
Sam Rainsy
០២ មេសា ២០១៦ / 02 April 2016 – The communist Republic and King Norodom Sihanouk (see attached press cut).
ខ្លឹមសារ នៃលិខិតរបស់ខ្ញុំ ចុះផ្សាយថ្ងៃនេះ ក្នុងកាសែត ខេមបូឌាដេលី (Cambodia Daily) ៖ សាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្លាប់សម្តេចព្រះនរោត្តមសីហនុ តាមផ្លូវចិត្ត និងផ្លូវនយោបាយ កាលពីឆ្នាំ១៩៧៩។
ហេង សំរិន អត់មានសិទ្ធិអ្វីប្តឹងខ្ញុំទេ។ បើមាននរណាម្នាក់អាចមានសិទ្ធិប្តឹងខ្ញុំ គឺ ប៉ែន សុវណ្ណ ឯណោះទេ ដែលជាបិតា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ប៉ែន សុវណ្ណ នេះជានាយករដ្ឋមន្ត្រីមុនគេ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយជាអគ្គលេខាធិការ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឪគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ។ រហូតមកដល់ចុងឆ្នាំ១៩៨១ ប៉ែន សុវណ្ណ មានតំណែង និងតួនាទីធំជាងគេបង្អស់ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្តុបឡើងដោយកងទ័ពយួនឈ្លានពាន នៅដើមឆ្នាំ១៩៧៩។ បើប៉ែន សុវណ្ណ មិនជំទាស់ពីអ្វីដែលខ្ញុំបានលើកឡើងនោះទេ គ្មាននរណាអាចជំទាស់បានទេ។
តាមការពិត របបសាធារណរដ្ឋប្រជាមាណិតកម្ពុជា បានវាយប្រហារ ជេរប្រមាថ និងមួលបង្កាច់ សម្តេចព្រះនរោត្តមសីហនុ យ៉ាងធ្ងន់ធ្ងរបំផុត មុននឹងធ្វើឃាតព្រះអង្គ តាមផ្លូវចិត្ត និងផ្លូវនយោបាយ តាមរយៈការប្រកាស សាធារណរដ្ឋ (កម្ចាត់ស្តេច) របស់ពួកគេ កាលពីឆ្នាំ ១៩៧៩។
No comments:
Post a Comment