ដោយ សាន សែល
2016-03-08 rfa

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងពិធីប្រកាសអំពីការបន្តកិច្ចគាំទ្ររបស់សហភាពអឺរ៉ុប ដល់ការភ្ជាប់សេវាអ៊ីនធឺណិតសម្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។ RFA/Um Rainsey
RFA/Um Rainsey
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា លោក ច្សច អេដហ្គា (George EDGAR) បានឆ្លើយតបទៅនឹងលិខិតរបស់ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឫទ្ធី ថាមិនទាន់សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅឡើយទេ ខណៈសហភាពអឺរ៉ុប កំពុងសហការជាមួយ គ.ជ.ប ដើម្បីគាំទ្រដំណើរការកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
ទោះបីជាយ៉ាងណា លោក ច្សច អេដហ្គា បញ្ជាក់ថា លោកនឹងព្យាយាមលើកយកការស្នើសុំរបស់របស់ លោក ហ៊ាង ឫទ្ធី ទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា។
ការឆ្លើយតបរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា នេះ បន្ទាប់ពីប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឫទ្ធី បានសរសេរលិខិតមួយជូនសហភាពអឺរ៉ុប កាលពីខែមករា ដោយអំពាវនាវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំបង្កើតឲ្យមានការិយាល័យចុះឈ្មោះ និងការបោះឆ្នោតនៅតាមបណ្ដាប្រទេសដែលរដ្ឋាភិបាលកម្ពុជា បានចុះ អិម.អូ.យូ (MOU) ជាមួយ ក្នុងការនាំពលករទៅធ្វើការនៅប្រទេសទាំងនោះ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង។ មួយទៀតនោះ លោក ហ៊ាង ឫទ្ធី ស្នើឲ្យ គ.ជ.ប ពិនិត្យ និងអនុវត្តចំពោះជនអន្តោប្រវេសន៍ដែលបានចូលជាសញ្ជាតិខ្មែរ ជាពិសេសជនជាតិវៀតណាម មិនត្រូវអនុញ្ញាតឲ្យចូលរួមបោះឆ្នោត៕
No comments:
Post a Comment