A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 May 2016

តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ


ដោយ ថា កិត្យា
2016-05-02

ADHOC ACU ២០១៨ ៨៥៥
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។
 RFA


តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិ​មនុស្ស​៤រូបទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃស ខណៈ​ មន្ត្រី​គ.ជ.ប​១​រូប ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​(PJ) ក្រោម​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ខណៈ​ការ​សាកសួរ​បាន​បញ្ចប់​ដែល​ធ្វើ​ឡើង​អស់​ពេល​រយៈពេល​២​ថ្ងៃ​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​កក្រើក​ឡើង​កាន់​តែ​​ខ្លាំង នៅ​ពេល​ដែល​ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រៀប​បញ្ជូន​អ្នក​ទាំង​៥ ទៅ​ឃុំ​ខ្លួន​ នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ពី​ព្រឹក​មិញថា តំណាង​អយ្យការ​ចោទ​ប្រកាន់​​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤រូប រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នក​ស្រី លឹម មុន្នី ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ ក្រម​ព្រហ្មទណ្ឌ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​មន្ត្រី​អង្គការ​សហប្រជាជាតិ លោក សឺន សាលី ត្រូវ​បាន​តុលាការ​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា២៩ និង​មាត្រា ៥៤៨ ក្រម​ព្រហ្មទណ្ឌ។



ចំណែក​មន្ត្រី​អង្គការ​សហប្រជាជាតិ លោក សឺន សាលី មិន​មាន​វត្តមាន​ក្នុង​តុលាការ​ទេ នៅ​ថ្ងៃ​នេះ ព្រោះ​លោក​មិន​បាន​មក​ឆ្លើយ​បំភ្លឺ​ការ​កោះ​ហៅ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​អង្គភាព​នេះ ថា​នឹង​ចេញ​ដីកា​នាំ​ខ្លួន​លោក គ្រាន់​តែ​មិន​បាន​បញ្ជាក់​ពេលវេលា​។

មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ បញ្ជាក់​ថា បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់ ឬ​ប្រយោល នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វី​មួយ ដើម្បី​មិន​ធ្វើ​ជា​សាក្សី ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ដល់​១០​ឆ្នាំ។

ចំណែក​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ស្ដី​ពី​និយមន័យ​នៃ​អ្នក​សមគំនិត ត្រូវ​ចាត់​ទុក​ក្នុង​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា ដល់​ការ​ប៉ុនប៉ង ឬ​សម្រេច​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​នោះ ដោយ​ផ្ដល់​ជំនួយ ឫ​ការ​ឧបត្ថម្ភ​របស់​ខ្លួន។ អ្នក​សមគំនិត​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​បាន​លុះ​ត្រា​តែ​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ត្រូវ​បាន​សម្រេច ឬ​បាន​ប៉ុនប៉ង ហើយ​អ្នក​សមគំនិត​នៃ​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ចារី​ដែរ។

មន្ត្រី​សិទ្ធិ​មនុស្ស​៤រូប និង​មន្ត្រី​គ.ជ.ប​១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​មក​សាកសួរ​តាំង​ពី​ថ្ងៃ​ទី​២៧ ២៨ មេសា​មក និង​ឈាន​ដល់​ឃាត់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី​២៨ មេសា រួច​បញ្ជូន​មក​តុលាការ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ មេសា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

2 comments:

Anonymous said...

រឿងបែកធ្លាយដំបូងគឺ សារសំឡេងសារសងស្នេហារវាង លោកកឹម សុខា និងរូបនាង។ យើងទាំងអស់គ្នាបានស្តាប់សារសំឡេងនាងឆ្លើយឆ្លងទូរស័ព្ទជាមួយ លោកកឹម សុខា រួចហើយ។ សារសំឡេងទាំងនោះ យើងស្តាប់ទៅគឺច្បាស់ណាស់ថាជាសំឡេងសារសងស្នេហារវាង លោក កឹមសុខា និងស្រីមុំ ហើយមានសារសំឡេងមួយទៀតគឺ លោក កឹមសុខា និយាយរឿងរ៉ាវទាក់ទងនឹង នាងធីសុវណ្ណថា។ ដែលជាប់ទាក់ទងនឹងស្រីមុំ គឺមានតែសាររសំឡេងប៉ុណ្ណឹងគត់។
យើងវិភាគទាំងអស់គ្នា ដោយផ្អែកលើសារសំឡេងប៉ុណ្ណឹង តើស្រីមុំអាចនឹងមានទោសអ្វី ឬនាងត្រូវអ្នកណាកេងចំណេញ ឬរំលោភបោកប្រាស់ ដែលយើងអាចចាត់ទុកនាងថាជាជនរងគ្រោះនោះ?
បើសំឡេងទាំងនោះជាសំឡេងពិតរបស់ លោក កឹម សុខានិងស្រីមុំប្រាកដមែននោះ ចំពោះបណ្តឹង នាង ធីសុវណ្ណថា ស្រីមុំគ្មានទោសអ្វីទេ ព្រោះស្រីមុំ មិនបាននិយាយបង្ខូច ធីសុវណ្ណថា ទេ។ ដូច្នេះស្រីមុំគ្មានទោសទេ ក្នុងបណ្តឹងធីសុវណ្ណថា។ សារផ្សេងទៀត គឺគ្រាន់តែបញ្ជាក់ពីទំនាក់ទំនងស្នេហារវាង នាងនិង លោក កឹម សុខាតែប៉ុណ្ណោះ បើមានអ្នកណាចោទរឿងនេះពីបទពេស្យាកម្ម គឺការជួញដូរភេទ ក៏ស្រីមុំគ្មានទោសដែរ។ ព្រោះនាងនឹងក្លាយជាតួអង្គរងគ្រោះក្នុងសំណុំរឿងជួញដូរមនុស្សនេះ មានតែ លោក កឹមសុខា និងតំណាងរាស្ត្រពីរនាក់ទៀតដែលរៀបចំអោយស្រីមុំបានជួបជាមួយ លោក កឹមសុខា តែប៉ុណ្ណោះដែលជាជនត្រូវជាប់ចោទ បើមានបណ្តឹងរឿងពេស្យាកម្មនោះ។
លោក កឹមសុខា និងស្រីមុំទេ។ បើដឹងហើយ ចុះហេតុអ្វី ពួកមន្ត្រីចិត្តល្អនៃសមាគម ADHOC ដ៏មហិមានៃប្រទេសយើង បែរជាគ្រាន់តែ ស្រីមុំ ប្រាប់ថាមិនមែនជាសំឡេងរបស់នាង ពួកមន្ត្រីទាំងនោះជឿរហូតដល់ទៅចាត់ទុកស្រីមុំជាជនរងគ្រោះ ហើយសំរេចផ្តល់ដល់ទៅមេធាវីការពារស្រីមុំទៅវិញ? គោលការណ៍អង្គការ ADHOC គឺផ្តល់មេធាវីអោយតែជនដែលត្រូវបានគេរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរទេ ចុះករណីស្រីមុំនេះ សំឡេងខ្លួនឯងនិង លោក កឹមសុខា ជាសំឡេងពិត ម្តេចមន្ត្រីអង្គការ ADHOC ចាត់ទុកនាងជាជនរងគ្រោះដែលត្រូវបានគេបំពានរឿងសាររសំឡេងនេះទៅវិញ? ឬដោយផ្អែកថាខ្លួនបានធ្វើសម្ភាសស្រីមុំ ហើយស្រីមុំប្រាប់អញ្ចឹង ខ្លួនជឿយកតែម្តង។ មុននឹងផ្តល់មេធាវីការពារក្តីអ្នកណាម្នាក់ មន្ត្រីអង្គការទាំងនោះចាំបាច់ណាស់ត្រូវស្ទង់ស្ទាបរកការពិត ថាតើអ្នកដែលមកពឹងពាក់ខ្លួននោះ ជាជនរងគ្រោះពិតប្រាកដដែរឬទេ? ខ្លួនបានស្តាប់សំឡេងស្រីមុំនិង ដែលគេបង្ហោះតាម FACEBOOK រួចហើយ បន្ទាប់មកស្តាប់ ស្រីមុំ ទៅជួបខ្លួនហើយរៀបរាប់ប្រាប់ខ្លួនថា នាងជាជនរងគ្រោះ សារសំឡេងសារសងនឹង លោក កឹមសុខា មិនមែនជាសំឡេងរបស់នាងទេ ហើយពួកមន្ត្រីADHOC ទាំងនោះជឿ គឺមិនបាច់ធ្វើការអង្គាការស៊ីប្រាក់ខែអីទេ ទៅរកពេទ្យឆ្កួតមើលក្បាលទៅ ទៅប្រាប់មនុស្សដែលក្បាលនៅប្រើការកើតមួយពិភពលោកទៅ តើអ្នកណាមួយអាចព្រមទទួលនូវរឿងមិនសម ហេតុផលបែបនេះទៅកើត? បើល្ងង់ងាប់យ៉ាងនេះ គេកុហកអីក៏ចេះតែជឿ មិនសមអីមកធ្វើការងារខាងការពាសិទ្ធិមនុស្សទេ ទៅបន្ទោសប៉ូលីសយុត្តិធម៌ ឬមន្ត្រីតុលាការថាអយុត្តិធម៌យ៉ាងម៉េចកើត? បើខ្លួនគ្មានសមត្ថភាពយល់ដឹងថារឿងណាមួយការពិតវាយ៉ាងម៉េចផងនោះ ចាំតែស្រែកតាមមនុស្សដែលមកប្រាប់ខ្លួនថា ជាអ្នករងគ្រោះអីចឹងនោះ ប្រឹងធ្វើការងារសិទ្ធិមនុស្សទាល់តែងាប់ទៀត ក៏វាគ្មានអីទៅនិយាយអោយបានលើគេដែរ តែការពិតពួកនេះមិនល្ងង់ជឿស្រីមុំឡើយ។
គ្មានអ្វីដែលយើងខ្លាចមិនហ៊ានសន្និដ្ឋានថា ពួកមន្ត្រីអង្គការទាំងនេះដឹងការពិតក្នុងរឿងហ្នឹងច្បាស់ណាស់ តែមានចិត្តចង់ជួយបិទបាំងរឿងពិតរបស់ លោក កឹមសុខា តែប៉ុណ្ណោះ។

Anonymous said...

បើមន្ត្រីអង្គការ ADHOC ជាមនុស្សល្អ មិនលំអៀង ក្នុងចិត្តរបស់ខ្លួនដែលដឹងច្បាស់ថា ស្រីមុំ កុហក ត្រូវតែក្រើនរំលឹកនាងជាប្រយោលដោយពាក្យថា ក្មួយស្រី រឿងនេះ បើទោះបីជាសំឡេងនោះជាសំឡេង ពិតរបស់ក្មួយនិង លោក កឹមសុខា ក៏ដោយ បើក្មួយសារភាពតាមត្រង់ថាវាជាការពិត ក៏ក្មួយគ្មានទោសអ្វីដែរ ហើយ បើនេះជាការពិត មុននឹងក្រោយ ក្មួយគេចមិនផុតពីគេរកឃើញការពិតនោះទេ ហើយបើរឿងនេះជារឿងពិត ស្រាប់តែក្មួយស្រីបដិសេធនៅពេលប៉ូលីស ឬមន្ត្រីយុត្តិធម៌ណាមួយគេហៅសួរ នោះក្មួយនឹងត្រូវមានទោសពីបទផ្តល់ចំលើយក្លែងក្លាយណាក្មួយ។ ក្មួយដេកគិតមើលទៅ តើរឿងហ្នឹងវាយ៉ាងម៉េច? ពិតឬមិនពិត? ក្មួយត្រូវចាំថា ចុងក្រោយបំផុត ដាច់ខាតការពិត ត្រូវតែបានលាតត្រដាងចៀសមិនផុតទេណាក្មួយ។ ខ្ញុំសូមអោយក្មួយនិយាយតែការពិតណាក្មួយ។ បើស្រីមុំ ដឹងថាបើនាងនិយាយតាមការពិត នាងគ្មានទោស បើនាងនិយាយកុហក ចុងក្រោយក៏នាងនៅតែគេចមិនផុតពីគេរកឃើញតែដដែល ហើយពេលគេរកឃើញការពិតដាច់ខាតនាងត្រូវតែមានទោសពីបទផ្តល់ចំលើយក្លែងក្លាយនោះ។ តើនាងនឹងសំរចចិត្តបែបណា? ច្បាស់ណាស់នាងត្រូវតែឆ្លើយការពិត។ ចុះជាក់ស្តែងម្តេចក៏នាងមិនឆ្លើយការពិតទៅវិញ នៅពេលនាងទៅឆ្លើយនៅមុខប៉ូលីសនៅក្រសួងមហាផ្ទៃ? នេះជារឿងច្បាស់ដូចថ្ងៃដែលមន្ត្រីអង្គការអស់នោះមានបំណងជួយបិទបាំងរឿងអសីធម៌របស់លោកឹមសុខា។ ពួកនោះក៏ដឹងច្បាស់ដែរថា ចុងក្រោយបំផុត គេគង់តែរកឃើញថាការពិតវាយ៉ាងម៉េចតែដដែលហ្នឹង ប៉ុន្តែពួកគេគិតថា អោយតែ ស្រីមុំ មានជំហររឹងនៅតែមិនសាររភាព ទោះជារកឃើញទៅជាបែបណា ក៏ពួកអង្គការដ៏លំអៀងទាំងនោះ នៅតែស្រែកបំពានចិត្តខ្លួនឯងដើម្បីបំភាន់ភ្នែកមហាជនថា វាអយុត្តិធម៌ណាស់ ការកាត់ក្តីនេះអយុត្តិធម៌ណាស់មិនអាចទទួលយកបានទេ។ ពួកគេក៏បានមានរបៀបដោះខ្លួន ដ៏ល្ងង់ខ្លៅមួយទៀតគឺ ថតវីដេអូ ស្រីមុំនិយាយរៀបរាប់ថានាងនិយាយទាំងនេះ អត់មានអ្នកណាបង្ខំទេ គឺនាងនិយាយតែការពិត ដោយខ្លួននាងផ្ទាល់ តែគេភ្លេចគិតថា ស្រីមុំក៏អាចនិយាយថា វីដេអូនេះ គឺគេបញ្ចេះខ្ញុំអោយនិយាយអញ្ចឹង ដើម្បីថតទុកបានដែរ ហើយរឿងហ្នឹងវាច្បាស់ណាស់ គឺវាអីចឹងមែន ព្រោះមន្ត្រីអង្គការអស់នោះ មិនល្ងង់ទៅជឿ ស្រីមុំ ថានោះមិនមែនជាសំឡេងនាងនិងនោះទេ គេដឹងថាអ្វីដែលស្រីមុំឆ្លើយគឺមិនពិត។ ដូច្នេះមានតែអោយស្រីមុំនិយាយហើយថតទុកការពារខ្លួននៅពេលមានរឿង។ នេះយើងវិភាគតែទៅលើថា ស្រីមុំសំរេចចិត្តកុហកដោយចិត្តឯងទេ។