![]() |
| លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ រូបថត ហ្វេសប៊ុក |
អភិបាលរាជធានីឲ្យត្រៀមបង្ក្រាបការតវ៉ា
Fri, 1 April 2016
ម៉ិច ដារ៉ា
ភ្នំពេញៈ នគរបាលរាជធានីភ្នំពេញ និងចៅក្រមត្រូវតែត្រៀមបង្ក្រាបលើការតវ៉ាប្រឆាំងនេះបើយោងតាមសុន្ទរកថាដែលថ្លែងកាលពីម្សិលមិញដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីទៅកាន់ក្រុមមន្រ្តីអនុវត្តច្បាប់ និងមន្រ្តីយុតិ្តធម៌។
លោក សុជាតិវង្ស បានលើកឡើងថា៖ «ក្នុងរយៈពេលមួយឆ្នាំបរិយាកាសនឹងឡើងកម្ដៅនៅរាជធានីភ្នំពេញ»។
លោកអភិបាលបានកោតសរសើរចំពោះការឆ្លើយតបដោយជោគជ័យចំពោះអ្វីដែលលោកបានហៅថាជាភាពចលាចលបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដែលបញ្ហាលទ្ធផលបោះឆ្នោតបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ចេញតវ៉ាតាមដងផ្លូវ។
នៅខែកញ្ញាឆ្នាំ ២០១៣ ការបង្ក្រាបលើបាតុកម្មបានធ្វើឲ្យមនុស្សបួននាក់រងរបួសធ្ងន់ហើយម្នាក់ទៀតស្លាប់។ នៅខែមករា ឆ្នាំ ២០១៤ កម្មករបួននាក់ត្រូវបានបាញ់សម្លាប់។
លោក សុជាតិវង្ស ថ្លែងថា៖ «យើងត្រូវអនុវត្តវិធានការច្បាប់ប្រឆាំងនឹងអ្នកទាំងឡាយដែលបង្កអសិ្ថរភាពនយោបាយ។ នេះជាមេរៀនសំខាន់ដែលយើងត្រូវចងចាំ។ ប្រសិនបើយើងមិនធ្វើទេ...យើងមិនច្បាស់ថាយើងមានស្ថិរភាពនៅថ្ងៃនេះទេ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិដែលបានសម្របសម្រួលការតវ៉ាជាច្រើនក្នុងចំណោមការតវ៉ាក្រោយការបោះឆ្នោតបានថ្លែងបញ្ជាក់កាលពីយប់មិញថាគណបក្សរបស់លោកលែងរៀបចំបាតុកម្មទៀតហើយ។
លោកបានថ្លែងថា៖ «យើងចង់បញ្ចៀសអំពើហិង្សា យើងចង់បញ្ចៀសការបង្ហូរឈាម។ ប៉ុន្តែបាតុកម្មដទៃៗទៀតបានកើតឡើងស្ទើររាល់ថ្ងៃនៅក្នុងប្រទេសនេះដោយកម្មករដោយកសិករដោយអ្នកដែលដីរបស់ពួកគេត្រូវបានរំលោភបំពានយកដោយខុសច្បាប់។ ដូច្នេះកុំបន្ទោសថាមកពីគណបក្សប្រឆាំង។ គណបក្សកាន់អំណាចគួរតែក្រឡេកមើលខ្លួនឯង និងអ្វីដែលពួកគេបានធ្វើចំពោះប្រទេសនេះ»។
លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យបានថ្លែងថាសុន្ទរកថារបស់លោក ប៉ា សុជាតិវង្ស គឺជាសញ្ញារបស់រដ្ឋាភិបាលដែលពោរពេញទៅដោយការបង្ក្រាបជាជាងការឆ្លើយតបនឹងការគំរាមកំហែងដល់ស្ថិរភាព។ «មកដល់ថ្ងៃនេះខ្ញុំមិនឃើញមានចលនាពិតប្រាកដណាមួយទេ។ ខ្ញុំគិតថាវាមិនអាចទៅរួចទេ»។ «ខ្ញុំគិតថាវាឆ្កួត»៕ TK/PS
រាយការណ៍បន្ថែម Jack Davies

1 comment:
This is a democratic dictatorship of Phnom Penh lunatic governor. He used mafia style running the city with iron hand to suppressed Khmer citizen right and opinion in all shape or form . The force under his supervision are all savage thugs never respect humanity right .
Post a Comment