A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 May 2016

អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU


អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU
ដោយ ចេង ម៉េងជូ
2016-05-02

វ៉ាន ហ៊ាលី ៦២០
តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan Hea Lee) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​បញ្ចប់​ការ​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev


តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ហើយ ទាក់ទង​នឹង​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ទៅ​លើ​មន្ត្រី​មួយ​រូប​របស់​ស្ថាប័ន​ខ្លួន គឺ​លោក សឺន សាលី។

អ្នកស្រី វ៉ាន ហ៊ាលី បញ្ជាក់​ថា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​សហប្រជាជាតិ ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធី​តុលាការ ដោយ​ស្រប​តាម​អនុសញ្ញា​ស្ដីពី​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​ក្នុង​ករណី​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប នោះ គឺ​ជា​ការ​ធ្វើ​តេស្ដ​ដ៏​សំខាន់​មួយ​ទៅ​លើ​ឯករាជ​ភាព និង​សុចរិត​ភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​បន្ត​តាម​ដាន​សំណុំ​រឿង​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សង្ឃឹម​ថា ដំណើរ​ការ​កាត់​ក្ដី នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ពេញលេញ៕

No comments: