A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

ពលរដ្ឋ​សហគមន៍​បឹងកក់​៥​នាក់​រង​របួស​ពេល​សន្តិសុខ​បង្ក្រាប​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ


ដោយ ខែ សុណង
2016-07-04

សមត្ថកិច្ច​បង្ក្រាប​ពួក​បឹងកក់ ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ ៨៥៥
ទិដ្ឋភាព​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច ចំពោះ​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided


ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​ជុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ក្នុង​សហគមន៍​បឹងកក់។ ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រុញ​ច្រាន​ពលរដ្ឋ​ដណ្ដើម​យក​ស្គរ បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​រង​របួស។ មក​ដល់​ថ្ងៃ​ច័ន្ទ​ទី​៤ កក្កដា យុទ្ធនាការ​នេះ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប​មាន​រយៈពេល ៩​សប្ដាហ៍​ហើយ។

ពលរដ្ឋ​សហគមន៍​បឹងកក់ ថ្កោលទោស​អាជ្ញាធរ​ថា​បំបិទ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ជួប​ជុំ​គ្នា​ធ្វើ​យុទ្ធនាការ ទាមទារ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប នៅ​ក្នុង​សហគមន៍។

តំណាង​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែង​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា សកម្មជន​ដីធ្លី​នៃ​សហគមន៍​របស់​អ្នកស្រី​ប្រមាណ ៦០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​សហគមន៍​បឹងកក់ ដោយ​គ្រប់​គ្នា​ពាក់​អាវ​ពណ៌​ខ្មៅ ខ្លះ​ពណ៌​ស ហើយ​វាយ​ស្គរ និង​ធ្វើ​ទ្រុង​ឫស្សី​តំណាង​ឲ្យ​ពន្ធនាគារ។ អ្នកស្រី​បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ធ្វើ​សកម្មភាព ស្រាប់​តែ​មាន​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ប្រមាណ ៧០​នាក់ ទៅ​ប្រទាញប្រទង់​ដក​យក​ស្គរ​របស់​ពួក​គេ និង​បង្ក​ជា​ហិង្សា​តែ​ម្ដង។



សមត្ថកិច្ច​បង្ក្រាប​ពួក​បឹងកក់ ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ ៨៥៥
ទិដ្ឋភាព​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច ចំពោះ​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided


អ្នកស្រី ទេព វន្នី បន្ត​ថា ក្នុង​ហិង្សា​នោះ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​បឹងកក់ ៤​នាក់ និង​បុរស​ម្នាក់​រង​របួស ដោយ​ខ្លះ​បាក់​ម្រាម​ដៃ និង​ខ្លះ​ត្រូវ​របួស​មុខ​ជាដើម ហើយ​ពួក​គេ​ត្រូវ​បាន​សហគមន៍​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៖ «»។

ពលរដ្ឋ​សហគមន៍​បឹងកក់​មួយ​រូប​ទៀត គឺ​លោក ចាន់ ពុទ្ធិស័ក្តិ ថ្លែង​ថា ការ​បង្ក្រាប​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេះ គឺ​ជា​អំពើ​រំលោភ​ច្បាប់ ដោយសារ​តែ​រដ្ឋាភិបាល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​យុទ្ធនាការ​ដែល​ពលរដ្ឋ​កំពុង​ធ្វើ ដោយ​គ្រាន់​តែ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ប៉ុណ្ណោះ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កក្កដា។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) នេះ មក​ដល់​ថ្ងៃ​ទី​៤ កក្កដា គឺ​ជា​សប្ដាហ៍​ទី​៩។ នៅ​ក្នុង​ពេល​ធ្វើ​សកម្មភាព​បង្ក្រាប​នោះ គ្មាន​សកម្មជន​ដីធ្លី​ណា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដើម្បី​យក​ទៅ​សាកសួរ និង​ធ្វើ​កិច្ចសន្យា​ដូច​រាល់​ដង​នោះ​ទេ។

នៅ​ថ្ងៃ​ដដែល​នេះ តំណាង​ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី អេស.អូ.អេស (SOS) សហគមន៍​បុរីកីឡា បាន​ស្លៀកពាក់​ស នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​កាន់​បដា​ស្រែក​ទាមទារ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​សាលា​រាជធានី​ភ្នំពេញ​សន្យា​ថា​នឹង​ដោះស្រាយ​ជូន​ពួក​គេ និង​ទាមទារ​ដោះ​លែង​មន្ត្រី​សមាគម​អាដហុក ទាំង ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប​ផង៕

No comments: