A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 19 April 2016
អង្គការសិទ្ធិមនុស្សថា កញ្ញា ខុម ចាន់តារា នឹងរួចពីការចោទប្រកាន់ បើតុលាការកម្ពុជាឯករាជ្យ
19 មេសា 2016
ផន បុប្ផា
នាង ខុម ចាន់ដារាទី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការអាដហុក កាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ (ផន បុប្ផា/VOA)
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នឹងឡើងតុលាការនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីនាង ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
ភ្នំពេញ —
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នឹងឡើងតុលាការនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីនាង ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនបោះឆ្នោតទម្លាក់ពីកៅអីអនុប្រធានទីមួយនៃរដ្ឋសភាកាលពីឆ្នាំមុននោះ។
កញ្ញា ខុម ចាន់តារាទី ដែលរងការចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា នោះ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ឲ្យទៅបំភ្លឺលើករណីផ្ដល់សក្ខីកម្មក្លែងក្លាយ និងប្រព្រឹត្តអំពើពេស្យាចារនៅថ្ងៃអង្គារសប្ដាហ៍នេះ។
ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់ការស៊ើបអង្កេតសំណុំរឿងនេះតាមបណ្ដឹងដាក់ជូនទៅតុលាការដោយ កញ្ញា ធី សុវណ្ណថា ដែលជាយុវតីដ៏ល្បីល្បាញម្នាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
កញ្ញា ធី សុវណ្ណថា បានប្ដឹងកញ្ញា ខុម ចាន់តារាទី ពីបទបរិហារកេរ្តិ៍ក្នុងការសាសងស្នេហាតាមរយៈខ្សែអាត់សំឡេងបែកធ្លាយមួយ ដែលគេសង្ស័យថាជាសំឡេងរបស់កញ្ញា ខុម ចាន់តារាទី និងសំឡេងរបស់លោក កឹមសុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនោះ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគម អាដហុក ដែលជាអង្គការក្នុងស្រុកធ្វើការដើម្បីការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា ហើយដែលផ្ដល់សេវាមេធាវីការពារតាមផ្លូវច្បាប់ដល់ កញ្ញា ខុម ចាន់តារាទី បាននិយាយថា កញ្ញា ខុម ចាន់តារាទី នឹងមិនមានទោសនោះទេ ប្រសិនបើតុលាការប្រទេសកម្ពុជាមានឯករាជ្យភាពនោះ។
លោក នី សុខា បាននិយាយយ៉ាងដូច្នេះកាលពីរសៀលថ្ងៃច័ន្ទនេះក្នុងសន្និសីទកាសែតមួយនៅសមាគម អាដហុក ក្នុងទីក្រុងភ្នំពេញ។
«ខ្ញុំគិតថាប្រសិនបើតុលាការគាត់ឈរនៅលើជំហរមួយឯករាជ្យពិតប្រាកដ ហើយគាត់ឈរនៅលើជំហរមួយប្រកាន់នូវយុត្តិធម៌ត្រឹមត្រូវ ខ្ញុំគិតថា អត់មានជាបញ្ហាទេ ពីព្រោះកញ្ញាស្រីមុំ គាត់អត់មានទោសពៃអីផង»។
លោក នី សុខា បន្តថា ការផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយអំពីសំណុំរឿងក្ដីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី នេះ ក៏ប្រហែលជារួមចំណែកជួយរកយុត្តិធម៌ដល់កញ្ញាបានខ្លះដែរ។
«យើងគិតថា អាហ្នឹងវាជារឿងសំខាន់នៅស្រុកខ្មែរយើង ពីព្រោះថា នៅក្នុងស្ថានភាពមួយពេលដែលប្រព័ន្ធយុត្តិធម៌យើងនៅខ្សោយ ដូច្នេះយើងត្រូវការមហាជនឲ្យគេបានដឹងឮច្រើននៅក្នុងការជួយគាំទ្រគាត់ ពីព្រោះគិតថានៅក្នុងប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរយើង វាអត់ទាន់មានយុត្តិធម៌បានស្រួលបួល»។
កញ្ញា ខុម ចាន់តារាទី បាននិយាយថា កញ្ញានឹងទៅតុលាការដើម្បីឆ្លើយទៅនឹងការចោទប្រកាន់នានា។
កញ្ញាបានបន្ថែមថា រឿងរ៉ាវទាំងនេះ បានធ្វើអោយកញ្ញាបាត់បង់ការងារនៅហាងកាត់សក់។
«ភ័យខ្លាចគឺភ័យខ្លាចហើយឥឡូវនេះសម្រេចចិត្តឡើងតុលាការ គឺខ្ញុំសម្រេចចិត្តច្បាស់។ ធម្មតាគ្រួសារខ្ញុំ ឬក៏ខ្ញុំ វាបាត់បង់។ ខ្ញុំធ្វើការធម្មតាផ្ដល់លុយកាក់ឲ្យគាត់បន្តិចបន្តួច។ ប៉ុន្តែដល់មានរឿងអញ្ចឹងគឺ វាបាត់បង់សម្រាប់ខ្ញុំទាំងអស់»។
ការចោទប្រកាន់ពីការលួចមានទំនាក់ទំនងស្នេហារបស់លោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់តារាទី បានកើតឡើង បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទរវាងអ្នកទាំងពីរ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ៕
Subscribe to:
Post Comments (Atom)
2 comments:
Poor Khmer sister ! Look what these dirty politician did to this poor girl. She got caught between CPP/Youn & CNRP struggles. What are these heartless doing to this poor girl. I am so sorry for your suffering. Wish they just left her alone.
មើលទៅនាងដូចជាមានបញ្ហាធំ ហួសពីការស្មានមែន ពីអត់ក្លាយទៅជារឿងធំ ជាងយួនយកដីខ្មែរទៅទៀត ឃើញទេយួនចង្អុលត្រង់ណាវារលាយត្រង់នោះហើយ បងប្អូនខ្មែរដូចជាគ្មានដឹងទេថា ដីនៅកំពុងធំដែលយួនបាន៩៩ឆ្នាំនោះ វាធ្វើផ្ទះរាប់ពាន់សម្រាប់ ប្រជាជនវា សុំបងប្អូនខ្មែរគិតមើលទៅនឹងក្លាយទៅយ៉ាងណា?
Post a Comment