A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 April 2016

បណ្តាំ លោក គង្គ ប៊ុនឈឿន ចំពោះ កវីខ្មែរ !




ECE
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦ ៈ
-------------------------
បណ្តាំ លោក គង្គ ប៊ុនឈឿន ចំពោះ កវីខ្មែរ !

ក្នុងមួយជីវិតឥតប្រាថ្នាអ្វី ក្រៅពីសេរីដើម្បីសរសេរ
បើនិពន្ធតាមតែបញ្ជាគេ ដូចយកម្ជុលដេរបិទមាត់ខ្លួនឯង ។
តម្លៃទឹកខ្មៅនៅត្រង់សច្ចៈ ទោះគុកច្រវ៉ាក់មិនញញើតក្រែង
បើឃើញភ្លើងបែរថាជាផ្សែង គឺក្បត់ខ្លួនឯងមុនក្បត់អ្នកអាន ។
សុខចិត្តក្រីក្រមិនទ្រដុល្លារ មិនលក់អក្ខរ៉ាដូរវិឡាឡាន
មិនលូនឱនក្បាលធ្វើមំុចង្ក្រាន ទោះជាចាកឋានខានឃើញអង្គរ ។
បើទ្រាំនៅស្រុកចុកមាត់បិទភ្នែក ព្រមធ្វើជាសេកចាំតែបន្ទរ
ឬធ្វើអន្លូងចាំតែទូងស្គរ មុខជាលើផ្នូរក្មេងខាកស្តោះ ៕

No comments: