A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 May 2016

លោក Kerry ទទូច​ឲ្យមាន​កំណែទម្រង់​បន្ថែម​ទៀត​ខណៈ​ពេល​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា


លោក Kerry ទទូច​ឲ្យមាន​កំណែទម្រង់​បន្ថែម​ទៀត​ខណៈ​ពេល​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា
22 ឧសភា 2016
VOA News


លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​ជួបជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេសមីយ៉ាន់ម៉ា អ្នកស្រី អោង ​សានស៊ូជី នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦
លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​ជួបជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេសមីយ៉ាន់ម៉ា អ្នកស្រី អោង ​សានស៊ូជី នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦



អ្នកការទូត​កំពូល​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូនទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​បាន​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្មនានា​ទៅ​លើ​ប្រទេស​នោះ នៅពេល​ដែល​ខ្លួន​បាន​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់យោ​ធា។​ ការហាម​ឃាត់​លើ​បុគ្គលនិង​ក្រុមមួយ​ចំនួន​ធំ​នៅតែ​ស្ថិត​នៅ​ជាធរមាន។

​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​អញ្ជើញ​ទៅ​ដល់រដ្ឋ​ធានី Naypyidaw ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក ​មាន​គម្រោង​ជួប​ជាមួយ​លោកស្រី​ជ័យ​លាភីណូបែល​សន្តិភាព អោង ​សានស៊ូជី ​ដែល​ជា​រដ្ឋ​មន្រ្តីការបរទេស​ហើយ​នឹង​ជាមេដឹកនាំតាម​ព្រឹត្តន័យចាប់​តាំង​ពី​គណបក្ស​របស់​លោកស្រី​បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាប្រវត្តិសាស្រ្ត​កាល​ពី​ខែ​មីនា​មក។ លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​ក៏​នឹង​ជួប​ជាមួយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ៗ​ទៀត​ដែរ។



​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គោល​បំណង​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្រ្តី​ការបរទេស​គឺបង្ហាញ​នូវ«ការគាំទ្រដល់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យនិងដឹកនាំ​ដោយស៊ីវិល‍»​ហើយ​នឹង​បង្កើនការធ្វើកំណែទម្រង់​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ហើយ​នឹងការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច។

​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​និង​លោកស្រី អោង សាន​ស៊ូជី នឹង​ទំនងរួមមាន​ការពិភាក្សាសំណើ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ភូមាដែលសុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ឈប់​ប្រើពាក្យ «រ៉ូហ៊ីងយ៉ា‍» នៅពេល​និយាយ​ដល់​ជន​ជាតិ​ភាគ​តិច​ដែល​មិន​ត្រូវបាន​ទទួល​ស្គាល់​នៅ​ក្នុង​ភូមា។ លោក Scot Marciel ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ភូមា ​បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក ​នឹង​បន្ត​ប្រើ​ប្រាស់​ពាក្យ​នេះពីព្រោះ​តែវាជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ហៅ​ឈ្មោះសហគមន៍​អ្វី​ដែល​ពួកគេចង់​ឲ្យ​ហៅ។

រដ្ឋាភិបាល​ភូមា ​អះអាង​ថា ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​ជនជាតិ​បង់ហ្គាលី​ដែល​បាន​ចូល​ក្នុង​ប្រទេស​ភូមា​ខុសច្បាប់។

​ប្រទេស​ភូមា​ដែល​មាន​ពួក​អ្នកកាន់​សាសនា​ដ៏​ច្រើន​លើសលុប ​បាន​ទទួល​ការ​រិះគន់​ពី​អន្តរជាតិ​ចំពោះ​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាមដែល​ភាគ​ច្រើន​បាន​ត្រូវ​គេ​បដិសេធ​ពុំ​ព្រម​ផ្តល់​សញ្ជាតិ និង គោលការណ៍​សិទ្ធិ​មនុស្ស​សំខាន់​ៗ​ផ្សេង​ទៀត៕

No comments: