A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 May 2016

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស
ដោយ យាង សុជាមេត្តា
2016-05-09

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ២០១៦ ៨៥៥
សង្គម​ស៊ីវិល និង​ពលរដ្ឋ​ឃ្លាំ​មើល​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ត្រូវ​ឃាត់​ខ្លួន នៅ​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya


គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (The International Commission of Jurists = ICJ) ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ឧសភា អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) មួយ​នេះ សម្ដែង​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យាយី​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​នានា​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បើ​សិន​រក​ឃើញ​ថា ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​បំពាន​ច្បាប់។ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​បាប និង​គំរាម​កំហែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​បន្ត​ទៀត និង​ត្រូវ​គោរព​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​រដ្ឋ​ភាគី ពិសេស​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។



ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ នៃ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ស្រប​ពេល​ដែល​កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​តាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ពី​ការ​យាយី​ដោយសារ​ការ​បំពេញ​ការងារ​របស់​ខ្លួន ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ពេល​នេះ បង្ហាញ​ឲ្យ​ឃើញ​រឹត​តែ​ច្បាស់​ពី​ចេតនា​របស់​រដ្ឋាភិបាល ក្នុង​ការ​បំភិតបំភ័យ និង​បំបិទ​សំឡេង​របស់​សង្គម​ស៊ីវិល ដែល​លោក​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​ជា​ថ្មី​ឡើង​វិញ។

ការ​ទទូច​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ក៏​ស្រប​ពេល​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជិត ១០​នាក់​បន្ថែម​ទៀត ក្នុង​ពេល​ពួក​គេ​ជួប​ជុំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដែល​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​វិញ៕

2 comments:

Anonymous said...

ហ៊ួន ស៊ែន ថាសង្គមស៊ីវិលទាំងនោះជា សត្រូវ ដ៍ធំចំពោះអំណាចរបស់គេ ព្រោះអ្នកទាំងនោះចេះតែបើកកកាយ នៅអំពើដែលគេខំលាក់បាំង ពីប្រជាជនមកលាតត្រដាង នៅអ្វីៗដែលមិនល្អសម្រាប់ខ្មែរ ។ ដូចជាអំពើពុករលួយរបស់ពួកគេ រឹបអូសយកដី ដោយលើកយកការ អភិវាត់ មិនមែន អភិវឌ្ឍន៍ ទេ យួនយកដីតាមចិត្ត មិនតែតាមទល់ដែនទេ ឲ្យតែយួនចង្អុល គឺ ហ៊ុន សែន លើកឲ្យតែម្តង ហើយប្រជាជនយួនមានសិទ្ធិដើរចេញចូលនឹងមកនៅស្រុកស្មែរតាមចិត្ត រឿងទាំងនេះហើយដែលធ្វើឲ្យ ហ៊ួន ស៊ែន រងារនោះ ទោះជាពួកគេគ្មានអាវុធមែន តែពាក្យដែលគេបើកកកាយនោះ ដូចជាកាប់ក្បាល ហ៊ួន ស៊ែន អញ្ចឹង ហេតុដូច្នេះហើយបានជាមានការចាប់ចងមិនឈប់នោះ។

Anonymous said...

Hun Sen Chkuot Mern Tern Heuy !!
Yumphubal came to get him but he does not want to go. That's why he acts so crazy.