A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២


ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​
vod

សិល្បករថតរូប​នៅលើឆាកប្រគំតន្រ្តីនៅកម្ពុជា(រូបថតពីហ្វេសប៊ុក​របស់​លោក រ៉េតធី ដូណា តន្រ្តីករ)


ប្រភពផ្លូវការបានអះអាងថាការប្រគំតន្រ្តីលក់សំបុត្រនៅខេត្តព្រះត្រពាំង(កម្ពុជាក្រោម)ដែលចូលរួមដោយតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា និងតារាមានឈ្មោះបោះសំឡេងនៅកម្ពុជានោះ ប្រព្រឹត្តទៅបានតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវអាជ្ញាធរវៀតណាមកំណត់ឲ្យរើបង្វិចមកស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ តារាម្នាក់ៗដែលចូលរួមច្រៀងរាំនៅក្នុងពិធីនោះ ហាក់មិនហ៊ានបញ្ជាក់ពីមូលហេតុនោះទេ បើទោះជាការប្រគំតន្ត្រីដែលប្រកាសធ្វើចំនួន២យប់ជាប់គ្នា ស្រាប់តែត្រូវរើរោងនៅយប់ថ្ងៃទី២នោះក៏ដោយ។

មកទល់ពេលនេះ គេនៅតែគិតគ្រប់គ្នាថាការប្រគំតន្ត្រីនៅខេត្តព្រះត្រពាំង ដែលចូលរួមដោយលោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេច្ជតា លោកវង្ស តារារតនា ម្ចាស់បទ«ស៊ូឃ្លាត» លោក វី ជីវ័ន្ត និងតារាល្បីឈ្មោះមួយចំនួនទៀតទទួលបានជោគជ័យ។ យោងតាមការប្រកាសនៅលើហ្វេសប៊ុកនិងការផ្ដល់សម្ភាសន៍របស់លោកព្រាប សុវត្ថិ ការប្រគំតន្ត្រីនោះនឹងធ្វើរយៈពេល២ថ្ងៃយប់ គឺយប់ថ្ងៃ១៤ និងថ្ងៃទី១៥ មេសា ត្រូវនឹងថ្ងៃចូលឆ្នាំតែម្ដង នៅខេត្តត្រាវិញ អតីតខេត្តខ្មែរឈ្មោះព្រះត្រពាំងនៅកម្ពុជាក្រោមប្រទេសវៀតណាម។

ផ្ទុយពីការរំពឹងទុក ការសម្ដែងរបស់លោកព្រាប សុវត្ថិនិងតារាសិល្បៈទាំងអស់ដែលខំត្រៀមខ្លួនសម្រាប់២យប់នោះ ដំណើរការតែមួយយប់ដំបូងប៉ុណ្ណោះ លុះដល់យប់ទី២ក៏ត្រូវអាជ្ញាធរវៀតណាមមិនឲ្យបន្ត។ តារាទាំងអស់បានត្រឹមបង្ហាញអារម្មណ៍ខកចិត្តប៉ុន្តែម្នាក់ៗមិនហ៊ានលើកឡើងពីបញ្ហាដែលបានកើតឡើងនៅក្រោយការរារាំងនោះឡើយ។



លោក វង្ស តារារតនា តារាចម្រៀងប្រចាំV Production របស់ហង្សមាសបានឆ្លើយយ៉ាងខ្លីថា៖ “សុំទោសរឿងហ្នឹង(រឿងគេបិទមិនឲ្យសម្ដែង) ខ្ញុំអត់ទាន់ចង់និយាយទេ ចាំពេលក្រោយចុះណា!”។ មិនខុសគ្នាដែរ លោក ព្រាប សុវត្ថិ ដែលបានផ្ដល់សម្ភាសន៍ដល់វីអូឌី ហាក់មិនចង់និយាយ នៅពេលសួរបញ្ជាក់ថាហេតុអ្វីបានយប់ថ្ងៃទី១៥ មេសា អាជ្ញាធរវៀតណាមចុះមកបិទការប្រគំតន្ត្រីលក់សំបុត្រមិនឲ្យសម្ដែង? លោកបញ្ជាក់យ៉ាងខ្លីថា៖ “សុំទោសឥឡូវហ្នឹងបងអត់អាចនិយាយរឿងហ្នឹងបានទេ ចាំពេលក្រោយចុះណា”។

អ្នកនាងម៉េង កែវពេជ្ជតា នៅពេលចោទសួរពីបញ្ហានេះ ក៏ឆ្លើយមិនខុសពីតារាទាំងពីរខាងលើផងដែរ។ អ្នកនាងនិយាយបន្ទាប់ពីការចោទសួរថា៖ “សុំទោសអូនបងស្ដាប់អត់សូវបានទេ ចាំពេលក្រោយទៅណា”។ បន្ទាប់មកទូរស័ព្ទរបស់អ្នកនាងក៏ខលលែងចូល។

aa5c8a48-79a4-41cd-97b8-85467f43947cលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ដែលទទួលដំណឹងនៃការផ្អាកនេះមានប្រសាសន៍ថាកម្មវិធីប្រគំតន្ត្រីនៅយប់ទី២នោះ ត្រូវបានអាជ្ញាធរវៀតណាមអះអាងថាមិនមានច្បាប់ ទើបនាំឲ្យមានការចុះបិទចោលកណ្ដាលទី។ លោកនិយាយថា៖ “មកទល់ពេលនេះ ខ្ញុំបានដឹងត្រឹមតែថាខាងវៀតណាម គេថាអ្នករៀបចំប្រគំតន្ត្រីអត់សុំច្បាប់ ទើបគេចុះមកបិទមិនឲ្យធ្វើនៅយប់ថ្ងៃទី១៥(មេសា) ប៉ុន្តែខ្ញុំអត់ជឿព្រោះបើគាត់(អ្នករៀបចំ)អត់សុំច្បាប់គេមិនអាចធ្វើបដាប្រកាសថារៀបចំ២ថ្ងៃនិងនិយាយជាមួយតួថាធ្វើ២ថ្ងៃអញ្ចឹងកើតទេ ព្រោះនៅវៀតណាម គឺខ្មែរយើងធ្វើអីតិចក៏ត្រូវតែសុំច្បាប់ដែរបានហ៊ានធ្វើ ខ្ញុំថារឿងអត់ច្បាប់ហ្នឹងដូចជាមិនសូវសមទេ ប៉ុន្តែវាអាចមានបញ្ហាផ្សេង!”។ លោកថាមកទល់នឹងល្ងាចថ្ងៃទី១៦ខែមេសា លោកមិនទាន់បានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចុះផ្អាករបស់អាជ្ញាធរវៀតណាមនោះទេ ប៉ុន្តែយោងតាមដំណឹងក្រៅផ្លូវការ គឺបណ្ដាលមកពីកម្មវិធីតន្ត្រីនោះមានការដាក់បញ្ចូលនូវរបាំប្រពៃណីនិងមានឈុតឆាកគាស់កកាយវប្បធម៌ឲ្យពលរដ្ឋខ្មែរនៅកម្ពុជាក្រោមស្គាល់ពីវប្បធម៌ដើមរបស់ខ្លួន ទើបអាជ្ញាធរវៀតណាមកំណត់ថាជាបំផុសឲ្យខ្មែរនៅវៀតណាមស្គាល់ប្រវត្តិសាស្រ្តដើម ហើយឈានដល់ការសម្រេចមិនឲ្យធ្វើនៅយប់ទី២។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីភាគីវៀតណាមបានភ្លាមៗនៅឡើយទេ។

នៅលើគណនេយ្យហ្វេសប៊ុករបស់តារាភាគច្រើនដែលមានឈ្មោះទៅសម្ដែង បានបង្ហោះវីដេអូបង្ហាញថាពួកគេធ្វើដំណើរតាមរថយន្តតាមច្រកភ្នំដិននិងបានសម្ដែងយ៉ាងជោគជ័យនៅយប់ថ្ងៃទី១៤ខែមេសា។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាចុះបិទមិនឲ្យសម្ដែងក្នុងយប់ទី២ពីសំណាក់អាជ្ញាធរវៀតណាមនោះ គេមិនឃើញតារាណាម្នាក់បញ្ចេញសូម្បីអារម្មណ៍ខកចិត្តនោះឡើយ៕

1 comment:

Anonymous said...

Nothing new with the hypocrite Yuon!!

It is time for Ah Kwack Hun Sen and Ah Kwen Heng Samrin review Cambodia's policy toward Vietnam.