A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 April 2016

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​២​រូប​បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ


តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​២​រូប​បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ
ដោយ ប្រាជ្ញ ចេវ
2016-04-26

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev


តំណាង​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ សម្រេច​មិន​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ​ទេ។ ការ​សម្រេច​បែប​នេះ ព្រោះ​ពួកគេ​មិន​​ជឿជាក់​ថា តុលាការ​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្លួន​បាន។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប សម្រេច​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​ជា​ជាង​យក​ពេល​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ។ ប៉ុន្តែ ពួកគេ​ផ្ដល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​ខ្លួន​ចូល​ឆ្លើយ​បំភ្លឺ​ជំនួស។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សុភា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោក​មិន​ទុក​ចិត្ត​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​បាន​នោះ​ទេ។ លោក​យល់​ថា ដំណើរការ​ក្តី​នេះ តុលាការ​គ្រាន់​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។



​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាតុករ​វាយ​ឲ្យ​រង​របួស​នៅ​មុខ​រដ្ឋសភា​ចូល​រួម​បំភ្លឺ​ក្នុង​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា។

​មេធាវី​ការពារ​ក្តី​ឲ្យ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប គឺ​លោក ជូង ជូងី ថ្លែង​ថា លោក​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​រួចរាល់​អស់​ហើយ ដើម្បី​ការពារ​ក្ដី​ឲ្យ​កូន​ក្ដី​របស់​លោក៖ «ពួក​ខ្ញុំ​មើល​ឃើញ​ទម្រង់​នៃ​ការ​រង់ចាំ​ភាព​យុត្តិធម៌​របស់​យើង​ខ្ញុំ​មិន​បាន​ដូច​បំណង​ទេ ព្រោះ​ជនរងគ្រោះ​ជា​ច្រើន ក៏​ដូច​ពួក​ខ្ញុំ​មិន​ទាន់​រក​ឃើញ​យុត្តិធម៌»។

​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ ក្រុម​បាតុករ​ដែល​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តួនាទី​អនុ​ប្រធាន​ទី​១ រដ្ឋសភា បាន​វាយ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​មុខ​រដ្ឋសភា ឲ្យ​រង​របួស​ធ្ងន់។

តំណាងរាស្ត្រ​ទាំង​ពីរ​រូប​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា និង​ទាមទារ​ប្រាក់​សំណង​ពី​ជនល្មើស​ក្នុង​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល។

​សព្វ​ថ្ងៃ​នេះ មាន​ជន​ប្រព្រឹត្តិ ៣​រូប  ស្ម័គ្រចិត្ត​ចេញ​សារភាព ថា​ពួកគេ​វាយ​តំណាងរាស្ត្រ គឺ​លោក ចាយ សារិទ្ធ ម៉ៅ ហឿន សុត វណ្ណនី  ប៉ុន្តែ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ដែល​រង​របួស​ថា  ជន​ប្រព្រឹត្ត​មាន​ច្រើន​ជាង​នេះ៕

No comments: