A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 April 2016

ឯកអគ្គរដ្ឋទូត​អាមេរិក​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ព្រៃ​ឡង់​នៅក្រោយ​ចូលឆ្នាំ


ដោយ យាង សុជាមេត្តា
2016-04-15

វីលៀម ហេដថ៍ (William Heidt) ៦២០
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) ថ្លែង​ក្នុង​សន្និបាត​អប់រំ​របស់​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Cheng Mengchou


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​តំបន់​ព្រៃ​ឡង់​នៅ​ថ្ងៃទី​១៨ មេសា។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ផ្សព្វផ្សាយ​ឲ្យ​ដឹងថា លោក វីលៀម ហេដថ៍ នឹង​ត្រលប់​ពី​ការ​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ព្រៃ​ឡង់​នៅ​ថ្ងៃទី​១៨ មេសា។ គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​មើល​ព្រៃ​ឡង់ គឺ​ដើម្បី​លើក​កំពស់​ការយល់ដឹង ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​បង្កើន​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ព្រៃឈើ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ចូលរួម​ក្នុង​ដំណើរ​មើល ព្រៃឡង់​ជាមួយ លោក វីលៀម ហេដថ៍ត រួមមាន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក សាយ សំអាល់ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឆេង គឹមស៊ុន និង​តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។

ព្រៃ​ឡង់​នៅ​កម្ពុជា​គ្របដណ្តប់​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ។ ព្រៃ​នេះ មាន​សារសំខាន់​សម្រាប់​មនុស្ស​ប្រមាណ​២០​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​ពឹងផ្អែក និង អាស្រ័យ​ផល ជាពិសេស​សម្រាប់​សហគម​ន៍​ជនជាតិដើម​ភាគតិច​កួយ។

ដុត​ឈើ​ព្រៃ​ឡង់ ២០១៥ ៨៥៥
គល់​ឈើ​ដែល​ត្រូវ​បាន​គេ​ដុត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ RFA/Brach Chev




លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ បានប្រកាស​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ព្រៃ ការពារ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​របស់​សង្គមស៊ីវិល និង​ពលរដ្ឋ​ពី​ការកាប់ បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ទាំងនោះ។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល និង​បណ្តាញ​សហគមន៍ ការពារ​ព្រៃ​ឡង់​ហាក់​នៅ​ពុំទាន់​មានជំនឿថា​រដ្ឋាភិបាល​អនុវត្តមាន​ប្រសិទ្ធភាព​នៅឡើយ ខណៈ​នៅមាន​សេចក្តីរាយការណ៍​ជា​ហូរហែ​ថា ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតមាន៕

No comments: