A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 July 2016

កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមជិត១០០នាក់ នៅខណ្ឌច្បារអំពៅ ពីបទរស់នៅខុសច្បាប់









(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា នៅព្រឹកព្រលឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង សៀង សុខ បានចុះទៅឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន៩៣នាក់ មានស្រី៣៤នាក់ ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន នៅបន្ទប់ផ្ទះជួល ស្ថិតនៅ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានរបស់លោក ដើម្បីបន្តការសួរនាំបន្តទៀត ចាត់ការតាមនីតិវិធី។

លោកថា ក្រោមការណែនាំជាប្រចាំពី សំណាក់នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងរបស់លោក នឹងបន្តស្រាវជ្រាវកាន់តែខ្លាំងឡើង ដើម្បីចុះទៅឃាត់ខ្លួន ជនបរទេសទាំងឡាយដែលរស់នៅ និងធ្វើការដោយខុសច្បាប់៕

Fresh News

1 comment:

Anonymous said...

Do Not forget millions more of illegal Yuon immigrants.

Anyway, thank you for the good work.