A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 May 2016

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ


ដោយ ថា កិត្យា
2016-05-25

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/San Sel


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។ ចំណែក​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បារម្ភ​ពី​បញ្ហា​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ពេល​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​ពេល​បោះឆ្នោត ដោយសារ​វា​ចំ​រដូវ​ធ្លាក់​ភ្លៀង ហើយ​ស្រប​ពេល​ដែល​ការ​ធ្វើ និង​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រកាស​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ថ្ងៃ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​នេះ គឺ​ដើម្បី​សម្រួល​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​អាជ្ញាធរ ត្រៀម​លក្ខណៈ​រៀបចំ​ការ​បោះឆ្នោត និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​ជាង ២​លាន​នាក់​ទៀត ដើម្បី​កុំ​ឲ្យ​ពើប​ប្រទះ​ការ​ចោទ​ប្រកាន់​ដូច​ពេល​កន្លង​មក ពី​រឿង​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត៖ «»។

ក្រោយ​ពី​រដ្ឋាភិបាល​កំណត់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នោះ គ.ជ.ប ថ្មី អះអាង​ថា នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ នៅ​ពេល​ដែល​ទទួល​បាន​សម្ភារៈ​សម្រាប់​ការ​ចុះ​បញ្ជី​បោះឆ្នោត​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា។



អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ខិតខំ​ធ្វើ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ទាន់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ គណបក្ស​ប្រឆាំង និង​អង្គការ​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត នៅ​តែ​មើល​ឃើញ​ថា ការ​ធ្វើ និង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​នៅ​តែ​មាន​ភាព​យឺតយ៉ាវ និង​មាន​ភាព​មិន​ប្រក្រតី។

ជុំវិញ​ការ​កំណត់​ពេលវេលា​នៃ​ការ​បោះឆ្នោត​វិញ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​យុវជន​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​ពេល​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ៖ «»។

រីឯ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ សម្រាប់​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​កំណត់​យក​ថ្ងៃ​អាទិត្យ សប្ដាហ៍​ទី​៤ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នេះ គឺ​ចំ​រដូវ​វស្សា។ ដូច្នេះ នាំ​ឲ្យ​មាន​ការ​លំបាក​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ និង​មន្ត្រី គ.ជ.ប ផង​ដែរ៖ «»។

កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ធ្លាប់​បាន​ជួប​ជជែក​ពី​គម្រោង​រំកិល​ពេលវេលា​នៃ​ការ​បោះឆ្នោត ទាំង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ មក​ធ្វើ​នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំ​វិញ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ទីបំផុត លោក ហ៊ុន សែន ប្រកាស​នៅ​ពេល​នេះ​ថា ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​តែ​ធ្វើ​នៅ​ក្នុង​ខែ​កក្កដា ដដែល។

លោក សំ គន្ធាមី កត់​សម្គាល់​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មាន​សុចរិតភាព ត្រឹមត្រូវ និង​យុត្តិធម៌​នោះ រដ្ឋាភិបាល​ត្រូវ​តែ​សហការ​ជាមួយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្ដារ​បរិយាកាស​នយោបាយ​ឲ្យ​ប្រសើរ​ឡើង​វិញ៕

1 comment:

Anonymous said...

កុំជោអាឡប់ យួន មិនស្របច្បាប់ជាង៣លានវើយ ចយដឹកអើយ ពួកវាដាក់ឈ្មោះសុទ្ធតែស្មែរ តែពូលីស ខ្មែរថា ឲ្យដាក់ឈ្មោះ យួនផង ខ្លាចក្រែង វាភ្លេចឈ្មោះស្មែរណា ដាល់ពេលបោះឆ្នោតខ្លាចរកឈ្មោះមិនឃើញ ឃើញទេតាមពិត ទៅ ស្មែរឬខ្មែរ? អាឡប់អើយវាចប់ហើយ ខ្មែរយកកូននៅក្នុងអង្រឹងមកជួយបើទៀត ក៍មិនឈ្នះ ដុកលើ សែន ដែរ តើមានទេ?