A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

កម្ពុជា​នៅ​តែ​បន្ត​ជំហរ​អព្យាក្រឹត​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង


ដោយ អ៊ូ បាណុង
2016-04-22

ប្រាក់ សុខុន ចិន ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) [ឆ្វេង] និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១៦។
 RFA/Sorn Chanratha


ស្ថិត​ក្នុង​ជំនួប​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​ទីស្ដីការ​ក្រសួង លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា ជំនួប​នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណង​ទាក់ទង​កម្ពុជា-​ចិន ហើយ​កម្ពុជា នៅ​តែ​បន្ត​គោល​ជំហរ​អព្យាក្រឹត លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន ខាង​ត្បូង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​​កិច្ចប្រជុំ​បិទ​ទ្វារ​រយៈពេល​ជាង ២​ម៉ោង ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទាក់ទិន​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន ថា កម្ពុជា​គាំទ្រ​អោយ​ភាគី​ជម្លោះ ស្វែង​រក​ដំណោះស្រាយ​ដោយ​ឈរ​លើ​ស្មារតី​សន្តិភាព និង​ស្ថិរភាព។ រដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា កម្ពុជា​នឹង​នៅ​តែ​បន្ត​អព្យាក្រឹត មិន​ចូល​បក្ស​សម្ព័ន្ធ មិន​ជ្រៀតជ្រែក​ក្នុង​គោលការណ៍​ផ្ទៃក្នុង​របស់​អ្នក​ដទៃ ហើយ​ប្រសិនបើ​ប្រទេស​ផ្សេង​ទៀត​អនុវត្ត​គោលការណ៍​ទាំង​នេះ​ដូច​កម្ពុជា នោះ​ជម្លោះ​នឹង​មិន​អាច​កើត​មាន​នោះ​ឡើយ៖ «​ហើយ​ជំហរ​របស់​កម្ពុជា គឺ​ថា អំពាវនាវ​អោយ​ភាគី​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ពិគ្រោះ​យោបល់ និង​ការ​ចរចា និង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ»។



​​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កន្លង​មក​ធ្លាប់​រិះគន់​ថា ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា-​ចិន និង​កម្ពុជា-​សហរដ្ឋអាមេរិក កម្ពុជា ហាក់​មិន​ទាន់​បាន​អនុវត្ត​ពេញ​លេញ​នូវ​គោលការណ៍​ឯករាជ្យ អព្យាក្រឹត ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នៅ​ឡើយ ដោយ​ជញ្ជីង​ទំនាក់ទំនង​ការបរទេស​កម្ពុជា ហាក់​ផ្អៀង​ទៅ​ខាង​ប្រទេស​ចិន ច្រើន​ជាង។

លោក ប្រាក់ សុខុន បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន មក​កម្ពុជា នៅ​ពេល​នេះ គឺ​មាន​គោលដៅ​សំខាន់​៣។ ទី​១ គឺ​ការ​ពង្រឹង និង​ពង្រីក​ចំណង​ទាក់ទង​ប្រទេស​ទាំង​ពីរ​ដោយ​មាន​គោលការណ៍ បន្ត​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ។ ទី​២ គឺ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​នយោបាយ សេដ្ឋកិច្ច យូរ​អង្វែង​នៃ​ប្រទេស​ទាំង​ពីរ។ ទី​៣ ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នេះ គឺ​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​អប់រំ សុខាភិបាល និង​ទេសចរណ៍​នៅ​កម្ពុជា ហើយ​ចិន នឹង​ជួយ​ឧបត្ថម្ភ​ការ​បោសសំអាត​មីន​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ថា លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​លើក​ទី​៥  នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ២៨ ខែ​មេសា ខាង​មុខ​នេះ នៅ​ទីក្រុង​ប៉េកាំង។

ប្រទេស​ចិន កំពុង​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ប្រ៊ុយណេ បន្ទាប់​ពី​ចិន បាន​ចាប់​ផ្ដើម​ទាមទារ​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន ខាង​ត្បូង​តែ​ម្នាក់​ឯង៕

No comments: