A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 May 2016

អ្នក​បឹងកក់​គ្មាន​ជំនឿ​លើ​ចំណាត់​ការ​របស់​​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​ហិង្សា​កាល​ពី​៣​ឆ្នាំ​មុន


ដោយ អ៊ុំ រង្សី
2016-05-25  rfa

បឹងកក់ ក្រសួង​មហាផ្ទៃ ១០​នាក់ ៨៥៥
ក្រុម​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ស្រែក​តវ៉ា​មុន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​​របស់​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​លើ​ពួក​គេ​កាល​ពី​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Um Raingsy


សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ លើក​ឡើង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​ចំណាត់​ការ​ក្រសួង​មហាផ្ទៃ ថា នឹង​ចាប់​ជន​ដៃ​ដល់​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ភូមិ​បឹងកក់។ ក្រសួង​មហាផ្ទៃ កាល​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​ហៅ​សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ ទៅ​សាកសួរ​ពី​បណ្ដឹង​របស់​ពួកគេ​ដែល​ប្ដឹង​អាជ្ញាធរ​ថា បាន​ប្រើ​ហិង្សា​លើ​ពួកគេ​កាល​ពី​ឆ្នាំ​២០១៣។

សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ចំនួន ៥​នាក់ ក្នុង​ចំណោម ១០​នាក់ ដែល​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ក្រសួង​មហាផ្ទៃ អះអាង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​ចំណាត់​ការ​ក្រសួង​មហាផ្ទៃ ដោយសារ​តែ​ស្ថាប័ន​នេះ ធ្វើ​ការ​យឺតយ៉ាវ និង​មាន​ភាព​លំអៀង។

ការ​លើក​ឡើង​របស់​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចេញ​ពី​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្នុង​នាម​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ពួកគាត់​កាល​ពី​ឆ្នាំ​២០១៣។



សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ មា្នក់ ក្នុង​ចំណោម ៥​នាក់ ដែល​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ក្រសួង​មហាផ្ទៃ លោកស្រី ផាន់ ឈុនរ៉េត ឲ្យ​ដឹង​ថា សមត្ថកិច្ច​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ បាន​សួរ​នាំ​លោកស្រី និង​អ្នក​បឹងកក់ ដទៃ​ទៀត​ជុំវិញ​សំណុំរឿង​ចាស់​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ច្បាស់លាស់​ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់​នោះ​ឡើយ។

ស្ត្រី​បឹងកក់ ដែល​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ដោយ​ហេតុការណ៍​ផ្ទុះ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣ រូប​នេះ អះអាង​ថា គ្មាន​ជំនឿ​ចំពោះ​សមត្ថកិច្ច​នោះ​ឡើយ ព្រោះ​លោកស្រី និង​អ្នក​បឹងកក់ ដែល​រង​របួស​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​បាន​ភ្ជាប់​នូវ​រូបថត​ជន​ដៃដល់ និង​បន្ទះ​ស៊ីឌី វីដេអូ​នៃ​សកម្មភាព​នៅ​ពេល​បង្ក្រាប​នោះ អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ៖ «»។

តំណាង​សហគមន៍​បឹងកក់ លោកស្រី ទេព វន្នី ដែល​បាន​ស្ថិត​ក្នុង​ហេតុការណ៍​ហិង្សា​ដែរ​នោះ យល់​ថា ការ​កោះ​ហៅ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គ្រាន់​តែ​​ធ្វើ​ដើម្បី​ទាក់ទាញ​ចិត្ត​ពលរដ្ឋ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ និង​គ្មាន​ឆន្ទៈ​ដោះស្រាយ​ពិតប្រាកដ​ជូន​ពលរដ្ឋ​រងគ្រោះ​នោះ​ឡើយ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សមត្ថកិច្ច​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សាកសួរ​បន្ថែម និង​ដឹង​ពី​វិធានការ​យ៉ាង​ណា​ជុំវិញ​ករណី​នេះ។ ប៉ុន្តែ​បើ​តាម​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ចំនួន ៥​នាក់ ដែល​បាន​ចូល​ទៅ​បំភ្លឺ​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​ក្រសួង​មហាផ្ទៃ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​កំណត់​ហេតុ​នេះ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​នីតិវិធី​បន្ត។

ទាក់ទិន​នឹង​រឿង​នេះ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​យឺតយ៉ាវ​របស់​សមត្ថកិច្ច គឺ​ជា​បញ្ហា​មួយ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​កាន់តែ​បាត់​ទំនុក​ចិត្ត​លើ​អាជ្ញាធរ ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​គួរ​តែ​សហការ​គ្នា​ស៊ើប​អង្កេត​រក​ដំណោះស្រាយ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស៖ «»។

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រុម​ស្ត្រី​បឹងកក់ អះអាង​ថា ក្រុម​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់ និង​ជន​ស្លៀក​ស៊ីវិល បាន​ប្រើ​ហិង្សា​ទៅ​លើ​ពួកគាត់​ដោយ​ខ្លះ​បាន​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​បណ្ដាល​ឱ្យ​អ្នក​ខ្លះ​របួស​ដៃ ជើង ខ្លួន និង​ក្បាល។ ហិង្សា​កាល​ណោះ​កើត​ឡើង​ខណៈ​ដែល​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា ជាង ១០​នាក់ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ឯ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី និង​លំនៅឋាន​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ដីធ្លី​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព៕

No comments: