A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 19 April 2016

មន្ត្រី​អាមេរិក​និង​កម្ពុជា​ ថា ព្រៃឡង់ នៅ​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​«ខ្លះៗ»

19 មេសា 2016
ពិន ស៊ីសុវណ្ណ

លោក​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​ដំណើរ​ដោយ​តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​មកពី​ក្រសួង​បរិស្ថាន​ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា ​ប្រមាញ់ ​និង​នេសាទ​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​រួម​គ្នា ដើម្បី​ពិនិត្យ​មើលព្រៃ​ឡង់ដែល​មាន​ទំហំ​ជាង​៣០​ម៉ឺន​ហិកតា​ ដែល​នឹង​ត្រូវ​ដាក់​ជា​តំបន់​អភិរក្ស កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក William Heidt ​និង​លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ព្រៃ​នេះ ​នៅ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លះ។

ភ្នំពេញ —

ក្រោយ​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ពិនិត្យ​ព្រៃឡង់​ ដែល​នឹង​ត្រូវ​ដាក់​ជា​តំបន់​អភិរក្ស ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក William Heidt ​និង​លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ព្រៃ​នេះ ​នៅ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លះ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​និង​តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​មកពី​ក្រសួង​បរិស្ថាន​ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា ​ប្រមាញ់ ​និង​នេសាទ​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​រួម​គ្នា ដើម្បី​ពិនិត្យ​មើលព្រៃ​ឡង់ដែល​មាន​ទំហំ​ជាង​៣០​ម៉ឺន​ហិកតា។​

ក្រោយពី​ការ​មើល​ពី​លើ​ឧទ្ធម្ភាគចក្រ​អស់​ពេល​មួយ​ព្រឹក​នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​ William Heidt ​និង​លោក ​សាយ សំអាល់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ដែល​ប្រជ្រៀត​គ្នា​នៅ​ផ្លូវ​ដើរ​ដ៏​តូច​ក្នុង​សណ្ឋាគារ​ Sofitel Phnom Penh ​អំពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ព្រៃ​ឡង់​ និង​ការគំរាម​កំហែង​ដែល​លោក​ទាំង​ពីរ​បាន​ឃើញ​ពី​លើ​ឧទ្ធម្ភាគចក្រ។​

«ពេល​យើង​ទៅ​ដល់​ភ្លាម ​យើង​ឃើញ​ព្រៃ​នេះ​គង់វង្ស​ល្អ​នៅ​ផ្នែក​កណ្ដាល​ ​តែ​យើង​ក៏​ឃើញ​ការ​គំរាម​កំហែង​ដល់​ព្រៃ​នេះ​ដែរ​ ជាពិសេស​នៅ​គែម​ភាគ​ខាង​ត្បូង​ ដែល​ព្រៃ​ជាច្រើន​បាន​បាត់បង់»។​

ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

ទាក់ទង​បញ្ហា​នេះ​ លោក​ សាយ សំអាល់ និយាយ​ថា ​រដ្ឋាភិបាល​ក៏​ត្រូវ​យក​ដី​ដែល​ប្រជា​ពល​រដ្ឋ​បាន​បោះបង់ ​ឬ​លក់​ឲ្យ​អ្នក​មក​ពី​តំបន់​ផ្សេងៗ។

ក្រៅ​ពី​នេះ​ លោក​ថា រដ្ឋ​ក៏​នឹង​ទប់ស្កាត់​ការ​បន្ត​ទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ក្នុង​តំបន់​ព្រៃឡង់​តទៅ​ទៀត​ដែរ។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា ​ការ​អភិរក្ស​ព្រៃ​ឡង់​ ទាមទារ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​អស់​គ្នា ​រួម​ទាំង​អ្នក​យក​ព័ត៌មាន​ផង​ដែរ ព្រោះ​ព្រៃ​នេះ​ជា​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល។

«តំបន់​ហ្នឹង​ក៏​មាន​ការ​កាប់​ទន្ទ្រាន ​ កាប់​ទន្ទ្រានយក​ដី​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ ហ្នឹង​ជា​បញ្ហា។ ហើយ​អង្គការ​សង្គម​ស៊ីវិល ​ក៏​ត្រូវ​ដូច​គ្នា​ដែរ​ ត្រូវ​ថា​ ពន្យល់​មនុស្ស​ទាំងអស់​ថា ​កាតព្វកិច្ច​របស់​ប្រជាជន​ជា​ស្អី កាតព្វកិច្ច​របស់​រដ្ឋ​ជា​ស្អី​ ក្នុង​ការ​អភិរក្ស​ទាំងអស់​គ្នា។​ រឿង​នេះ ​សូម​ជម្រាប​ថា​ មិនមែន​ជា​បញ្ហា​សាមញ្ញ​ទេ ជា​រឿង​លំបាក។​ យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើការ​ទាំងអស់​គ្នា»។

ទោះ​ជា​យ៉ាងណា​ក្ដី​ លោក ​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ឬ NGO Forum ​ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ដែល​មន្ត្រី​រដ្ឋាភិបាល​ច្រើន​បន្ទោស​ពី​បទ​កាប់​ព្រៃ​ ឬ​ទន្រ្ទាន​ដី​ព្រៃ​នោះ​ ភាគ​ច្រើន​គឺ​ត្រូវ​បាន​ឈ្មួញ​ប្រើប្រាស់ ហើយ​ពួក​គាត់​បម្រើ​ឈ្មួញ ព្រោះ​មុខ​របរ​របស់​គាត់ ​ត្រូវ​បាត់​បង់​ដោយ​សារ​សម្បទាន​ព្រៃឈើ​ និង​ដី​សម្បទាន​សេដ្ឋកិច្ច។

«អញ្ចឹង​បើ​សិន​យើង​បិទ​ការ​កាប់​ឈើ​អនាធិបតេយ្យ​ ក្រុម​ឈ្មួញ​មួយ​ចំនួន​ដែល​គាត់​យក​ផល​ប្រយោជន៍​ បក្ខពួក​... ត្រូវ​បង្ក្រាប​បាន​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ក្រុម​អស់​ហ្នឹង ត្រូវ​ដក​ថយ​ ខ្ញុំ​ជឿ​ជាក់​ថា ​ប្រជាជន​គ្រាន់​តែ​ជា​ផ្នែក​មួយ​ គ្រាន់តែ​ជា​ដៃ​មួយ​ដែល​អ្នក​ផ្សេងៗ​ប្រើប្រាស់»។

លោក​ តឹក វណ្ណារ៉ា​ បាន​បន្ត​ថា​ រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​ពេញលេញ​ឲ្យ​សហគមន៍​ការ​ពារ​ព្រៃឈើ​ក្នុង​ការ​ទទួល​បាន​អនុផល​ព្រៃឈើ​ប្រកប​ដោយ​និរន្តរ​ភាព។ ការ​ធ្វើ​ដូច្នេះ​ ពួកគាត់​នឹង​ក្លាយ​ជា​សេនាធិការ​មូលដ្ឋាន​ការពារ​ព្រៃឈើ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​ជា​ការ​ការពារ​ប្រយោជន៍​សម្រាប់​ជីវភាព​របស់​ពួក​គាត់​ផង​ដែរ។

ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

លោក William Heidt​ ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា ​វត្តមាន​របស់​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូច​ជា​លោក​ សក់ សេដ្ឋា ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ លោក​ ឆេង គឹមស៊ុន​ អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​អភិរក្ស​ព្រៃឡង់។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិករូប​នេះ និយាយ​ថា​ ព្រៃ​ឡង់​ ដែល​ឋិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង​ ព្រះវិហារ ​និង​កំពង់ធំ​ ចាំបាច់​ត្រូវ​អភិរក្ស​ឲ្យ​បាន​ល្អ ដែល​រួមមាន​ព្រៃឈើ​ និង​ជីវចម្រុះ​ជាដើម។

​«ពេល​យើង​ជិះ​ឧទ្ធម្ភាគចក្រ​នៅ​លើ​ព្រៃឡង់ ​ឃើញ​ព្រៃ​ច្រើន​គីឡូម៉ែត្រ​គ្រប់​ទិស​ វា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ថា ​ការពារ​ព្រៃ​នេះ​គឺ​ពិត​ជា​កិច្ចការ​មាន​តម្លៃ​ណាស់​ដែល​យើង​ត្រូវ​ប្រឹងប្រែង។ ​ដូច្នេះ​យើង​មាន​មោទនភាព ​ដែល​យើង​បាន​រក​ឃើញ​វិធី​ជួយ​គម្រោង​នេះ ​ហើយ​យើង​នឹង​បន្ត​ការ​គាំទ្រ​នេះ»។

លោក​ សាយ ​សំអាល់​ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ចុង​ក្រោយ​ពី​គ្រប់​ភាគី​ រួម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឡង់​ផង​ មុន​នឹង​លោក​ស្នើ​ច្បាប់​ទៅ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​អភិរក្ស​ព្រៃ​ឡង់។

លោក​រដ្ឋ​មន្ត្រី​បរិស្ថាន​រូប​នេះ ​និយាយ​ថា ​ការ​ត្រួត​ពិនិត្យ​ព្រៃ​ឡង់​តាម​ឧទ្ធម្ភាគចក្ររូម​គ្នា​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ការ​យល់​ខុស​គ្នា​អំពី​ព្រៃ​ឡង់​ដ៏​ធំ​នេះ។​

លោក​ សាយ ​សំអាល់ ឲ្យ​ដឹង​ថា​ ក្រសួង​របស់​លោក ​បាន​ប្រគល់​ដី​សម្បទាន​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ រី​ឯ​ដី​អភិរក្ស​ និង​ដី​មិនទាន់​កំណត់​ថា ​ជា​ដី​អភិរក្ស​ ត្រូវ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន។​

លោក​បន្ថែម​ថា ​ការ​អភិរក្ស​ព្រៃឈើ ​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​អង្គការ​សហប្រជាជាតិ ​និង​សហគមន៍​អន្តរជាតិ​ជា​ថ្នូរ​នឹង​ឥណទាន​កា​បោន។

ឥណទាន​កា​បោន​ គឺ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​រក្សា​ព្រៃឈើ​ទុក សម្រាប់​ស្រូប​ឧស្ម័ន​កាបូនិក​ និង​បញ្ចេញ​អុកស៊ីហ្សែន​ទៅ​ក្នុង​បរិយាកាស​វិញ៕

No comments: