មន្ត្រីគ.ជ.បបញ្ជាក់ប្រាប់ VOA ថា ចំពោះការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ កម្ពុជាមិនទាន់មានលទ្ធភាពរៀបចំឲ្យជនចំណាកស្រុកធ្វើការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេសនៅឡើយ។
ហ៊ាន សុជាតា
11 មិនា 2016 voa

រូបឯកសារ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA Khmer)
ភ្នំពេញ—
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt ដើម្បីពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការនិងការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកដល់ដំណើរការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជំនួបពិភាក្សានាព្រឹកនេះ ផ្តោតសំខាន់ទៅលើកាលបរិច្ឆេទនៃការចុះឈ្មោះអ្នកបោះឆ្នោត ការចូលរួមឃ្លាំមើលឈ្មោះអ្នកបោះឆ្នោតរបស់សង្គមស៊ីវិល សិទ្ធិចុះឈ្មោះបោះឆ្នោតរបស់ព្រះសង្ឃ និងការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកនៅក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់ប្រាប់ VOA ថាចំពោះការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ កម្ពុជាមិនទាន់មានលទ្ធភាពរៀបចំឲ្យជនចំណាកស្រុកធ្វើការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេសនៅឡើយនោះទេ៕
No comments:
Post a Comment