A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 July 2016

អតីត​អ្នក​សម្របសម្រួល​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ស្នើ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​កម្ពុជា


ដោយ​ សុ ជីវី
2016-07-30  rfa

ហ្គារ៉េត អេវ៉ាន (Gareth Evans) ៦១០
អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក

ហ្គារ៉េត អេវ៉ាន (Gareth Evans)។
Photo courtesy of gevans.org


មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ច្រានចោល​ការ​អំពាវនាវ​របស់​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ដែល​ចង់​អោយ​អន្តរជាតិ​ដាក់​សម្ពាធ​កម្ពុជា ដើម្បី​អោយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ប្រសើរ។

លោក ហ្គារ៉េត អេវ៉ាន ដែល​ធ្លាប់​ជា​អ្នក​សម្របសម្រួល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស (Paris) អំពាវនាវ​អោយ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា លើស​ពី​នេះ លោក អេវ៉ាន ថែម​ទាំង​បាន​អំពាវនាវ​អោយ​មាន​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ផង។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​​កាន់​អំណាច​​ហៅ​ការ​លើក​ឡើង​របស់​លោក ហ្គារ៉េត អេវ៉ាន ថា​មិន​បាន​យល់​ដឹង​ពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​តែង​ប្រែប្រួល​តាម​ទស្សនៈ​រៀងៗ​ខ្លួន មិន​ថា​បុគ្គល ឬ​ប្រទេស​ណា​ឡើយ។ លោក​ថា ការ​អំពាវនាវ​អោយ​អន្តរជាតិ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​ណា​មួយ​ជា​រឿង​គួរ​អោយ​ខ្មាសអៀន​សម្រាប់​ជន​នោះ​ទៅ​វិញ​ទេ៖ «»។



កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះផ្សាយ​ថា លោក ហ្ការ៉េត អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​និយាយ​នៅ​ក្នុង​វេទិកា​គោល​នយោបាយ​រៀបចំ​ដោយ​សមាគម​គោលនយោបាយ​អាស៊ី និង​ប៉ាស៊ីហ្វិក ថា សហគមន៍​អន្តរជាតិ​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទេ​ចំពោះ​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បាន​ចោទ​រដ្ឋាភិបាល​ថា មើល​ការ​ខុសត្រូវ​ចំពោះ​ការ​ដណ្ដើម​យក​ដីធ្លី ការ​កាត់​បន្ថយ​សេរីភាព​បញ្ចេញមតិ និង​ការ​ប្រើ​អំពើ​ហិង្សា។ លោក​បាន​និយាយ​ទៀត​ថា ឃាតកម្ម​ថ្មីៗ​នេះ​លើ​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​មាន​សញ្ញា​សម្គាល់​ជា​ឃាតកម្ម​នយោបាយ តែ​ជា​អកុសល​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ថា រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ទេ។ លោក អ៊ីវ៉ាន បាន​ផ្ដល់​យោបល់​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​អតិបរមា​ទៅ​លើ​រដ្ឋាភិបាល ដើម្បី​ធានា​ថា ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ្គារ៉េត អេវ៉ាន ពុំ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ឡើយ។ លោក​ថា ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​ប្រជាជន អាច​ពិចារណា​បាន​តែ​ចំពោះ​ការ​ផ្ដល់​មតិយោបល់​ណា​ដែល​សមស្រប​នឹង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន៖ «»។

លោក ហ្គារ៉េត អេវ៉ាន ធ្លាប់​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កម្ពុជា។ លោក​ធ្លាប់​ត្រូវ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ជា​បិតា​កម្ពុជា ដោយ​លោក​ធ្លាប់​​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​លើ​ឆាក​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ៕

3 comments:

Anonymous said...

អាផៃសីុផានជាជនគំរក់បំផុតសំរាប់ប្រទេសកម្ពុជាបច្បុបន្ន វាមុនស្សម្នាក់ឈ្លក់ទឺកលុយ អំណាច ប្រពន្ធក្មេង ដែលចោលប្រពន្ធចាស់ក្រៀមស្ងួតនៅlong beach អានេះក្បត់ ដម្បីអណំំណាច នឺងប្រពន្ធក្មេង អាសំអុយនេះបើសិនមានតុលាការត្រឺមត្រូវពេលបោះឆ្នោតរួច យើងត្រូវប្រមូលពួកក្បត់យកមកកាត់ទោសឲ្យបានត្រឺមត្រូវតាមវិធីច្បាប់នៃទោសកំ ហុសរបស់ពួកវាដើម្បីទុកជាមេរៀនក្នុងប្រវត្តិសាស្សឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សា ដើម្បីកំុឲ្យមានបន្តរទៅទៀត ដូច ហុ៊នសែនវាអួតថាវាជាស្ដេចកនមកកើត មិនចេះខ្មាស់ ស្ដេចកនគឺជាជនក្បត់ជាតិដែលពីអតីតមិនយូរបុ៉ន្មាន ស្រាប់មកឥលូវនេះលេចច្រងោមកម្ដងទៀតក្នុងជំនាន់បច្ចេកសវិទ្យាមហាទំនើបអាចមើលឃើញទង្វើអាក្រក់ឬល្អរូបភាពជាក់ ស្ដែងភ្លាមៗ តែមនុស្សនេះពិតជាមិនចេះអៀនខ្មាស់ព្រមទាំងល្ងើសម្ញែងមុខក្នុងឆាកអន្តរជាតិ ហើយក៏អួតខ្លួនឯងថាអស្ចារ្យណាស់ មនុស្សទាំងឡាយគេខ្ពើមឆ្អើមនៅមនុស្សប្រភេទ នេះ ឬ ក៏ បើតាម ចិត្តសាស្ស មនុស្សនេះ ហាក់ដូចជាឆ្គួត ព្រោះពេលគេនិយាយខុសច្រើនជាងត្រូវ ខ្ញំុធ្លាប់ឃើញមនុស្សរបៀបនេះ ជោរភ្លេចខ្លួនជាអ្វីពីមុន ហើយក៏គិតថាគេមិនដឺង ហើយមនុស្សចេះនមោអញ្ចឺងពេលឡើងធំហួសគេក៏គិតខ្លួនឯងថាគ្មាននរណាដល់អញ អញ្ចឺងបងប្អូនខ្មែរកុំបោះឆ្នោតឲ្យចោរធ្វើធំវានឺង រលាយប្រទេសដូចសព្វថ្ងៃនេះ សូមអរគុណ

Anonymous said...

Sanctions are necessary and shall be imposed directly against
Hun Sen & cronies personally, not against the country.

Anonymous said...

Sanctions are necessary first tools.
They should be imposed against Hun Sen & cronies
personally, not against the country.