A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 June 2016

មានតែខ្មែរនិងខ្មែរទេ ដែលអាចរួមគ្នាក្នុងការដោះស្រាយបញ្ហា រវាងខ្មែរ និងខ្មែរ




៣១ ឧសភា ២០១៦ - ខ្មែររួបរួម ខ្មែរខ្លាំង!


មានតែខ្មែរនិងខ្មែរទេ ដែលអាចរួមគ្នាក្នុងការដោះស្រាយបញ្ហា រវាងខ្មែរ និងខ្មែរ ហើយប្រាកដជានាំមកនូវកិត្យានុភាពជាតិ ខ្មែរនឹងខ្លាំង ទាំងក្នុងការការពារបូរណភាពទឹកដី ទាំងក្នុងការដោះស្រាយបញ្ហាសង្គម ទាំងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងមានដី មានទន្លេបឹងបួរ មានព្រៃភ្នំ មានប្រាង្គប្រាសាទ មានកម្លាំងធនធានមនុស្ស ដែលជាធនធាន ជាចលករ អាចការពារ និងអភិវឌ្ឍសង្គមជាតិយើងបាន។ ពេលណាទើបយើងចាប់ផ្ដើម?

ក្នុងការដោះស្រាយស្ថានការនយោបាយកន្លងមក មេដឹកនាំបក្សទាំងពីរដែលមានអាសនៈនៅសភា បានព្រមព្រៀងគ្នាពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ តាមរយៈវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរ នេះសបញ្ជាក់ ឲ្យឃើញថា ខ្មែរយើងដែលមានឈាមអង្គរតែមួយដូចគ្នា មានបំណងរួមក្នុងការរក្សាការពារសន្តិភាព ស្ថិរភាព ដើម្បីយកពេលវេលាដោះស្រាយបញ្ហាសង្គម និងការអភិវឌ្ឍន៍សង្គមជាតិមាតុភូមិ។
ក្រោយ ២២ កក្កដា ២០១៤ ដល់ត្រីមាសទី៣ឆ្នាំ២០១៥ ការចូលរួមចំណែករវាងគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងការរៀបចំស្ថាប័ន គ.ជ.ប ច្បាប់បោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ក្នុងគោលបំណងរួមដ៏ប្រពៃមួយ គឺដើម្បីឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេច ជ្រើសរើសអ្នកដឹកនាំ ដោយសន្តិវិធី អហិង្សា។

Yem Ponhearith

4 comments:

Anonymous said...

It's ideal and welcomed " Khmers united, Khmers strong " !

But the problem is true Khmers cannot and shall not unite with the Yuon sold -out " Khmers ".

Since Khmer problems are NOT Khmer in origin, and they are created and imposed by Yuon, therefore Khmer problems can ONLY be solved by the Khmer people with the help of the signatories of the 1991 Peace Accords.

Anonymous said...



"មានតែខ្មែរនិងខ្មែរទេ ដែលអាចរួមគ្នាក្នុងការដោះស្រាយបញ្ហា រវាងខ្មែរ និងខ្មែរ"

ឃ្លាខាងលើជាឃ្លាដ៏ល្អបំផុតសំរាប់ខ្មែរ ដែលខ្ញុំបានឮតាំងពីខ្ញុំនៅរៀនថ្នាក់កុមារដ្ឋាន តែវាជាទ្រឹស្តីទេ អែការអនុវត្តន៍ គឺអ្នកមានអំណាចតាមហែកហួរគេអែង យកឈ្នះអោយខាងតែបានសុខចឹត្តអោយនគរ រលាយ។


Anonymous said...

ខ្មែរមានពាក្យច្រើនណាស់ តែគ្មានអ្នកដឹកនាំណាគេយកមកប្រើទេ គឺដូចជាចម្រៀង អញ្ចឹង ស្តាប់ហើយក៍រសាត់បាត់ទៅ ហើយខ្មែរណាក៍ដឹងថាយួនចង់បានដីខ្មែរដែរ តែចុងក្រោយយួនយកទាល់តែបាន អ្នកថាមានតែខ្មែរនឹងខ្មែរ តែយួនគេមិនឲ្យដឺងទេ ហើយពីថ្ងៃនេះតទៅ យួនគេនេងក្រៀវខ្មែរលើសពីតែអុងទៅទឿ សុំកុំភ្លែចថា យួនគេប្រើតែស្រមោល ហៅថា អង្ការ ខ្មែរស្លាប់វាល់លាន ហើយ អង្ការ វាទៅជា ស៊ីភីភី សុំកុំច្រឡំថាជារបស់ ហ៊ុន​ សែន ឬ ហេង សំរិន ណា មើលទៅអ្នកដែលប្រឆាំង ស៊ីភីភី ពេលនេះច្បាស់ជារកព្រៃពួនគ្មានទេ។

Anonymous said...

In 1976, Ho Chin Mighn invited Pol Pot to meet with him in Hanoi for what ?
To taste Ho's new home grown tea ?