A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 June 2016

គ្មានអ្វីធំជាងជាតិ!




០២ មិថុនា ២០១៦ - គ្មានអ្វីធំជាងជាតិ!


ថ្នាក់ដឹកនាំខ្មែរយើងខិតខំរកសន្តិភាពបញ្ចប់សង្គ្រាមដើម្បីទទួលបានសន្តិភាពផ្លូវកាយ ដែលជាស្នាដៃមួយដ៏ធំធេង ពីព្រោះប្រជាពលរដ្ឋខ្មែរយើងបានរងទុក្ខវេទនា និរាសព្រាត់ប្រាសគ្រួសារ បាត់បង់លោកឪពុក អ្នកម្ដាយ ប្រពន្ធ ប្ដី កូន រាប់លាននាក់ ជាក្ដីសង្វេគគ្មានពាក្យពេចន៍ណាមកសរសេររៀបរាប់ពីទុក្ខសោកនេះបាន។ យើងនាំគ្នាបោះជំហានទៅមុខមួយជំហានទៀត គឺសន្តិភាពផ្លូវចិត្តដែលចាប់ផ្ដើមមានខ្លះហើយ ថ្វីត្បិតតែមិនទាន់បានពេញលេញ ដូច្នេះរាស្ត្រ និងរដ្ឋ នាំគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម ពីភាពអសកម្ម ពីកង្វះខាត រួចយើងនាំគ្នាដោះស្រាយ។

សន្តិភាពផ្លូវចិត្តផ្លូវកាយ ចាប់ផ្ដើមពីការទទួលបានយុត្តិធម៌ យុត្តិធម៌ស្តង់ដារតែមួយ គោរពគោលការណ៍ច្បាប់ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ និងច្បាប់នានាទៀត។ មនសិការ សម្បជញ្ញៈ ឧត្ដមគតិ ជាមូលដ្ឋាន របស់យើងម្នាក់ៗ ក្នុងនាមជារាស្ត្រ ជារដ្ឋ ដែលត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ គ្មានអ្វីធំជាងជាតិទេ ហើយត្រូវចៀសវាងដាច់ខាតនូវការរំលោភបំពារបំពានលើសិទ្ធិបុគ្គល ពេលនោះយុត្តិធម៌សង្គមនឹងមាន ហើយនាំមកនូវសន្តិភាពផ្លូវចិត្ត។

គ្មានសង្គ្រាមមានសន្តិភាពផ្លូវកាយ យុត្តិធម៌សង្គមមានសន្តិភាពផ្លូវចិត្ត។ យើងនាំគ្នារៀបចំសង្គមជាតិយើង រក្សាសន្តិភាព រក្សាស្ថិរភាព នាំគ្នាផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើង នាំគ្នាអភិវឌ្ឍសង្គមជាតិ មាតុភូមិ ប្រជាពលរដ្ឋយើងនឹងទទួលបានសេចក្ដីសុខ សុភមង្គលពិត ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។

YP

2 comments:

Anonymous said...

Nothing more paramount than the Nation !

Like any nationalists, Khmer nationalists and true Khmers love their Motherland.

The problems come to play when a group of sold-out " Khmers ", created by and for Hanoi
has prevented the Khmer Nation from enjoying peace, prosperity and democracy.




Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.