A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 18 July 2016

តុលាការ​បើកសវនាកា​រ​លោក នី ចរិយា លើ​សំណុំរឿង​ផ្សេង​មួយទៀត​នៅ​ថ្ងៃ​ចន្ទ​ស្អែក​


Manekseka Sangkum: The Xmer courts are busy as always indicting and prosecuting rights workers and Cambodian nationalists while the real criminals, rogue tycoons and rights violators are roaming in complete freedom...

>>>

តុលាការ​បើកសវនាកា​រ​លោក នី ចរិយា លើ​សំណុំរឿង​ផ្សេង​មួយទៀត​នៅ​ថ្ងៃ​ចន្ទ​ស្អែក​
ដោយ លោក ទូច សុខា​​ | ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦​


​លោក នី ចរិយា​ កាល​ពីពេល​កន្លងទៅ


សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងមួយផ្សេងទៀត ទៅលើអតីតមន្ត្រីសមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ទាក់ទងនឹងបណ្តឹងបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប។

លោក នី ចរិយា ដែលបច្ចុប្បន្នកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារស្នងការក្រុងភ្នំពេញពាក់ព័ន្ធនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីនោះ នឹងត្រូវចៅក្រមជំនុំជម្រះ លោក ឃី ឆៃ បើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយ និងធ្វើអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្ថាធិការ នៅព្រឹកថ្ងៃចន្ទស្អែក។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម។

ទោះយ៉ាងណា លោក នី ចរិយា ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ចៅក្រុមស៊ើបសួរ និងព្រះរាជអាជ្ញារងរបស់តុលាការខេត្តសៀមរាប ដែលប្តឹងរូបលោកនោះ នៅពេលដែលលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៥ ដោយថា ជាការចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ និងគ្មានធាតុផ្សំផ្លូវច្បាប់។



លោក នី ចរិយា បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីខែមិថុនា ឆ្នាំ២០១៥ ដោយបានថ្លែងថា ព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក គី ឬទ្ធី បានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយ យកដីពលរដ្ឋខ្មែរប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម ហើយបានចាប់ខ្លួនពលរដ្ឋខ្មែរពីរនាក់ ដោយធ្វើឡើងខុសនីតិវិធីច្បាប់។

ករណីនេះ សមាគមអាដហុកក៏បានដាក់ពាក្យប្ដឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រសួងយុត្ដិធម៌ និងសាលាឧទ្ធរណ៍ ដើម្បីកោះហៅមន្ដ្រីតុលាការទាំងពីររូបនោះទៅបំភ្លឺផងដែរ តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានចំណាត់ការនៅឡើយទេ។ ប៉ុន្តែ នៅពេលមន្ត្រីតុលាការប្តឹងបកវិញ សាលាដំបូងរាជធានីភ្នំពេញបានចាត់ការលើបណ្តឹងនោះ៕

2 comments:

Anonymous said...

It is hard for Khmer people to accept that Ah Kouk Hun Sen is no longer a Yuon's puppet when he kept persecuting Khmer nationalists to please the evil Yuon.

Based on Ah Kouk Hun Sen's actions, Hun Sen is not only a Yuon's puppet but also a faithful dog for Yuon.

Anonymous said...

Go ahead and say it....Ah Hun Sen is YUON!!! Is it that difficult???