A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ព្រមាន​ថា​អ្នក​គាំទ្រ​នឹង​មិន​ឈរ​អោបដៃ​បើ​មាន​ការ​ចាប់​លោក កឹម សុខា


ដោយ ម៉ម មុនីរតន៍
2016-07-03


គង់ បូរ៉ា ៨៥៥
តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា (កណ្ដាល) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ទីស្នាក់ការ​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៦។
 RFA/Morm Moniroth


តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ព្រមាន​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ឈរ​អោប​ដៃ​មើល​ឡើយ ប្រសិន​មាន​ការ​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​មែន។ ជុំវិញ​ប​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ជំហរ​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ថា ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​អ្នក​គាំទ្រ​មែន នោះ​អ្នក​គាំទ្រ​បក្ស​អំណាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​វិញ​ដែរ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ និង​កម្មករ​ជា​ច្រើន​រយ​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ នា​សង្កាត់​ចាក់អង្រែលើ លោក គង់ បូរ៉ា ឲ្យ​ដឹង​ថា គេ​ពិបាក​ស្មាន និង​ទស្សន៍ទាយ​ណាស់​ថា តើ​នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង ព្រោះ​នឹង​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ នឹង​ងើប​តវ៉ា​ប្រឆាំង​ចំណាត់​ការ​នេះ ប្រសិន​បើ​ប្រធាន​ស្ដីទី​លោក កឹម សុខា ពិត​ជា​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​រដ្ឋ​មែន។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ថា បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា នោះ​ជា​ការ​ពិត នឹង​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ ងើប​តវ៉ា​ប្រឆាំង​វិធានការ​នេះ។

លោក គង់ បូរ៉ា មាន​ជំនឿ​ថា បាតុកម្ម​អាច​កើត​ឡើង ប៉ុន្តែ​លោក​មិន​ហ៊ាន​ទស្សន៍ទាយ​ទុក​ជា​មុន​ទេ​អំពី​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​ពេល​ចាប់​ខ្លួន​នេះ។ បើ​ទោះ​ជា​បែប​ណា តំណាងរាស្ត្រ​រូប​នេះ​យល់​ឃើញ​ថា ម្ចាស់​ឆ្នោត​នឹង​មិន​ព្រងើយ​កន្តើយ​ឡើយ ប្រសិន​អាជ្ញាធរ​ពិត​ជា​ចេញ​វិធានការ​តានតឹង​ដូច​ការ​គំរាម​មែន៖ «»។



អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ស្ថានភាព​នយោបាយ​សព្វថ្ងៃ​ពិត​ជា​មិន​អំណោយ​ផល​សោះ​ឡើយ​សម្រាប់​ការ​វិនិយោគ។ ការ​បង្កើន​កម្ដៅ​នយោបាយ​នៅ​ពេល​នេះ វា​ជា​ការ​បិទ​ផ្លូវ​លំហូរ​នៃ​វិនិយោគ​នៅ​កម្ពុជា។ ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​តែង​អះអាង​ថា កម្ពុជា​សព្វថ្ងៃ​ស្ងប់ស្ងាត់ និង​មាន​ភាព​ប្រក្រតី​នៃ​ចរន្ត​នយោបាយ ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ​វិញ យល់​ឃើញ​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា មិន​អំណោយផល​សោះ​ឡើយ។ ក្នុង​អំឡុង​ខែ​មិថុនា សហគមន៍​អន្តរជាតិ​បាន​ដាក់​ការ​បារម្ភ​ព្រម​គ្នា​ចំពោះ​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា ពេល​នេះ។

ជុំវិញ​បញ្ហា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Bann Ki-moon) រួម​ទាំង​សហគមន៍​អឺរ៉ុប និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជាដើម មើល​ឃើញ​ថា ទិដ្ឋភាព​នយោបាយ​កំពុង​គំរាម​កំហែង​ដល់​ពន្លក​នៃ​ប្រជាធិបតេយ្យ និង​សន្តិភាព​របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះ មេដឹកនាំ​ពិភព​លោក​ទាំង​នោះ សុទ្ធ​តែ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​តុ​ចរចា​ឡើង​វិញ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នេះ។

ផ្ទុយ​ពី​សារ​នយោបាយ​របស់​ប្រមុខ​ការទូត​អន្តរជាតិ​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​សាច់ដុំ​នយោបាយ​ជា​ថ្មី​ថា បើ​បក្ស​ប្រឆាំង​ពិត​ជា​មាន​អ្នក​ងើប​តវ៉ា​រឿង​ចាប់​ខ្លួន​លោក កឹម សុខា នេះ​មែន នោះ​បក្ស​កាន់​អំណាច​ក៏​នឹង​មិន​អត់ឱន​ឲ្យ​វិញ​ឡើយ៖ «»។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ធ្លាប់​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​ចាប់​ផ្ដើម​ខ្វែង​គំនិត​គ្នា​នេះ ក៏​ព្រោះ​រដ្ឋាភិបាល​ប្រើ​វិធានការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​បំពាន​ច្បាប់ គឺ​រំលោភ​អភ័យឯកសិទ្ធិ​សភា។ ផ្ទុយ​ពី​នេះ បក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា បក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ដែល​ចេះ​តែ​ដើរ​បរិហារកេរ្តិ៍​រដ្ឋាភិបាល​រហូត​ហ៊ាន​ចោទ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន លួច​រំលាយ​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម។

លោក កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ថា ប្រសិន​បើ​ភាគី​ម្ខាង​ព្យាយាម​បិទ​ច្រក​ម្ខាង​ទៀត នោះ​លទ្ធភាព​នៃ​ការ​តវ៉ា​ចៀស​មិន​ផុត​ពី​ផ្ទុះ​ឡើង​ទេ។ លោក កែម ឡី ប្រៀបធៀប​ថា គេ​មិន​ត្រូវ​ឲ្យ​អ្នក​ជិះ​ទូក​រួម​គ្នា ហើយ​មាន​ម្នាក់​រត់​ចុះ​រត់​ឡើង​ស្រេច​នឹង​ចិត្ត​នៅ​ក្នុង​ទូក ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​នោះ​បាន​ទេ៖ «»។

វិបត្តិ​នយោបាយ​ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ច្រក​ចរចា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ខ្លួន​បាន​ព្យាយាម​ណាត់​ជួប​បក្ស​កាន់​អំណាច​ជា​ញឹកញាប់​មក​ហើយ ដើម្បី​បញ្ចប់​វិវាទ និង​ការ​ខ្វែង​គំនិត​គ្នា​នេះ។ ប៉ុន្តែ​រហូត​មក​ពេល​នេះ នៅ​ពុំ​ទាន់​ឃើញ​ឃើញ​បក្ស​គ្របគ្រង​រដ្ឋាភិបាល​ផ្ដល់​ភ្លើង​ខៀវ​វិញ​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

តើអ្នកណាជាអ្នកឃុំខ្លួន កឹម សុខា?ឃុំព្រោះរឿងអី? គ្មានអ្នកណាឃុំគាត់ទេ គឺគាត់ខ្លួនឯងទេដែលមិនហ៊ាប្រឈមនឹងទង្វើថោកទាបដែលគាត់បានធ្វើនោះ(មានស្រីក្មេងរាប់មិនអស់ក្បត់ប្រពន្ធកូននិងក្នុងនោះមានទាំងប្រពន្ធចុងជាយួនរហូមានកូនបីនាក់)ផង) ព្រោះតែខ្លាចខ្មាស់គេមិនហ៊ានប្រឈមនឹងសំនួរនេះនៅតុលាការ ទើបកឹម សុខាសុខចិត្តបដិសេធនឹងការកោះហៅរបស់តុលាការ រហូតឈានដល់ការបង្កើតបទល្មើសជាក់ស្តែង។ ព្រោះតែរឿងនេះទេទើបកឹម សុខា សុខចិត្តបង្ខំចិត្តនៅក្នុងផ្ទះខ្លួនឯង គ្មានអ្នកណាគេចាប់គាត់ឬឃុំគាត់ឡើយ ឬយើងអាចនិយាយអោយខ្លីថា កឹម សុខាគាត់សុខចិត្តឃុំឃាំងខ្លួនឯងនៅក្នុងផ្ទះព្រោះរឿងពងក្តគាត់ទេកុំមកចង់បន្លប់ថាគេចាប់បង្ខំកឹម សុខាដូចអង់សានស៊ូជីប្រយត្នគុក។ រឿងកឹម សុខានេះគឺមិនអាចយកទៅធៀបនឹងអ្នកស្រីអង់សានស៊ូជីឡើយព្រោះអង់សានស៊ូជីគេឃុំគាត់ក្នុងបុព្វហេតុដែលលោកស្រីតស៊ូរកសេរីភាពដើម្បីជាតិមាតុភូមិ មិនដូចកឹមសុខាឡើយ។ រីឯអ្នកគាំទ្រកឹម សុខាវិញក៏មិនអាចយកទៅធៀបនឹងអ្នកគាំទ្រអ្នកស្រីអង់សានស៊ូជីបានដែរ អ្នកគាំទ្រកឹម សុខា គឺការពារកឹមសុខា ព្រោះរឿងពងក្តកឹម សុខាតែប៉ុណ្ណោះ ឯអ្នកគាំទ្រលោកស្រីគឺក្នុងបុព្វហេតុសិទ្ធសេរីភាពរបស់ពលរដ្ឋមួយប្រទេស។ អ្នកគាំទ្រកុំថាថោកដូចកែមឡី ទោះថ្លៃជាងឬឆ្លាតជាង មិនល្ងង់ងាប់ដូចកែមឡី ក៏ទៅមិនរួចដែរ។រឿងពងក្តកឹម សុខានេះ កុំមកចង់បិទបាំងឬមកលើកអោយថ្លៃទៅមិនរួចទេ គ្មានអ្នកណាអាចបិទបាំងពងកឹមសុខាបានទេបិទមិនជិតទេ ហើយពួកគេក៏មិនអាចលើកពងកឹម សុខារួចបានដែរ។ថោកណាស់បណ្ឌិតមួយក្បាលនេះ។ចាំមើលកឹម សុខាទ្រាំលាក់ខ្លួនរហូតដល់ពេលណាទៀតទៅ? នេះបើដល់ថ្ងៃគេចូលចាប់តាំងអោយលេសព្រោះមកពីចេះមួយចុះមួយទៀតហើយ ហើយក៏ចាប់ផ្តើមអួតរឿងក្លាហាន ធ្វើដូចវិរបុរសទៀតហើយ ការពិតគង់ហ៊ានសោះ។ ស្រម័យមើលទៅគ្រាន់តែរឿងកាមតណ្ហាខ្លួនឯងសោះទុកអោយងាប់គេឯង ផ្អើលអស់អន្តជាតិ រហូតសុំអោយអន្តរជាតិជួយអន្តរាគមន៍។ តើអន្តរជាតិអន្តរាគមន៍ មានអីក្រៅពីដកជំនួយទៅ? នេះបើអន្តរជាតិព្រមដកជំនួយបង្អត់ខ្មែរអោយរហាម ក៏កឹម សុខាអាចធ្វើបានដែរ។ តើនេះឬចិត្តអ្នកស្នេហាជាតិឬHero នោះដែលស្រលាញ់ខ្មែរ? នេះឬចិត្តអ្នកអ្នកនយោបាយដែលមានការទទួលខុសត្រូវ?ព្រោះតែកាមតណ្ហាកញ្ចាស់ក្បាលហើយ នៅទៅមានស្រីរាប់មិនអស់ក្បត់ប្រពន្ធកូនខ្លួនឯង រហូតរាលដាលងាប់អស់គេឯងទៅទៀត ពិតជាថោកទាបណាស់តាកញ្ចាស់នេះ។