A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 May 2016

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​មនុស្ស​៤​នាក់​ទៅ​បំភ្លឺ​រឿង​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​មនុស្ស​៤​នាក់​ទៅ​បំភ្លឺ​រឿង​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក

ដោយ រដ្ឋា វិសាល
2016-05-17 rfa
 
 សហគមន៍ ប៊ូស្រា ទាមទារ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៨៥៥ ២០១៦
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កាន់​បដា​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ថត​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Facebook)។
 Photo provided
   

នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៊ូស្រា កោះ​ហៅ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ឃុំ​ប៊ូស្រា ចំនួន ៤​នាក់ ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ថត​រូប​លើក​បដា​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​គាំទ្រ​សកម្មជន​សិទ្ធិមនុស្ស​អង្គការ​អាដហុក និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។
សកម្មជន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ២​នាក់ បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប៊ូស្រា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ពាក់ព័ន្ធ​លិខិត​អញ្ជើញ​ចំនួន​ពីរ​ផ្សេង​គ្នា​របស់​មន្ត្រី​នគរបាល​​ប៉ុស្តិ៍​ដើម្បី​បំភ្លឺ​ករណី​លើក​បដា​បញ្ចេញមតិ​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook)។

តំណាង​សហគមន៍​ទាំង ២​នាក់ គឺ​លោក ក្រើង តុលា និង​លោក ក្លាង ភូ ប៉ុន្តែ​មិន​មាន​ការ​ឃាត់​ខ្លួន​អ្នក​ទាំង​ពីរ​ក្នុង​ការ​ហៅ​ទៅ​សាកសួរ​នេះ​ទេ។

តំណាង​សហគមន៍​ម្នាក់​ក្នុង​ចំណោម ៤​នាក់ គឺ​លោក ក្រើង តុលា កត់សំគាល់​ថា ការ​កោះ​ហៅ​នេះ​ទាក់ទិន​សមាជិក​សហគមន៍​ប្រមាណ ១០០​នាក់ ជួបជុំ​គ្នា​ថត​រូប​លើក​បដា​បញ្ចេញមតិ​ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាល​ពី​ដើម​ខែ​ឧសភា។ លោក​បន្ត​ថា ប៉ូលិស​បាន​សាកសួរ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ពី​ក្រោយ​ការ​លើក​បដា​នេះ ក៏​ប៉ុន្តែ​​សហគមន៍​បដិសេធ​មិន​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ញុះញង់​បញ្ហា​នេះ​ទេ៖ «នេះ​ជា​រឿង​ធម្មតា​ដើម្បី​បំពេញ​ភារកិច្ច​របស់​គាត់ យើង​អត់​បាន​ជេរប្រមាថ​គាត់​ទេ។ ខ្ញុំ​គិត​ថា អត់​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ បើ​និយាយ​ពី​ផ្លូវ​ច្បាប់​យើង​អត់​មាន​ខុស​ទេ»។
 
កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា មន្ត្រី​ប៉ូលិស​ឃុំ​ប៊ូស្រា បាន​ទូរស័ព្ទ​ហៅ​តំណាង​សហគមន៍​ឃុំ​ប៊ូស្រា គឺ​លោក ក្លាង ភូ និង​លោក ស្រើញ ទិច ចំនួន​ពីរ​លើក គឺ​ទៅ​បំភ្លឺ​នៅ​ផ្ទះ​អនុ​ប្រធាន​ប៉ុស្តិ៍​មួយ​លើក និង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​មួយ​លើក។ ដោយ​ឡែក​មន្ត្រី​ប៉ូលិស​បាន​កោះ​ហៅ​តំណាង​សហគមន៍ ២​នាក់​ទៀត​គឺ​​លោក ក្រើន តុលា និង​លោក ឃុត ចាន់រ៉ា ឲ្យ​ទៅ​បំភ្លឺ នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក៏​ប៉ុន្តែ​លោក ឃុត ចាន់រ៉ា ជាប់​រវល់ ទើប​លោក ក្លាង ភូ ចូល​ខ្លួន​ទៅ​ជំនួស។

ទាក់ទិន​ការ​កោះហៅ​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ប៊ូស្រា លោក សឿន សុភ័ក្រ បញ្ជាក់​ថា នេះ​ជា​តួនាទី​របស់​លោក​ដែល​ធ្វើ​តាម​បទបញ្ជា​របស់​ស្នងការ​ប៉ូលិស​ដើម្បី​សាកសួរ​ពី​គោលបំណង​សហគមន៍​ទាក់ទិន​ការ​លើក​បដា​នេះ។ លោក​ថា សមត្ថកិច្ច​មិន​បាន​គំរាមកំហែង ឬ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​អ្វី​នោះ​​ឡើយ៖ «ហៅ​សហគមន៍​មក​បំភ្លឺ​គាត់​មាន​បំណង​អ្វី? គាត់​ធ្វើ​ស្អីៗ អ៊ីចឹង​អត់​មាន​បញ្ហា​អ្វី​ទេ គាត់​អត់​មាន​​ធ្វើ​អ្វី​ទេ»។

បដា​ដែល​សហគមន៍​ប៊ូស្រា ថត​រូប​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​មាន​ខ្លឹមសារ​ថា "យើងខ្ញុំ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី តែងតែ​ដឹងគុណ និង​គាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ជានិច្ច។ ប៉ុន្តែ​សូម​សម្ដេច​ដោះលែង​មន្ត្រី គ.ជ.ប និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ។ យើង​ខ្ញុំ​ប្រជា​សហគមន៍​មាន​ការ​សោកស្ដាយ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌"។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាមកំហែង និង​រំលោភ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ លោក​ថា ការ​លើក​បដា​ថត​រូប​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​សហគមន៍ មិន​បាន​ប៉ះពាល់​សិទ្ធិ​បុគ្គល​ណា​ផ្សេង​ឡើយ៖ «ហាក់​មាន​ការ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ប្រជាពលរដ្ឋ និង​សហគមន៍។ ប៉ុន្មាន​ថ្ងៃ​មុន​គេ​ហៅ​ពីរ​នាក់ ប៉ុន្តែ​គាត់​មិន​ចូល​ទេ ព្រោះ​គ្មាន​លិខិត​អញ្ជើញ»។

មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក ៤​រូប រួម​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី្ន ព្រម​ទាំង​មន្ត្រី គ.ជ.ប ១​រូប គឺ​លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ​មក​សាកសួរ​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា និង​ឈាន​ដល់​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា រួច​បញ្ជូន​មក​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មេសា ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ឧសភា តុលាការ​សម្រេច​បញ្ជូន​ពួកគេ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី៕

1 comment:

Kim Ea said...

Human right in the nation start to shrink now . Any expression of idea or wear wrong color of cloth in Monday was considered as a conspiracy to put down or make trouble to government.what else we Khmer still have it .If you are not in their ludicrous party ,every move as sex secret or word onn the conversation need to be carefully craft, soon before you have legitimate sex with your legal wife you need to alert the authority first and don't talk "i love you honey" or something ,if the police hear it, they will take you to jail without any court order .Like the western civilization fun talk said shoot first and ask you later . What the hell is this ? DEMOCRACY ?