឹកនាំយូរឆ្នាំដូចលោកហ្វីដែល ម៉ាក់កូស អតីតមេដឹកនាំផ្តាច់ការប្រទេសហ្វីលីពីន និងលោក ស៊ូកាណូ ស៊ូហារតូ អតីតមេដឹកនាំផ្តាច់ការប្រទេសឥណ្ឌូនេស៊ី។
ចំណែកអ្នក ដទៃទៀតរួចខ្លួនតែអ្វីសំខាន់នោះគឺកាលណាដឹកនាំរបបយូរឆ្នាំទៅ ចាក់គ្រឹះរឹងមាំនូវភាពផ្តាច់ការពិបាកកែណាស់បើទោះបីជាដូរ មេដឹកនាំក៏ដោយឧទាហរណ៍ដូចលោក អាន់តាសារី អាហ្សា (Antasari Azhar) ដែលជាអតីតប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ (ឆ្នាំ ២០០៧-ឆ្នាំ ២០០៩) ដែលបានធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយលើក្រុមមនុស្សនៅសល់ពី លោកប្រធានាធិបតី ស៊ូហារតូ ដែលមានទាំងមន្ត្រីនៅតុលាការ មន្ត្រីជាន់ខ្ពស់នៅធនានាគារជាតិ មន្ត្រីជាន់ខ្ពស់នៅកងទ័ព និងប៉ូលិសក៏ត្រូវអ្នកទាំងនោះព្រួតគ្នាវាយបកគាត់វិញដោយចោទថា បានចូលរួមមនុស្សឃាតពាណិជ្ជករមួយរូបឲ្យជាប់គុក ១៨ ឆ្នាំ។
តែ ទីបំផុតលោក អាន់តាសារី ត្រូវគេគ្រោងនឹងដោះលែងនៅចុងខែកញ្ញាឆ្នាំ ២០១៦ ដោយជាប់គុកមិនគ្រប់តាមសាលក្រមផង (The Jakarta Post)។ នេះគឺជាបញ្ហាមួយដែលបន្សល់ទុកក្រោមការដឹកនាំរយៈពេលយូរឆ្នាំ ធ្វើឲ្យប៉ះពាល់ទម្រង់នៃរបបមួយនោះ បើទោះបីជាមេដឹកនាំគាត់ចាកចេញហើយក៏ដោយ។
តាមពិតទៅ ការគ្រប់គ្រងនៅប្រទេសកម្ពុជាមិនជាការលំបាកដូចនៅប្រទេស ឥណ្ឌូនេស៊ីដែលមានវប្បធម៌ ជាតិសាសន៍ សាសនាចម្រុះ និងការរស់នៅជាកោះរាប់ពាន់កោះនោះទេគឺឲ្យតែកម្ពុជាមានឆន្ទៈ ក្នុងការដោះស្រាយទំនាស់រវាងបងប្អូនឯងនេះ។
ទោះបី ជាយ៉ាងណាប្រទេសឥណ្ឌូនេស៊ីដែលមានទំនាស់គ្នាឯងជាមួយនឹងចលនារំដោះ នៅរដ្ឋអាចេស (Aceh) គឺជាដល់ការផ្សះផ្សាគ្នានៅកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាល ឥណ្ឌូនេស៊ី និងចលនាបំបែករដ្ឋអាចេសនេះនៅទីក្រុងហៃសិនគីប្រទេសហ្វាំងឡង់នៅ ឆ្នាំ ២០០៥ និងចុះអនុស្សរណៈជាមួយគ្នាដោយភ្ជាប់នឹងលក្ខខណ្ឌសមស្របដែលអាចទទួល យកបានដូចគ្នាគឺមានចំណុចសំខាន់ៗមានតាំងពីការគ្រប់គ្រងរដ្ឋ ស្វយ័ត នីតិរដ្ឋ សេដ្ឋកិច្ច ការលើកលែងទោស ការគោរពសិទ្ធិមនុស្ស និងបេសកកម្មត្រួតពិនិត្យតាមដានជាដើម។
ជាមួយគ្នា នេះដែរ ប្រទេស មីយ៉ាន់ម៉ា ដែលល្បីខាងការដឹកនាំផ្តាច់ការរាប់សិបឆ្នាំមកហើយតែបច្ចុប្បន្ន នេះបែរទៅជាស្រុះស្រួលគ្នាក្នុងដំណើរការកសាងសន្តិភាពទៅវិញបើ ទោះជាគណបក្សលោកស្រី អ៊ុងសាន សូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំទៅក៏ដោយ ក៏លោកស្រីមិនធ្វើការវាយបកទៅនឹងមេទ័ពដែលផ្តាច់ការនោះទៅវិញដែរ រីឯលោក ថេន សេន វិញបន្ទាប់ពីប្រគល់តំណែងប្រធានាធិបតីឲ្យឥស្សរជនក្នុងបក្សលោកស្រី សូជី ហើយលោកបែរជាទៅបួសជាសង្ឃ និងលាឈប់ពីឆាកនយោបាយក្រោយសឹកទៅវិញ។
ចំណុចដែល ធ្វើឲ្យគេមើលឃើញថាការផ្សះផ្សាគ្នារវាងបក្សលោកស្រី សូជី និងរដ្ឋាភិបាលផ្តាច់ការថាបើទោះបីជាគណបក្សណាឈ្នះឆ្នោតគឺគ្មាន ការសងសឹកគ្នាហើយបែងចែកអំណាចគ្នាដោយសន្តិវិធីដោយបានគិតគូរជាតិ ជាធំពិតប្រាកដ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយ ទៀតនោះកាលពីដើមខែមុននេះលោកស្រី ស៊ូជី បានមកជួបនាយករដ្ឋមន្ត្រីថៃហើយបបួលពលករមីយ៉ាន់ម៉ាដែលធ្វើការនៅ ប្រទេសថៃឲ្យត្រឡប់ទៅផ្ទះវិញបានរាប់ម៉ឺននាក់ក្នុងនាមជា មេដឹកនាំនៃប្រទេសជាតិផង និងជាមាតាផង។ នេះបានពិតជាសម្តែងការកសាងសន្តិភាពពិតជូនប្រទេសជាតិរបស់គេ។
ចុះ ស្រុកខ្មែរយើងវិញ តើពេលណាអ្នកនយោបាយដែលដឹកនាំបក្សនីមួយៗស្វែងរកគំនិតឈ្នះៗ ដូចគ្នាដើម្បីប្រទេសជាតិរបស់ខ្លួន? តើអាចធ្វើការបន្តកិច្ចការសន្ទនាគ្នាឡើងវិញដើម្បីស្វែងរកសន្តិភាព ពិតប្រាកដជូនជាតិដោយតាក់តែងជាច្បាប់ចងទៅអ្នកដឹកនាំណាដែល ប្រព្រឹត្តកំហុសទូទាត់នឹងសមិទ្ធផលដែលគាត់ធ្វើបានចាត់ទុកថា ស្មើគ្នាគឺការមិនចាប់ទោស និងគ្មានគំនុំសងសឹកគ្នា។
ដូច លោក ហ៊ុន សែន បាននិយាយលេងពេលត្រូវរ៉ូវគ្នាបាយល្ងាចជាមួយលោក សម រង្ស៊ី ធ្វើឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋខ្មែរពេញមួយប្រទេសដែលភាគច្រើន ពេញចិត្តលើកាយវិការប្រកបដោយសន្តិភាពរបស់មេដឹកនាំទាំងពីរបក្ស នោះគឺឲ្យបញ្ឈប់ការគុំកួននឹងលោកកុំយកទិសស្លោកដែលថា៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី!»។
កាល ដែលលោកបង្ហើរពាក្យនេះគឺមានបំណងចង់បានសន្តិភាពបណ្តើរៗហើយតែ ការនិយាយពិបាកនឹងយកជាការបានទាល់តែតាក់តែងជាច្បាប់លាយលក្ខណ៍ អក្សរយល់ព្រមទាំងអស់គ្នាទើបបានថាជាអ្នកគិតគូរប្រទេសជាតិពិត ជាពិសេសគឺដកស្រង់បទពិសោធដំណើរការកសាងសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ី និងរដ្ឋអាចេស។ បើពុំដូច្នេះទេ គឺគ្មានគ្រូស្តោះផ្លុំណាមកជួយស្វែងរកសន្តិភាពដោយសុខសាន្តនោះ ទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
Subscribe to:
Post Comments (Atom)
4 comments:
សព្វថ្ងៃ យួននៅស្រុកខ្មែររាប់លាននាក់ និង បញ្ហាទៅតាមទល់ដែនយួន រាប់មិនអស់ អាគុកហ៊ុនសែន ដោះស្រាយបញ្ហាដោយជេរយួនសាមញ្ញម្នាក់ នៅតាម FB ហើយចប់។
Dear Khmer Sisters and Brothers,
Let us stop perpetuating the mistakes made by our Khmer ancestors.
Likewise let us also stop comparing Cambodia problems to those of Indonesia,
Myanmar and the Arab Spring countries.
Instead let us examine and analyze the root causes of our problems.
When the destiny of a country is being controlled by its expansionist neighbor,
that country and its people are doomed.
The expansionist is cleverly using our own resources, natural and otherwise
to control and colonize us and our country.
For at least the thirty years, we, the Khmer people have been preoccupied with
putting arson fires, after arson fires, while the Hanoi arsonist is laughing.
Therefore the ultimate mission and solution are to prosecute and punish
the Arsonist, once and for all.
To rescue our country, we, the Khmer people with the leadership of the CNRP
MUST be on the defensive and take actions including, but not limited to the followings:
1. Prepare ourselves mentally and physically for the threshold of July 2018, when Hun Sen
declares himself as the winner or cancels the election all together.
2. Organize and conduct peaceful mass protests across the country SIMULTANEOUSLY.
3. Do not give up when Hun Sen plants his third hands to provoke violence. and violence
takes its tolls.
4. Do have hope that some true Khmer soldiers will join the Khmer people, and take
revenge on Yuon and Yuon's third hands.
5. Evoke the help of and from the signatories of the Paris Peace Accords by numbers
of body counts. Because of their solemn duties, they WILL come to our rescue.
Then numerous avenues will be made available, including sanctions on Hun Sen & cronies
PERSONALLY.
6. As soon as the CNRP forms a government, deploy and station Cambodian armed forces
along the borders permanently.
7. Make a military treaty with the enemy of Vietnam, China.
To live in peace with Vietnam, Cambodia MUST be as strong or stronger.
Youn are willing to lose their lives to invade somebody else's country, why are we
not willing to lose ours to defend our own Motherland ?
Our struggle will be long, difficult and costly, but the ultimate goal and mission are
just, noble and achievable.
A Khmer Patriot
Cambodia has been shrinking due to the followings:
1- Bad Kings They are dumb but they are King. That is the problem. For example: Ah Sdach Chkuot Sihanouk.
2- In the past, the evil Yuon and Siem.
3- Presently, only the evil Yuon Vietnam who controls and creates all kind of problems to Cambodia.
4- Bad and stupid leaders such as Ah Kouk Hun Sen who has been facilitated the Vietnamization of Cambodia.
5- Khmer people. They need to wake up and fight for what is right.
6- Bad sayings.
For example: Neak Hean Sbek Dach, Neak Klach Sbek Sveth.
Kom Toul Phen Dey Ter Eung.
Sach Min Barn Si York Cheung Phyour Kor.
Nouv Min Nouv York Phler Phnov mork Tbeat Khleak.
Etc...
Bun Thoeun
Khmer patriot, excellent ideas
thank you
Post a Comment