A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

សម្តេច​ប៉ាប Francis ​​​​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ជនអន្តោប្រវេសន៍​នៅ​លើ​កោះ Lesbos



សម្តេច​ប៉ាប Francis ​បាន​​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ជំរំុ​ឃុំឃាំង Moria នៅ​លើ​កោះ Lesbos នៅ​ថ្ងៃ​សៅរ៍​នេះ។
សម្តេច​ប៉ាប Francis ​បាន​​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ជំរំុ​ឃុំឃាំង Moria នៅ​លើ​កោះ Lesbos នៅ​ថ្ងៃ​សៅរ៍​នេះ។



នៅ​ក្នុង​ពិធី​សូត្រ​ធម៌​នៅ​យប់​មុន​បុណ្យ​ណូអែល សម្តេច​ប៉ាបប្រកាស​កុំ​ឲ្យ​ធ្វើ​អ្វី​ឲ្យ​ហួសហេតុ
សម្តេចប៉ាប​ហ្វ្រង់ស៊ីស​ស្ថិត​នៅ​ប្រទេស​ម៉ិកស៊ិក​ក្រោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​សាមគ្គីភាព​ផ្នែក​សាសនា
16 មេសា 2016


សម្តេច​ប៉ាប Francis ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ជំរំុ​ឃុំឃាំង Moria នៅ​លើ​កោះ Lesbos នៅ​ថ្ងៃ​សៅរ៍​នេះ។

មនុស្ស​ប្រុស​ស្រី និង ក្មេងៗ​មួយ​ចំនួន​បាន​ស្រក់ទឹកភ្នែក​នៅ​ពេល​ពួកគេ​បាន​ជួប​ជាមួយ​នឹង​សម្តេច​ប៉ាប។ បុរស​ម្នាក់​បាន​និយាយ​ថា «​អរគុណ​ព្រះ​ជា​ម្ចាស់។ អរគុណ។ សូម​លោក​ឳ​ប្រោះព្រំខ្ញុំ​ផង»។

សម្តេច​ប៉ាប Francis ក៏បាន​ទទួល​យក​ស្នាដៃ​សិល្បៈ​ពី​កុមារ​មួយ​ចំនួន​ផង​ដែរ។ ខណៈ​ដែល​ទ្រង់ហុចស្នាដៃ​សិល្បៈ​មួយ​ទៅ​ឲ្យជំនួយការ​របស់​ទ្រង់ ទ្រង់​បាន​និយាយ​ថា «កុំ​បត់​វា។ ខ្ញុំ​ចង់​ដាក់​វា​នៅ​លើ​តុ​ធ្វើការ​របស់​ខ្ញុំ»។



ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប​កំពុង​តែ​រាយការណ៍​ថា សម្តេច​ប៉ាប Francis ដែលជា​មេដឹកនាំ​សាសនា​គ្រិស្ត​និកាយ Catholics នៅ​ក្នុង​ពិភពលោក នឹង​ត្រឡប់​មក​ដោយ​យក​ជនអន្តោប្រវេសន៍​មួយ​ចំនួន​មក​កាន់ទីក្រុងវ៉ាទីកង់ (Vatican) ជាមួយ​ទ្រង់​។

ទ្រង់​ក៏​បាន​គ្រោង​នឹង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​ជនអន្តោប្រវេសន៍​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​បាន​ធ្វើ​ឡើង ខណៈ​ដែល​សហភាព​អឺរ៉ុប​និង​ប្រទេស​តួគី​អនុវត្ត​កិច្ច​ព្រមព្រៀង​បណ្តេញ​ជនអន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស​ ដើម្បី​បញ្ចប់​វិបត្តិ​ជន​អន្តោប្រវេសន៍ដ៏​អាក្រក់​បំផុត​នៅ​អឺរ៉ុប​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​អន្តោប្រវេសន៍​នេះ​ មិន​បាន​ទទួល​ស្គាល់ពី​ភាពថ្លៃថ្នូរ​របស់​ជនអន្តោប្រវេសន៍​ថា​ជា​មនុស្ស​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ពួកគេចាត់ទុក​ជនអន្តោប្រវេសន៍​ជា​ទំនិញ​ដែល​អាច​ជួញដូរ​ទៅវិញ​ទៅ​មក​បាន​។


រដ្ឋាភិបាល​ទីក្រុង​វ៉ាទីកង់ (Vatican) និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​មិន​មែន​ជា​ការរិះគន់ដោយ​ត្រង់ៗ​ដល់​កិច្ចព្រមព្រៀង​បណ្តេញ​ជនអន្តោប្រវេសន៍​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ដំណើរ​ទស្សនកិច្ច​មនុស្សធម៌​តែ​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

ខ្មែរមិនចេះធ្វើស្រែ ខ្មែរខ្ជិល បានជា ដីខ្មែរ ស្រែយួន ដីខ្មែរ ថៅកែយួន ទន្លេខ្មែរផ្ទះយួន បឹងខ្មែរត្រីយួន ហើយបើរដ្ធាភិបាលខ្មែរវិញ​ យួនឈ្លោះជាមួយខ្មែរ ខ្មែរចូលគុក អ្នកណាពូកែវ៉ៃខ្មែរ បានលើងបុណ្យ អ្នកណានិយាយតវ៉ាអីពីយួន​ចូលគុក តើបងប្អូនមើលឃើញទេថាស្រុកខ្មែរ វានៅជាស្រុកខ្មែរទៀតទេ ?