A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 May 2016

លីកាដូ​បង្ហាញ​ចំនួន​អ្នក​ទោស​នយោបាយ​ជាប់​ពន្ធនាគារ​មាន​ការ​កើន​ឡើង


ដោយ សុ ជីវី
2016-05-17 rfa

លីកាដូ​អ្នក​ទោស​នយោបាយ ៨៥៥
១៧-ឧសភា-២០១៦៖ ទំព័រ​អ្នក​ទោស​នយោបាយ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)។ Screenshot
 
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បញ្ជាក់​ថា ចំនួន​អ្នក​ទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ខ្លាំង នៅ​ក្នុង​រយៈពេល​ដែល​អាជ្ញាធរ​កាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​មតិ​រិះគន់។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​នេះ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មក ការ​បំភិត​បំភ័យ​របស់​រាជ​រដ្ឋាភិបាល​ទៅ​លើ​អ្នក​រិះគន់ គឺ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ និង​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ដោយ​បញ្ហា​នយោបាយ ក៏​កើន​ឡើង។

អង្គការ​លីកាដូ បង្កើត​ឲ្យ​មាន​ទំព័រ​អ្នក​ទោស​នយោបាយ​មួយ​នៅ​ក្នុង​គេហទំព័រ​របស់​អង្គការ​នេះ ដោយ​មាន​អាសយដ្ឋាន (http://www.licadho-cambodia.org/political_prisoners) ដែល​ផ្ទុក​នូវ​ព័ត៌មាន​នៃ​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ ថែម​ទាំង​ដាក់​រូបថត​អ្នក​ទាំង​នោះ​ទៀត​ផង។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​អ្នក​ទាំងអស់​នោះ មនុស្ស​មួយ​ចំនួន គឺ​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ផ្នែក​បរិស្ថាន ព្រះសង្ឃ សិស្ស​និស្សិត សកម្មជន សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ជំទាស់ និង​អ្នក​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស។ អ្នក​ទាំងអស់​នោះ ត្រូវ​បាន​គេ​ឃុំ​ដោយ​ផ្អែក​លើ​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ខុសៗ​គ្នា ប៉ុន្តែ​ជា​រួម ការ​ជាប់​ឃុំ​របស់​អ្នក​ទាំង​នោះ​បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជាច្រើន​លើក​ច្រើន​សា​ហើយ​ថា នៅ​កម្ពុជា ពុំ​មាន​អ្នក​ទោស​នយោបាយ​ឡើយ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​ទោស៕

No comments: