A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 May 2016

ពាណិជ្ជកម្ម​វៀតណាម​ប្រឈម​នឹង​ការភ្ជាប់​ទៅ​នឹង​សិទ្ធិមនុស្ស


21 ឧសភា 2016

Standford Steve
Trung Nguyen

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ធ្វើការ​ក្នុង​ចំការ​ក្នុង​ខេត្ត​ Ha Nam នៅ​ក្រៅ​ក្រុង​ហាណូយ។ ដំណើរ​ទស្សកិច្ច​របស់ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ត្រូវ​គេ​រំពឹង​ថា​នឹង​និយាយ​អំពី​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ និង​បញ្ហាទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។
រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ធ្វើការ​ក្នុង​ចំការ​ក្នុង​ខេត្ត​ Ha Nam នៅ​ក្រៅ​ក្រុង​ហាណូយ។ ដំណើរ​ទស្សកិច្ច​របស់ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ត្រូវ​គេ​រំពឹង​ថា​នឹង​និយាយ​អំពី​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ និង​បញ្ហាទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។


ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​របស់​លោក​ Obama ទៅ​កាន់​ប្រទេស​វៀតណាម ត្រូវ​​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ចំណុច​របត់​នៃ​កំណើន​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​លក្ខណៈ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​២ ដែល​ធ្លាប់​ច្បាំង​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍។

ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​របស់​លោក​ប្រធានាធិបតី​អាមេរិក Barack Obama ទៅ​កាន់​ប្រទេស​វៀតណាម ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ម៉ោង​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ចំណុច​របត់​នៃ​កំណើន​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​លក្ខណៈ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​២ ដែល​ធ្លាប់​ច្បាំង​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍។

មាន​ការទម្លុះ​របាំង​សេដ្ឋកិច្ច​សំខាន់​មួយ​ចំនួន​សម្រាប់​ប្រទេស​ជា​អតីត​សត្រូវ​នឹង​គ្នា​ទាំង​ពីរ ចាប់​តាំង​ពី​ចំណង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ក្រុង Washington បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​១៩៩៥​មក។ ឥឡូវ​នេះ ការនាំចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​លើស​ពីកម្រិត​នាំចេញ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដ​ទៃ​ទៀត ខណៈ​ដែល​ការនាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​វៀតណាម​បាន​កើន​ឡើង​យ៉ាង​គំហុក។



​ប្រទេស​វៀតណាម គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១២​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​សមាជិកភាព​នេះ​ផ្តល់​អាទិភាព​ដល់​ប្រទេស​វៀតណាម​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ដែល​មិនមែន​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ។

លោក Tuong Lai អតីត​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​មាន​ប្រសាសន៍​ថា «កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គឺ​ជា​គន្លឹះ​ក្នុង​ការជួយ​ដល់​ប្រទេស​វៀតណាម​ឲ្យ​ចាប់​ផ្តើម​ទំព័រ​ថ្មី​មួយ និង​ឃ្លាត​ចេញ​ពីរង្វង់​ប្រទេស​ចិន»។

ក៏​ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP នេះ ក៏​ប្រឈម​នឹង​ឧបសគ្គ​ផ្លូវ​ច្បាប់​នៅ​ក្នុង​រដ្ឋធានី Washington ផង​ដែរ ដែល​អ្នក​ជំទាស់​មួយ​ចំនួននឹង​លើក​ឡើង​ពី​ការជំទាស់​របស់​ខ្លួន​ក្នុង​ចំណោម​ក្តី​បារម្ភ​ជាច្រើន​ទៀត ​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ហៅ​ថា ជា​របប​ផ្តាច់ការ​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ភាគី​វៀតណាម​ចង់​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ពង្រីក​បន្ថែម​ទៀត និង​ដាក់បញ្ចូល​វិស័យ​មួយ​ដែល​មក​ទល់​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ​គេ​ពិបាក​នឹង​ស្រមើលស្រមៃ​ដល់​នោះ​ គឺ​ជា​អាវុធ​យុទ្ធ​ភ័ណ្ឌ។

លោក Cu Chi Loi នាយក​វិទ្យាស្ថាន​វៀតណាម​សម្រាប់​ការសិក្សា​អាមេរិក​បាន​ថ្លែង​ប្រាប់​ VOA ថា «ការដក​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​ចេញ​ពី​វៀតណាម​ក៏​ជា​និមិត្តសញ្ញា​ដ៏​សំខាន់​មួយ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ភាពជាដៃគូ​យ៉ាង​ទូលំទូលាយ។ ការរក្សា​ទណ្ឌកម្ម​នេះ​នឹង​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​កម្រិត»។

សហរដ្ឋអាមេរិក​បាន​ដក​ទណ្ឌកម្ម​លក់​អាវុធ​មួយ​ចំនួន​ដែល​មាន​រយៈពេល​៣​ទសវត្សរ៍​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា «អនាគត​នៃ​ការផ្ទេរ​គ្រឿង​សព្វាវុធសម្រាប់​សន្តិសុខ​ផ្លូវ​ទឹក»។ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​១៨​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ជាប់​កិច្ចសន្យា​របស់​អាមេរិក​មួយ ឲ្យ​ផលិត​នាវា​យាមល្បាត​ធ្វើ​ពី​អាលុយមីញ៉ូម​ដែល​មាន​ប្រវែង​២២​ម៉ែត្រ​ចំនួន​ពីរ​គ្រឿង សម្រាប់​យាមល្បាត​នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​វៀតណាម។

កាល​ពី​ដើម​ខែ​នេះ លោក​ឯកអគ្គរដ្ឋទូត​របស់​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិក Pham Quang Vinh បាន​ថ្លែង​ប្រាប់​អ្នកចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សង្គ្រាម​វៀតណាម​នៅ​ក្នុង​រដ្ឋTexas ថា ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​គឺ​ជា​ឧបសគ្គ​មួយ​កាល​ពី​អតីតកាល ដែល​គួរ​តែ​ត្រូវ​បាន​ដកចេញ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដែល​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​ទាំងស្រុង​ និង​កម្រិត​ភាពជា​ដៃគូ​ទូលំទូលាយ​នា​ពេល​បច្ចុប្បន្ន​នេះ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក Ash Carter បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​គ្រប់គ្រង​អាវុធ​របស់​ព្រឹទ្ធសភា​ថា លោក​គាំទ្រ​ចំពោះ​ការដកទណ្ឌកម្ម​ទាំងស្រុង​នេះ​ចេញ។

លោក Loi បាន​ថ្លែង​ប្រាប់ VOA ថា ប្រទេស​វៀតណាម​និង​សហរដ្ឋអាមេរិក​មាន​ជំហរ​ដូចគ្នា​ចំពោះ​បញ្ហា​យុទ្ធសាស្រ្ត​ថ្នាក់​តំបន់​និង​បញ្ហា​សន្តិសុខ​មួយ​ចំនួន ជាពិសេស​ការប្រយ័ត្នប្រយែង​ទៅវិញ​ទៅមក​ចំពោះ​គោលបំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ក្រុង Washington អាច​យក​ឈ្នះ​លើ​ឧបសគ្គ​និង​ភាពខុស​គ្នា​ជាច្រើន​បាន។

ការសង្កេត​មើល​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក Obama នឹង​ក្លាយ​ជា​សញ្ញា​បង្ហាញ​ថា តើ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ឆន្ទៈ​នឹង​រឹត​ចំណង​យុទ្ធសាស្រ្ត​កាន់​តែ​ជិតស្និទ្ធ​ដល់​កម្រិត​ណា។ ​

កំហឹង​របស់​សាធារណជន​វៀតណាម​កំពុង​តែ​កើនឡើង​ជុំវិញ​ការរាន​របស់​ចិន​យក​តំបន់​ថ្មប៉ះប្រះទឹក​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ ប៉ុន្តែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​គឺ​ដើម្បី​ចៀសវាង​មិន​មាន​សម្ព័ន្ធមិត្ត​ ដើម្បី​កុំ​ឲ្យ​មាន​ទីបញ្ជាការដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឬ​ពឹង​ផ្អែក​លើ​ប្រទេស​ដទៃ​ដើម្បី​ការពារ​ខ្លួន។

ថ្វីដ្បិត​តែ​មាន​ជំហរ​យ៉ាង​ដូច្នេះ​ក៏​ពិត​មែន ក៏​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​នេះ​ចេញ​ទាំង​ស្រុង មន្ទីរ​បញ្ចកោណ​នឹង​ទទួល​បាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ដែន​អាកាស​ឬ​កំពង់ផែ​របស់​វៀតណាម ដូចជា​នៅ​ឆកសមុទ្រ Cam Ranh ជាដើម។

បញ្ហា​ដ៏​ពិបាក​នឹង​ដោះស្រាយ​មួយ​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​កាន់​តែ​ទូលំទូលាយ​ជាង​មុន​នេះ​គឺ​ថា សហរដ្ឋអាមេរិក​រិះគន់​វៀតណាម​ចំពោះ​សេរីភាព​ជនស៊ីវិល ដែល​នៅ​តែ​គួរ​ឲ្យ​ព្រួយបារម្ភ​។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស Human Rights Watch។ ​

កាសែត The Washington Post បាន​ចុះ​ផ្សាយ​វិចារណកថា​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ថា «ការដក​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​ទំនង​ជា​មាន​ហេតុផល​សមរម្យ ប៉ុន្តែ​លោក Obama គួរ​តែ​ទទូច​ឲ្យ​មាន​ការលើក​កម្ពស់​សិទ្ធិមនុស្ស មុន​ពេល​ដកទណ្ឌកម្ម​នេះ​ចេញ»។ ​

ការកើនឡើង​ចំនួន​អ្នក​សរសេរ blog និង​សកម្មជន​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ក៏​សម្តែង​ចេញ​នូវ​ការចង់​បាន​លទ្ធិប្រជាធិបតេយ្យ សេរីភាព​និង​តម្លាភាព​ខ្លាំង​ជាងមុន​ផង​ដែរ ប៉ុន្តែ​ពួកគេ​ទាំងនោះ​ប្រឈម​នឹង​ការដាក់ទោស​ពី​អាជ្ញាធរ ដែល​មាន​ចាប់​ពី​ការបំភិតបំភ័យ​រហូត​ដល់​ការចាប់​ដាក់​ពន្ធនាគារ។

លោក Loi បាន​មាន​ប្រសាសន៍​ថា «សហរដ្ឋអាមេរិក​និង​ស្ថាប័ន​អន្តរជាតិ​ត្រូវ​តែ​ទទួល​ស្គាល់​ថា សិទ្ធិមនុស្ស​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ពេល​ថ្មីៗ​នេះ​ប្រសើរ​ឡើង​ជាង​មុន​យ៉ាង​ខ្លាំង។ នេះ​ជា​ចំណុច​ដែល​គួរ​តែ​យក​ទៅ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់។ ប្រាកដ​ណាស់ ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​តែ​ប្រឈម​នឹង​ការលំបាក​និង​ឧបសគ្គ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ»។​

ប្រជាជន​វៀតណាម​មួយ​ចំនួន ដូចជា​លោក​សាស្ត្រាចារ្យ Lai ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង Washington ទុក​បញ្ហា​នេះ​នៅ​មួយ​ឡែក​សិន។ ​

លោក​បាន​ថ្លែង​ប្រាប់ VOA ថា «កាលណា​សេដ្ឋកិច្ច​ត្រូវ​បាន​ពង្រឹង នោះ​វា​គឺ​ជា​ពេលវេលា​សមស្រប​សម្រាប់​ពិភាក្សា​អំពី​ការផ្លាស់ប្ដូរ​សង្គម​និង​សិទ្ធិមនុស្ស»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​វៀតណាម​ហាក់​ដូច​ជា​បង្កើន​បញ្ហា​បរិស្ថាន ដែល​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​នេះ។​

បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ការប្រឆាំង​តវ៉ា ដែល​ត្រូវ​បាន​បំបែក​ដោយ​ក្រុមប៉ូលិស​នោះ គឺ​ជា​ការងាប់​ត្រី​១០០​តោន​ក្បាល​នៅ​ឆ្នេរសមុទ្រ​ប៉ែក​កណ្តាល​នៃ​ប្រទេស​វៀតណាម។ ហ្វូង​បាតុករ​បាន​បន្ទោស​ការងាប់​សត្វ​ត្រី​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ថា​បណ្តាល​មក​ពី​ការបញ្ចេញ​សារធាតុ​គីមី​ពុល​ពី​រោងចក្រ​ផលិត​ដែក​របស់​តៃវ៉ាន់​ដែល​ទើប​តែ​បង្កើត​ថ្មី។

ការិយាល័យ​ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ថា៖

«យើង​មាន​ការព្រួយបារម្ភ​អំពី​ការកើនឡើង​កម្រិត​នៃ​អំពើ​ហិង្សា​ទៅ​លើ​អ្នកតវ៉ា​ជនជាតិ​វៀតណាម ដែល​បញ្ចេញ​កំហឹង​របស់​ពួកគេ​ទៅ​លើ​ការងាប់​សត្វត្រី​ក្នុង​ចំនួន​ច្រើន​ដ៏​អាថ៌កំបាំង​នៅ​ក្នុង​ឆ្នេរសមុទ្រ​ប៉ែក​កណ្តាល​នៃ​ប្រទេស​វៀតណាម។ យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការប្រមូល​ផ្តុំ ដែល​ស្រប​ទៅ​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ»។

បាតុកម្ម​នេះ​បាន​រីករាលដាល​ទូទាំង​រដ្ឋធានី ហាណូយ ទីក្រុង​ហូជីមិញ ហើយ​បន្ទាប់​មក​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ។ ហេតុ​ដូច្នេះ​ហើយ ក្រុមអាជ្ញាធរ​អាច​នឹង​ប្រឈម​ជាមួយ​នឹង​ហ្វូង​បាតុករ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Obama មួយ​ថ្ងៃ៕​

ប្រែសម្រួល​ដោយ​ ហុង ចិន្តា

No comments: