លោកហ៊ុន សែនហាមអាមេរិកមិនឲ្យលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា
01 សីហា 2016 voa
ហ៊ាន សុជាតា
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកដៃចង្អុល ខណៈពេលដែលលោកត្រៀមថតរូបរួមគ្នាជាមួយនឹងមេដឹកនាំប្រទេសផ្សេងៗ ដែលចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវ ជាថ្មីម្តងទៀត កុំឲ្យប្រទេសនានា ដូចជាសហរដ្ឋអាមេរិកជាដើម ជ្រៀតជ្រែកក្នុងរឿងនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចៗ។ លោក អះអាងថា ការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកកន្លងមក មិនបានធ្វើឲ្យប្រទេសទាំងនោះមានស្ថានភាពប្រសើរឡើងនោះទេ។
ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវ ជាថ្មីម្តងទៀត កុំឲ្យប្រទេសនានា ដូចជាសហរដ្ឋអាមេរិកជាដើម ជ្រៀតជ្រែកក្នុងរឿងនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចៗ។ លោកអះអាងថា ការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកកន្លងមក មិនបានធ្វើឲ្យប្រទេសទាំងនោះមានស្ថានភាពប្រសើរឡើងនោះទេ។
ថ្លែងទៅកាន់ក្រុមយុវជន កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងពិធីប្រគល់រង្វាន់ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងយ៉ាងដូច្នេះ៖
«ចូរក្រឡេកមើលទៅមជ្ឈឹមបូព៌ា បន្ទាប់ពីការជ្រៀតជ្រែករបស់បរទេស បង្កើតឱ្យមានបដិវត្តន៍ពណ៌ ជាពិសេសដូចជានៅលីប៊ី នៅស៊ីរី នៅយ៉េមែន នៅអេហ្ស៊ីប និងអ៊ីរ៉ាក់ ដែលផ្ដួលរំលំសាដាម ហ៊ូសសេន ដោយអាមេរិក។ តើអ្នកទាំងនោះបានទទួលសមិទ្ធផលអ្វីទៅ ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ... បើមួយថ្ងៃៗមនុស្សស្លាប់រាប់រយរាប់ពាន់អញ្ចឹង?»
លោកសាដាម ហ៊ូសសេន អតីតប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ដែលបានកាន់អំណាចជាង២ទសវត្សរ៍ បានរងការចោទប្រកាន់ថា លោកកំពុងផលិតអាវុធប្រល័យលោក និងគាំទ្រអំពើភេរវកម្ម ដែលបានបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ របបលោកសាដាម ហ៊ូសសេនត្រូវបានផ្តួលរំលំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ហើយលោកសាដាម ហ៊ូសសេនត្រូវបានកាត់ទោសប្រហារជីវិតជាផ្លូវការចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅឆ្នាំ២០០៤។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះគឺដោយសារលោកមានក្តីបារម្ភថា អាមេរិកអាចនឹងអនុវត្តគោលនយោបាយដូចគ្នានេះមកកម្ពុជា។
«គាត់លើករឿងហ្នឹង មិនមែនទាក់ទងសាដាម ហ៊ូសសេនទេ ទាក់ទងការព្រួយបារម្ភរបស់គាត់ទាក់ទងរឿងគាំទ្រឲ្យមានបដិវត្តន៍ពណ៌ ឬមានការទម្លាក់បុរសខ្លាំង ដែលគាត់គិតថា អាមេរិកមានឆន្ទៈទម្លាក់បុរសខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ហើយក៏អាចមានឆន្ទៈក្នុងការទម្លាក់បុរសខ្លាំងនៅកម្ពុជាផងដែរ»។
សម្រាប់លោកអ៊ូ វីរៈគិតថា គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាក្នុងអាណត្តិរបស់លោក George W Bush នៃគណបក្សសាធារណរដ្ឋនិងលោកដូណាល់ ត្រាំនោះគឺជាគោលនយោបាយមួយដែល«ខុស»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងការពារសម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា ការលុកលុយប្រទេសអ៊ីរ៉ាក់ និងការសម្លាប់លោកសាដាម ហ៊ូសសេនគឺជាទង្វើខុសច្បាប់ និងគ្មានភស្តុតាងជាក់លាក់។ ហើយលោកថា អន្តរាគមន៍ពីបរទេសមិនមានផលចំណេញដល់ប្រទេសសាម៉ឺនោះទេ។
«បទពិសោធន៍យើងមានហើយតើ! ប្រវត្តិសាស្ត្របានបញ្ជាក់ តើពួកអ៊ុនតាក់ចូលមកដោយចាយលុយអស់ជាង២ពាន់លានដុល្លារហ្នឹង បានសន្តិភាពមកកម្ពុជាទេ? វាអត់មាន។ មានតែខ្មែរយើងដោះស្រាយរវាងខ្មែរ និងខ្មែរ ទើបអាចរកសន្តិភាពបាន»។
កាលពីខែកញ្ញាឆ្នាំ២០១៥កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់មានប្រតិកម្មខ្លាំងៗនឹងលោកសម រង្ស៊ី ប្រធានគណក្សជំទាស់ ដែលបានប្រដូចរូបលោកទៅនឹងលោក Muammar Gaddafi អតីតមេដឹកនាំប្រទេសលីប៊ី។ លោក Gaddafi ត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ២០១១ ដោយអំណាចប្រជាជន បន្ទាប់ពីលោកបានដឹកនាំប្រទេសអស់រយៈពេល៤២ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានអះអាងក្នុងពេលកន្លងមកថា លោកនឹងមិនអាចមានជោគវាសនាដូច Gaddafi អតីតមេដឹកនាំប្រទេសលីប៊ីនោះទេ ដោយសាររូបលោកផ្ទាល់ជាមេដឹកនាំ ដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ហើយនេះជាការធានាដល់ស្ថិរភាពនយោបាយនៅកម្ពុជា។
នៅក្នុងពិធីនោះដែរ លោកហ៊ុន សែនក៏បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់បេក្ខជនប្រធានាធិបតីអាមេរិកគឺលោកដូណាល់ ត្រាំផងដែរ។ លោកដូណាល់ ត្រាំបានអះអាងកាលពីខែកក្កដាថា ការលូកដៃផ្តួលរំលំលោកសាដាម ហ៊ូសសេន ប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ និងហ្គាដាហ្វី មេដឹកនាំប្រទេសលីប៊ីនោះគឺ ជាកំហុសរបស់សហរដ្ឋអាមេរិក ហើយវាបានបង្កឲ្យប្រទេសទាំងនោះកាន់តែមានស្ថានភាពអាក្រក់ដុនដាបជាងមុន។
លោកហ៊ុន សែនថ្លែងថា៖
«នេះហើយជាលទ្ធផលនៃការធ្វើនយោបាយខុស ហើយអ្នកដែលខុសគឺអាមេរិកាំងតែម្ដង។ ឥឡូវនេះ សូម្បីដូណាល់ ត្រាំ ដែលជាបេក្ខជននៃគណបក្សសាធារណរដ្ឋ ក៏បានចេញមុខមកអះអាងថា ជាការខុសឆ្គងមួយដែលចេញមកទម្លាក់ បានត្រឹមតែសម្លាប់សាដាម ហ៊ូសសេន។ ទីចុងបំផុត តើអ៊ីរ៉ាក់បានសេចក្ដីសុខហើយឬនៅ? អត់ទេ! ឥឡូវទឹកដីមួយចំនួនពួកក្រុម ISIS កំពុងកាន់កាប់នៅឡើយទេ»។
មេដឹកនាំពិភពលោកបង្ហាញការព្រួយបារម្ភពីបេក្ខភាពប្រធានាធិបតីរបស់លោកដូណាល់ ត្រាំនៃគណបក្សសាធារណរដ្ឋ ដែលជាមហាសេដ្ឋីអចលនទ្រព្យ។ លោក ដូណាល់ ត្រាំបានបង្ហាញគោលជំហរជ្រុលនិយមរបស់លោកទៅលើបញ្ហាជនអន្តោប្រវេសន៍ ដូចជាការសាងសង់ជញ្ជាំងតាមព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក និងការហាមឃាត់សាសនិកឥស្លាមមិនឲ្យចូលសហរដ្ឋអាមេរិកជាដើម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីខែមីនាកន្លងមក លោកសុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញក្តីបារម្ភអំពី«ភាពកម្រោល»របស់លោកដូណាល់ ត្រាំផងដែរ៕
6 comments:
I hate when his pointing finger and open is nasty mouth. You don't shit about the world history or don't even read/speak proper khmer. Know the global news from your KR interpretors. The Huns dynasty will be ended soon. Just SHUT UP and stop threat anybody Ah Kouk, Ah Pleu, Ah Kwak.
I so not like that guy's face.
Dictator & Traitor Hun Sen hates the US.
The US is the lead country of the top six of
the 21 signatories of the Paris Peace Accods
that will, among other actions impose sanctions
on this Hun & cronies PERSONALLY .
Talk less, communicate with one another more. Plan and organize safely by not giving the CPP, our frenemies, the reasons to destroy us all.
AH KOK do it again.
ហា ហាផ្ទៃក្នុងអាគុកឯង មើលទៅវាមិនស្រួលបានជាជួយតម្រង់នោះ ហើយនៅលូយទៀត ឲ្យពូលីសវាសម្លាប់គេរបៀបណឺង ឲ្យគេនៅស្ងឿមម្តេចកើតទៅ តែបើរឿងលុយវិញ អាគុក ឃើញមិនបានទេ។
Post a Comment