A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 July 2016

តុលាការ​គ្រោង​បើក​សវនាការ​ករណី​ឆបោក​របស់​អតីត​ឯកអគ្គរាជទូត​អាមេរិក​នៅ​អ.ស.ប

តុលាការ​គ្រោង​បើក​សវនាការ​ករណី​ឆបោក​របស់​អតីត​ឯកអគ្គរាជទូត​អាមេរិក​នៅ​អ.ស.ប
ដោយ អ៊ូ បាណុង
2016-07-01

ស៊ីវ ស៊ីចាន់ អេង លីគង់ ៦២០
លោកស្រី អេង លីគង់ និង​លោក ស៊ីវ ស៊ីចាន់ ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​ទិញ​អង្ករ​ពី​កម្ពុជា។
Provided Photo


សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​ករណី​ឆបោក​ទឹក​ប្រាក់ ១​លាន​ដុល្លារ​របស់​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) និង​បុរស​សញ្ជាតិ​អាមេរិក ៣​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ខាង​មុខ​នេះ។

អ្នកនាំពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា អោយ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កក្កដា ថា នឹង​មាន​សវនាការ​ក្នុង​សំណុំ​រឿង​ឆបោក​លើ​ជនជាប់ចោទ ៤​រូប ដែល​ក្នុង​នោះ​គឺ​លោក ស៊ីវ ស៊ីចាន់ សញ្ជាតិ​ខ្មែរ-​អាមេរិកាំង និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ឆ្អឹងមាស" (Golden Bones) ដែល​សរសេរ​ផ្អែក​លើ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

ដើម​បណ្ដឹង​លើ​ករណី​ឆបោក​នេះ គឺ​លោកស្រី អេង លីគង់ ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​នេះ ពី​បទ​ឆបោក​ដោយសារ​ជនសង្ស័យ​ថា បាន​បង្កើត​គម្រោង​ឆបោក​ដោយ​អះអាង​ថា ពួកគេ​បាន​បង្កើត​ក្រុមហ៊ុន​កសិកម្ម​ទិញ​អង្ករ​ពី​កម្ពុជា ឈ្មោះ​ថា អាក្រា (Akra) ប៉ុន្តែ​ឈ្មោះ​ក្រុមហ៊ុន​នេះ​មិន​បាន​ចុះ​បញ្ជី​នៅ​សហរដ្ឋអាមេរិក ឡើយ គឺ​ជា​ក្រុមហ៊ុន​មាន​តែ​ឈ្មោះ​តែប៉ុណ្ណោះ៕

No comments: