A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 August 2016

ខ្មែរ​មិន​អាច​ផ្សះផ្សា​គ្នា​បាន​​ ដោយសារ​ប្រវត្តិសាស្ត្រ​មាន​ជម្លោះ​ដណ្ដើម​អំណាច​គ្នា?


ផែនទី​ក្នុង​សម័យ​ចក្រភព​ខ្មែរ​នា​សតវត្សរ៍​ទី ១៦។ ខ្មែរ​ឈ្លោះ​ហែកហួរ​គ្នា​រហូត​សល់​ទឹកដី​ប៉ុន​សព្វ​ថ្ងៃ​ក៏​នៅ​មិន​ទាន់​ឈប់។
ផែនទី ​ក្នុង​សម័យ​ចក្រភព​ខ្មែរ​នា​សតវត្សរ៍​ទី ១៦។ ខ្មែរ​ឈ្លោះ​ហែកហួរ​គ្នា​រហូត​សល់​ទឹកដី​ប៉ុន​សព្វ​ថ្ងៃ​ក៏​នៅ​មិន​ទាន់​ ឈប់។ រូបថត ហ្វេសប៊ុក


ខ្មែរ​មិន​អាច​ផ្សះផ្សា​គ្នា​បាន​​ ដោយសារ​ប្រវត្តិសាស្ត្រ​មាន​ជម្លោះ​ដណ្ដើម​អំណាច​គ្នា?
Tue, 2 August 2016 ppp
តុង សុប្រាជ្ញ

អាណាចក្រ ​ខ្មែរ​ត្រូវ​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ មាន​ផ្ទៃដី​លាត​សន្ធឹង​រហូត​ដល់​ទល់​ដែន​ប្រទេស​ភូមា ប្រទេស​ចិន និង​ប្រទេស​ចម្ប៉ា។

ដោយសារ​តែ​បន្ទាប់​ពី​បាន​ជ័យជម្នះ​​ ច្បាំង​ជាមួយ​គេ​មក​គឺ​ខ្មែរ​មាន​ទម្លាប់​ឈ្លោះ​តែ​គ្នា​ឯង​ដើម្បី​ដណ្តើម​ អំណាច​ហើយ​អ្នក​ដែល​ចង់​បាន​អំណាច​នោះ​គឺ​តែងតែ​ទៅ​ពឹង​បរទេស​ឲ្យ​ជួយ​ ដើម្បី​បាន​អំណាច​ភាគ​ច្រើន​តែ​ចាញ់​បោក​គេ​កាត់​អស់​ដី​ឲ្យ​គេ​បន្តិច​ ម្តងៗ​ឡើង​រួម​តូច​ទៅៗ​មក​ដល់​សព្វ​ថ្ងៃ​នេះ​នៅ​សល់​ក្រឡា​ផ្ទៃដី​ត្រឹម​ ១៨១ ០៣៥ ​គីឡូម៉ែត្រ​ការ៉េ​ហើយ​អ្នក​ខ្លះ​ក៏​ត្រូវ​បរទេស​ចាប់​ញាត់​គុក​ធ្វើ​បាប​ រហូត​ដល់​ស្លាប់​ក៏មាន​។

តាមរយៈ​លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្មែរ​យើង​មាន​ប្រវត្តិសាស្ត្រ​ឈ្លោះ​គ្នា​ដណ្តើម​អំណាច​គ្នា​ឯង​តាំង​ពី​ យូរយារ​ណាស់​មក​ហើយ​»​។

លោក​លើក​យក​ឧទាហរណ៍​តែ​​ ៣ ​សម័យ​កាល​មក​បង្ហាញ​៖ «​ជម្លោះ​ទី​១- នៅ​សម័យ​អាណាចក្រ​ភ្នំ​ពី​ឆ្នាំ​ ៥៥០-៦៣០ ដឹកនាំ​ដោយ​ស្តេច​ភវរ្ម័ន ប្រទេស​ខ្មែរ​មិន​សូវ​ត្រូវ​គ្នា​រហូត​ដល់​មាន​ទំនាស់​ជាមួយ​នឹង​ចេនឡា​ ក្រោម​ (​ទឹក​) ​សុទ្ធ​តែ​​ចង់​បាន​អំណាច​ឯករាជ្យ​រៀងៗ​ខ្លួន​។

រហូត ​មក​ដល់​បែកបាក់​​គ្នា​ចេនឡា​ទឹក និង​ចេនឡា​គោក​នៅ​ឆ្នាំ​ ៧៥០ នៅ​ពេល​​នោះ​ពួកគេ​ទៅ​ពឹង​សត្រូវ​ដូចជា ពួក​ជ្វា និង​​ពួក​ចាម​ជា​ដើម​មក​ធ្វើ​បាប​ខ្មែរ​គ្នា​ឯង​រហូត​​ដល់​គេ​បាន​កាន់​កាប់ ​ទឹកដី​ទឹក​លិច​​។

ជម្លោះ​ទី​២- ​នៅ​សម័យ​​ប្រាសាទ​អង្គរ​កំពុង​រីកចម្រើន​នៅ​សតវត្សរ៍​ទី​ ១២ (​ឆ្នាំ​ ១១៥២-ឆ្នាំ​ ១១៧៧) ​ដឹកនាំ​ដោយ​​ស្តេច​សុរិយវរ្ម័ន​ទី​២​ក៏​ធ្លាក់​បែក​បាក់​គ្នា​មិន​ត្រូវ​ គ្នា​ទៅ​ពឹង​​បរទេស​គឺ​ពឹង​ចម្ប៉ា​មក​ច្បាំង​ពេល​នោះ​ជនជាតិ​ចាម​​ចម្ប៉ា​ បាន​មក​កាន់កាប់​ក្រុង​អង្គរ​បាន​ ៤ ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ១១៨១ និង​បាន​បំផ្លិច​បំផ្លាញ​ប្រាសាទ​​អង្គរ​ទៀត​ផង​។

ជម្លោះ​ ទី​ ៣- នៅ​ឆ្នាំ​ ១៤៧០ ខ្មែរ​យើង​ជួប​ទំនាស់​គ្នា​រវាង​អង្គក្សត្រ​ព្រះបាទ​ស្រីរាជា​បាន​លើក​ទ័ព​ ទៅ​ច្បាំង​នឹង​ប្រទេស​សៀម​នៅ​ពេល​ដែល​ច្បាំង​ឈ្នះ​ត្រឡប់​មក​ស្រុក​ខ្មែរ​ វិញ​មាន​ព្រះបាទ​ធម្មរាជា​មិន​ព្រម​ចូល​ស្រុក​ក៏​មាន​ទំនាស់​នឹង​គ្នា​។ រីឯ​ អង្គ​ស្រីសុរិយសិក​ផ្សេង​​មួយ​ទៀត​ចង់​បាន​​អំណាច​ដែរ​ក៏​បង្កើត​តំបន់​​ អបគមន៍​ពេល​នោះ​ប្រទេស​​ខ្មែរ​ចែក​ចេញ​ជា​បី​ហើយ​នៅ​​ពេល​ទំនាស់​គ្នា​ឯង​ទៅ ​ពឹង​សត្រូវ​ក្រុង​អយុធ្យា​ប្រទេស​សៀម​មក​កាត់​សេចក្តី​។

នៅ ​ពេល​​នាំ​គ្នា​ទាំង​ ៣ ​ភាគី​ទៅ​ដល់​ក្រុង​អយុធ្យា​គឺ​គេ​កាត់​ឲ្យ​ព្រះបាទ​ធម្មរាជា​ដែល​ត្រូវ​សែ​ គ្នា​ជាមួយ​នឹង​សៀម​ហើយ​ចាប់​ព្រះអង្គ​ ២ ព្រះបាទ​​ស្រីរាជ្យជា និង​ស្រីសុរិយសិក​​យក​ញាត់​គុក​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្រុង​ អយុធ្យា​»​។

ផ្អែក​ទៅ​លើ​ភ័ស្តុតាង​ប្រវិត្តសាស្ត្រ​ ទំនាស់​គ្នា​កាល​ពី​សម័យ​បុរាណ​នេះ​ធ្វើ​ឲ្យ​បរទេស​ជិត​ខាង​​ស្គាល់​ក្រយៅ​ យើង​រហូត​មក​ទល់​បច្ចុប្បន្ន​មែន​ទេ​? បើ​​តាម​​ដាន​ឯកសារ​ប្រវិត្តសាស្ត្រ​សម័យ​ទំនើប​​វិញ​ម្តង​បន្ទាប់​ពី​ទទួល​ បាន​ឯករាជ្យ​ពី​អាណា​និគម​បារាំង​​ឆ្នាំ​ ១៩៥៣ ​មក​ប្រទេស​​កម្ពុជា​បាន​ងើប​ឡើង និង​បាន​កសាង​​ភាព​រីកចម្រើន​វិស័យ​​ជាច្រើន​ជាពិសេស​វិស័យ​វប្បធម៌ អប់រំ កីឡា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ជនបទ​នៅ​រជ្ជកាល​សម្តេច ព្រះនរោត្តម សីហនុ មក​​ទល់​​ឆ្នាំ​ ១៩៧០ ​។ តែ​គួរ​ឲ្យ​ស្តាយ​​ការ​អភិវឌ្ឍ​ទើប​បាន​ប៉ុន្មាន​ឆ្នាំ​សោះ​កម្ពុជា​ចាប់​ ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​​បើ​តាម​ឯកសារ​យោង​ជា​ច្រើន​ថា​ការ​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចឪ​នៅ​ថ្ងៃ​ទី​ ១៨ ខែ​មីនា ឆ្នាំ​ ១៩៧០ ដោយ​សេនា​​ប្រមុខ លន់ នល់។

តែ​មតិ​ផ្ទុយ​​ខ្លះ​ថា​មិនមែន​ ការ​ធ្វើ​រដ្ឋប្រហារ​ទេ​គឺ​មកពី​សម័យ​សម្តេចឪ​ចុង​ក្រោយ​នេះ​ថវិកា​ជាតិ​ ធ្លាក់​ចុះ​ហើយ​ជនជាតិ​វៀតណាម​ចូល​មក​ច្រើន​ទៅ​ធ្វើឲ្យ​ព្រះអង្គ​ពិបាក​ ដោះស្រាយ​ពេក​ក៏​ព្រះអង្គ​ដាក់​ព្រះកាយ​ផ្ទេរ​តំណែង​ឲ្យ​ទៅ​សេនាប្រមុខ លន់ នល់ ទៅ​វិញ​ទេ​។

នៅពេល​សេនា​ប្រមុខ​ឡើង​កាន់​អំណាច​ពី​ ឆ្នាំ​ ១៩៧០-១៩៧៥ ដែល​គាំទ្រ​​ដោយ​សហរដ្ឋ​អាមេរិក​គឺ​ប្រទេស​ជាតិ​ចាប់ផ្តើម​ជួប​វិបត្តិ​មាន​ ទាំង​បាញ់​បោះ​សេរី បោក​គ្រាប់បែក​នៅ​តាម​ទីប្រជុំជន​ធ្វើ​​ឲ្យ​ខ្មែរ​ស្លាប់​​ជា​បណ្តើរៗ​ ធ្វើឲ្យ​មាន​អស្ថិរភាព​នៅក្នុង​សង្គម​។

ស្រប​ពេល​​ជាមួយ​ គ្នា​នេះ​ដែរ​សម្តេចឪ​ក៏​ចាប់​ផ្តើម​ចង់​បាន​អំណាច​មក​វិញ​ក៏​អំពាវនាវ​ឲ្យ​ កូនចៅ​ចូល​ព្រៃ ​ម៉ាកគី​ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​នឹម​អាណានិគមន៍​សហរដ្ឋ​អាមេរិក​ពេល​នោះ​ក៏​​ លេច​ចេញ​ជា​ឧទ្ទាម​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ដែល​​មាន ប៉ុល ពត ជា​​អ្នក​ដឹកនាំ​បាន​ឈ្នះ​សង្គ្រាម​លើ​សេនា​ប្រមុខ លន់ នល់ ចូល​​ដេញ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​​ជនបទ​ស្ទើរ​តែ​ទាំងអស់​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មេសា ឆ្នាំ​ ១៩៧៥ ​។

ក្រុម​ខ្មែរ​ក្រហម​ក៏​ដាក់​ ឈ្មោះ​របប​របស់​គេ​ថា​ជា​​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូត​ដល់​ឆ្នាំ​ ១៩៧៩ ពួកគេ​មិន​ត្រឹម​តែ​មិន​ឲ្យ​អំណាច​ទៅ​សម្តេចឪ​ទេ​គឺ​មាន​តែ​បោក​សម្តេច​ឪ​ ដោយ​យក​សម្តេច​ឪ​ដាក់​ឃុំ​ក្នុង​ព្រះបរមរាជវាំង​មិន​ឲ្យ​ទៅ​ណា​មក​ណា​ទេ​។

នៅ ​ក្នុង​របប​នោះ​​ក៏​បាន​ទៅ​ពឹង​ប្រទេស​ចិន​ទាំង​សព្វាវុធ សម្ភារ​ទ័ព និង​​អាហារ ដើម្បី​មក​កាន់​អំណាច​វិញ​គឺ​ស្រូវ​ត្រូវ​បាន​គេ​ជញ្ជូន​ទៅ​ប្រទេស​ចិន​ដែល​ កំពុង​មាន​​តម្រូវការ​ចាំបាច់​បំផុត​​លក្ខណៈ​សង​វិញ​ហើយ​ពលរដ្ឋ​ខ្មែរ​ ស្លាប់​ដោយសារ​របប​នោះ​ដល់​​ទៅ​ជិត​ ២ ​លាន​នាក់​។

នៅ​ ថ្ងៃ​ទី​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩ មាន​ក្រុម​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ទៅ​ពឹង​ប្រទេស​ វៀតណាម​​មក​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​នឹម​ត្រួត​ត្រា​របស់​ខ្មែរ​ក្រហម​​ ឲ្យ​ទៅ​នៅ​តាម​ព្រំដែន​ជា​ពួក​ឧទ្ទាម​ទៅវិញ​តែ​មតិ​ផ្ទុយ​គេ​ថា​ប្រទេស​ វៀតណាម​ចូល​មក​លុក​លុយ​កាន់កាប់​ប្រទេស​​កម្ពុជា​​។

បន្ទាប់ពី ​តាំង​កងទ័ព​នៅ​កម្ពុជា​បាន​ប្រមាណ​ ១០ ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ១៩៨៩ កងទ័ព​វៀតណាម ​ត្រូវ​បាន​ដក​អស់​ចេញ​ពី​កម្ពុជា​វិញ​បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​ខ្មែរ​ និង​ខ្មែរ​ដោយ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​រហូត​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រៀមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នា​ថ្ងៃ​ទី ២៣ ខែ​តុលា​ ឆ្នាំ​ ១៩៩១ ​និង​បាន​ដំណើរការ​​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​​លើក​ទី​ ១ ឆ្នាំ​ ១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ (​អ៊ុនតាក់​)​។

ប៉ុន្តែ ​ទោះ​ជា​យ៉ាង​​ណា​រហូត​មក​ដល់​ពេល​នេះ​ឈាម​ខ្មែរ​នៅ​តែ​ហូរ​មិន​ឈប់​សោះ​បើ​ ទោះ​បី​ជា​ខំ​ប្រាប់​ពិភពលោក​ថា​ស្រុក​ខ្មែរ​មាន​សន្តិភាព​ក៏​ដោយ​តែ​ធាតុ​ ពិត​​បន្ទាប់ពី​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ១ ​មក​ការ​ចាប់​ផ្តើម​ផ្សះផ្សា​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​បាន​ជួប​ការ​ប្រកាន់​បក្ខពួក​រកាំរកូស​​នឹង​គ្នា​ រវាង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​កាន់​អំណាច និង​​គណបក្ស​ប្រជាជន​ដែល​ជា​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល​ហើយ​បន្ទាប់​មក​ក៏ឈាន ​ដល់​ការ​ប្រយុទ្ធ​គ្នា​ក៏​បង្ហូរ​ឈាម​គ្នា​នៅ​ថ្ងៃ​ទី ៥-៦ ខែ​កក្កដា​ឆ្នាំ​ ១៩៩៧ ដែល​កាល​នោះ​ក៏​គ្មាន​អង្គការ​សហប្រជាជាតិ និង​សហគមន៍​​អន្តរជាតិ​ណា​មក​ជួយ​ធ្វើ​អន្តរាគមន៍​ដែរ​ទេ​ដោយសារ​តែ​ខ្មែរ​ ប្រាប់​គេ​ថា​ខ្លួន​ចេះ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ហើយ​។

ការ​ បាក់បែក​រវាង​ខ្មែរ​នៅ​តែ​រកាំរកូស​នឹង​គ្នា​រហូត​មក​ដល់​អាណត្តិ​ទី​ ៥ ​នេះ​គឺ​ហាក់បី​ដូច​ស៊ីសាច់​ហុត​ឈាម​គ្នា រករឿង​គ្នា​ គុំកួន​គ្នា ធ្វើ​បាប​គ្នា​ដោយ​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​យក​តែ​ឈ្នះ​ដៃ​រវាង​បក្ស​​ ដឹកនាំ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​។

ទាំង​នេះ​ គឺ​មកពី​ស្រុក​ខ្មែរ​មិនមាន​របៀប​រស់នៅ​ជាមួយ​គ្នា​​បែប​សុខដុម​នីយកម្ម​យូរ ​អង្វែង និង​ខ្វះខាត​ការ​បង្រួប​បង្រួម​គ្នា​គឺ​បាន​តែ​មួយ​ភ្លែត​ហើយ​តាំង​បែកបាក់​ គ្នា​ហើយ​ដដែលៗ​គឺ​ដើម្បី​ចង់​បាន​អំណាច​គឺ​ទាល់​តែ​ពឹង​បរទេស​ជួយ​ដើម្បី​ ផ្តួលរំលំ​របប​មួយ​ដូច​បង្ហាញ​ត្រួសៗ​នៅ​ក្នុង​ប្រត្តិសាស្ត្រ​ខ្មែរ​ទំនាស់ ​គ្នា​ពឹង​បរទេស​មាន​លក្ខណៈ​សងសឹក​គ្នា កាត់​ដី​ឲ្យ​គេ​បង្កើត​តំបន់​អបគមន៍​ដឹក​ជញ្ចូន​ផលិតផល​សម្រេច​បាន​ឲ្យ​ទៅ​ ប្រទេស​គេ​ជាដើម បើ​ទោះបី​ជា​មាន​ការ​បោះឆ្នោត​ហើយ​ក៏​ដោយ​គឺ​ការ​ដឹកនាំ​តាម​បែប​បទ​ដដែលៗ​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​​កាន់​អំណាច​បាន​យូរ​ដោយ​មិន​បាន​មើល​ទៅ​ប្រទេស​ដែល​គេ ​អភិវឌ្ឍ​តាម​បែប​លទ្ធិ​ប្រជាពលរដ្ឋ​គេ​នោះ​ទេ​គឺ​មាន​តែ​អ្នក​នយោបាយ​កេង​ ចំណេញ​ពី​ប្រជាពលរដ្ឋ​ទេ​។

នៅពេល​ដែល​កាន់​អំណាច​យូរ​ ឆ្នាំ​ទៅៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ក្រោម​​ការ​ដឹកនាំ​ទាំង​ល្អ​ក្តី ឬ​ទាំង​មិន​ល្អ​ក្តី​គឺ​ដោយសារ​តែ​​​មនុស្ស​ម្នាក់​។ រីឯ​អ្នក​ផ្សេង​នៅ​ក្នុង​បក្ស​​ដែល​ចាំ​តែ​ទទួល​ផលប្រយោជន៍​ក៏​ចេះ​តែ​រុញ​ មនុស្ស​ម្នាក់​ឲ្យ​ដឹកនាំ​ទៅ បើ​ទោះ​ជា​ដឹង​ថា​គាត់​ធ្វើ​ខុស​ក៏​ដោយ​តែ​នៅ​ពេល​ដល់​គាត់​អស់​អំណាច​​នាំ​ គ្នា​យក​រួច​ខ្លួន​រៀងៗ​ខ្លួន​ហើយ​នាំ​គ្នា​​ទម្លាក់​កំហុស​លើ​មនុស្ស​ ម្នាក់​ដែល​ដឹកនាំ​យូរ​ឆ្នាំ​ដូច​លោក​ហ្វីដែល ម៉ាក់កូស អតីត​​មេដឹកនាំ​ផ្តាច់ការ​ប្រទេស​ហ្វីលីពីន និង​លោក ស៊ូកាណូ ស៊ូហារតូ អតីត​មេដឹកនាំ​ផ្តាច់​ការ​ប្រទេស​ឥណ្ឌូនេស៊ី​។

ចំណែក​អ្នក ​ដទៃ​ទៀត​រួច​ខ្លួន​តែ​អ្វី​សំខាន់​នោះ​គឺ​កាលណា​ដឹកនាំ​របប​យូរ​ឆ្នាំ​ទៅ​ ចាក់គ្រឹះ​រឹងមាំ​នូវ​ភាព​ផ្តាច់ការ​ពិបាក​កែ​ណាស់​បើ​ទោះបី​ជា​ដូរ​ មេដឹកនាំ​ក៏ដោយ​ឧទាហរណ៍​ដូច​លោក អាន់តាសារី អាហ្សា (Antasari Azhar) ដែល​ជា​អតីត​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ (​ឆ្នាំ​ ២០០៧-ឆ្នាំ​ ២០០៩) ដែល​បាន​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​លើ​ក្រុម​មនុស្ស​នៅ​សល់​ពី​ លោក​ប្រធានាធិបតី ស៊ូហារតូ ដែល​មាន​ទាំង​មន្ត្រី​នៅ​តុលាការ មន្ត្រី​ជាន់​ខ្ពស់​នៅ​ធនានាគារ​ជាតិ មន្ត្រី​ជាន់​ខ្ពស់​នៅ​កងទ័ព និង​ប៉ូលិស​ក៏​ត្រូវ​អ្នក​ទាំង​នោះ​ព្រួត​គ្នា​វាយបក​គាត់​វិញ​ដោយ​ចោទ​ថា​ បាន​ចូលរួម​មនុស្ស​ឃាត​ពាណិជ្ជករ​មួយ​រូប​ឲ្យ​ជាប់​គុក​ ១៨ ​ឆ្នាំ​។

តែ ​ទីបំផុត​លោក អាន់តាសារី ត្រូវ​គេ​គ្រោង​នឹង​ដោះលែង​នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ ​ដោយ​ជាប់​គុក​មិន​គ្រប់​តាម​សាលក្រម​ផង (The Jakarta Post)​។ នេះ​គឺជា​បញ្ហា​មួយ​ដែល​បន្សល់​ទុក​ក្រោម​ការ​ដឹកនាំ​រយៈពេល​យូរ​ឆ្នាំ​ ធ្វើឲ្យ​ប៉ះពាល់​ទម្រង់​នៃ​របប​មួយ​នោះ បើ​ទោះបី​ជា​មេដឹកនាំ​គាត់​ចាកចេញ​ហើយ​ក៏ដោយ​។

តាម​ពិត​ទៅ ​ការ​គ្រប់គ្រង​នៅ​ប្រទេស​កម្ពុជា​មិន​ជា​ការ​លំបាក​ដូច​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី​ដែល​មាន​វប្បធម៌ ជាតិ​សាសន៍ សាសនា​ចម្រុះ និង​ការ​រស់នៅ​ជា​កោះ​រាប់ពាន់​កោះ​នោះ​ទេ​គឺ​ឲ្យ​តែ​កម្ពុជា​មាន​ឆន្ទៈ​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​រវាង​បង​ប្អូន​ឯង​នេះ​។

ទោះបី​ ជា​យ៉ាង​ណា​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​មាន​ទំនាស់​គ្នា​ឯង​ជាមួយ​នឹង​ចលនា​រំដោះ ​នៅ​រដ្ឋ​អាចេស​ (Aceh) គឺជា​ដល់​ការ​ផ្សះផ្សា​គ្នា​នៅ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​ ឥណ្ឌូនេស៊ី និង​ចលនា​បំបែក​រដ្ឋ​អាចេស​នេះ​នៅ​ទីក្រុង​ហៃសិនគី​ប្រទេស​ហ្វាំងឡង់​នៅ​ ឆ្នាំ ២០០៥ និង​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​សមស្រប​ដែល​អាច​ទទួល ​យក​បាន​ដូច​គ្នា​គឺ​មាន​ចំណុច​សំខាន់ៗ​មាន​តាំងពី​ការ​គ្រប់គ្រង​រដ្ឋ​ ស្វយ័ត នីតិរដ្ឋ សេដ្ឋកិច្ច ការ​លើក​លែង​ទោស​ ការ​គោរព​សិទ្ធិ​មនុស្ស និង​បេសកកម្ម​ត្រួត​ពិនិត្យ​តាមដាន​ជាដើម​។

ជាមួយ​គ្នា​ នេះ​ដែរ​ ប្រទេស ​មីយ៉ាន់ម៉ា​ ដែល​ល្បី​ខាង​ការ​ដឹកនាំ​ផ្តាច់ការ​រាប់​សិប​ឆ្នាំ​មក​ហើយ​តែ​បច្ចុប្បន្ន​ នេះ​បែរ​ទៅ​ជា​ស្រុះ​ស្រួល​គ្នា​ក្នុង​ដំណើរការ​កសាង​សន្តិភាព​ទៅ​វិញ​បើ​ ទោះ​ជា​គណបក្ស​លោកស្រី អ៊ុងសាន សូជី ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី​កាល​ពី​ឆ្នាំ​ទៅ​ក៏​ដោយ ក៏​លោកស្រី​មិន​ធ្វើការ​វាយបក​ទៅ​នឹង​មេទ័ព​ដែល​ផ្តាច់ការ​នោះ​ទៅវិញ​ដែរ​ រីឯ​លោក​ ថេន សេន ​វិញ​បន្ទាប់​ពី​ប្រគល់​តំណែង​ប្រធានាធិបតី​ឲ្យ​ឥស្សរជន​ក្នុង​បក្ស​លោកស្រី ​ សូជី ​ហើយ​លោក​បែរ​ជា​ទៅ​បួស​ជា​សង្ឃ​​ និង​លា​ឈប់​ពី​ឆាក​នយោបាយ​ក្រោយ​សឹក​ទៅ​វិញ​។

ចំណុច​ដែល​ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ការ​ផ្សះផ្សា​គ្នា​រវាង​បក្ស​លោកស្រី សូជី និង​រដ្ឋាភិបាល​ផ្តាច់ការ​ថា​បើ​ទោះបី​ជា​គណបក្ស​ណា​ឈ្នះ​ឆ្នោត​គឺ​គ្មាន​ ការ​សងសឹក​គ្នា​ហើយ​បែង​ចែក​អំណាច​គ្នា​ដោយ​សន្តិវិធី​ដោយ​បាន​គិតគូរ​ជាតិ​ ជា​ធំ​ពិតប្រាកដ​​។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ទៀត​នោះ​កាលពី​ដើម​ខែ​មុន​នេះ​លោកស្រី​ ស៊ូជី បាន​មក​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ហើយ​បបួល​ពលករ​មីយ៉ាន់ម៉ា​ដែល​ធ្វើការ​នៅ​ ប្រទេស​ថៃ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​រាប់​ម៉ឺន​នាក់​ក្នុង​នាម​ជា​ មេដឹកនាំ​នៃ​ប្រទេស​ជាតិ​ផង និង​ជា​មាតា​ផង​។ នេះ​បាន​ពិតជា​សម្តែង​ការ​កសាង​សន្តិភាព​ពិត​ជូន​ប្រទេស​ជាតិ​របស់​គេ​។

ចុះ ​ស្រុក​ខ្មែរ​យើង​វិញ តើ​ពេល​ណា​​អ្នក​នយោបាយ​ដែល​ដឹកនាំ​បក្ស​នីមួយៗ​ស្វែងរក​គំនិត​ឈ្នះៗ​ ដូចគ្នា​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន​? តើ​អាច​ធ្វើការ​បន្ត​កិច្ចការ​សន្ទនា​គ្នា​ឡើង​វិញ​ដើម្បី​ស្វែងរក​សន្តិភាព ​ពិត​ប្រាកដ​ជូន​ជាតិ​ដោយ​តាក់តែង​ជា​ច្បាប់​ចង​ទៅ​អ្នក​ដឹកនាំ​ណា​ដែល​ ប្រព្រឹត្ត​កំហុស​ទូទាត់​នឹង​សមិទ្ធផល​ដែល​គាត់​ធ្វើ​បាន​ចាត់​ទុក​ថា​ ស្មើគ្នា​គឺ​ការ​មិន​ចាប់​ទោស និង​គ្មាន​គំនុំ​សងសឹក​គ្នា​។

ដូច ​លោក ហ៊ុន សែន បាន​និយាយ​លេង​ពេល​ត្រូវរ៉ូវ​គ្នា​បាយ​ល្ងាច​ជាមួយ​លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ខ្មែរ​ពេញ​មួយ​ប្រទេស​ដែល​ភាគ​ច្រើន​ ពេញ​ចិត្ត​លើ​កាយ​វិការ​ប្រកប​ដោយ​សន្តិភាព​របស់​មេដឹកនាំ​ទាំង​ពីរ​បក្ស​ នោះ​គឺ​ឲ្យ​បញ្ឈប់​ការ​គុំកួន​នឹង​លោក​កុំ​យក​ទិស​ស្លោក​ដែល​ថា​៖ «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​!»​។

កាល ​ដែល​លោក​បង្ហើរ​ពាក្យ​នេះ​គឺ​មាន​បំណង​ចង់​បាន​សន្តិភាព​បណ្តើរៗ​ហើយ​តែ​ ការ​និយាយ​ពិបាក​នឹង​យក​ជា​ការ​បាន​ទាល់​តែ​តាក់តែង​ជា​ច្បាប់​លាយ​លក្ខណ៍​ អក្សរ​យល់​ព្រម​ទាំងអស់​គ្នា​ទើប​បាន​ថា​ជា​អ្នក​គិតគូរ​ប្រទេស​ជាតិ​ពិត​ ជាពិសេស​គឺ​ដក​ស្រង់​បទពិសោធ​ដំណើរការ​កសាង​សន្តិភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ប្រទេស​ឥណ្ឌូនេស៊ី និង​រដ្ឋ​អាចេស​។ បើ​ពុំ​ដូច្នេះ​ទេ ​គឺ​គ្មាន​គ្រូ​ស្តោះ​ផ្លុំ​ណា​មក​ជួយ​ស្វែងរក​សន្តិភាព​ដោយ​សុខសាន្ត​នោះ​ ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

4 comments:

Anonymous said...




សព្វថ្ងៃ យួននៅស្រុកខ្មែររាប់លាននាក់ និង បញ្ហាទៅតាមទល់ដែនយួន រាប់មិនអស់ អាគុកហ៊ុនសែន ដោះស្រាយបញ្ហាដោយជេរយួនសាមញ្ញម្នាក់ នៅតាម FB ហើយចប់។


Anonymous said...

Dear Khmer Sisters and Brothers,

Let us stop perpetuating the mistakes made by our Khmer ancestors.
Likewise let us also stop comparing Cambodia problems to those of Indonesia,
Myanmar and the Arab Spring countries.
Instead let us examine and analyze the root causes of our problems.

When the destiny of a country is being controlled by its expansionist neighbor,
that country and its people are doomed.
The expansionist is cleverly using our own resources, natural and otherwise
to control and colonize us and our country.
For at least the thirty years, we, the Khmer people have been preoccupied with
putting arson fires, after arson fires, while the Hanoi arsonist is laughing.
Therefore the ultimate mission and solution are to prosecute and punish
the Arsonist, once and for all.

To rescue our country, we, the Khmer people with the leadership of the CNRP
MUST be on the defensive and take actions including, but not limited to the followings:

1. Prepare ourselves mentally and physically for the threshold of July 2018, when Hun Sen
declares himself as the winner or cancels the election all together.
2. Organize and conduct peaceful mass protests across the country SIMULTANEOUSLY.
3. Do not give up when Hun Sen plants his third hands to provoke violence. and violence
takes its tolls.
4. Do have hope that some true Khmer soldiers will join the Khmer people, and take
revenge on Yuon and Yuon's third hands.
5. Evoke the help of and from the signatories of the Paris Peace Accords by numbers
of body counts. Because of their solemn duties, they WILL come to our rescue.
Then numerous avenues will be made available, including sanctions on Hun Sen & cronies
PERSONALLY.
6. As soon as the CNRP forms a government, deploy and station Cambodian armed forces
along the borders permanently.
7. Make a military treaty with the enemy of Vietnam, China.

To live in peace with Vietnam, Cambodia MUST be as strong or stronger.
Youn are willing to lose their lives to invade somebody else's country, why are we
not willing to lose ours to defend our own Motherland ?

Our struggle will be long, difficult and costly, but the ultimate goal and mission are
just, noble and achievable.


A Khmer Patriot

Anonymous said...


Cambodia has been shrinking due to the followings:

1- Bad Kings They are dumb but they are King. That is the problem. For example: Ah Sdach Chkuot Sihanouk.

2- In the past, the evil Yuon and Siem.

3- Presently, only the evil Yuon Vietnam who controls and creates all kind of problems to Cambodia.

4- Bad and stupid leaders such as Ah Kouk Hun Sen who has been facilitated the Vietnamization of Cambodia.

5- Khmer people. They need to wake up and fight for what is right.

6- Bad sayings.
For example: Neak Hean Sbek Dach, Neak Klach Sbek Sveth.
Kom Toul Phen Dey Ter Eung.
Sach Min Barn Si York Cheung Phyour Kor.
Nouv Min Nouv York Phler Phnov mork Tbeat Khleak.
Etc...

Bun Thoeun

Anonymous said...

Khmer patriot, excellent ideas
thank you