A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 July 2016

លោក បាន គីមូន ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពេញលេញ​ករណី​បាញ់​សម្លាប់​លោក កែម ឡី

លោក បាន គីមូន ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពេញលេញ​ករណី​បាញ់​សម្លាប់​លោក កែម ឡី
ដោយ ម៉ៅ សុធានី
2016-07-14  rfa

បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
 AFP


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែង​ក្តី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក បាន គីមូន សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ​ថា លោក បាន គីមូន នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​បំភិតបំភ័យ ការ​រើសអើង និង​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​បញ្ហា​គំរាម​កំហែង​លើ​ផ្នែក​សារព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម។

លោក បាន គីមូន ក៏​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស រួម​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​គ្នា ជាដើម៕

No comments: