A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 June 2016

គណៈ​មេធាវី​កម្ពុជា​នឹង​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ជុំវិញ​ការ​ឃាត់​ខ្លួន​សមាជិក​របស់​ខ្លួន


ដោយ យ៉ង ចាន់តារា
2016-05-31 rfa

គណៈ​មេធាវី ៦២០
Photo courtesy of Bar Association of Cambodia


ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ឧសភា ថា គណៈ​មេធាវី​នឹង​កោះ​ប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន ដើម្បី​ពិភាក្សា​អំពី​ករណី​ឃាត់​ខ្លួន​លោក ពេជ រតនា ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ កិច្ច​ប្រជុំ​នោះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិថុនា៖ «ខ្ញុំ​ប្រជុំ​ដើម្បី​សម្រេច​ទៅ​លើ​ករណី​បែប​នេះ ហើយ​យើង​នឹង​ចាត់​មេធាវី​ដើម្បី​ជួយ​ការពារ​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់»។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​នាំ​ខ្លួន​មេធាវី​ម្នាក់​ឈ្មោះ លោក ពេជ រតនា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើ​ពុក​រលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រោយ​ស្តាប់​ចម្លើយ​របស់​លោក ពេជ រតនា អង្គភាព​របស់​លោក​បាន​សម្រេច​ឃាត់​ខ្លួន​មេធាវី​រូប​នេះ​នៅ​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​៣១ ឧសភា ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ក្នុង​រយៈពេល ៤៨​ម៉ោង។



លោក ពេជ រតនា គឺ​ជា​មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ និង​សហការី ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រធាន​គណៈ​មេធាវី លោក ប៊ុន ហុន បញ្ជាក់​ថា គណៈ​មេធាវី​នឹង​ស៊ើប​អង្កេត​រឿង​នេះ ហើយ​បើ​សិន​ជា​រក​ឃើញ​ថា លោក ពេជ រតនា បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​វិធាន​វិជ្ជាជីវៈ​របស់​គណៈ​មេធាវី ក្រៅ​តែ​ពី​ទទួល​ទោស​តាម​ច្បាប់។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​លោក ពេជ រតនា មិន​បាន​បំពាន​វិធាន​វិជ្ជាជីវៈ និង​ច្បាប់​នោះ​ទេ គណៈ​មេធាវី​នឹង​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​លើ​រឿង​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់៕

No comments: