Every man has his cross to bear?
|
Manekseka Sangkum: Khmer people and the rest of the world should take pride in this group of Cambodian students. These conscientious youths are not much bothered by perennial border land encroachments east or west, nor widespread official corruption at every level of government and public administration that is behind so many's economic hardship and misery or the source of the nation's environmental ruins. Nor do they care about living under one-party rule or the absence of democracy. Instead, these enlightened students with time to spare find their life's calling in pursuing opposition politicians over alleged infidelity and extra-marital misdemeanours?
...
យុវជនមួយក្រុមប្ដឹងស្ត្រីរងការចោទប្រកាន់ថាមានស្នេហាជាមួយលោក កឹម សុខា ពីបទឆបោក
ដោយ ថា កិត្យា
2016-03-10
កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ (រូបឆ្វេង) ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បង្ហោះខ្សែអាត់សំឡេងថា នាងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ពេលចេញពីនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។
RFA/Rann Samnang
យុវជនមួយក្រុមដែលអះអាងថា ខ្លួនជានិស្សិតមកពីសកលវិទ្យាល័យនានា ប្ដឹងស្ត្រីដែលរងការចោទប្រកាន់ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយលោក កឹម សុខា កញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ ពីបទឆបោក។
តំណាងក្រុមយុវជនទាំងនោះលោក ស្រី ចំរើន អះអាងដូច្នេះ ក្នុងសិក្ខាសាលារបស់ខ្លួននៅរសៀលថ្ងៃទី១១ មីនា ដោយចោទប្រកាន់កញ្ញា ខុម ចាន់ដារាទី ថាឆបោកមិនទទួលស្គាល់សំឡេងរបស់ខ្លួន។
ក្រុមយុវជនទាំងនោះអះអាងថា ពួកគេបានធ្វើកោសល្យវិច័យសំឡេង នៃខ្សែអាត់បែកធ្លាយសាសងស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កញ្ញា ខុម ចាន់ដារាទី លើបណ្ដាញសង្គមហ្វេសប៊ុក និងសំឡេងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនោះ ថា ជាសំឡេងតែមួយ។
យុវជនមួយក្រុមដែលអះអាងថា ខ្លួនជានិស្សិតនោះ ធ្លាប់ទៅដល់មុខស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ហើយតែងតែទៅតាមវេទិកាសាធារណៈរបស់បក្សនេះ ដើម្បីជជីកសួរឲ្យប្រធានស្ដីទីបក្សប្រឆាំង លោក កឹម សុខា បកស្រាយពីខ្សែអាត់សំឡេងរឿងរ៉ាវស្នេហានោះ។ ប៉ុន្តែយុវជនទាំងនោះ មិនដែលបានបង្ហាញកាតនិស្សិតរបស់ពួកគេឡើយ ទោះបីជាអ្នកសារព័ត៌មានសួររកកាតរបស់ពួកគេក្ដី។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា ខុម ចាន់ដារាទី បដិសេធជាថ្មីទៀតថា សំឡេងនៅក្នុងខ្សែអាត់នោះ មិនមែនជាសំឡេងរបស់នាងទេ ក្រោយពីនាងទៅជួបនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ តាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលប្ដឹងឲ្យរកម្ចាស់សំឡេងសន្ទនាជាមួយលោក កឹម សុខា បរិហារកេរ្តិ៍លើកញ្ញា ធី សុវណ្ណថា ក្តី។
កាលពីថ្ងៃទី៩ មីនា កញ្ញា ខុម ចាន់ដារាទី បានចេញមុខបដិសេធម្ដងហើយ ថា នាងមិនមានពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយ លោក កឹម សុខា ដូចការចោទប្រកាន់ឡើយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment