A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 August 2016

លោក ហ៊ុន សែន៖ វៀតណាម​មិនមែនជាចៅហ្វាយនាយខ្ញុំទេ


ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​ vod


លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដោយបញ្ជាក់ថាវៀតណាមមិនមែនជាចៅហ្វាយនាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវស្មោះត្រង់ដែរ។

នៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន មានហ្វេសប៊ុកមួយឈ្មោះ Phạm Đức Hiển ផ្តល់យោបល់ឬ Comment កាលពីយប់មិញថា លោក ហ៊ុន សែន ក្បត់វៀតណាម។

លោក ហ៊ុន សែន ឆ្លើយតបនិងការផ្តល់យោបល់នេះថាវៀតណាមមិនមែនជាចៅហ្វាយនាយ ឱពុក ឬព្រះមហាក្សត្រដែលលោកត្រូវគោរពស្មោះត្រង់នោះទេ៖ «តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកស្មោះត្រង់តែជាមួយជនជាតិខ្មែរ ព្រះមហាក្សត្រ និងភរិយារបស់គឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បើអ្នកផ្តល់យោបល់លើហ្វេសប៊ុករបស់លោកនោះជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា ហើយបើរស់នៅខុសច្បាប់ត្រូវចាកចេញពីកម្ពុជា។



លោកបានបន្ថែមទៀតថាលោកជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យអធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាពនិងស្មើសិទ្ឋិនិងបានស្នើដល់ម្ចាស់ហ្វេសប៊ុកនោះឲ្យបញ្ជូនសារនេះប្រាប់ថ្នាក់ដឹកនាំវៀតណាមផងដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា មានប្រសាសន៍ថាមានកត្តាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងលោក ហ៊ុន សែន ទើបធ្វើឲ្យជនជាតិវៀតណាមមានជំនឿថាវៀតណាមជាអ្នកមានគុណរបស់លោក ហ៊ុន សែន ហើយកន្លងមករដ្ឋាភិបាលកម្ពុជាបានបន្ថូរបន្ថយនិងជួយដល់ពលរដ្ឋវៀតណាមច្រើននៅកម្ពុជា។ លោកយល់ថាអ្វីដែលធ្វើឲ្យជនជាតិវៀតណាមមិនសប្បាយចិត្តលើកម្ពុជានោះគឺ ដោយសារតែកម្ពុជាលំអៀងទៅរកប្រទេសចិនក្នុងទំនាក់ទំនងរបស់ខ្លួនជាពិសេសរឿងសមុទ្រចិនខាងត្បូងនិងការចាប់បញ្ជូនពលរដ្ឋវៀតណាមខុសច្បាប់ទៅប្រទេសរបស់ខ្លួនវិញជាដើម។

លោកថា៖ “ក៏ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន យើងឃើញហើយកម្ពុជាបានប្រកាសគាំទ្រចិន គោលនយោបាយចិនតែមួយ ជាពិសេសគឺរឿងសមុទ្រចិនខាងត្បូងដែលធ្វើឲ្យខូចប្រយោជន៍វៀតណាម ហើយចំនុចមួយទៀតដែរឃើញថាកម្ពុជាចាប់បញ្ជូនពលរដ្ឋវៀតណាមដែលខុសច្បាប់ទាងអស់នោះទៅវៀតណាមវិញជាបន្តបន្ទាប់ អញ្ចឹងហេតុផលពីរនេះហើយដែលធ្វើឲ្យជនជាតិវៀតណាមនោះលើកឡើងថាលោកនាយរដ្ឋមន្ត្រីក្បត់វៀតណាមនោះ”។

ចំពោះការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីបែបនេះលោកយល់ថាជារឿងល្អដែលលោក ហ៊ុន សែន ហ៊ានអះអាងនិងបញ្ជាក់ពីជំហររបស់ខ្លួនចំពោះវៀតណាម។ តែលោកសាស្ត្រាចារ្យជំរុញឲ្យប្រជាពលរដ្ឋខ្មែរតាមដានចំពោះរឿងនេះ ដើម្បីផ្ទៀងផ្ទាត់ទៅនឹងសកម្មភាពរបស់លោកនាយករដ្ឋមន្រ្តីទៅនឹងការអះអាងរបស់លោក។

លោកបន្តថា៖ “ខ្ញុំគិតថាសុំឲ្យប្រជាពលរដ្ឋខ្មែរ តាមដានហើយធ្វើការផ្ទៀងផ្ទាត់នូវអ្វីដែលជាការអះអាងបែបនេះថាមិនមែនជាអាយ៉ងវៀតណាម មិនមែនជាអ្នកដែលថិតនៅក្រោមឥទ្ធិពលវៀតណាម ដើម្បីផ្ទៀងផ្ទាត់ទៅនឹងការឆ្លើយតបរបស់លោកបន្តទៀតដើម្បីឲ្យដឹងការពិត។ ព្រោះថាកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រកាសមិនថិតនៅក្រោមឥទ្ធិពលវៀតណាមទេ ក៏ប៉ុន្តែសកម្មភាពហាក់ផ្ទុយពីការអះអាងទាំងនោះទៅវិញ”។ លោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ ក្នុងប្រវត្តិតស៊ូរបស់លោកក្នុងឆ្នាំ១៩៧៧ លោកបានរត់ភៀសខ្លួនទៅតស៊ូនៅប្រទេសវៀតណាម ដើម្បីត្រឡប់មកវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្នុងរយៈពេល១៨ខែបន្ទាប់ពីរបបខ្មែរក្រហមត្រូវផ្ដួលរំលំ លោកត្រូវបានបក្សកុម្មុយនិស្តកម្ពុជាតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយមានឋានៈមួយទៀតជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅឆ្នាំ១៩៨១ ប៉ុន្តែនៅគ្រានោះគេហៅរដ្ឋាភិបាលនេះថាជារដ្ឋាភិបាលលើកបន្តុបដោយក្រុងហាណូយ៕

ដោយលោក ពៅ មេត្តា និងលោក ហ៊ុន សិរីវឌ្ឍន៍

9 comments:

Anonymous said...

អាគុក អើយ មកធ្វើឯងគ្រាន់ ចុះយួនចូលស្រុកតាមចិត្ត អាគុកមានហ៊ានឃាត់គេទេ បើនៅតាមព្រុំប្រទល់វិញ គេដាំបង់កូលចូលរាប់គីឡូ អាគុកមានហាមាត់ទេ អាគុកភ្លេចបាត់ ក្រឡាផ្ទៃ ស្រុកខ្មែរមានប៉ុន្មាន ។ អាំគុកវានិយាយ ដូចជាគ្រាន់ណាស់ តែមានខ្មែរឯណាជឿវាទៅ។

Anonymous said...

If Hun Sen is not a Yuon's puppet, he must find the killers of Dr. Kem Ley.

Anonymous said...

Does ah kwak make youn leaders swallow hard?or it is an orchestrated plan to make it sound so?.If hun sen really betrays youn, it is novel nevertheless and the question is would youn spare ah kwak in the meantime and eliminate him later when it suits them?.Or keep him in power because it is easy to deal with him rather than regime change and deal with the opposition in power.
If ah kwak conforms to china and betrays youn outright and is it worth for him it to do so?. Only himself knows because
he knows the dirty system between the two countries inside out which have been operated all these decades. You know there is sometimes something new on the offing and you might just get caught off guard.

Anonymous said...

Hun Sen, put your words into actions !

Anonymous said...

Politic Ah Sen is choul tralok, just like a frog in the well. He keep fooling the people. He is addicted with youn potatoe. One day his military will turn the tanks toward him and blow his right eye. Go meet Sadam in the hell

Anonymous said...




HS, your talk is cheap. You can prove it by sending all the Vietnamese back to Vietnam like Lon Nol did in 1970.


Anonymous said...

AN OPEN LETTER TO MR. HUN SEN


Mr. Hun Sen,

Rarely, do the Khmer people hear you making these public statements
about and against Vietnam as such.
However, for the Khmer people to believe and believe in you, you
must materialize these statements into actions, and produce clear results.

The Khmer people want to see progress and change including, but not limited
to the followings:

1. Practicing the principles of true democracy
especially the independence of the court system.
2. Enforcing the immigration laws, and eliminating corruptions, impunity
and nepotism
3. Putting Vietnam on notice to respect Cambodia's sovereignty and integrity,
including encroachments on Cambodia's lands and seas.
4. Deploying and stationing Cambodian armed forces along the borders permanently
5. Making a military treaty with the enemy of Vietnam, China

Mr. Hun Sen, you were once a soldier.
As any mortal, either as a soldier or a civilian you will one day die.
As the Premier of a country, would you like to die as a traitor or as a
national hero ? The choice is yours, and yours alone.
Should you want your legacy to be engraved as a Khmer hero, the Khmer people
will forgive and protect you from all adversaries foreign or domestic.

A Khmer Patriot

Anonymous said...

No Khmer/Cambodian folk believes you, Ah Kork Hun Sen. Whatever you said is for yourself, your evil Yuon wife, your gangs or mafia group, your children. You have been serving your Yuon/Vietnamese masters for over 30 years. You are very stupid, dumb, blind and loving money and power for yourself. You are also a Killer and please your Yuon/Vietnamese masters in Hanoi.

Anonymous said...

Agreed Khmer Patriotic. I believed this is orchestrated by Youn idea. Mr. Prime minister back it up by actions. Words are cheap.

Every time I see Cambodia police stations near Youn border. They are not even properly dress and only carried stick to beat on Khmer Patriotic head. While Youn guards carried AK-47. Lol.