មតិសង្គមស៊ីវិលដែលលោកបណ្ឌិត កែម ឡី បានជួយការងារ
ដោយ សុ ជីវី
2016-07-23
រូបថតលោកបណ្ឌិត កែម ឡី កាលលោកចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីពេលកន្លងទៅ ហើយត្រូវបានដាក់តាំងនៅកន្លែងតម្កល់សពលោកនាវត្តចាស់។ រូបថតថ្ងៃទី២៣ កក្កដា ២០១៦
RFA/Brach Chev
សាធារណជនទូទៅដែលស្ដាយស្រណោះលោក កែម ឡី ភាគច្រើនបានស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលតែងផ្សាយពីការវិភាគរបស់លោក។ ចំណែកអ្នកធ្វើការងារសង្គម និងអង្គការសង្គមស៊ីវិលដែលកំពុងស្ដាយស្រណោះបណ្ឌិត កែម ឡី ដែរនោះពួកគេមានមនោសញ្ចេតនាជ្រៅជាង ដ្បិតពួកគេបានធ្វើការងារជាមួយលោក។ ក្រុមនេះលើកឡើងថា លោកបណ្ឌិត កែម ឡី ជាមនុស្សសំខាន់ក្នុងការជួយជ្រោមជ្រែងការងាររបស់ពួកគេ។
តើលោកបណ្ឌិត កែម ឡី បានជួយអ្វីខ្លះដល់ការងាររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ?
មានអង្គការសង្គមស៊ីវិលទាំងជាតិ អន្តរជាតិ បូករួមនឹងគម្រោងមួយចំនួនរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ជាច្រើនកំពុងដង្ហោយរកលោកបណ្ឌិត កែម ឡី អោយទៅបញ្ចប់ការងារដែលនៅសេសសល់។
ការងារដែលត្រូវការលោកបណ្ឌិត កែម ឡី អោយទៅបំពេញនោះភាគច្រើនទាក់ទងនឹងផែនការយុទ្ធសាស្ត្ររយៈពេលវែង ការធ្វើគម្រោងកៀរគរថវិកា ការវាយតម្លៃបញ្ចប់គម្រោង និងវគ្គបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ស្ថិតក្នុងចំណោមនោះដែរ។ សមាគមនេះធ្វើការងារចងក្រង និងការពារសិទ្ធិអ្នកធ្វើការងារក្នុងផ្នែកក្រៅប្រព័ន្ធ រួមមានអ្នកម៉ូតូឌុប រ៉ឺម៉កទេសចរណ៍ អ្នកធ្វើប្រកបការងារខ្នាតតូច អ្នករត់តាក់ស៊ី អាជីវករក្នុងផ្សារ និងតាមផ្លូវ កម្មករអូសរទេះ កម្មករតាមផ្ទះ និងបណ្ដាញពលករនៅម៉ាឡេស៊ីជាដើម។
ប្រធានសមាគម គឺលោក វន់ ពៅ មានប្រសាសន៍ថា សមាគមនេះជួបការលំបាកនៅក្រោយពេលដែលលោកជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៤។ ពេលនោះគឺបានលោកបណ្ឌិត កែម ឡី ជួយជ្រោមជ្រែងអោយមានសកម្មភាពហូរហែឡើងវិញ៖ «»។
មនុស្ស ២៣នាក់ រួមមានលោក វន់ ពៅ មន្ត្រីសមាគម និងអង្គការសង្គមស៊ីវិល រួមនឹងកម្មករត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅក្រោយការបង្ក្រាបដោយហិង្សាទៅលើហ្វូងកម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួលគោល នៅក្បែររោងចក្រ យ៉ាកជីន (Yakjin) និងនៅតាមផ្លូវវ៉េងស្រេង។ មកដល់ពេលនេះ លោក វន់ ពៅ កំពុងរំពឹងរកអ្នកមានសមត្ថភាព និងមានចិត្តល្អដូចលោកបណ្ឌិត កែម ឡី៖ «»។
មិនខុសគ្នានេះដែរ អនុប្រធានបណ្ដាញយុវជនកម្ពុជា ដែលធ្វើការងារលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន សិស្សនិស្សិត ទាំងក្នុងសាលារៀន និងសហគមន៍ លោក ស ម៉ូរី មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី បានខ្នះខ្នែងជួយជួយជ្រោមជ្រែងធ្វើយ៉ាងណាអោយអង្គការនេះមានឯកសារផ្លូវច្បាប់រឹងមាំ។ លើសពីនេះលោកតែងចំណាយពេលអប់រំ និងពន្យល់សមាជិកអង្គការនេះបង្កើនចំណេះដឹង៖ «»។
អង្គការទាំង២នេះ ក៏មិនខុសពីអង្គការសមាគមជាច្រើនទៀតដែរ គឺកំពុងរង់ចាំអោយលោកបណ្ឌិត កែម ឡី ជួយតាមដានការអនុវត្តគម្រោងរបស់ពួកគេ និងវាយតម្លៃបញ្ចប់គម្រោង។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ RFA
ស្របគ្នានេះដែរអង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយធំមួយក៏ទទួលបានជំនួយដោយផ្ទាល់ជាច្រើនពីលោកបណ្ឌិត កែម ឡី ដែរ នោះគឺមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
នាយកមជ្ឈមណ្ឌលនេះ គឺលោក ប៉ា ងួនទៀង មានប្រសាសន៍ថា ក្រៅពីជួយជ្រោមជ្រែងអង្គការរបស់លោកហើយ លោកបណ្ឌិត កែម ឡី ថែមទាំងបានផ្ដួចផ្ដើមគំនិតក្នុងគម្រោងសំខាន់ៗមួយចំនួនរបស់អង្គការទៀតផង៖ «»។
គម្រោងទាក់ទងនឹងការពង្រឹងឯករាជភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឋិតក្នុងផ្នែកមួយហៅថា សម្ព័ន្ធបណ្ដាញផ្សព្វផ្សាយព័ត៌មានដែលហៅថា ម៉េប្រូ (MEPRO) កំពុងដំណើរការដោយមានវិទ្យុជាង ៤០ស្ថានីយជាសមាជិក។ ក្រៅតែពីជាអ្នកផ្ដួចផ្ដើមគំនិត លោកបណ្ឌិត កែម ឡី ក៏ជាអ្នកជួយពង្រឹងដំណើការគម្រោងនេះផង។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ចាន់ សុម៉ាលី មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី ជាធនធានដែលតែងផ្ដល់ចំណេះដឹងថ្មីៗជានិច្ច៖ «»។
ក្រុមសង្គមស៊ីវិលទាំងនេះនៅតែអាឡោះអាល័យពីគំរូការងាររបស់លោកបណ្ឌិត កែម ឡី ថាពិបាកនឹងមានអ្នកធ្វើដូចលោកណាស់។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ រំលឹកថា លោកនឹងមិនភ្លេចឡើយបណ្ដាំរបស់លោក កែម ឡី ដែលអោយលោកជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត៖ «»។
ចំណែកលោក ប៉ា ងួនទៀង វិញ លោកនឹងយកលោកបណ្ឌិត កែម ឡី ជាគំរូក្នុងការជំរុញលើកកម្ពស់សេរីភាពបញ្ចេញមតិ៖ «»។
តាមមើលសារសំខាន់នេះមិនមែនលោកបណ្ឌិត កែម ឡី មិនដឹងឡើយ ប៉ុន្តែធ្វើម្ដេចបើជីវិតលោកត្រូវឃាតកផ្ដាច់ផ្ដិលទៅហើយ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅកណ្ដាលរាជធានីភ្នំពេញ។
បើទៅជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបួងសួងអោយវិញ្ញាណក្ខន្ធលោកបណ្ឌិតបានដល់ឋានបរមសុខ៕
2 comments:
To Khmer people:
The killers kept killing because they have never gotten punished.
In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.
To find the mastermind behind the killing, Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.
Here are some steps that we should take:
1- Let the Kem Ley's funeral finish first.
2- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days.
3- After that 10 days come, and there is still no answer, we start marching peacefully demanding the government to find the real killer.
4- This is the right time that Khmer people must exert their efforts to accomplish a specific goal: find justice for our Khmer heroes.
5- The PEACEFUL DEMONSTRATION will last until the government find the credible killers.
6- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.
7- We must stop allowing our Khmer heroes die in vain. We must change the way we think:
- Before we asked the government to find the killers of Chea Vichea, Chhut Vuthy, monk Som Bunthoeun, etc... and we got no result. Khmer people stayed quite. We had behaved like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).
- This time we must act differently if we want to see a different outcome: the peaceful demonstration will last until the government finds the real credible killers and we are ready to die to make this happen.
If we cannot accomplish this one specific task, we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.
How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people. " Oth Srok Sam Mouk Heuy Puok Chun Komsark ".
Bun Thoeun
Bunthoeun,
We understand your feelings toward the cold blood assassination
and the CPP regime handling the case.
But let's not stage the street mass protests now so that we save protesters lives
for the mass street nationwide protests after the 2018 election.
If we do it now, lives losses would undermine the live losses for the threshold of July 2018.
By no means this idea would indicate the loss of Dr.Kem Ley is not worth the
intended protests.
Post a Comment