A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 July 2016

តើ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ពិត​មែន​ឬ​ទេ?

តើ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ពិត​មែន​ឬ​ទេ?
ដោយ ម៉ម មុនីរតន៍ និង ឡេង ម៉ាលី
2016-07-30  rfa

ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev
 Brach Chev


ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃ​ទី​១០ កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​អូស​បន្លាយ​មាន​រយៈ​ពេល ២០​ថ្ងៃ​ហើយ។ រី​ឯ​អាជ្ញាធរ​អះអាង​ថា នៅ​តែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ។

ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ឯករាជ្យ គឺ​បណ្ឌិត កែម ឡី ដោយ​ការ​បាញ់​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ហេតុការណ៍​ធំ​ជាង​គេ​មួយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ នេះ។ ការ​បាញ់​ប្រហារ​ដែល​កើត​ឡើង​នៅ​ហាង​កាហ្វេ​របស់​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ការ​លាត​ត្រដាង​ពី​អាថ៌កំបាំង​ទេ ដោយសារ​តែ​ករណី​នេះ​អាជ្ញាធរ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ក្រោយ​ការ​បាញ់​ប្រហារ​តែ​ប៉ុន្មាន​នា​ទី​ប៉ុណ្ណោះ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​នៅ​ជិត​វត្ត​ស្វាយពពែ រាជធានី​ភ្នំពេញ។ ក្រោយ​ពេល​ចាប់​បាន ជន​សង្ស័យ​រូប​នេះ​ប្រាប់​អាជ្ញាធរ​ថា ខ្លួន​មាន​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ​ទាំង​អាជ្ញាធរ និង​សាធារណជន​មិន​ជឿ​ថា ជួប សម្លាប់ ជា​ឈ្មោះ​ពិត​របស់​ជន​សង្ស័យ​ជា​ឃាតក​ទេ។



ទោះ​ជា​យ៉ាង​នេះ​ក្ដី អធិការ​នគរបាល​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គឺ​លោក ម៉ាន់ សុខាត់ បញ្ជាក់​ថា ជន​សង្ស័យ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់​លោក​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា អឿត អាង គឺ​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ។

សាធារណជន​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ជា​ខ្លាំង ថា​តើ​ហេតុផល​អ្វី​ដែល​ជំរុញ​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី?

អ្នក​ខ្លះ​នៅ​តែ​មាន​មន្ទិល​ថា តើ​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​ដៃដល់​មែន​ទេ? អ្នក​ខ្លះ​ទៀត​យល់​ថា តើ​រូប​ជន​ដៃដល់​ជាប់​នៅ​ក្នុង​ម៉ាស៊ីន​កាមេរ៉ា វីដេអូ​សុវត្ថិភាព​របស់​ហាង​កាហ្វេ នោះ ឬ​ទេ? តើ​ពេល​ណា​ទើប​អាជ្ញាធរ​បញ្ចេញ​វីដេអូ នោះ​ជា​សាធារណៈ?

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា វីដេអូ​ភស្តុតាង​នៅ​ក្នុង​ហាង​កាហ្វេ​កាល់តិច ស្តុប​បូកគោ អាជ្ញាធរ​នឹង​បញ្ចេញ​ជា​សាធារណៈ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បញ្ជាក់​បន្ថែម​ថា ឃាតក​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នោះ​ហើយ៖ «ដូច​បាន​ជម្រាប​ជូន​យើង​បាន​បញ្ជូន​ទៅ​ខាង​ស៊ើប​អង្កេត​ហើយ​លោក​ថា ស្នើ​សុំ​មួយ​រយៈ​ដើម្បី​ដំណើរការ​ស៊ើប​អង្កេត​តិច​សិន។ យើង​អះអាង​ថា ឃាតក​ហ្នឹង​មិន​មែន​ជា​ឃាតក​សិប្បនិមិត្ត​ទេ»។

ប្រពន្ធ កែម ឡី ប៊ូ រចនា ៨៥៥
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth


សាក្សី​ខ្លះ​នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នោះ មិន​ហ៊ាន​និយាយ​ឡើង​វិញ​ទេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ ជា​ពិសេស​អ្នក​លក់​ដូរ​នៅ​ក្នុង​ហាង​កាហ្វេ​នោះ។

សាក្សី​ទី​១ ដែល​ជា​អ្នក​រត់​រ៉ឺម៉កម៉ូតូ នៅ​ហាង​សាំង​ស្តុប​បូកគោ ជាប់​ផ្លូវ​ម៉ៅសេទុង ជិត​ភ្លើង​ស្តុប ឈ្មោះ​ថា តាផាន មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​គេ​ដេញ​ជន​សង្ស័យ​ពេល​លោក​ភ្ញាក់​ពី​ដំណេក៖ «ដេក​ម៉ោង ៩ ស្រាប់​តែ​គេ​ស្រែក​ថា ចោរៗ ក៏​រឭក​ឡើង សើងមម៉ើងៗ ស្រាប់​តែ​ឃើញ​គេ​ដេញ​ចោរ​គ្នា​ពីរ​នាក់​ទៅ​ដល់​ផ្ទះ​តា​តូ (ហ៊ុន តូ)។ (ដឹង) បាន​តែ​ប៉ុណ្ណឹង»។

រី​ឯ​សាក្សី​ទី​២ ជា​សន្តិសុខ​យាម​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅ​កាច់​ជ្រុង​ស្តុប​ម៉ៅសេទុង និង​ផ្លូវ​លេខ​៦៣ លោក សុខ ខេង ថ្លែង​ថា លោក​បាន​ឃើញ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ នោះ​ដើរ​ឆ្លង​ផ្លូវ​ត្រង់​ស្តុប​នោះ៖ «ឃើញ​គេ​ស្រែក​មក​ពី​ខាង​នោះ គេ​ស្រែក​ថា ចោរៗ ខ្ញុំ​ក៏​ដើរ​ទៅ​មើល ក៏​មិន​ហ៊ាន​អី​ដែរ ព្រោះ​គេ​មាន​កាំភ្លើង។ គេ​កាន់​កាំភ្លើង​ដាក់​ខាង​ក្រោម ដូច​កាបូប​លុយ​អ៊ីចឹង។ កាបូប​តូច​មួយ​ដាក់​ខាង​ក្រោម ហើយ​បាំង​អាវ​ដើរ​រហូត​ទៅ។ គេ​ដើរ​ផុត​ទៅ​ខាង​នោះ​ទៅ ខ្ញុំ​ក៏​មិន​បាន​តាម​ទៅ​មើល​ដែរ។ គាត់​ដើរ​មួយៗ អ្នក​ដេញ​បួន​ដប់​នាក់។ មក​ពី​ហ្នុង (ពី​កាល់តិច) ស្រែក​ថា ចោរៗ ហើយ​តាម​ដល់​នោះ​ទៅ ពួក​គាត់​ក៏​ឡប់​មក​វិញ​ដែរ។ មួយ​សន្ទុះ ប្រហែល​ជា ១០​នាទី​ជាង បាន​ឃើញ​ប៉ូលិស​គេ​មក ពួក​ខ្លា​ហោះ​តាម​រហូត​ទៅ។ ខ្ញុំ​ឃើញ​ពួក​ខ្លា​ហោះ​តែ​ពីរ​នាក់​ទេ ជិះ​ម៉ូតូ​មក»។

សាក្សី​ទី​៣ ជា​សន្តិសុខ​យាម​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក I One Service Center ខាង​កើត ហ្វែរ ម៉ាត ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជិត​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត នោះ​ដែរ លោក យ៉ែម សុខា ថ្លែង​ថា លោក​ក៏​បាន​ឃើញ​ជន​សង្ស័យ​រត់​កាត់​ទី​នោះ​ដែរ៖ «ឃើញ​គេ​តាម​ពី​ណោះ​មក​ដល់​កន្លែង​ស្តុប។ ដល់​ឃាតក​ឆ្លង​ផុត​មក​នេះ អ្នក​តាម​ប្រមាញ់​ហ្នឹង គាត់​បាញ់​ឡើង​លើ​មួយ​គ្រាប់។ (អ្នក​តាម​នោះ) គាត់​ស្លៀកពាក់​ធម្មតា។ ឆ្លង​មក ជន​ល្មើស​ហ្នឹង គាត់​ដើរ។ ដើរ​មក​ដល់​គេ​បាញ់​ទៅ បាន​គាត់​រត់។ ឆ្លង​ស្តុប​មក​គាត់​ដើរ ដើរ​ដល់​ពេល​គេ​បាញ់​ហើយ​ដល់​ត្រង់​នេះ​បាន​គាត់​រត់​ទៅ​មុខ​បន្ត​ទៀត។ គាត់​រត់​ត្បៀត​កាបូប​អ៊ីចេះ ហើយ​គាត់​បញ្ចេញ​កាំភ្លើង​កាន់​រត់​ត​ទៅ​ទៀត។ បាទ! បញ្ចេញ​កាំភ្លើង​កាន់​រត់​ទៅ​មុខ​ទៀត។ មក​ដល់​ត្រឹម​ហ្នឹង​បាន​អ្នក​ប្រមាញ់​ជិះ​ម៉ូតូ​តាម​ត​ទៅ​ទៀត។ មាន​ប្រហែល​ជា​បួន​ដប់​នាក់​ដែរ។ មាន​អ្នក​រត់ មាន​អ្នក​ជិះ​ម៉ូតូ​តាម។ (អ្នក​តាម) ស្លៀក​ពាក់​អាវ​ដៃ​ខ្លី ហើយ​មាន​ក្រមា​បង់​ក ហើយ​គាត់​សក់​ខាង​មុខ​អត់​សូវ​មាន​សក់ គាត់​ឆក​ខាង​មុខ គាត់​ស្រែក​ថា ចោរៗ អ្នក​ដេញ ហើយ​ម្នាក់​ទៀត កាន់​អាកា (កាំភ្លើង AK-47)។ មិន​មែន​ស្លៀកពាក់​ប៉ូលិស​ទេ គឺ​ស្លៀកពាក់​ធម្មតា គឺ​អត់​មាន​ប៉ូលិស​តែម្ដង​ពេល​ដេញ​ហ្នឹង គឺ​មាន​អ្នក​កាន់​អាកា​ហ្នឹង​ស្លៀកពាក់​ធម្មតា»។

បុរស​លក់​ផ្កា​នៅ​ម្ដុំ​ភ្លើង​ស្តុប​ចម្ការ​មន​ឃើញ​ឈ្មោះ​ ជួប សម្លាប់ ចេញ​ពី​ទិស​ខាង​លិច

បុរស​វ័យ​ប្រមាណ ២០​ឆ្នាំ ដែល​លក់​ផ្កា​ជា​ប្រចាំ​នៅ​ម្តុំ​ភ្លើង​ស្តុប​ចំការមន និយាយ​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា ខ្លួន​ពិត​បាន​ឃើញ​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មែន។ អ្នក​លក់​ផ្កា​រូប​នេះ រៀបរាប់​ទៀត​ថា ជន​ត្រូវ​ចោទ​នោះ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​នៅ​ជាប់ និង​ខ្លួន។ បុរស​ម្នាក់​ដែល​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី គឺ​មាន​អាវ ២​ជាន់ ហើយ​មាន​កូន​កាបូប​តូច​ក្រវាត់​ចង្កេះ ដោយ​នៅ​ក្នុង​កាបូប​នោះ មាន​កាំភ្លើង​ខ្លី​មួយ​ដើម​ផង។

បុរស​ម្នាក់​នោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​គួរ​សម​ឆ្លង​កាត់​ស្តុប​ចំការមន​តាម​ផ្លូវ​សុធារស ផ្នែក​ខាង​ស្តាំដៃ ឆ្ពោះ​ត្រង់​ទៅ​ផ្សារ​ទំនើប អ៊ីអន (AEON)។ ស្រប​ពេល​ជន​សង្ស័យ​កំពុង​ធ្វើ​ដំណើរ​ជិត​មក​ដល់​ភ្លើង​ស្តុប​ចំការមន មាន​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង​មួយ​គ្រាប់​ដែរ ហើយ​ថែម​ទាំង​មាន​ប៉ូលិស​ដេញ​តាម​ពី​ក្រោយ​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ផង។ ដំណាក់​គ្នា​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែក​ថា​ចោរៗ។

កែម ឡី ២០១៥ ៨៥៥
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth


ចំណែក​ស្ត្រី​លក់​ទឹក​សុទ្ធ និង​សាំង​នៅ​ម្ដុំ​ទូរ​លក់​ផ្តុំ​ផ្នែក​ខាង​កើត​ភ្លើង​ស្តុប​ចំការមន អះអាង​ថា បុរស​ម្នាក់​ដែល​លោក​ស្រី​បាន​ឃើញ​ក្នុង​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​គឺ​ជា​មនុស្ស​តែ​មួយ​ដូច​ឈ្មោះ ជួប សម្លាប់ នេះ​មែន។ លោកស្រី​បន្ត​ថា ក្នុង​ពេល​ជន​សង្ស័យ​នេះ ព្យាយាម​រត់​តិចៗ​គេច​ពី​ការ​តាម​ពី​ក្រោយ​ដោយ​ក្រុម​មនុស្ស​មួយ​ចំនួន​ក្នុង​ដៃ​ជន​សង្ស័យ គឺ​មាន​កាន់​កាំភ្លើង​ផង។ ពេល​មាន​អ្នក​តាម​ពី​ក្រោយ​កាន់​តែ​ច្រើន ហើយ​ស្រែក​ថា ចោរៗ បុរស​នោះ​ម្ដង​ទាញ​កាំភ្លើង​ចេញ និង​ម្ដង​ដាក់​ចូល​ក្នុង​កាបូប​ក្រវាត់​ចង្កេះ។ ការ​ទាញ​ចុះ​ទាញ​ឡើង​នេះ លោកស្រី​អះអាង​ជន​សង្ស័យ​នោះ ធ្វើ​ឡើង​ក្នុង​បំណង​កម្លា​អ្នក​តាម​ចាប់​ខ្លួន។

លោកស្រី​បន្ត​ថា៖ «រត់​មក​តាម​ហ្នឹង​ទៅ​បង​ស្មាន​ថា ចោរ​ដូច​ថា ប្លន់​អ៊ីចឹង។ ដល់​ពេល​ចឹង​រត់​ទៅ​ជួយ​គេ​ដែរ ដល់​ពេល​គេ​លើក​កាំភ្លើង​មក​បង​ក៏​មិន​ហ៊ាន​ទៅ​តាម។ ដល់​មាន​ប្អូន​ប្រុស​នោះ​រត់​មក​វិញ បង​សួរ​ថា ប្អូន​ចោរ​លួច​អី សួរ​គេ​អ៊ីចឹង​ទៅ (ថា) បាញ់​លោក​បណ្ឌិត កែម ឡី»។

បុគ្គលិក​បម្រើការ​នៅ​ក្នុង​ហាង Star Mart Caltex អះអាង​ថា ភ្លើង​មិន​ដាច់​ទេ​ក្នុង​ថ្ងៃ​បាញ់

សាក្សី​ដែល​សុំ​លាក់​អត្តសញ្ញាណ៖ ពេល​កើត​ហេតុ​ក្នុង​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី លោក​នៅ​ស្ថានីយ​កាល់តិច​ផ្សារ​ដើមគ។ ពេល​លោក​ទៅ​ដល់​កន្លែង​កើត​ហេតុ លោក​ឃើញ​លោក កែម ឡី ស្លាប់​នៅ​ផ្អែក​លើ​កៅអី​នៅ​ឡើយ​ទេ។ លោក​បាន​ផ្ដល់​រូប​ថត ២​សន្លឹក ដែល​លោក​ថត​បាន​មុន​ពេល​ប៉ូលិស​ទៅ​ដល់។ រូបថត​នេះ​ថត​ពី​ទ្វារ​ចូល​ពី​ចំហៀង។

សាក្សី​រូប​នេះ​និយាយ​ថា ក្រុមហ៊ុន​កាល់តិច របស់ ឆេវរ៉ុន (Chevron) ជា​ក្រុមហ៊ុន​អន្តរជាតិ។ ដូច្នេះ​ឧបករណ៍​ថត​វីដេអូ មាន​រូបភាព​ភ្លឺ​ច្បាស់ និង​ពណ៌។ លើក​លែង​តែ​ដាច់​ភ្លើង ទើប​រូប​វីដេអូ ទៅ​ជា​ស​ខ្មៅ (Night Mode)។ លោក​បន្ត​ថា ពេល​ប៉ូលិស​ដក​ហូត​មេម៉ូរី​កាត (Memory Card ពី Security Camera) គឺ​មាន​ចុះ​ហត្ថលេខា​រវាង​អ្នក​ទទួល​ខុស​ត្រូវ​ខាង​កាល់តិច និង​ខាង​​ប៉ូលិស។

បុគ្គលិក​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ឲ្យ​ដឹង​ថា តាម​ពិត​ភ្លើង​មិន​ដាច់​ដូច​ព័ត៌មាន​ចចាមអារ៉ាម​ឡើយ ក្នុង​ពេល​ដែល​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។

បុគ្គលិក​ផ្នែក​សន្តិសុខ​ដែល​អ្នក​សារព័ត៌មាន​យើង​ដាក់​ឈ្មោះ​ឲ្យ​ថា សៅ ចិន នោះ​ថ្លែង​ថា ក្នុង​ពេល​របាយការណ៍​ឡើង​ទៅ​ទីចាត់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​កាល់តិច គឺ​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​នោះ​ដាក់​ថា​ភ្លើង​មិន​ដាច់​ឡើយ។ លោក សៅ ចិន ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​បន្ត​ថា ច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​កាល់តិច ជា​រៀងរាល់​ថ្ងៃ​គឺ​ត្រូវ​សរសេរ​របាយការណ៍​ឡើង​ទៅ​ទី​ចាត់ការ​ជា​ប្រចាំ ដើម្បី​បញ្ជាក់​ពី​ភាព​អសកម្ម ឬ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​មួយ​ថ្ងៃៗ។

ភាព​ច្បាស់​នៃ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត

បុគ្គលិក​បម្រើការ​នៅ​ក្នុង​ហាង​ស្តារម៉ាត កាល់តិច ម្ដុំ​ស្តុប​បូកគោ អះអាង​ថា រូបភាព​ដែល​ចាប់​បាន​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មាន​គុណភាព​កម្រិត​ខ្ពស់​បំផុត។ ជាង​នេះ​ទៀត រូបភាព​ដែល​ថត​បាន​នៅ​ក្នុង​មេម៉ូរី​កាត ឬ​ហៅ​ថា អង្គ​ចងចាំ នោះ​គឺ​មើល​ឃើញ​ច្បាស់​បំផុត រហូត​អាច​មើល​ឃើញ​រោម​មនុស្ស​ថែម​ទៀត​ផង។

អ្នក​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ ដូច​ជា​អ្នក​បើក​រ៉ឺម៉ក​កង់​បី អ្នក​កាត់​សក់ និង​អ្នក​មាន​របរ​នៅ​តាម​ដង​ផ្លូវ​ដែល​ជនសង្ស័យ​រត់​គេច​ខ្លួន​នោះ សុទ្ធ​តែ​អះអាង​ថា ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ នេះ​ពេល​រត់​គឺ​មាន​មួក​កន្តឹប អាវ ២​ជាន់​ក​ឌុប និង​មាន​កាបូប​តូច​ក្រវាត់​ចង្កេះ​ផង។ ជន​សង្ស័យ​នោះ គឺ​មាន​ភិនភាគ ទ្រង់ទ្រាយ និង​កម្ពស់​ដូច​ជា​ឈ្មោះ ជួប សម្លាប់ នេះ​ហើយ៕

7 comments:

Anonymous said...


MAKING ( not Begging ) AH KOUK HUN SEN TO FIND KEM LEY'S KILLERS


The killers kept killing because they have never gotten punished.

In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.

Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.

Here are some steps that we should take:

1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?

2- After that 10 days, and if there is still no answer, we will start marching peacefully urging the government to find the real killers.

3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer hero Dr. Kem Ley.

4- The PEACEFUL DEMONSTRATION will last until the government find the credible killers.

5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.

6- We must stop allowing our Khmer heroes die in vain. We need to change the way we think:

- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving aimlessly like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).

- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.

If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.

Dr. Kem Ley had sacrificed his life for Cambodia. Can we do something to find justice for him and also to deter the same killers from killing more Khmer heroes in the future?

Bun Thoeun

Anonymous said...

Write something different

Anonymous said...

The killer never knew Kem Ley, how can he target him? This guy is very poor, how he can afford to buy an expensive gun? He was in PP 10 days to train for the murder. Who is the trainner? I don't think he has any friend or relative in PP. Where did he stay before the murder took place? When he caught, his ignorant answers were lied.

Authority must screws up with Kem Ley (Smart phone?)to get all of his privacy info.
Kem Ley should encript his phone. With an Iphone encription and the strong password makes it almost impossible to hack. For example, recently in San Bernadino,CA terrorist Iphone was impossible for the U.S gov. to hack. As far as the camera, Khmer authority may come up with all the foolish answers. Criminal investigation in cambodia may take years or century or never found the REAL killer.


Anonymous said...

always follow the money... and you will find the truth... this applies to everything in our life.

Anonymous said...

ឆាកល្ខោនហ៊ុន សែនលែងមានប្រសិទ្ធិភាពហើយ បន្តិចទៀតពេលពលរដ្ឋមិនទទួលស្គាល់ឆាកល្ខោននេះវានឺងប្រកាសចាប់អ្នកណាដែលមិនទទួលស្គាល់នៃឆាកល្ខោននេះដរឿង ផែនទីខ្មែរយួនអញ្ចឺងសូមរង់ចាំនឺងតាមដាន ។

Anonymous said...

A good Hun Sen is a deposed Hun Sen !!!

Anonymous said...

Dr. Kem Ley legacy will stay with us forever. He is very intelligent, soft spoken and sacrify his life to save Cambodia and her people. Yes, he is gone from all of us.
But when I hear his speech, I feel like he is alive.

https://www.youtube.com/watch?v=aaT9saKViaw

Every word came from his mouth is very powerful that could kill Ho Chi Ming's slaves.
It's a wake up call. Jayavaman VII built Angkor while Chey Chetha II, III & IV destroyed our little beautiful Cambodia.

How far Ah Hun Sen can go?